*Danny part....
រាងតូចច្រឡឹងអង្គុយសម្លឹងមើលទូរស័ព្ទរបស់ខ្លួនដែលនៅលើតុទាំងពិបាកចិត្តខណៈពេលដែលនាងព្យាយាមទាក់ទងទៅជុងគុកតែគេមិនលើកសម្បីម្ដង....
« បងទៅណា??... »ដាននីផ្អែកខ្នងនិងសាឡុងមួយទំហឹងមុននិងដាក់ដៃអង្អែលពោះខ្លួនឯងស្រាលៗទាំងស្នាមញញឹមលាយទឹកភ្នែកដែលកំពុងរលីងរលោងចង់ស្រក់ចុះមក!!នាងមិនដែលធ្លាប់គិតថានាងនិងត្រូវយំព្រោះតែរឿងស្នេហាទេតាំងពីតូចមកនាងជាមនុស្សស្រីម្នាក់ដែលរឹងមាំរស់នៅពឹងផ្អែកលើខ្លួនឯងហើយក៏មិនធ្លាក់គិតថានិងមកត្រូវលង់ស្រលាញ់មិត្តខ្លួនឯងបែបនេះ។5ឆ្នាំដែលស្គាល់ជុងគុកគេជាមនុស្សប្រុសដែលកក់ក្ដៅពេលខ្លះក៏សោះគគ្រោះតែគេតែងតែមើលថែការពារនាងមករហូតគេក៏ធ្លាប់និយាយថានាងជាមនុស្សស្រីដំបូងដែលទទួលបានការមើលថែភាពស្និតស្នាលសម្ដីស្រទន់ភាពលួងលោមពីគេព្រោះតែនាងជា
មិត្តភិក្ដស្រីតែម្នាក់ដែលគេស្គាល់។នេះជាមូលហេតុដែលគេលួចស្រលាញ់ជុងគុកពេលនាងលឺថាជុងគុកបានរៀបការមានប្រពន្ធពេលនោះគេក៏មានអារម្មណ៍ថាអន់ចិត្តហើយក៏ខឹងនិងប្រពន្ធរបស់ជុងគុកហើយរិតតែខឹងពេលឃើញក្មេងម្នាក់នោះដែលទទួលបានការមើលថែពីជុងគុកលើសនាង!!គ្មានជម្រើសទើបនាងបង្គើតរឿងអោយជុងគុកយល់ច្រឡំលើជីមីនតែនាងនៅតែមិនចង់ជឿថាមនុស្សឆ្លាតដូចជុងគុកជឿលើរឿងនោះទាំងស្រុងហើយក៏ទុកប្រពន្ធចោលមករកនាង........រីងរីង....រីងរីង...
សម្លេងទូរស័ព្ទរោទ៍ឡើងនាំអោយដាននីដែលកំពុងតែអង្គុយភ្លឹកភ្ញាក់ខ្លួនឡើងក្រញ៉ាងហើយក៏ប្រញាប់ស្រវាវាយកមកមើលព្រោះតែគិតថាជុងគុកទាក់ទងមកនាងវិញ!!តែស្នាមញញឹមក៏ត្រូវរសាយបាត់ពេលឃើញលេខដែលខលមកមិនមែនជាលេខជុងគុកតែជាលេខរបស់អ្នកមិនដឹង។នាងទម្លាក់ទូរស័ព្ទទុកវិញដោយសម្រេចចិត្តមិនទទួលព្រោះតែមិនស្គាល់តែបន្ដិចក្រោយលេខនោះក៏ខលមកម្ដងទៀតនាងដកដង្ហើមធំហើយក៏ចុចទទួលទាំងចិត្តមិនចង់...
*On phone....
« សួស្ដីខ្ញុំដាននី... »
« សួស្ដីអូនសម្លាញ់!!... »សម្លេងខ្សែម្ខាងទៀតបន្លឺនាំអោយនាងបើកភ្នែកធំៗទាំងភ្ញាក់ផ្អើល...
YOU ARE READING
បម្រើស្នេហ៍អ្នកប្រុសតូចត្រកូល𝙹𝚎𝙾𝚗(ចប់)
RomanceBoy love (Jikook ) - Jungkook~Top - JiMin ~ Bottom