ផ្តើមរឿង

4.1K 109 4
                                    

នៅលើដងវិថីដ៏វែងអន្លាយមានរថយន្តបើកបកខ្វាតខ្វែងច្រាសទិសគ្នានិងមានមនុស្សម្នាដើរឆ្លងកាត់ផ្លូវចុះទ្បើងយ៉ាងមមាញឹកផងដែរ នៅក្នុងចំណោមមនុស្សម្នារទាំងនោះក៏មានកង់របស់សិស្សនិស្សិតស្រីរូបស្រស់រាងតូចច្រលឹងម្នាក់មានឈ្មោះថា ចន ជុងម៉ូគ្រីស្ទីន ដែរមានសម្រស់យ៉ាងស្រស់ស្អាត់ដូចទេធីតាផ្ទៃមុខស្រទន់សរលើបរលោងភ្នែកមូលៗ ច្រមុះស្រួចបបូរមាត់ពណ៍សុីជម្ពូររាងបេះដូងសក់ត្រង់ពណ៍ខ្មៅក្រឹបវែងអន្លាយអាយុ17ឆ្នាំ ជើងស្រទ្បូនស្រទ្បៅទាំងគូរកំពុងតែធាក់ឈ្នាន់កង់ទៅមុនជារឿយៗ ខណ:នោះស្រាប់តែមានមានម៉ូតូធំមួយគ្រឿងជិះចេញពីទិសដៅខាងណាក៏មិនដឹងកំពុងតែបើកបកយ៉ាងលឿនស្លេវបោះពួយតម្រមករកកង់របស់នាងដោយមិនបន្ធូរដៃររំពិចនេះស្រាប់តែ...
«អាយ៎»ជុងម៉ូឧទានទ្បើងយ៉ាងផ្លាត់សម្លេងនាពេលដែរម៉ូតូធំមួយគ្រឿងនោះបើកមកកាន់តែគៀកជិតមកបុងនិងកង់របស់នាង នាងតូចភ័យស្លន់ស្លោខំប្រឹងកាច់ចង្កូតកង់ចុះទ្បើង រហូតដល់វេរេរាពេញទាំងផ្លូវបណ្តាលឲ្យកង់របស់នាងទៅបុកនិងសួរច្បាស់សាធារណ៍ដែរគេដាក់សម្រាប់តាំងផ្លូវនោះដួលទៅ ចំណែកអ្នកដែលបើកម៉ូតូក៏ដូចជាគ្នាគេខំប្រឹងជាន់ហ្វាំងប៉ុន្តែដោយសារតែគេបើកម៉ូតូក្នុងល្បឿនលឿនអញ្ចឹងហើយវាមិនងាយក្នុងការឈប់ទេ នាយម្លោះប្រឹងកាច់ចង្កូតគេចចេញពីនាងរហូតដល់...
«ប្រាវ»ម៉ូតូត្រូវបានដួលទៅលើផ្ទៃថ្នល់ទាំងកម្រោរីឯម្ចាស់ម៉ូតូក៏ត្រូវដេកដួលរហាល់ទៅលើផ្លូវថ្នល់4-5ត្រទ្បប់តែជាសំណាងល្អតែគេមិនបានកើតអ្វីធ្ងន់ធ្ងរ។
«បងប្រុស បងនិងអីទេមែនទេ»ជុងម៉ូក្រញាប់ប្រញាល់ក្រោកឈរយ៉ាងពេញ់កម្ពស់ រួចក៏រត់ទៅសួរសុខទុក្ខពីអាការ:អ្នកដែលបើកម៉ូតូបិះនិងបុកនាងស្លាប់មុននេះយ៉ាងមិនហើយស្លាប់បាត់ហើយទេដឹងនៀក៎ និងលើគ្រៀគេមកឲ្យអង្គុយជញ្ចើមផ្លូវនៅម្ខាងន័យថ្នល់។
នាយកម្លោះដោះមួកសុវត្ថិភាពរបស់ខ្លួនចេញបង្ហាញឲ្យឃើញនៅផ្ទៃមុខដ៏សែនស្រស់សង្ហារខាប់ប្រលឹងរបស់ខ្លួនឲ្យជុងម៉ូបានឃើញ ហើយគេម្នាក់នោះគ្មានអ្នកណាក្រៅពី ចន ជុងហ្គុក គ្រឺស្ទានជាplay boyរូបសង្ហារស្រីចោមរោមគ្រប់គ្នានិង ជាកូនប្រុសតែម្នាក់គត់របស់លោក ចន គ្រឺស្ទាន ម្ចាស់ក្រុមហ៊ុនគ្រឿងពេជ្រដ៏និងជាមហាសេដ្ឋីលំដាប់ប្រទេសនោះទេ។
«នៅមានមុខមកសួរទៀតឬនាងល្អិត? ទើបនិងរៀនជិះកង់មែនទេទើបឆ្លងថ្នលមិនចេះមើលម៉ូតូ?បើខ្ញុំគេចមិនទាន់ខ្ញុំបុកនាងស្លាប់ណាដឹងទេ?»ជុងហ្គុកចាប់ផ្តើមស្តីបន្ទោសដំទ្បើងសសៃកថាឲ្យជុងម៉ូម៉ាំងៗ នាងទើបរៀនជិះលើដំបូងឬយ៉ាងមិចហេតុអ្វីក៏ជិះកង់ភ្លើៗកាច់បតមិនចេះមើលមុខមើលក្រោយបែបនេះប្រសិនជាគេកាច់ចង្កូតគេចនិងនាងមិនទាន់ស្លាប់ប្រាកដណាស់។
«ឈឺដែរទេ?»ជុងម៉ូចាប់កាន់ប្រអប់ដៃធំរបស់ជុងហ្គុកមកមើលទាំងទឹកមុខអាណិតអាសូត នាងមិនបានគិតឈឺក្បាលហាលថ្ងៃនិងពាក្យសម្តីរបស់ជុងហ្គុកដែលស្តីបន្ទោសនាងទេនាងបែជាចាប់អារម្មណ៍និងដៃរបស់ជុងហ្គុកដែរកំពុងតែហូរឈាមទៅវិញ។
«កុំមកខ្វល់»ជុងហ្គុករលាសប្រអប់ដៃរបស់ខ្លួនចេញពីដៃរបស់ជុងម៉ូ ហើយប្រាប់មិនឲ្យនាងមកខ្វល់និងគេទ្បើយរបួសប៉ុនៗនេះគេនិងទាំងស្គៀបន្តិចទេប៉ុន្តែនាងវិញធ្វើមុខអាណិតគេធ្វើដូចគេកំពុងតែដកចង្ការមាត់ជិតស្លាប់យ៉ាងអញ្ចឹង។
«នៅឲ្យស្ងៀម»ជុងម៉ូ ចាប់គ្រាកដៃរបស់ជុងហ្គុកជាប់មិនឲ្យគេកម្រើកទ្បើយ ហើយក៏រ៉ូតកាតាបរបស់នាងយកកូនកន្សែងដៃពណ៍សរបស់នាងទៅរុំរបួសដៃរបស់គេឲ្យគេ។
«គិតថាទីនេះជាកន្លែងអី?ជាកន្លែងទីលាន់ប្រណាំងម៉ូតូឬ?ហេតុអ្វីក៏ជិះលឿនដូចប្រញាប់ទៅស្លាប់បែបនេះ?»
«រឿងរបស់ខ្ញុំកុំចេះដឹង ជិះកង់ខ្លួនឯងឲ្យតែត្រង់ផ្លូវទៅ»ជុងនិយាយចំអក់ទ្បកលើយដាក់ជុងម៉ូ យ៉ាងមិចជិះកង់ខ្លួនឯងមិនទាន់ទាំត្រង់ផ្លូវផងចេះចេញមុខមកប្រដៅគេទៅកើតចំមែនហើយក្មេងម្នាក់នេះ។
«ធម្មតាពេលជិះម៉ូតូគេឲ្យពាក់មួកសុវត្ថិភាពហេតុអ្វីក៏លោកមិនពាក់»
«ភ្លេច»ជុងហ្គុកឆ្លើយដោយការធុញទ្រាន់និយាយច្រើននោះច្រើនរុំរបួសឲ្យមិនគិតរុំទេនៅនិយាយតាប៉ែនៅនិងហើយ។
«ធ្វេសប្រហែស»
«ចប់ហើយឬនៅ?»ដោយសារតែខ្ចិលនៅបន្តសុាំតាប៉ែឈ្លោះជាមួយនិងនាងច្រើនហើយណាមួយគេក៏ប្រញាប់ទៅរៀនផងនោះទើបគេខាតពេលច្រើន ទើបនាងចងចិញ្ចើមដាក់ស្រីតូច។
«នៅទេ»នៅមានមុខមកសួរនាងថាចប់ឬនៅទៀតឬ?នេះគេជិះម៉ូតូមកបិះនិងបុងនាងស្លាប់ហើយមិនសុំទោសនាងសូម្បីមួយម៉ាត់ហើយ នៅមកនិយាយបញ្ចេញរឹកពារក្រអឺតក្រទមដាក់នាងទៀត គិតហេស៎ថានាងព្រមចប់ងាយៗនោះ។
«បើនៅក៏សូមនិយាយបន្តម្នាក់ឯងទៅ ខ្ញុំមិនចង់និយាយជាមួយនិងកូនក្មេងមិនទាន់ចេះជិះកង់ទេ»ថាហើយជុងហ្គុកលើម៉ូតូជិះចេញទៅបាត់ទុកឲ្យជុងម៉ូឈរក្តាប់ដៃក្តាប់មាត់សម្លក់ខ្នងអ្នកដែរនិយាយចំអក់ចំអន់នាងមុននេះ។

ប្អូនស្រីសម្អប់Where stories live. Discover now