ពីរខែកន្លងផុតទៅ៚....
លើទឹកដីកោះមួយកណ្ដាលសមុទ្រដែលជាកម្មសិទ្ធផ្ដាច់មុខរបស់លោកចនដែលជាលោកប៉ាជុងគុក។( កោះជុងគុកនាំជីមីនមកលើកមុនហ៎... )ពេលនេះកំពុងតែអ៊ូអរសប្បាយនិងការជប់លាងតូចមួយជាលក្ខណះគ្រួសារ។
« ពុទ្ធោ!!អ្នកណាជាអ្នកអាំងសាច់នេះ??... »លោកស្រីចនស្រែកឡើងនិងរត់មកមើលសាច់ដែលកំពុងឆាបឆេះដោយសារភ្លើងមិនដឹងថាជាតួនាទីអ្នកណាទេបានជាប្រហែសបែបនេះ...
« អីយ៉ា!!ម៉ាក់មីងគឺហ្វាជាអ្នកមើលតែស្រែកទឹកពេកក៏ទៅរកទឹកផឹកសិននិងណា!!.. »ហ្វារត់ត្រុយមកមើលនិងពេបមាត់អាំងសាច់នេះជាតួនាទីរបស់នាងតែដោយសារស្រែកទឹកពេកទើបទៅរកផឹកសិន
« មោះៗ!!មកវិញហើយក៏មកមើលទៅម៉ាក់មីងទៅរកចៅៗសណ្វពមីងសិន!!... »ថាហើយក៏ដើរត្រុយទៅរកចៅៗដែលកំពុងអង្គុយប្រលែងគ្នាលេងលើកម្រាលសើចខខិកគ្រប់គ្នា..បន្សល់ទុកអោយក្មួយសំលាញ់ឈរអាំងសាច់តែម្នាក់ឯងព្រមទាំងក្រវីក្បាលហួសចិត្តនិងម៉ាក់មីងរបស់ខ្លួន
« ហ្វា?ទៅធ្វើការងារផ្សេងទៅ ហ្វាមិនដែលធ្វើការងារបែបនេះទេទុកអោយបងវិញ!!.. »បានបន្ដិចជីមីនក៏ដើរសម្ដៅមករកនាងតូចហ្វាមុននិងដេញនាងអោយទៅរកការងារណាដែលស្រួលៗព្រោះដឹងច្បាស់ថានាងមិនធ្លាប់ធ្វើវា
« ចុះសាន់មីននោះបងមីន??.. »
« នៅជាមួយលោកយាយលោកតារបស់គេហើយ!!... »
« អញ្ជឹងហ្វាផ្ញើរផងណា!!.. »នាងតូចញញឹមស្រស់មុននិងហុចសម្រាប់ចាប់សាច់អោយទៅ
ជីមីនហើយក៏រត់ត្រុយទៅកន្លែងជេហូបដែលកំពុងរៀបចំម្ហូបផ្សេងៗលើតុ...« ហូយ!!អ្នកណាអោយប្រពន្ធបងមកអាំងសាច់បែបនេះខ្មៅសាច់់សខ្ចីអស់ហើយ!!.. »ស្របសម្ដីដៃមាំក៏លូកមកក្រសោបចង្គេះតូចច្រឡឹងមុននិងឆ្លានពានថើបថ្ពាល់ក្រពុំមួយដង្ហើមយ៉ាងយូរ..
« កុំមករវៀមបានទេ ជុង?មិនឃើញអូនកំពុងរវល់ទេ?... »ជីមីនជ្រួញមុខជូរហួចនិងស្ដីបន្ទោសអោយស្វាមីដែលឆ្លានពានរាងកាយគេបានគ្រប់ពេលគ្រប់កន្លែងគ្មានខ្មាសអៀនភ្នែកគ្រប់គ្នាដែលនៅជាមួយអីបន្ដិច..
YOU ARE READING
បម្រើស្នេហ៍អ្នកប្រុសតូចត្រកូល𝙹𝚎𝙾𝚗(ចប់)
RomanceBoy love (Jikook ) - Jungkook~Top - JiMin ~ Bottom