«ប្អូនស្រីរបស់បងកំពុងពង្រត់ប្រពន្ធខ្ញុំហើយ»
«នាងល្អិតនេះចំមែនហើយ»ថេយ៉ុងនិយាយដោយការក្រពុលមុខចំពោះប្អូនស្រីរបស់ខ្លួនកតញ្ញូជាមួយនិងស្រីដល់ហើយនេះបើនាំស្រីស្នេហ៍ណារត់គេមិនថាទេតែនេះប្រពន្ធគេគេពិតជាហត់ចិត្តនិងប្អូនម្នាក់នេះពេញបន្ទុកហើយបង្ករតែរឿង។
បន្ទាប់ពីដាក់ទូរស័ព្ទពីថេយ៉ុងរួចបានបន្តិចជំនិតរបស់ជុងហ្គុកគេក៏បានរត់មកប្រាប់ចៅហ្វាយខ្លួនទាំត្រហេបត្រហក់។
«ចៅហ្វាយបាទទទួលបានដំណឹងពីអ្នកនាងហើយទាន់»
«និយាយមក»
«អ្នកនាងទៅកោះជេជូនៅកន្លែងផ្ទះលំហែរបស់លោកប្រុសធំទាន់»ការពិតទៅមូលហេតុដែរគេដឹងនោះគឺថាគេបានដឹងរឿងអស់នេះយូរណាស់តាំងតែពីជុងម៉ូចេញទៅម្ល៉េះក៏ព្រោះតែជាកម្រោងការរបស់ថេហ្វីននោះអីថេហ្វីននាងបានលួចប្រាប់នាយឲ្យគេសម្តែងធ្វើដូចជាទើបតែដឹងរឿននេះយ៉ាងអញ្ចឹងហើយក៏ឲ្យនាយមកប្រាប់ជុងហ្គុកឲ្យទៅរកជុងម៉ូ។
«រៀបចំចេញទ្បានទៅបន្តិចទៀតយើងទៅ»ជុងហ្កុកកាលបើបានដឹងលឺដំណឹងដូច្នេះសប្បាយចិត្តស្ទើរហោះទៅហើយទើបប្រញាប់ចេញបញ្ជាឲ្យកូនចៅក្រោមបង្គាប់រៀបចំទ្បាន។
នៅលើកកោះ
រាងកាយតូចស្តីរបស់ជុងម៉ូនៅអង្គុយសន្ជឹតសញ្ចឹងនៅលើឆ្នេរខ្សាចម្នាក់ឯងទាំងទឹកមុខក្រៀមក្រំទឹកសំណើមថ្លាៗដូចជាគ្រាប់ពេជ្រក៏ស្រក់ហូរចុះមកប្រដេញគ្នានាងមានអារម្មណ៍ថាហត់ចំពោះរឿងគ្រប់យ៉ាងខ្លាំងណាស់ហត់រហូតលែងចង់ដើរបន្តទៅមុនទៀតហើយ។
«ម៉ាក់កូននឹកម៉ាក់ណាស់»ស្រីតូចស្រដីទាំងទឹកនេត្រាស្រក់ចុះមកកែវភ្នែកមូលៗពណ៍ខ្មៅទាំងសម្លឹងទៅមើលផ្ទៃមេឃពណ៍ខៀវស្រងាត់មុននឹងក្រោកឈរយ៉ាងពេញកម្ពស់ហើយបោះជំហាន់យឺតដើរចូលទៅក្នុងទឹកសន្សឹមៗដោយដំណោះសោះកក្រោះដូចជាគ្មានព្រលឹងនៅក្នុងខ្លួនបើម៉ាងនងនៅរស់នាងប្រហែលជាមិនត្រូវមកអង្គុយកើតទុក្ខម្នាក់ឯងបែបនេះទេមិនថាជួបរឿងហេតុបែបណាក៏ម៉ាក់របស់នាងជួយដោះស្រាយឲ្យនាងបានដែរជាហេតុដែរនាងនឹកម៉ាក់របស់នាងខ្លាំងបែបនេះ ហើយកាលពីមុននាងធ្លាប់មកទីនេះជាមួយនិងម៉ាក់របស់នាងហើយគាត់បានសន្យានិងនាងថានិងនាំងនាងមកលេងនៅទីនេះម្ដងទៀតប៉ុន្តែពេលនេះគ្មានគាត់ទៀតនោះទេកាន់តែគិតដល់រឿនេះទឹកភ្នែកនាងក៏ស្រចុះមកប្រដេញគ្នា។
«ជុងម៉ូអូនចង់ធ្វើស្អីនិង?»ជុងហ្គុដែរទើបនិងមកដល់ទីនេះដែរនោះក៏ស្រែសួរទៅកាន់នាងតូចដែរកំពុងតែដើរចូលទៅក្នុងទឹកទាំងគ្មានព្រលឹងក្នុងខ្លួននោះ មុននិងរត់សម្តៅទៅរកនាងយ៉ាងលឿនស្លេវ ចំណែកឯជុងម៉ូឯណេះវិញនាងមិនបានចាប់អារម្មណ៍និងសម្រែករបស់ជុងហ្គុដែរកំពុងតែស្រែកហៅនាងក្តែងនោះទ្បើងនាងគិតតែពីបោះជំហាន់ទៅមុនជារឿយមិនឈប់រហូតដល់កន្លែងទឹកជ្រៅត្រឹមចង្កោះរបស់នាងក៏មិននៅតែមកឈប់គឺនៅតែបន្តដើរទៅមកជារឿយរហូត។
«ជុងម៉ូអូនចេះធ្វើស្អីនិងហា៎ស»ជុងហ្គុក់ទៅអោបក្រសោបរាងកាយតូចរបស់ជុងម៉ូពីក្រោយទុកជាការហាមឃាតមិនឲ្យនាងដលរទៅមុនទៀតនោះទ្បើយបើនាងនៅតែបន្តដើរទៅមុនទៀតប្រាដកណាស់នាងនិងលង់ទឹកមិនខាន់ទ្បើយ។
«លែងខ្ញុំទៅ លែង-លែងខ្ញុំប្រាប់ឲ្យលែងលោកមិនលឺទេឬ?»ជុងម៉ូខំប្រឹងរើបម្រាសខ្លួនចេញពីរង្វងដៃមាំដ៏កក្តៅរបស់ជុងហ្គុកទាំងពិបាកប៉ុន្តែទោះបីជានាងខំប្រឹងរើចេញយ៉ាងណាក៏ចេញមិនរួចដែរពីព្រោះថាគេអោបរឹងនាងខ្លាំងណាស់ស្ទើរតែនាងដកដង្ហើមមិនចង់ទាំងរួចផងនេះនាងបើនាងគិចចងើសម្លាប់ខហលួនវិញណាមិនមែនត្រូវស្លាប់ដោយសារតែចង់ធ្វើអទិឃាតខ្លួនឯងដោយការលងទឹកទេគឺត្រូវស្លាប់ដោយសារតែគេអោបរឹងនាងច្រើនជាង។
«ទេបងមិនឲ្យអូនធ្វើអ្វីផ្តេសផ្តាសទេ»ជុងហ្គុកនៅតែក្រាញននាលមិនព្រមប្រលែងរាងកាយតូចរបស់ជុងម៉ូចេញពីរង្វងដៃទ្បើយគេកាន់តែអោបរឹងរាងកាយនាងតូចកាន់តែណែនលើសធ្វើឲ្យអ្នកដែរត្រូវគេអោបរឹងស្ទើរតែថប់ដង្ហើមស្លាប់ម្ដងៗទៅហើយ។
«ប្រាប់ថាឲ្យលែង ឌឹប»ដោយទ្រាំទ្រានិងការអោបរឹតគ្មានប្រណៃររបស់ជុងហ្គុកមិនបានជាឪកាសល្អជុងម៉ូក៏អុកកែងដៃចំត្រងពោះរបស់នាយកម្លោះមួយទំហឹងធ្វើឲ្យនាងរសាយដៃចេញពីរាងកាយនាងទាំងស្រុងជាឪកាសឲ្យស្រីល្អប្រញាប់រត់ទ្បើងទៅលើគោលវិញ។
ជុងហ្គុកកាលបើឃើញជុងម៉ូដលរទ្បើងមកខាងលើគោលវិញគេក៏ដើរមកតាមនាងដូចគ្នាក្នុងគោលបំណងគឺមកទីនេះដើម្បីលួងនាងអញ្ចឹងហើយត្រូវតែតាមនាងជាប់ជានិច្ច។
«លោកមកទីនេះធ្វើអី?»បន្ទាប់ពីដើរមកដល់លើគោលជុងម៉ូក៏បោះសំណួរទៅកាន់នាយកម្លោះដោយសម្តីសោះកក្រោះមិនសូម្បីតែសម្លឹងមើលមុខសង្ហាររបស់នាយផងព្រោះខ្លាចថានាងនិងទន់ចិត្តនាងគេនៅពេលដែរសម្លឹងចំផ្ទៃមុខសង្ហាររបស់គេ។
«មកតាមប្រពន្ធ»ជុងហ្គុកក៏មិនអន់កាលបើឃើញជុងម៉ូនាងគេចមុខមិនសម្លឹងមើលមុខគេចំបែបនេះគេក៏លូកដៃទៅក្រសោបទាញចង្កេះមួយក្តាប់របស់នាងឲ្យមកផ្អឹមនិងល្វែងក្រោមរបស់ខ្លួនហើយអោនមុខទៅរកនាងស្ទើរតែប៉ះគ្នាទៅហើយ ធ្វើឲ្យបេះដូងស្ថិតនៅក្នុងទ្រូងខាងឆ្វេងរបស់ស្រីតូចលោតទ្បើងមកឌឹបប្រៀបដូចជាគេទូងស្គរផ្ទៃមុខសរលោងក៏ប្រែជាពណ៍ក្រហមដូចផ្លែម្ទេសទំុរឹងខ្លួនធ្វើអ្វីមិនត្រូវ។
«ជុងម៉ូសូមអូនឈប់ខឹងបងទៀតទៅបានទេ?បងដឹងថាបងខុសឲ្យបងសូមទោសបងមិនដឹងថាគួរធ្វើបែបណាដើម្បីលុបលាងកំហុសបងដែរបានសាងទៅលើអូននោះទេប៉ុន្តែបងសូមត្រឹមឲ្យអូនលើលែងទោសនិងផ្តលឪកាសឲ្យបង ចាប់ផ្តើមជាមួយនិងគ្នាសារជាថ្មីតើបានទេម៉ូបងមកនអាចរស់នៅគ្មានអូននិងកូនបានទ្បើយ»
«លោកគិតថាខ្ញុំជាមនុស្សដូចលោកឬ?»ជុងម៉ូធ្វើជាចង់ចឹញ្ចើមដោយទឹកមុខមាំងដាក់ជុងហ្គុកវិញគេគិតថានាងជាមនុស្សដូចជាដែរមិនចេះលើកលែងគិតតែពីចង់គុំនំកុំគួនសងសឹងមិនឈប់ដូចជាគេនិងមែនទេ?ការពិតទៅនាងបានដឹងកាលពិតអស់ទៅហើយពីព្រោះជេយ៉ុងនាងបានមកសារភាការពិតហើយថាថាចំពោះរឿងដែរនាងបាងដឹងពីជេយ៉ុងនិយាយប្រាបើទៅកាន់ជុងម៉ូទាំងគឺសឹតសឹងតែជាការកុហកធ្វើឲ្យជុងម៉ូស្អប់ជុងហ្គុកទាំងអស់ដែរនាងនិយាយទៅនោះគឺចង់ឲ្យជុងហ្គុគេស្គាល់ការឈឺចាប់ខ្លះក៏ព្រោះតែនាងដឹងថាជុងហ្គុកស្រទ្បាញ់ជុងម៉ូប្រសិនបើជុងម៉ូនាងទៅរៀបការជាមួយនិងជីមីនជុងហ្គុកគេនិងឈឺចាប់ ចំពោះរឿងរ៉ាវកាលពីមុននាងក៏មិនបានប្រាកានទោសអូសដំណើរដូចគ្នាព្រោះនាងគិតថាមនុស្សគ្រប់គ្នាសិតសឹងតែធ្លាប់ធ្វើខុសមិនថានាងមិនថាគេប៉ុន្តែអ្វីដែរសំខាន់គឺត្រូវចេះស្គាល់ពីកំហុសរបស់ខ្លួនឯង នាងក៏មិនប្រកាន់ចិត្តគុំគួនស្អប់ជុងហ្គុកដែរ ពីព្រោះនាងគិតថាការប្រកាន់យកចិត្តខឹងស្អប់គ្នានៀក៎វាមិនចំណេញអ្វីនោះទ្បើយពីមុននាងអាចនិងគិតថាមិនលើកលែងទោសឲ្យគេទ្បើយប៉ុន្តែក៏ព្រោះតែចិត្តស្រទ្បាញ់ត្រូវការគេនាងក៏ព្រមបើកចិត្តមកវិញ។
«ជុងម៉ុបងសន្យានិងអូនថាបងស្រទ្បាញ់និងមើលថែអូននិងកូនឲ្យបានល្អបំផុតមិនធ្វើឲ្យអូនឈឺចាប់ម្ដងទៀតទ្បើយហើយក៏មិនប្រព្រិត្តិទង្វើរដូចកាលពីមុនដាក់អូនទៀតដែរបងសន្យាដោយដាក់ជីវិតរបស់បងផ្ទាល់»ជុងហ្គុកលើកកូនដៃរបស់ខ្លួនទៅផ្ពួកនិងកូនដៃរបស់ជុងម៉ូនិយាយរៀបរាប់ពាក្យនៅក្នុងចិត្តគេសន្យាដោយដាកជីវិតថាគេនិងស្រទ្បាញ់មើលថែគ្រាប់ពេជ្រមួយគ្រាប់ដែរស្ថិតនៅក្នុងរង្វងដៃគេមួយគ្រាប់នេះឲ្យបានល្អបំផុតមិនឲ្យដូចកាលពីលើមមុនទ្បើយដល់ពេលនេះហើយកាន់តែធ្វើឲ្យគេយល់ច្បាស់ជាក់នៅក្នុងចិត្តថានារីម្នាក់ដែរស្ថិតនៅក្នុងរវង្វរដៃរបស់គេនេះសំខាន់ខ្លាំងប៉ុណ្ណាសម្រាប់ជីវិតគេ។
«បើសន្យាព្រោះតែការដឹងខុសចង់ទទួលខុសត្រូវមិនមែនជាសេចក្តីស្រទ្បាញ់ទេមិនបាច់សន្យាក៏បានដែរណា»ជុងម៉ូនិយាយទ្បើងមកដោយស្នាមញញឹមជាក្នុងលើផ្ទៃមុខដោយការចង់បញ្ចាក់ឲ្យជាក់ច្បាស់នៅក្នុងចិត្តប្រសិនបើការដែរមកធ្វើល្អនិងសន្យាទាំងអស់នេះវាគ្រាន់តែជាការដឹងកំហុសចង់ទទួលខុសត្រូវប៉ះប៉ៅរឿងរ៉ាវដែរបានកើតទ្បើងវាមិនមែនកើតទ្បើងព្រោះតែសេក្តីស្រទ្បាញ់មិនបាច់ក៏បានដែរនាងមិនត្រូវការនោះទេនាងត្រូវការការស្រទ្បាញ់ពិតប្រាកដមិនមែនការអាណិតទ្បើយ។
«បងស្រទ្បាញ់អូនពិតមែនណាជុងម៉ូ»ជុងហ្គុកប្រកែងទ្បើងភ្លាមហេតុអ្វីក៏នាងគិតថាគេធ្វលព្រោះតែការដឹងខុសទៅវិញគេស្រទ្បាញ់នាងអស់ពីចិត្តមិនមែនលេងសើចនោះទេហេតុអ្វីក៏មិនជឿជាក់លើគ្នាសោះអញ្ចឹង។
«អូនក៏ស្រទ្បាញ់បងដូចគ្នា»ជុងម៉ូស្រដីទ្បើងដោយជំទើតជើងទ្បើងទៅថើបបបូរមាត់ស្អាត់ដូចជាមនុស្សស្រីរបស់នាយ នាងដឹងថាគេស្រទ្បាញ់នាងហើយនាងក៏ជឿជាក់លើគេដូចគ្នាស្រទ្បាញ់ណាស់ទើបសុខចិត្តមិនរៀបការជាមួយនិងជីមីនបែបជាមករស់នៅម្នាក់ឯងបែបនេះរងចាំគេវិញ។
«អរគុណខ្លាំងណាស់ជុងម៉ូដែរនៅតែលើកលែងទោសឲ្យបងទាំងដែរបងធ្វើបាបផ្លូវកាយផ្លូវចិត្តអូនខ្លាំងយ៉ាងណាក៏ដោយក៏អូននៅតែមិនប្រកាន់ទោសនិងបងអូនជាមនុស្សស្រីទីមួយហើយក៏ជាមនុស្សស្រីចុងក្រោយសម្រាប់បងដែរបងស្រទ្បាញ់អូនបំផុតចន ជុងម៉ូ គ្រឺស្ទាន»
YOU ARE READING
ប្អូនស្រីសម្អប់
Actionស៊េរី:សម្អប់បេះដូង(Season1) «ខ្ញុំស្អប់នាងដែលកើតមកជាប្អូនស្រីរបស់ខ្ញុំ ប៉ុន្តែខ្ញុំស្រឡាញ់នាងប្រសិនបើនាងជាអ្នកដទៃមិនជាបើសាច់ឈាមអ្វីនិងខ្ញុំ»ជុងហ្គុក Jeon Jungkook ♡︎ Jeon Jung Moo