Ep¹²

2.1K 158 3
                                    

5 : 30am

ព្រឹកប្រលឹមមិនទាន់ជីមីនត្រូវជុងគុកដាស់អោយភ្ញាក់ហើយក៏រៀបចំរបស់ររបបទៅវិញព្រោះគេមានការប្រជុំនៅម៉ោង9ហើយក៏គិតថានិងទៅអោយលើនក្រែងល៎ទៅដល់ទាន់ម៉ោងជីមីនចូលរៀន។

« បើងងុយណាស់ដេកទៅ »ជុងគុកបត់ឡានចេញពីសណ្ឋាគារនិងប្រាប់ទៅជីមីនខណៈពេលឃើញរាងតូចអង្គុយង៉ោក

« ខ្ញុំអត់ងងុយទេ »ជីមីនងើបមុខឡើងអង្គុយត្រង់ខ្លួនមុននិងញញឹមតបទៅកាន់អ្នកកំពុងបើកឡានវិញ

« តាមចិត្ត »ជុងគុកក្រវីក្បាលហួសចិត្តនិងជីមីនមិនស្ទើអង្គុយង៉ោកពិននិងហើយនៅថាអត់ងងុយទៀត??រឹងក្បាលពិតមែន!!!!

« អ្នកប្រុសចូលមើលឃ្លាំងម្ដងទៀតឫ?? »កែវភ្នែកតូចបើកម៉ក់ៗសម្លឹងមើលទៅរាងក្រាសដែលកំពុងដោះខ្សែក្រវ៉ាត់ឡានចេញ

« អត់ទេ ខ្ញុំចូលយករបស់..ឯងចាំនៅទីនេះ
ហើយ »ចប់សម្ដីគេបើកទ្វារឡានចេញទៅបាត់ទុកអោយក្មេងតូចជីមីនអង្គុយម៉ក់ៗម្នាក់ឯងក្នុងឡាន។ជីមីនបែរមកវិញសម្លឹងមើលជុំវិញខ្លួនទាំងភ័យៗព្រោះវាស្ងាត់ជ្រៀបតែម្ដង បបូរមាត់ស្អាតពេបចូលគ្នាសម្លឹងមើលទៅកាន់ជ្រកចូលនៃឃ្លាំងសង្ឃឹមថាជុងគុកនិងមកវិញឆាប់ៗ។។

ប្រាំនាទីក្រោយជុងគុកក៏ចេញមកវិញដោយក្នុងដៃមានកាន់ក្រអប់ធំល្មមមួយដៃមានសរសៃចាប់បើកទ្វារឡានចូលមកមុននិងបញ្ឆេះវាចេញទៅទាំងមិននិយាយស្ដី។ចំណែកអ្នកអង្គុយក្បែរខ្លួនក៏មិនហា៊នមាត់កអង្គុយផ្អែលក្បាលនិងកញ្ជក់ឡានមើលទេសភាពខាងក្រៅយ៉ាងស្ងៀមស្ងាត់រហូតគេងលក់មិនដឹងខ្លួន។។

ជុងគុកបត់ឡានចូលក្នុងផ្ទះក្រោយពីចំណាយពេលមួយម៉ោងក្នុងការធ្វើដំណើរ មុខសង្ហាញញឹមស្រាលៗក្រវីក្បាលពេលឃើញមុខតូចច្រមិចកំពុងគេងយ៉ាងមានសេចក្ដី ថ្ពាល់ក៏ហៀរចេញមកគួរអោយចង់ខាំ។

« Ji~Jimin ភ្ញាក់ឡើង »ដៃមានសរសៃលើកឡើងគេះស្មាតូចតិចៗមុននិងបង្ហើបសម្លេងស្រទន់ហៅ

« Jimin ភ្ញាក់ដល់ផ្ទះហើយ » ក្រោយពីមិនឃើញរាងតូចគ្មានប្រតិកម្មនិងសម្ដីរបស់គេ ជុងគុកក៏រាងបន្ថែមសម្លេងមាំហើយវាក៏បានផលជីមីនងើបឡើងទាំងមីងមាំងភ្នែកបើកមិនចង់រួច

បម្រើស្នេហ៍អ្នកប្រុសតូចត្រកូល𝙹𝚎𝙾𝚗(ចប់)Where stories live. Discover now