Morning....៚
ព្រឹកថ្ងៃថ្មីចូលមកដល់ជុងគុកក៏បាននាំជីមីនទៅផ្ទះធំដូចដែលនិយាយកាលពីយប់ហើយខណៈពេលនេះពួកគេទាំងពីរអ្នកកំពុងតែនៅតាមផ្លូវ។
« Jungkook.... »ជីមីនហៅអ្នកដែលកំពុងបើកឡានតិចៗពេលឃើញថានៅខាងមុខមានហាងនំមួយកន្លែង
« ហុឹម??.... »ជុងគុកក្រហឹមបែរមកមើលមុខតូចបន្ដិចមុននិងបែរទៅមើលផ្លូវវិញ
« លោកឈប់នៅហាងខាងមុខបន្ដិចបានទេ??ខ្ញុំចង់ទិញនំផ្ញើរម៉ាក់និងអ៊ំ!!! »
« អឹម!!.... »រាងក្រាសងក់ក្បាលហើយក៏បត់ឡានចូលទៅចតមុខហាងនោះ
« លោកចង់ញាំអ្វីទេ?? »ជីមីនសួរពេលកំពុងដោះខ្សែក្រវ៉ាត់ចេញ
« អត់ទេ!! »
« អឹម... »ជីមីនងក់ក្បាលហើយក៏បើកទ្វារឡានចេញទៅក្រោមក្រសែភ្នែកជុងគុកដែលតាមសម្លឹងមើលជីមីនរហូតដល់ក្នុងហាងបាត់..
ជុងគុកដកក្រសែភ្នែកពីរាងតូចវិញអង្គុយអោបដៃចូលក្នុងសម្លឹងមើលជុំវិញខ្លួនដែលមានឡានបើកទៅមកឆ្វាច់ឆ្វែង ចញ្ចើមក្រាសចងចូលគ្នាពេលឃើញក្មេងប្រុសម្នាក់កំពុងឈរយំនៅក្បែរឡានមួយដែលចតមុខហាងនំដែល គេក៏ប្រញាប់បើកទ្វារឡានចុះទៅរក
« អាល្អិត..មិចក៏យំចឹង?? »រាងសង្ហាបន្ទន់ជង្គង់ម្ខាងមុខក្មេងម្នាក់នោះមុននិងសួរឡើងទាំងមិនភ្លេចអង្អែលក្បាលថ្នមៗ
« ហុឹក..បាត់..ហុឹក..ម៉ាក់... »ក្មេងតូចឆ្លើយទាំងអណ្ដេកអណ្ដកហើយលើកដៃតូចៗរបស់ខ្លួនទៅជូតទឹកភ្នែកចេញ..
« អូ..ឈប់យំទៅណាចាំពូនាំទៅម៉ាក់..!! »ដៃមាំចាប់ក្រសោបខ្លួនក្មេងតូចពរឡើងហើយក៏និយាយលួងលោមដៃម្ខាងទៀតក៏លើកជូតទឹកភ្នែកអោយ
« ហុឹក...បាទ...ហុឹក.. »ក្មេងតូចងក់ក្បាលទាំងមិនទាន់ឈប់យំហើយក៏ជ្រប់មុខនិងប្រលោះកជុងគុក
« ក្មេងឆ្លាត!!!... »ជុងគុកអង្អែលក្បាលក្មេងតូចថ្នមៗភ្នែកករ៉េររកមើលក្រែងឈរឃើញម៉ាក់របស់គេ
« លោក!!.... »ជុងគុកលើកចញ្ចើមម្ខាងបែរក្រោយក៏ឃើញមនុស្សស្រីវ័យកណ្ដាលម្នាក់កំពុងមើលមកគេទាំងភ័យ
« ខ្ញុំសូមកូនវិញបានទេ?? »គាត់និយាយទាំងភ័យ
KAMU SEDANG MEMBACA
បម្រើស្នេហ៍អ្នកប្រុសតូចត្រកូល𝙹𝚎𝙾𝚗(ចប់)
RomansaBoy love (Jikook ) - Jungkook~Top - JiMin ~ Bottom