« ជុង!!.... »រាងកាយបានតែបង្ហើបសម្លេងហៅគេស្រាលៗនិងដើរចេញទៅដល់មុខផ្ទះមើលកន្ទុយឡានដែលគេបើកចេញទៅទាំងហូរទឹកភ្នែកមិនដាច់
« សូមអោយព្រះតាមថែរក្សាបងណាជុង!! »កែវភ្នែកកូនឆ្មាតាមសម្លឹងមើលឡានរបស់គេរហូតដល់លេចបាត់រាងកាយតូចក៏បង្វែលខ្លួនដើរចូលក្នុងផ្ទះរីសតវិញមិនទាន់បានប៉ុន្មានជំហានផងក៏មានអារម្មណ៍ថាមានអ្នកដើរតាមជីមីនក៏រហ័សងាកទៅមើលយ៉ាងលឿនតែវាគ្មានអ្វីទេក្រៅពីទឹកសមុទ្រដែលកំពុងបក់បោក...ជីមីនក៏សម្រេចចិត្តបែរទៅវិញមុននិងបម្រុងនិងរត់ចូលក្នុងផ្ទះរីសតវិញពេលមានអារម្មណ៍ថាមានរឿងមិនស្រួលកើតឡើងតែ....« អ្ហាយ....អឹប..... » សម្លេងតូចស្រែកឡើងពេលមានអ្នកយកកន្សែងមកខ្ទប់មុខរបស់ខ្លួនរាងកាយតូចខំប្រឹងរើបម្រាសតាមកម្លាំងដែលខ្លួនមានតែមិនប៉ុន្មាននាទីក្រោយរាងកាយតូចរបស់ជីមីនក៏ទន់ដួលលើដៃរឹងមាំរបស់អ្នកណាម្នាក់..
« ហឹស!!គេងលក់សុប្ដិនល្អណាក្មេងតូច.. »ស្នាមញញឹមចុងមាត់យ៉ាងពិសពុលលេចលើមុខសង្ហារបស់គេមុននិងលើកទ្របីជីមីនឡើងយកទៅដាក់នៅក្រោយគូទឡានដែលនៅក្បែរនោះហើយក៏ប្រញាប់បើកឡានចេញទៅយ៉ាងប្រញាប់់ក្រោមទឹកមុខស្លន់របស់មនុស្សបីអ្នក
« លោកមេកងសុង តើយើងគួរធ្វើយ៉ាងមិចទៅ??... »
« ខលប្រាប់លោកអធិការអោយបញ្ជូលកូនចៅមកជាបន្ទាប់!! ចំណែកសែមមកជាមួយខ្ញុំ!! »លោកមេកងកម្លោះសុងហេនិយាយឡើងប្រាប់ទៅកូនចៅក្រោមបញ្ជាមុននិងរត់សម្ដៅទៅរកឡានទាំងមានសែមម្នាក់ទៅជាមួយហើយក៏បើកតាមឡានដែលចាប់កាយតូចជីមីនទៅយ៉ាងប្រញាប់...
« លោកមេកងស្គាល់ជនរងគ្រោះដែលគេចាប់ទៅឬទេ??... »សែមដែលអង្គុយស្ដាំដៃរបស់លោកមេកងក៏សួរឡើងព្រោះធ្លាប់ឃើញជីមីនឈរនិយាយជាមួយសុងហេកាលពីប៉ុន្មានថ្ងៃមុន
« គេជាប្អូនរបស់ខ្ញុំ!!... »មាត់ឆ្លើយតែកែវភ្នែកមុតមាំសម្លឹងមើលទៅផ្លូវដែលមានឡានមួយកំពុងបើកនៅមុខរបស់ខ្លួនយ៉ាងមុត កំហឹងការព្រួយបារម្ភជះពេញរាងកាយរបស់គេ អ្នកណា?អ្នកណាមកចាប់ក្មេងស្លូតត្រង់ម្នាក់នេះ??ចុះឯណាប្ដីដល់ល្អរបស់ជីមីន??ហេតុអីបណ្ដោយអោយប្រពន្ធនៅម្នាក់ឯងបែបនេះ??.....
YOU ARE READING
បម្រើស្នេហ៍អ្នកប្រុសតូចត្រកូល𝙹𝚎𝙾𝚗(ចប់)
RomanceBoy love (Jikook ) - Jungkook~Top - JiMin ~ Bottom