« ដានយើងសូមទោស សម្រាប់រឿងគន្លងបើឯងមិនអាណិតពួកយើងក៏គួរអាណិតដល់កូនដែលនៅក្នុងផ្ទៃឯងផង!!... »
« ឯងមិនស្រលាញ់កូនទេហេ៌?ឯងមិនចង់អោយកូនមានអនាគតល្អទេឬ??យើងសន្យាថាយើងមិនធ្វើអ្វីឯងទេបន្ទាប់ពីឯងព្រមដោះលែងជីមីន.... » សម្លេងស្រទន់និយាយលួងលោមដាននីធ្វើអោយនាងគិតបន្ដិចមុននិងបន្ថូរដៃពីរង្វង់ករបស់ជីមីនម្ដងបន្ដិចៗទាំងព្រិចភ្នែកមួយៗរហូតដល់ជីមីនមានសេរីភាព....កែវភ្នែកកូនឆ្មាសម្លឹងមើលមុខដាននីភ្លឹសៗមុននិងលបឈានជើងដើរចេញទៅ ជុងគុក សុងហេ កាងឃ្យូក៏ញញឹមងក់ក្បាលអោយខ្លួនដើរចញមក
រាងតូចញញឹមទាំងទឹកភ្នែកហើយក៏ខំប្រឹងដើរអូសជើងសម្ដៅទៅរកពួកគេទាំងស្នាមញញឹមលាយទឹកភ្នែក...« ជុងគុក....... »ជីមីនហៅឈ្មោះជុងគុកពេលដើរជិតដល់ហើយក៏ឈានជើងរត់សម្ដៅទៅជុងគុកដែលកំពុងត្រដាងដៃរបស់ចាំខ្លួនតែ??
« ជីមីន...ប្រយ័ត្ន.... »សម្លេងស្រែករបស់សុងហេបន្លឺឡើងខ្ទរពេញនៃឃ្លាំងពេលឃើញដាននីលើកកាំភ្លើងបាញ់ទម្រង់មកជីមីនស្របនិងរាងកាយរបស់គេរត់ចូលទៅត្រដាងដៃរងរាងកាយជីមីនដែលនៅក្នុងរង្វង់ដៃជុងគុក
*ផាំង...ផាំង....
« អ៎ក!!..... »រាងកាយរបស់មាំរបស់សុងហេត្រូវស្រុញជើងដួលមួយទំហឹងពេលគ្រាប់កាំភ្លើងបាញ់ទម្លុះចំផ្នែកទ្រូងខាងឆ្វេងរបស់ខ្លួន
« លោកមេកង!!.... »សែមស្រែកទាំងភ្ញាក់ផ្អើលមុននិងរត់ចូលមករករាងកាយមាំរបស់សុងហេដែលដេកដួលទៅលើដីទាំងភ្នែកកំពុងសម្លឹងមើលជីមីនដែលកំពុងត្រូវជុងគុកក្រសោបអោបជាប់....
« អត់ទេ!!អត់ទេ...ខ្ញុំអត់បានធ្វើទេ... »រាងស្ដើងដាននីទម្លាក់កាំភ្លើងចុះមុននិងលើកដៃទៅញីសក់ក្បាលរបស់ខ្លួនអោយរញេរញៃភ្នែកក៏ឡេឡើមក្បាលក្រវីញាប់ស្អេកសម្លឹងមើលរាងកាយសុងហេដែលមានឈាមស្រោចរាងកាយដូចមនុស្សមិនប្រក្រតី...
« លើកដៃឡើងហើយព្រមប្រគល់ខ្លួនអោយ
សមត្ថកិច្ចតាមសម្រួលមក!!... »« អត់ទេ..ខ្ញុំអត់បានបាញ់គេទេ អ្ហាយ... » ដាននីខ្ញាំសក់ក្បាលខ្លួនឯងមួយទំហឹងទាំងឈានជើងថយក្រោយហើយក៏ស្រែកមួយទំហឹងមុននិងរត់ចេញទៅទាំងទន្ទេញពាក្យថា ខ្ញុំមិនបានធ្វើទេ ជាប់មាត់មិនដាច់...
YOU ARE READING
បម្រើស្នេហ៍អ្នកប្រុសតូចត្រកូល𝙹𝚎𝙾𝚗(ចប់)
RomanceBoy love (Jikook ) - Jungkook~Top - JiMin ~ Bottom