11 : 00Am
*ផ្ទះបាយ.....
នៅក្នុងផ្ទះបាយដល់ធំមួយបង្ហាញអោយឃើញរាងតូចច្រឡឹងជីមីនកំពុងមមាញឹកធ្វើម្ហូបជាមួយអ៊ំយ៉ុនដើម្បីយកទៅប៉ូវកម្លាំងប្ដីនៅក្រុមហ៊ុនព្រោះព្រឹកមិញបញ្ចេញកម្លាំងច្រើនណាស់ទម្រាំចេញពីក្នុងបន្ទប់គេងបាន។
« ជីមីនចង់យកទៅអោយអ្នកប្រុសខ្លួន
ឯងឫ??? »អ៊ំយ៉ុនសួរឡើងបន្ទាប់ពីម្ហូបឆ្អិនរួចរាល់ហើយពេលនេះជីមីនក៏កំពុងរៀបចំដាក់ប្រអប់យ៉ាងយកចិត្តទុកដាក់« ពិតមែនហើយអ៊ំ!! »ជីមីនងើបមុខញញឹមដាក់គាត់ហើយក៏អោនទៅរៀបចំវិញ
« អ៊ំសូមសួរមួយបានទេ?? »អ៊ំយ៉ុន
« បាទ!!សួរមកអ៊ំ?? »
« ជីមីននិងអ្នកប្រុសចុះសម្រុងគ្នាហើយឫ?? »គាត់សួរតិចៗទៅកាន់ជីមីន ទោះគាត់មិនដឹងច្បាស់ថាទាំងពីរអ្នកមានរឿងអ្វីនិងគ្នានៅសុខៗក៏លេចដំណឹងរៀបការមកតែគាត់ដឹងត្រឹមថាការរៀបការមិនមែនចេញពីចិត្តពួកគេទេ។។
« អោយខ្ញុំឆ្លើយយ៉ាងមិចល្អទៅ?? »សំនួររបស់គាត់ធ្វើអោយជីមីនធ្លាក់ទឹកមុខចុះ គេគួរឆ្លើយថាយ៉ាងម៉េចត្រូវគ្នាហើយចឹងឫ??បើគេទើបតែប្រើសម្ដីល្អជាមួយខ្លួនមិនទាន់បានពីរថ្ងៃស្រួលបួលផងនិង។តែបើឆ្លើយថានៅក៏វាមិនសមព្រោះពេលនេះគេទាំងពីរដូចជាស្និតស្នាលគ្នាច្រើនហើយ??រឺការស្និទ្ធស្នាលនោះព្រោះតែជាសម្ព័ន្ធភាពលើគ្រែ??
« អឹម..មិនដឹងឆ្លើយយ៉ាងមិចក៏មិនអីដែល!! »គាត់ប្រញាប់តបទៅវិញពេលឃើញទឹកមុខតូចមិនល្អ
« ជួយរៀបចំផងអ៊ំ ខ្ញុំទៅផ្លាស់សម្លៀកបំពាក់មួយភ្លែត!!! »ជីមីនដាក់របស់និងដៃចុះមុននិងប្រាប់គាត់ហើយដើរចេញទៅ គ្រាន់តែសំនួរប៉ុន្នឹងក៏មានអារម្មណ៍ថាអន់ចិត្តដែរឫ???
PJ GP ......
កាយតូចជីមីនពីលើឡានឈរសម្លឹងមើលអាគារដល់ខ្ពស់របស់ស្វាមីមុននិងឈានជើង
ដើរសម្ដៅទៅកាន់តុសារពត៍មាន។« សួស្តី...តើបន្ទប់អគ្គនាយកនៅជាន់ទៅប៉ុន្មានដែល??? »រាងតូចសួរឡើងបន្ទាប់ពីដើរទៅដល់ គេមិនដែលមកទីនេះអញ្ចឹងហើយទើបមិនដឹង!!
YOU ARE READING
បម្រើស្នេហ៍អ្នកប្រុសតូចត្រកូល𝙹𝚎𝙾𝚗(ចប់)
RomanceBoy love (Jikook ) - Jungkook~Top - JiMin ~ Bottom