3 weeks more
សម្លេងវែកឆាប៉ះទង្គិចនិងខ្ទះបង្គើតបានជាសម្លេងក្ដុងក្ដាំងពេញមុខផ្ទះថ្មមួយកន្លែងក្លិនបាយឆាបង្ហើរចូលច្រមុះអ្នកអង្គុយចាំធ្វើអោយក្រពះកូរគ្រួតៗចង់ភ្លក់រសជាតិវាភ្លាមៗ!!....
« បាយ..របស់លោក!!.... »ជីមីនក្មេងតូចសាច់សដូចក្មេងស្រីលើកថាសបាយបីចានមកដាក់នៅនិងមុខបុរសបីអ្នកទាំងញញឹមដាក់ដោយភាពរស់រាយបែបអ្នកលក់...បន្ទាប់ពីមកដល់ទីនេះបានប៉ុន្មានថ្ងៃអ៊ំរបស់គេក៏ចាប់ផ្ដើមបើកហាងបាយឆាមួយកន្លែងចំណែកសម្មិតផលវិញទទួលបានល្អគួរសមភ្ញៀវច្រើនលក់សឹងតែមិនទាន់រាល់តែថ្ងៃ!!
« អ្នកលក់ជួយខ្ចប់បាយអោយខ្ញុំប្រាំប្រអប់ផង!!!.. »សម្លេងស្រែកចេញពីមុខហាងជីមីនក៏ចេញទៅមើលហើយក៏ប្រាប់គេអោយរងចាំ។។3អាទិត្យមកនេះជីមីនរាងធូរស្បោយច្រើនមិនសូវនឹកនាជុងគុកដូចពេលមកដំបូងថាទៅពេលខ្លះក៏សឹងនិងភ្លេចជុងគុកបាត់ទៅហើយព្រោះតែរវល់រហូតដល់ល្ងាចឯណោះរកតែពេលសម្រាកមិនបានផល!!!
« បាយដែលបានកម្មង់..!!! »បន្ទាប់ពីវេចខ្ចប់ហើយជីមីនក៏យកទៅអោយគេទាំងញញឹមមិនសូវសមព្រោះតែម៉ូយប្រចាំមួយនេះទាំងតែព្យាយាមញ៉ែញ៉ងខ្លួនមករហូតតាំងពីបើកលក់ដំបូង....
« អរគុណ...តែមានថែមអីអោយបងទេ??មកទិញរាល់ថ្ងៃដូចមិនដែលថែមអោយសោះ!!!... »កម្លោះសង្ហាដែលគ្រប់គ្នាដឹងថាគេកូនម្ចាស់ផ្សារលើកថង់បាយឆាមើលចុះឡើងហើយក៏និយាយឡើងទាំងញញឹមព្រានដាក់កាយតូច...
« លោកចង់បានអី??ចាំខ្ញុំទៅរៀបចំអោយ!!?. »រាងតូចសួរឡើងទាំងមិនពេញចិត្តពេលនេះគេចង់តែចូលទៅក្នុងវិញអោយបាត់ៗទេតែអាកម្លោះម្នាក់នេះវាអត់ទាន់អោយលុយ....
« ចង់បានបេះដូងរបស់អូន!!.. »
« មករាល់ថ្ងៃមកចាំខ្ញុំថែមអោយ!!.. »ជីមីនតបបែបនេះទៅវិញដោយធុញទ្រាន់...ហើយក៏ចេះតែតបទៅវិញអោយតែបានៗ
« ពិតមែនទេ??.. »
« ពិតមែនហើយ!!តែពេលនេះអោយលុយសិនមក!!!.... »
« បាទៗ...នេះមិនបាច់អាប់អោយបងវិញទេណា!!!..... »នាយដកនោះក្រដាសធំចេញមកហើយហុចអោយជីមីនទាំងញញឹមមានសង្ឃឹម
YOU ARE READING
បម្រើស្នេហ៍អ្នកប្រុសតូចត្រកូល𝙹𝚎𝙾𝚗(ចប់)
RomanceBoy love (Jikook ) - Jungkook~Top - JiMin ~ Bottom