ព្រឹកថ្ងៃបន្ទាប់
«ជុងហ្គុកទៅរៀនមែនទេ?នាំប្អូនទៅជាមួយផងកូន»លោកចនស្រីឧទានទៅចោទសំណួរទៅកាន់កូនប្រុសដែរកំពុងតែបោះជំហានវែង"របស់ខ្លួនពីកាំជណ្តើរដោយស្នាមញញឹមយ៉ាងពព្រាយ គាត់មិនបានទៅប្រកាន់ទោសអូសដំណើរចំពោះរឿងកាលពីយល់ដែរកូនប្រុសបានបានកើតកាលពីយប់មិញនេះទ្បើយព្រោះគាត់ចង់មានពេលវេលាល្អជាមួយនិងគេមិនចង់ឲ្យគេមានអារម្មណ៍ថាឯកាខ្វះភាពកកៅដូចកាលពីមុនរហូតដល់គេខ្លាចជាមនុស្សអាត្មានិយមយកតែចិត្តខ្លួនឯងបែបនេះ ។
នាយកម្លោះមិនមាត់តបតនិងឪពុកទ្បើយគេធ្វើមិនដឹងមិនលឺអ្វីទាំងអស់ធ្វើដូចជាសម្តីរបស់លោកចនជាខ្យល់ហោះហើរមកប៉ះនិងខ្លួនប្រាណគេគ្មានឥទ្ធិពលយ៉ាងអញ្ចឹង ហើយនាយកម្លោះក៏ដើរចេញទៅខាងក្រៅបាត់។
«មិនចាប់ទេលោកប៉ាខ្ញុំអាចទៅខ្លួនឯងបាន»នាងក្រមុំញញឹមស្រស់ដាក់អ្នកជាឪពុក នាងបានដឹងយ៉ាងច្បាស់ក្នុងចិត្តណាស់ថាគេស្អប់នាងមិនចង់ឃើញមុខនាងហើយគេក៏មិនចង់ឲ្យនាងទៅជាមួយហើយទើបគេធ្វើមិនដឹងមិនលឺសម្តីរបស់លោកប៉ាបែបនិង។
«ហ្អឺម កូនៗខ្លាចជាបែបនេះព្រោះតែបង»លោកចនសម្លឹងមើលទៅកាន់ខ្នងកូនទាំងពីរដែរបានដើរចេញទៅដោយដកដង្ហើមធំព្រោះខ្យល់ចេញអស់ពីពោះងាក់ទៅនិយាយជាមួយនិងភរិយាដែរអង្គុយនៅក្បែរដៃនោះដោយទឹកមុខក្រៀមក្រំមពិបាក់ចិត្តបន្ទោសខ្លួនឯងជាខ្លាំង បើកាលពីអតីតកាលគាត់ល្អប្រហែលគ្មានរឿងរញ៉េរញ៉ៃដល់ថ្ងៃនេះទេ។
«មិនមែនជាកំហុសបងទាំងស្រុងទេកុំបន្ទោសខ្លួនឯងអី»លោកស្រីលីនលើប្រអប់ដៃតូចរបស់ខ្លួនទៅដាក់លើស្មាប្តីនិងអង្អែលថ្នមជាការលួងលោមចិត្តកុំឲ្យគាត់គិតច្រើន មិនមែនតែលោកចនទេដែរមានចំណែកខុសគាត់ក៏មានចំណែកខុសដូចគ្នាគ្រាន់តែថាខុសតិចឬច្រើនប៉ុណ្ណោះហើយគាត់នេះហើយដែរជាអ្នកខុសខ្លាំងជាងគេ។ត្រទ្បប់ទៅអតីតកាល
«បងពួកយើងទាក់ទងគ្នាមកយូរណាស់ហើយ ហើយចំណែកពេលនេះអូនកូនក៏មានកូនរបស់នៅក្នុងផ្ទៃដែរ តើបងចង់លាក់រឿននេះជាមួយនិងគ្រួសាររបស់បងដល់ពេលណាទៅ បងមិនគិតថាចង់នាំអូនទៅជួបជាមួយនិងម៉ាក់ប៉ារបស់បងទេឬ?»លោកស្រីលីននិយាយទៅកាន់សង្សារសំណព្វចិត្តរបស់ខ្លួនដោយការអាក់អន់ចិត្តតែក៏ត្រូវលាក់មិនបង្ហាញ់ចេញមកខាងក្រៅទ្បើយព្រោះគាត់ទាក់ទងគ្នាជាមួយនិងលោកចនយូរ វាយូររហូតដល់ធ្លោះធ្លូយជ្រុលជ្រួសខ្លួនមានកូនទៅហើយ ប៉ុន្តែលោកចនមិនគិតចង់ទទួលខុសត្រូវនាំគាត់ទៅជួបឲ្យចាសទុំបានដឹងលឺឬនិយាយពីរឿងរៀបមង្គលការអ្វីសោះធ្វើឲ្យលោកលីនគាត់មានអារម្មណ៍លោកចនមិនបានស្រទ្បាញ់ច្បាស់លាស់ជាមួយនិងរូបគាត់ទ្បើយ។
«អូនឃ្លានទេចាំបងនាំអូនទៅញាំអី»បានលឺប្រយោគរបស់លោកចនបែបនេះធ្វើឲ្យលោកស្រីលីនចាប់ផ្តើមកើតចិត្តខឹងអន់ចិត្តរឹតតែខ្លាំងលើសមុនមួយកម្រឹតទៀតធ្វើឲ្យទឹកភ្នែកនិងការឈឺបានដែរខំទប់ធ្លាយចេញមកដោយឃាតមិនបាន ឲ្យតែនិយាយដលរឿងរៀបការនិងទៅជួបឪពុកម្តាយចាស់ទុំនោះគឺលោចនតែរលេះនេះលេះនោះនិយាយបន្លប់រហូត។
«ឲ្យតែនិយាយរឿងរៀបការគ្រួសារបងតែងតែបែបនេះ តើបងចង់យ៉ាងមិចជាមួយនិងខ្ញុំឲ្យប្រាកដទៅ?ខ្ញុំហត់និងទំនាកើទំនងលាក់លាមមិនច្បាស់លាស់របស់បងមួយនេះណាស់»លោកស្រីលីនច្រទ្បោតស្រែកទ្បូទ្បាទាំងទឹកភ្នែកស្រក់ហូរចុះមករហាមចង់ប្រាប់ថាគាត់ហត់ ហត់និងទំនាក់ទំនងលាក់លាមនិងភាពច្បាស់លាសមួយនេះខ្លាំងណាស់តើលោកចនគាត់ចង់ធ្វើស្អីរបស់គាត់ឲ្យប្រាកដទៅគាត់មិនយល់ទេហើយក៏ហត់នឿយចំពោះស្នេហាមួយនេះដែរ។
«គឺ..គឺបង»
«លោកចនគ្រឺស្ទាន អាមេរិចរបស់បងនៅទីនេះមែនទេ? »រំពេចនោះក៏ស្រាប់តែមានសម្លេងស្រួលបែបកាច់ឆ្នះឆ្នើមបន្លឺទ្បើងចេញពីមាត់ទ្វារហុចផលឲ្យម្ចាសផ្ទះទាំងពីប្រញាប់ងាក់ទៅរកមើលម្ចាស់សម្លេងនោះ ប៉ុន្តែលោកចនគាត់អាចដៅយ៉ាងចំៗមិនខុសថាម្ចាសសំណួរបែបចំអកមួយនេះគ្មានអ្នកណាក្រៅពីប្រពន្ធស្រប់ច្បាប់របស់គាត់ម្តាយរបស់ជុងហ្គុកនោះទេព្រោះគាត់បានប្រាប់ប្រពន្ធគាត់ទៅអាមេរិចមួយខែដើម្បីមើលការងារ។
«នឹកស្មានមិនដល់ថាខ្ញុំមកដល់ទីនេះឬ?ប៉ុន្តែខ្ញុំក៏នឹកស្មានមិនដល់ដូចគ្នាថាការគិតអវិជ្ជរបស់ខ្ញុំចំពោះបងវាជាការពិត ចន គ្រឺស្ទាន បងលួចមានស្រីក្រៅក្បត់ខ្ញុំ អាប្តីហេងស៊យខ្ញុំស្អប់បង ឌឹបៗ»
CITEȘTI
ប្អូនស្រីសម្អប់
Acţiuneស៊េរី:សម្អប់បេះដូង(Season1) «ខ្ញុំស្អប់នាងដែលកើតមកជាប្អូនស្រីរបស់ខ្ញុំ ប៉ុន្តែខ្ញុំស្រឡាញ់នាងប្រសិនបើនាងជាអ្នកដទៃមិនជាបើសាច់ឈាមអ្វីនិងខ្ញុំ»ជុងហ្គុក Jeon Jungkook ♡︎ Jeon Jung Moo