*PJ Group
6:30 Pm
កាយតូចអង្គុយច្រត់ចង្កាមើលមុខស្វាមីដែលកំពុងផ្ចិចផ្ចង់លើក្រដាសសដែលនៅនិងដៃយ៉ាងភ្លឹក។ខណៈពេលនេះជាម៉ោងដែលត្រូវទៅផ្ទះហើយតែដោយសារតែនាំគ្នាដេកអោបគ្នាពីថ្ងៃជ្រុលម៉ោងទើបត្រូវខកពេលវេលាបែបនេះ។
« មុខបងសង្ហាណាស់ត្រូវទេ??បានជាភ្លឹកដល់ម្លឹង »សម្លេងមាំបន្លឺឡើងធ្វើអោយជីមីនភ្ញាក់ខ្លួនពីរង្វង់មុខសង្ហាគេមកវិញព្រិចភ្នែកញាប់ស្អេកនិងធ្វើមុខបែបមិនដឹងខ្យល់អីដាក់ជុងគុកដែលអង្គុយញញឹម
« បងនិយាយពីអី??... »ជីមីន
« និយាយពីចោរលួចសម្លឹងមើលមុខបង!! »រាងក្រាសតបទៅវិញទាំងអស់សំណើច
« ចោរឯណាមិនឃើញផង!!! »ស្របសម្ដីជីមីនក៏ងាកមើលជុំវិញខ្លួនរកចោលដែលជុងគុកនិយាយ តែក៏ដឹងច្បាស់ហើយថាគេសម្ដៅមករកខ្លួន
« អូនចង់ដឹងមែនទេ?? »ជុងគុកញញឹមចុងមាត់បម្រុងនិងងើបចេញពីតុធ្វើការរបស់ខ្លួនតែត្រូវសម្ដីតូចហាមប្រាមមុន
« បងងើបមកធ្វើអី??មើលឯកសារបន្ដទៅនិង
អា៎លបានទៅផ្ទះនេះយប់ហើយណា!! »« អូនធុញនិងរងចាំបងមែនទេ?? »ចញ្ចើមក្រាសលើកឡើងម្ខាងដាក់រាងតូច..
« អត់ទេ...តែវាយប់ពិតមែន!! »កាយតូចតបវិញយ៉ាងរហ័សហើយក៏ងាកទៅមើលជញ្ជាំងជញ្ជក់ដែលបង្ហាញពីទេសភាពនៅខាងក្រៅវាចាប់ផ្ដើមងងឹតម្ដងបន្ដិចៗហើយ
« អឹម...នៅសល់តែមួយសន្លឹកទៀតទេរួចហើយ!! »កែវភ្នែកមាំសម្លឹងទៅតាមក៏ឃើញថាវាងងឹតពិតមែនទើបបែរមកពិនិត្យមើលឯកសារបន្ដអោយឆាប់រួចណាមួយវាក៏សល់តែមួយសន្លឹកនិងទៀតទេ។
A few minutes later
កន្លងផុតប្រហែល15ប្រាំនាទីក្រោយជុងគុកបានពិនិត្យមើលរួចរាល់ជារៀបឯកសារទាំងនោះដាក់ចូលក្នុងសមឺយ៉ាងត្រឹមត្រូវហើយក៏ដាក់ក្នុងកាបូបធ្វើការមួយជាន់ទៀត។
« រួចរាល់ហើយមែនទេ??... »ខណៈពេលកំពុងរៀបចំសម្លេងស្រទន់របស់ជីមីនបន្លឺឡើងស្របដំណើរដែលដើរមកក្បែររាងក្រាស។ជុងគុកគ្រាន់តែក្រឡេកមើលមុខជីមីនហើយក៏ងក់ក្បាលបញ្ជាក់...
YOU ARE READING
បម្រើស្នេហ៍អ្នកប្រុសតូចត្រកូល𝙹𝚎𝙾𝚗(ចប់)
RomanceBoy love (Jikook ) - Jungkook~Top - JiMin ~ Bottom