Ep²⁵

2.2K 176 13
                                    

School៚

      បន្ទាប់ពីរឿងកើតឡើងថ្នាក់ជីមីនក៏ត្រូវបានសម្រាកមួយថ្ងៃព្រោះបន្ទប់រៀនពេលនេះពោលពេញទៅដោយក្លិនឆ្អាបពងទាពេញនិង។។

      « ហ្វា??ខ្ញុំអាចសួរឯងបន្ដិចបានទេ?? »
សូប៊ីននិយាយឡើងបន្ទាប់ពីបានការសម្រាកពីរៀនទាំងបីអ្នកមិនបានទៅផ្ទះទេនៅអង្គុយអានសៀវភៅនៅបណ្ណាល័យ

« សួរអ្វីឫ?? »ហ្វាដាក់សៀវភៅទុកហើយក៏តបទៅនាយវិញចំណែកជេហូបក៏ដូចគ្នាអង្គុយស្ដាប់យ៉ាងស្ងៀមស្ងាត់

« ប្រុសម្នាក់នោះត្រូវជាអ្វីនិងជីមីន??? »សូប៊ីនសួរសម្ដៅទៅជុងគុក គេបានលឺជុងគុកហៅជីមីនថា ចន ជីមីន។។

« គឺ...ជាស្វាមី..ពួកគាត់រៀបការកាលពីពីរថ្ងៃមុន!!! »

« ហេតុ..អីទៅជាបែបនេះ?? »សូប៊ីនសួរទាំងភ្ញាក់ផ្អើល បាត់ជីមីនមួយរយះក៏មកប្រាប់ថារៀបការរួចអញ្ចឹងឫ??

« រឿងនេះវែងឆ្ងាយណាស់ពិបាកនិងរៀបរាប់. »

« ក្រែង..គាត់ជាចៅហ្វាយជីមីន??ហើយហេតុអីជីមីនមិនប្រាប់ពួកយើង?? »ជេហូបនិយាយឡើងទាំងមិនយល់ គេធ្លាប់លឺជីមីននិយាយពីជុងគុកថាគេមិនសូវចូលចិត្តជីមីនទេហេតុអីនៅសុខៗរៀបការជាគ្នាហើយមិនប្រាប់គេសម្បីមួយម៉ាត់ទៀត ហើយណាមួយជុងគុកជាកូនឧត្តមសេនីយ៍ពេលរៀបការយ៉ាងណាក៏ល្បីខ្លះដែលតែនេះស្ងាត់ឆឹង។។

« អឺ...រឿងពួកគាត់ហ្វាមិនសូវដឹងទេ...បងមីនមិនប្រាប់មកពីពិធីរៀបការនោះវាទន់ហន់ពេកនិងណា.... »ហ្វានិយាយឡើងទាំងញញឹមតិចៗ តាមទៅរឿងជីមីននិងជុងគុកនាងដឹងសឹងតែទាំងអស់ដឹងសម្បីរឿងលើគ្រែរបស់គេទាំងពីរ។។

« ហុឹម!!!រឿងនេះត្រូវតែសួរជីមីនខ្លួន
ឯងហើយ!! »ជេហូបនិយាយម្នាក់ឯងតិចៗខឹងចិត្តមិត្តរាប់ឆ្នាំសម្បីថ្ងៃរៀបការក៏វាមិនប្រាប់ឯងដែលស្ងាត់ឆឹងល្អណាស់។ចំណែកសូប៊ីនបានត្រឹមអង្គុយអោនមុខចុះអានសៀវភៅយ៉ាងស្ងប់ស្ងាត់មិនមែនគេផ្ដោតលើការអានសៀវភៅទេតែគិតពីរឿងជីមីនច្រើនជាង។។
................

*Night......

J.M House 🏡

        តាំងពីព្រឹកមកដល់ពេលនេះជុងគុកមិនបានទៅណាឆ្ងាញពីជីមីនទេគឺឆ្វែជាប់តែម្ដងហើយពេលកាយតូចក៏កំពុងតែងូតទឹកនៅក្នុងបន្ទប់ទឹកស្របពេលជុងគុកកំពុងអង្គុយមើលឯកសារនៅលើសាឡុង។

បម្រើស្នេហ៍អ្នកប្រុសតូចត្រកូល𝙹𝚎𝙾𝚗(ចប់)Where stories live. Discover now