Ep²²

2.2K 194 17
                                    

Jeon House 🏡

     ជុងគុកជ្រែកហៅប៉ាវចុះពីផ្ទះយ៉ាងសង្ហាដូចជាគ្មានរឿងអ្វីកើតឡើងទាំងថ្មើនេះម៉ោងប្រាំបួនទៅហើយ។គេឈរសម្លឹងមើលម៉ាក់របស់គេកំពុងអង្គុយជាមួយអ៊ំរបស់ជីមីននៅក្នុងបន្ទប់ទទួលភ្ញៀវទាំងជ្រួញចញ្ចើម ទើបដើរសម្ដៅទៅរកទាំងហួចលឺៗ។

  ចាស់ៗទាំងពីរបញ្ឈប់សម្ដីនិយាយគ្នាមុននិងបែរមើលទៅមើលជុងគុកដែលដាក់ខ្លួនអង្គុយលើសាឡុងយ៉ាងច្រងេងច្រងាងហើយទាញផ្លែបោ៉មមួយមកខាំយ៉ាងប្រងើយមិនខ្វល់ពីក្រសែភ្នែកមនុស្សចាស់ដែលមើលមក។

« ជុងគុក..... »លោកស្រីចនដង្ហើមធំហួសចិត្តនិងចរិកកូនប្រុសព្រោះតែមិនដែលនឹកស្មានទេថាជុងគុកចរិកអីយ៉ាប់បែបនេះ ខំបញ្ចូនទៅរៀនដល់ប៉ារីសតែចរិកបែរជាពាលកែមិនឡើងទៅវិញ!!!

« បាទ..... »ជុងគុកឆ្លើយហីៗ

« ឃើញថាម៉ាក់កំពុងនិយាយគ្នាជាមួយអ៊ំដែលទេ?? »

« ឃើញ!!បើម៉ាក់ចង់និយាយក៏និយាយបន្ដទៅខ្ញុំមានរំខានឯណា!! »គេញាក់ស្មាធ្វើដូចគ្មានរឿងអីកើតឡើង

« ហ៊ើយ...ម៉ាក់មិនយល់ពីឯងទេJk ឥលូវបើមិនចង់រៀបការក៏មិនអីដែលម៉ាក់ឈប់បង្ខំហើយ!! »គាត់និយាយឡើងធ្វើអោយជុងគុកបង្អាក់សកម្មភាពមុខប្រែជាមាំមួយរំពេច

« អ៎េ...ម្សិលមិញម៉ាក់ទើបតែស្រែកក្ដែងៗថាត្រូវតែរៀបការបើមិនចឹងម៉ាក់កាត់ការខ្ញុំចោល ឥលូវខ្ញុំព្រមហើយម៉ាក់ចង់បញ្ឈប់វិញ??? »ជុងគុកលើកចញ្ចើមម្ខាងដាក់ម៉ាក់របស់គេហើយសើចនៅចុងប្រយោគ

« ប្រាកដទេថាព្រម!! »លោកស្រីចនសួរបញ្ជាក់

« ប្រាកដហើយនេះខ្ញុំ ខំដេកគិតពេញមួយយប់ណា »

« ..... »លោកស្រីចនមិនមាត់បែរមកមុខរបស់អ៊ំ
ជីមីនចង់សួរថាយ៉ាងម៉េចដែល!!

« យ៉ាងមិចក៏ធ្វើមុខបែបនេះ អ៊ំក្មេក!! »ជុងគុកញញឹមចុងមាត់ហើយសង្គត់ត្រង់ពាក្យអ៊ំក្មេក

« ជុងគុកចេះគោរពមនុស្សបន្ដិចទៅ!! »លោកស្រីចន

« eww..ម៉ាក់ពាក្យសម្ដីត្រង់ណាដែលថាខ្ញុំមិនគោរពគាត់??? »ជុងគុកធ្វើមុខបែបឆ្ងល់ហើយខាំប៉ោមបែបមិនដឹងអី

បម្រើស្នេហ៍អ្នកប្រុសតូចត្រកូល𝙹𝚎𝙾𝚗(ចប់)Where stories live. Discover now