6 : 50pm
JP Group
បន្ទាប់ពីចេញពីផ្ទះជុងគុកក៏មិនបានទៅណាទេគេមកអង្គុយសង្ខំគិតពីរឿងដែលកើតឡើងនៅក្រុមហ៊ុននេះឯង។
« ហ៊ើយ.... »សម្លេងដកដង្ហើមមិនដឹងជាលើកទីប៉ុន្មានបានបន្លឺឡើងគេយកគេជ្រោងសក់ខ្លួនឯងដោយភាពតានតឹងមុននិងលឺសម្លេងគោះទ្វារបន្ទប់ធ្វើការ
« ចូលមក.... »បន្ទាប់ពីលឺបញ្ជាហើយនាយ
ចំនិតក៏បើកទ្វារចូលមកជាមួយសណុំឯកសារមួយចំនួន!!« ចាហ្វាយ...នេះជាឯកសារសំខាន់ខ្ញុំយកមកទីនេះព្រោះគិតថាវាមានសុវត្ថិភាពជាង... »ស្របសម្ដីឃ្យូក៏ដាក់ឯកសារនោះទៅលើតុមុខជុងគុក
« អឹម!!.... »ជុងគុកងក់ក្បាលតិចៗហើយក៏ទាញវាយកទៅដាក់ក្នុងទូដែកមួយហើយក៏ត្រឡប់មកអង្គុយកៅអីវិញទាំងមិនបានសម្លឹងមើលមុខកាងឃ្យូ
« សំណាងហើយជីមីនមិនបានយកឯកសារសំខាន់ទៅគ្រាន់តែយកឯកសារនិយាយពីដំណាក់កាលផលិតកាំភ្លើងដែលយើងគ្រាន់តែចម្លងពីកំព្យូទ័រមកវិញគឺរួចរាល់ហើយ!!... » នាយនិយាយបន្ថែមធ្វើអោយជុងគុកងើបមុខមកសម្លឹងមុខតែនៅតែមិននិយាយស្ដីដដែល...ពេលនេះទើបគេសង្គេតឃើញថាម្រាមដៃជុងគុកមានស្នាមរយះកកឈាមវាដូចទៅនិងស្នាមដែលយើងវាយរបស់រឹង??
កាងឃ្យូក៏ឈប់និយាយបន្ដគេឈរអោនមុខចុះគិតថាគួរនិយាយពីរឿងជីមីនឫទេ??និយាយទៅជុងគុកគេអាចជឿទេព្រោះមនុស្សគេនេះជឿលើទង្វើជាងសម្ដីទៅទៀត!!តែគេគ្រាន់តែចង់អោយជុងគុកគិតឡើងវិញសម្រាប់គេៗមិនជឿទេថា
ជីមីនមានសាហាយអីបែបនេះប្រាកដណាស់ថាវាគេល្បិចរបស់អាសូហុីព្រោះកាលនៅបារាំងនៅពេលមានការប្រលងប្រគួតអ្វីម្ដងៗក៏វាលេងល្បិចថោកទាបតែរហូតនិងហើយជុងគុកក៏ធ្លាប់ចាញ់បោកវាម្ដងដែលទើបពេលនេះគេមិនចង់អោយជុងគុកត្រូវវាបោកប្រាស់បានម្ដងទៀត!!!....« ចាហ្វាយ??.... »គិតចុះគិតឡើងឃ្យូក៏សម្រេចចិត្តថានិងនិយាយរឿងនេះជាមួយជុងគុក។
« ...... »ជុងគុកមិនបានតបគ្រាន់តែងក់ក្បាលសម្លឹងមើលមុខឃ្យូរងចាំនាយនិយាយបន្ដ
YOU ARE READING
បម្រើស្នេហ៍អ្នកប្រុសតូចត្រកូល𝙹𝚎𝙾𝚗(ចប់)
RomanceBoy love (Jikook ) - Jungkook~Top - JiMin ~ Bottom