1 weeks more...
Morning
ព្រឹកថ្ងៃថ្មីចូលមកដល់ព្រះអាទិត្យបើកពន្លឺជះយ៉ាងត្រចះត្រចង់ពេញទ្វីបអាសុីហើយក៏ជះចូលមកដល់ក្នុងបន្ទប់មួយដែលបង្ហាញអោយឃើញរាងកាយមនុស្សពីរគេងអោបគ្នាយ៉ាងស្និតរមួលបេះមិនចេញ!!!....
« ហុឹម!!!..... »សម្លេងក្រលធំក្រហឹមឡើងដោយការធុញទ្រាន់ព្រោះតែពន្លឺចាំងពីកញ្ជក់មកប៉ះមុខគេមុននិងអោនទៅជ្រប់មុខនិងប្រលោះតូចយ៉ាងណែន ដៃក៏ចាប់ក្រសោបចង្គេះតូចអោយខិតមកប៉ះនិងទ្រូងគេលើសដើម
« ហ៊ឹម!!.... »ម្ដងនេះជាសម្លេងតូចស្រទន់ជាអ្នកបន្លឺឡើង ជីមីនលើកដៃញីភ្នែកទាំងនៅភាពងងុយហើយក៏ងាកមុខទៅមើលមនុស្សមាឌធំដែលដេកអោបខ្លួនពីក្រោយ!!ម៉ោងប៉ុន្មានហើយជុងគុកមិនទាន់ភ្ញាក់ទៀតក្រែងថ្ងៃនេះគេមានប្រជុំមិនចឹង??...
« ម៉ោង7:02 .. »កែវភ្នែកតូចសម្លឹងមើលទៅនាឡិកាដែលផ្ជួរនៅជាប់និងជញ្ជាំងហើយក៏ឧទានឡើងតិចៗទាំងភ្ញាក់ផ្អើល....
« ជុង?ជុងគុក..... »ជីមីនឧទានឡើងមួយល្មមហើយក៏ចាប់ដៃមាំដែលអោបចង្គេះខ្លួនអង្រួន
ខ្លាំងៗតែជុងគុកនៅតែគ្មានប្រតិកម្មដដែលទើប
ជីមីនត្រូវបែរមុខទៅហើយស្រែកដាក់ត្រចៀកគេមួយទំហឹង
« ជុងគុក~~..ភ្ញាក់ឡើង.... »« អួយ...ហើយអូនស្រែកធ្វើអី??... »មុខសង្ហាជ្រួញឡើងមើលមិនយល់ហើយក៏ដកដៃចេញពីចង្គេះតូចផ្អៀងខ្លួនទៅគេងម្ខាងទាញខ្នើយមកគ្របមុខជិត...
ជីមីនចំហរមាត់ហួសចិត្តមុននិងងើបអង្គុយហើយទាញខ្នើយចេញពីមុខសង្ហាដែលនៅតែបិទភ្នែកគេងដដែល។
« ជុងគុក...ក្រែងថ្ងៃនេះបងមាន
ប្រជុំមែនទេ??.. »« អឹម.... »ជុងគុកគ្រាន់តែក្រហឹមក្នុងបំពង់កតែនៅតែបិទភ្នែកគេងដដែលធ្វើអោយជីមីនខ្នាញ់និងគេមិនស្ទើរចង់តែច្របាច់កអោយងាប់ទេ..ហើយប្ដីគេក្លាយជាមនុស្សគេងត្រម៉ក់ពីពេលណា??
« មានប្រជុំតែបងនៅគេងបែបនេះហេ៌ស??.. »
« ប្រជុំម៉ោង9... »
« ម៉ោងប្រាំបួនក៏ត្រូវតែក្រោកដែល!!
អោយលើន....»ស្របសម្ដីជីមីនក៏ដកដៃទៅទាញថ្ពាល់ជុងគុកទាំងសងខាងដោយក្រើតខ្នាញ់និងអាថ្ពាល់មានសាច់និងពេក
YOU ARE READING
បម្រើស្នេហ៍អ្នកប្រុសតូចត្រកូល𝙹𝚎𝙾𝚗(ចប់)
RomanceBoy love (Jikook ) - Jungkook~Top - JiMin ~ Bottom