ចំណាយពេលប៉ុន្មានម៉ោងរាងតូចក៏បានមកដល់ផ្ទះវិញដោយសភាពយាប់យឺតញើសហូរសស្រាក់ដូចទឹកព្រោះត្រូវដើរកាត់កម្ដៅថ្ងៃក្ដៅចង់ឆេះខ្លួន។។រាងតូចជ្រើសរើសដើរចូលតាមផ្លូវក្រោយជៀសវាសជួបនិងអ៊ំរបស់គេពេលនេះគេចង់ងូតទឹកសម្អាតខ្លួនសិនចាំមកដោះស្រាយជាមួយអ៊ំរបស់គេតាមក្រោយ។។
ជីមីនដើរលបៗចូលក្នុងផ្ទះហើយក៏ប្រញាប់រត់ឡើងជណ្ដើរចូលក្នុងបន្ទប់របស់ខ្លួនបិទទ្វារបោះកាតាបទៅលើពូកហើយចូលក្នុងបន្ទប់ ម្រាមដៃតូចចាប់ផ្ដើមដោះសម្លៀកបំពាក់របស់ខ្លួនឯងចោលអស់មុននិងបើកទឹកផ្កាឈូកមកជះសម្អាតកាយសខ្ចីរបស់ខ្លួន ជីមីនបិទភ្នែកគិតរឿងដែលកើតឡើងកាលពីព្រឹកនិងពេលកន្លងទាំងទឹកភ្នែកហូរដូចខ្សែទឹកដែលហូរមិនចេះចប់មិនចេះហើយ។។
Skip.....
បន្ទាប់ពីងូតទឹកស្លៀកពាក់ហើយជីមីនក៏រាងស្រស់ស្រាយជាងមុនតែភ្នែកពិបាកមើលបន្ដិចព្រោះរាងហើម។រាងតូចចុះមកក្រោមបំណងទៅផ្ទះធំខាងមុខតែក៏ជួបប្រទះអ៊ំរបស់គេកំពុងអង្គុយលើបង់ក្រោមដើមឈើមួយភ្នែកក៏សម្លឹងមើលទៅទ្វាររបងផ្ទះជារឿយៗ។ជីមីនព្រីកភ្នែកខាំមាត់ទប់ទឹកភ្នែកមិនអោយស្រក់ចុះពេលដែលគេធ្វើអោយអ្នកមានគុណបារម្ហ
Jm POV :« អ៊ំ?? » ខ្ញុំញញឹមបន្លប់ភាពសោកសៅមុននិងចូលទៅអង្គុយជិតគាត់
« ជីមីន??នេះឯងទើបមកពីណា? » គាត់សួរ
ខ្ញុំបែបកំហគតែខ្ញុំដឹងច្បាស់ថាគាត់បារម្ហច្រើនជាង« ខ្ញុំជាប់ធ្វើកិច្ចការផ្ទះជាមួយមិត្តរួមថ្នាក់ណាអ៊ំ »ខ្ញុំជ្រើសរើសការនិយាយកហុកហើយខ្ញុំក៏ដាក់ដៃលើដៃរបស់គាត់
« ហេតុអ្វីយូរយ៉ាងនេះ??ហើយមិនប្រាប់អ៊ំទៀត?? »
« គឺវាជាកិច្ចការសំខាន់ ហើយណាមួយអ៊ំក៏ដឹងថាខ្ញុំគ្មានទូរស័ព្ទប្រើ » ខ្ញុំពេបមាត់ធ្វើភ្នែកម៉ក់ៗដាក់គាត់ទើបគាត់លើកដៃមកអង្អែលក្បាលខ្ញុំហើយញញឹមតិចៗ
« ចាំបើកលុយខែនេះអ៊ំទិញអោយមួយ »ខ្ញុំក្រវីក្បាលហើយប្រញាប់ឆ្លើយ
« មិនអីទេអ៊ំខ្ញុំមិនត្រូវការទេ »
« តែអ៊ំលឺថាឆ្នាំសិក្សារបស់ឯងគឺចាំបាច់ណាស់ ទូរស័ព្ទនិងកុំព្យូទ័រ »
YOU ARE READING
បម្រើស្នេហ៍អ្នកប្រុសតូចត្រកូល𝙹𝚎𝙾𝚗(ចប់)
RomanceBoy love (Jikook ) - Jungkook~Top - JiMin ~ Bottom