*Evening in Busan....
រសៀលមកដល់ហាងអាហាររបស់ជីមីនក៏បានបិទមិនទុកពេលអោយទំនេរចោលជីមីនក៏យកកកន្រ្តៃនិងកន្រ្ទក់មកដើរកាត់ដើមផ្កានៅមុខផ្ទះជួលរបស់ខ្លួន...ជីមីនកាត់បណ្ដើរញញឹមបណ្ដើរគេសឹងតែភ្លេចហើយថាខ្លួនធ្លាប់ធ្វើបែបនេះកាលពីនៅជាក្មេងបម្រើរបស់ត្រកូលចន!!គិតទៅគេធ្វើបែបនេះអស់រយះពេលដប់ឆ្នាំជាងតែគ្រាន់តែខានធ្វើប៉ុន្មានខែសោះក៏ភ្លេចទៅហើយ....
ចំណែកកាយវិការរបស់ជីមីនក៏ជៀសមិនផុតពីក្រសែភ្នែកមាំដែលកំពុងអង្គុយសម្លឹងពីក្នុងឡានមកដែល។ជុងគុកមកដល់ទីនេះវារសៀលបាត់ទៅហើយមកដល់ក៏ប្រទះនិងកាយតូចដែលកំពុងឈរញញឹមកាត់ផ្កាម្នាក់ឯងយ៉ាងស្រស់ស្រាយហើយគេក៏ចង់ទៅអោបថើបអោយបាត់នឹកដែលតែបើទៅប្រាកដណាស់ថាជីមីនមិនអោយគេចូលទៅជិតទើបជ្រើសរើសអង្គុយស្ងៀមៗដើម្បីបានមើលស្នាមញញឹមមួយនោះអោយយូរសិន។។
តែស្នាមញញឹមត្រូវបាត់ទៅវិញភ្លាមពេលឃើញកម្លោះមាឌធំប្រហែលខ្លួនដើរទៅក្បែរកាយតូច..ជុងគុកយកអណ្ដាតទល់ថ្ពាល់ក្ដាប់ដៃណែនដាក់លើចង្គូតឡានកែវភ្នែកក្រហមរងាលសម្លឹងមើលកាយវិការទាំងពីរអ្នកនោះទាំងទ្រូងក្ដៅងំ។។
.................
« អួយលួសប្រលឹងខ្ញុំអស់ហើយ!!!... »កាយតូចភ្ញាក់រហូតជ្រុះកន្រ្ដៃធ្លាក់ពីលើដៃជីមីនរហ័សយកដៃទប់ទ្រូងពេលឈរសុខៗក៏មានមនុស្សអើតកមកក្បែរមុខរបស់គេ...« ភ័យឫ??បងគ្មានចេតនាទេ.... »សុងហេលើកចញ្ចើមម្ខាងដាក់កាយតូចទាំងញញឹមច្រឡឺមហើយក៏រិតតែអោនមកក្បែរមុខកាយតូចលើសដើម...
« បងចង់ធ្វើអី??... »ដៃតូចរហ័សយកទប់ទ្រូងរបស់គេហើយក៏សួរឡើងទាំងព្រិចភ្នែកមួយៗថ្ពាល់ក៏ចាប់ផ្ដើមក្រហមពេលមុខសង្ហាអោនមកកាន់តែជិត....មកលេងបែបៗនេះចង់អោយគេគាំងបេះដូងងាប់ឫ??
« ចង់ថើប!!បានទេ???.... »ជីមីនខាំបបូរខាងក្រោមខ្លួនតិចៗនេះជាលើកទីមួយហើយដែលគេលឺសុងហេនិយាយសម្ដីច្រឡើមបែបនេះដាក់គេ....
« ចុះបើថាអត់??... »
« តែបងចង់ថើប!!... »សុងហេនៅតែនិយាយសម្ដីច្រឡឺមហើយដៃម្ខាងក៏បន្លំទប់ចង្គេះតូចមុខក៏ចេះតែអោនទៅៗរហូតដល់ជិតមុខសរលោងខ្វះតែមួយចង្អាមទៀតប៉ុណ្ណោះធ្វើអោយនាយបិទភ្នែកបម្រុងនិងថើបជីមីនទៅហើយប៉ុន្ដែមុខរបស់គេក៏ត្រូវកណ្ដាប់ដៃមាំដាល់មួយទំហឹងរហូតដល់ដួល..
YOU ARE READING
បម្រើស្នេហ៍អ្នកប្រុសតូចត្រកូល𝙹𝚎𝙾𝚗(ចប់)
RomanceBoy love (Jikook ) - Jungkook~Top - JiMin ~ Bottom