Ep⁴⁸

1.9K 209 49
                                    

SKIP៚.....

        បន្ទាប់ពីចំណាយពេលកន្លះម៉ោងក្រោយទូករបស់ជុងគុកក៏បានមកដល់កោះមួយនៅចំ
កណ្ដាលសមុទ្រ។រយះពេលកន្លះម៉ោងក៏អាចអោយភ្នែករាងតូចដែលលួចអង្គុយយំម្នាក់ឯងហើមបានយ៉ាងឆាប់រហ័សព្រោះតាំងពីឃើញសារនោះមកជីមីនយំរហូតមកដល់ពេលនេះក៏នៅ
អណ្ដឺតអណ្ដកមិនទាន់បាត់នេះគង់តែដល់គោលដៅទូកត្រូវចតទេបានជីមីនខំប្រឹងខប់យំហើយក៏ជូតទឹកភ្នែកអោយស្អាតបាតគ្មានសល់ស្នាក់ស្នាមនោះ។ចំណែកជុងគុកក៏មិនបានចាប់អារម្មណ៍ប្រលុតម៉ាសុីនហើយក៏ចុះមកចងចូកនិងដើមដូងក្បែរនោះហើយក៏បែរមកចាប់អារម្មណ៍និងកាយតូចដែលអង្គុយលើពូកស្ងៀមមិនព្រមចុះមកវិញ

« ជីមីន??ឆាប់ចុះមក!!.... »រាងសង្ហាឈរជ្រត់ចង្គេះតាមដោយមានវែនតាខ្មៅបិទបាំងកែវភ្នែកសម្លឹងមើលទៅជីមីនដែលអង្គុយស្ងៀមត្រឹងលើទូកទាំងហួសចិត្ត...ក្មេងម្នាក់នេះចូលចិត្តតែអោយគេស្ដីបន្ទោសតែម្ដងហើយ។

« .......... »ជីមីនមិនបានតបគ្រាន់តែសម្លឹងមើលទៅរាងក្រាសដែលនៅខាងក្រោមហើយក៏ងើបទាំងចិត្តចង់កាយវិការមួយៗធ្វើអោយជុងគុកទើសភ្នែកមិនស្ទើរ។

« យកទូរស័ព្ទរបស់ខ្ញុំនិងធុងទឹកកកមកផង!!.... »រាងតូចដកដង្ហើមធំហើយក៏ដើរត្រឡប់ក្រោយពីរជំហានទៅយកទូរស័ព្ទដែលគេបានទម្លាក់ចោលនិងលើកធុងទឹកកកដែលមានសុទ្ធសឹងតែជារបស់ញាំនោះទៅហុចអោយជុងគុកហើយគេក៏ទទួលយកទៅទុកទៅដីខ្សាច់មុននិងបោះដៃអោយជីមីនដែលឈរធ្វើមុខស្លឺព្រោះមិនដឹងចុះមកបានដោយរបៀបណាព្រោះទូកនេះវារៀងខ្ពស់បន្ដិចត្រូវនិងទឹករលកបក់បោកអោយទូករង្គឺទៅមកទៀតទើបរាងតូចមិនហ៊ានចុះមក....

« កាន់ដៃខ្ញុំហើយលោតចុះមក!!... »ជុងគុកបញ្ជាតែជីមីនបែរជាក្រវីក្បាលហើយក៏ដាក់ខ្លួនអង្គុយលើក្បាលទូកសំយ៉ូងជើងចុះមកបម្រុងនិងលោតទុកមកដោយខ្លួនឯងតែជុងគុកបែរជាឈោងមកចាប់ចង្គេះគេមុនហើយលើកចុះមកបណ្ដាលអោយកាយតូចភ្ញាក់ផ្អើលមិនតិច(ស្រមៃចេញអត់??🗿)

« មើលអី??.... »សម្លេងក្រល៎ធំបន្លឺឡើងដាក់កាយតូចដែលឈរធ្វើមុខមាំសម្លឹងមើលគេភ្លឹសៗមុននិងអោនទៅលើធុងទឹកកកហើយក៏រហ័សកាន់ដៃស្រលូនដើរសម្ដៅទៅរកផ្ទះថ្មមួយខ្នងដែលសង់លើកោះនេះ។ហើយក៏ប្រញាប់និងបានសួរជីមីនហេតុអីភ្នែកហើមដល់ថ្នាក់នេះ??

បម្រើស្នេហ៍អ្នកប្រុសតូចត្រកូល𝙹𝚎𝙾𝚗(ចប់)Where stories live. Discover now