ភាគ84

879 29 1
                                    

«ជុង-ជុងហ្គុក...»ជុងម៉ូឧទានទ្បើងទាំងញ័រមាត់តតាតនៅពេលដែរក្រលែកភ្នែកទៅឃើញអ្នកដែរមននិយាយជាមួយនិងនាងមុននេះគែជាមនុស្សតែមួយដែរនាងកំពុងតែព្រួបារម្ភពីគេស្ទើរឆ្កួតប៉ុន្តែពេលនេះមិនដឹងថាគេមកដល់ឈរមើលនាងនៅទីនេះតាំងពីពេលណា។
មិននិយាយអ្វីច្រើនជុងម៉ូក៏ស្ទុះក្រោកទ្បើងទៅអោបរាងកាយមាំរបស់ជុងហ្គុកយ៉ាងណែងដៃដោយព្រួយបារម្ភទឹកភ្នែកក៏ស្រកហូរចុះមកកាន់តែខ្លាំងចិត្តនិងអារម្មណ៍ដែរខឹងស្អប់គេមិនដឹងរសាយបាត់ទៅណាអស់មុននេះភ័យខ្លាំងណាស់ភ័យខ្លាំចក្រែងគេកើតអីទ្បើងមកនៅពេលដែរឃើញគេមិនកើតអីបែបនេះនាងសប្បាយចិត្តស្ទើរតែនិយាយស្អីមិនចេញទៅហើយទោះបីជាចង់នៅប្រកាន់ចងចិត្តខឹងដូចមុនក៏មិនកើតដែរ។
«អួយ៎»ជុងហ្គុកឧទានទ្បើងមកដោយការឈឺចាប់នៅពេលដែរស្រីតូចអោបរាងកាយរបស់គេរឹតខ្លាំងពេករហូតដល់ធ្វើឲ្យដៃរបស់គេដែរត្រូវរបួសនោះត្រចាប់ឈឺទ្បើងមក។
«សូម-សូមទោស ឈឺខ្លាំងដែលទេនៀក៎?»គ្រាន់តែលឺការឧទានដោយការឈឺចាប់របស់ជុងហ្គុករួចហើយជុងម៉ូនាងក៏ប្រញាប់រសាយដៃចេញពីរាងកាយមាំយ៉ាងលឿនហើយក៏ប្រញាប់ទាញរាងកាយមាំងរបស់ជុងហ្គុមកមើលដៃរបស់គេដែរដាក់ប្រដាប់អមដៃនោះមើលដោយការព្រួយបារម្ភ ឯងចំណែកឯងនាយកម្លោះកាលបើបានស្រីតូចបងព្រួយបារម្ភពីខ្លួនបែបនេះធ្វើឲ្យនាយញញឹមខ្ចឹបសប្បាយចិត្តស្ទើរតែហោះដល់ឋានព្រះច័ន្ទទៅហើយដែរជុងម៉ូនាងមិនសោះកក្រោះប្រងើយកន្ទើយដាក់គេដូចជារាល់លើក។
«ឈឺត្រងនេះ ឈឺខ្លាំងណាស់ម៉ូ»ជុងហ្គុកសម្តែងធ្វើមុខជូររកយំដូចជាឈឺខ្លាំងណាស់អញ្ចឹងហើយក៏លើដៃចង្អុលមកការដើមទ្រូងខាងឆ្វេងរបស់ខ្លួន ការពិតទៅគេឈឺត្រង់ពិតមែនឈឺខ្លាំងណាស់មិនមែនលេងសើចទ្បើយនៅពេលដែរបានលឺដំណឹងថាជុងម៉ូននាងរៀបការជាមួយនិងជីមីនបេះដូងគេនៅពេលនោះដូចជាត្រូវគេយកកាំបឹតដែរមុខស្រួចយកមកកាប់ជញ្ច្រាំមឲ្យម៉តខ្លាចជាផេសផង់យ៉ាងអញ្ចឹង។
«តែផ្តាស់...»ដោយខ្នាញនិងឬកពាម្ញិកម្ញក់ដូចជាកូនក្មេងរបស់គេនាងខំសួរនាំបារម្ភគេបែបជាមកឆ្លើយអូសក្រទ្បាអីបែបនេះដោយអត់មិនបាននាងវាយគេចំដៃគេឈឺនោះម្ដងទៀតខ្នាញ់ណាស់ខ្នាញ់ចង់តែច្របាច់កឲ្យស្លាប់ទេ។
«អួយ បងឈឺណាជុងម៉ូ»ជុងហ្គុកលើប្រអប់ដៃម្ខាងដែរទំនេរមិនត្រូវរបួសនោះទៅអង្អែរចំកន្លែងដែរត្រូវជុងម៉ូនាងវាយគេមុននេះធ្វើមុខជូរ។
«រំអួយ»ជុងម៉ូមិនបានទៅលួងលោមគេដូចមុនទ្បើងនាងតូចបែរជានិយាយឌឺដងគេថែមទៀតព្រោះនាងដឹងថារបួសដែរនាងវាយត្រូវវាមិនឈឺប៉ុន្មានទេប៉ុន្តែគេនេះធ្វើជារំអួយម្ញិកម្ញក់ទៅវិញទេនាងមិនគួរណាមកលងស្នេហ៍និងមនុស្សប្រុសកំពូលល្បិចដូចជាគេសោះគិតៗទៅនាងចាញ់បោកគេមិនតិចដងទេ។
«បងឈឺពិតមែនណា»ជុងហ្គុកនៅតែធ្វើជារំអួយដាក់ជុងម៉ូលើសដើមហើយថែមទាំងធ្វើជាផ្ដេកក្បាល់ទៅលើស្មាតូចរបស់នាងតូចថែមទៀតផង។
«អ្នកណាប្រើឲ្យលោកធ្វើអីមិនចេះគិតធ្វើអី»ជុងម៉ូនាងសែនខ្នាញ់និងគេខ្លាំងណាស់មុននិងធ្វើអីមិនចេះគិតនោះទេ ដឹងខ្លួនថាខ្លួនឯងស្រវឹងហើយនៅខំប្រឹងបង្ខំមខ្លួនឯងឲ្យមកបើកបររហូតដល់ជួបឧប្បត្តិហេតុនេះសំណាងហើយដែរគេមិនកើតអ្វីធ្ងន់ធ្ងរគ្រាន់តែត្រូវក្បាលនិងដៃ។
«តែអូនក៏ឃើញមិនអញ្ចឹង?ថាបងមិនកើតអី»ជុងហ្គុកនិយាយតវ៉ាមិនឲ្យជុងម៉ូបន្ទោសគេបន្តទៀតនាងក៏ឃើញហើយថាគេមិនកើតអ្វីធ្ងន់ព្រោះនៅពេលដែរជួបឧប្បត្តិហេតុនៅពេលនោះគេរហ័សទាញចង្កូតជាន់ហ្រាំងជាប់ទាន់ពេលទើបបានជាគ្រោះថ្នាក់ធ្ងន់ប្រែមកជាស្រាល់វិញអាចថាជាសំណាក់ក៏ថាបានប៉ុន្តែសំណាងរបស់គេនេះក៏ធ្វើឲ្យគេស្ទើរស្លាប់ស្ទើររស់ដែរ។
«គិតតែអូនទៅមកទីនេះធ្វើអីក្រែងថ្ងៃនេះជាថ្ងៃរៀបការរបស់អូនមិនអញ្ចឹងហើយហេតុអ្វីអូនទីនេះ?»ការពិតគេដឹងបានដឹងរួចមុនហើយថាជុងម៉ូនាងមកមន្ទីរពេទ្យក៏ព្រោះតែគេប៉ុន្តែគ្រាន់តែចង់ឲ្យម្ចាស់សមីខ្លួនគេព្រមទទួលការពិតថានាងបារម្ភពីគេតែប៉ុណ្ណោះ។
«លោកនៅមានមុខមកសួរខ្ញុំទៀតឬ?បើមិនព្រោះតែលោក លោកគិតថា...!អូ គឺ-គឺមិនមែនអញ្ចឹងទេគឺខ្ញុំចង់និយាយថាខ្ញុំមិនស្រួលខ្លួនទើបមកទីនេះ»ជុងម៉ូរាងទាក់ទើររកនឹកពាក្យអ្វីមកនិយាយរលេសមិនបានក៏ព្រោះតែមិនចង់ឲ្យជុងហ្គុកគេបានចិត្តគិតថានាងបារម្ភពីគេទើបសុខចិត្តរត់ចេញពីពិធីមង្គលការមករកគេតែអ្នកណាទៅដឹងក្នុងកាលទេស:បែបនេះនាងរកលេសអ្វីនិងមិនត្រូវបានជានិយាយថានាងមកទីនេះក៏ព្រោះតែឈឺការកុហកដែរមិនសមនិងជឿអ្វីបន្តិចសោះតែម្ដង។
«អូនមកទីនេះចុះជីមីនអូនគិតយ៉ាងមិច?»មិនចាំបាច់ជុងម៉ូឆ្លើយក៏គេអាចទាយដឹងថាជុងម៉ូនាងមកទីនេះក៏ព្រោះតែគេប៉ុន្តែនាងធ្វើជានិយាយបន្លប់អ្វីផ្សេងឃើញបែបនេះជាហេតុធ្វើឲ្យនាយកម្លោះកាន់តែសប្បាយចិត្តលើសដើមប៉ុន្តែគេក៏មានអារម្មណ៍ថាខុសចំពោះជីមីនជាខ្លាំងដែរក៏ព្រោះតែគេធ្វើឲ្យជីមីនគេត្រូវឈឺចាប់ម្ដងហើយម្តងទៀតក៏ព្រោះតែជុងម៉ូនាងចោលគេមករកនាយហើយនៅពេលនេះម្ដងទៀតហើយជុងម៉ូនាងចោលជីមីននៅមង្គលការ បើបែបនេះតើជីមីនគេនិងមានអារម្មណ៍បែបណាខ្មាសគេយ៉ាងណាទៅដែរកូនក្រមុំរត់ចេញពីមង្គលការមករកអតីតស្វាមីនោះ។
«គឺ គឺខ្ញុំ....»នឹកគិតដល់ជីមីនធ្វើឲ្យស្រីល្អនិយាយអ្វីមិនចេញនោះទេនេះនាងបានធ្វើស្អីទៀតហើយក៏ព្រោះតែជុងហ្គុកនាងសុខចិត្តចាក់ចេញពីមង្គលការអញ្ចឹងឬ?ហើយជីមីនដែរនៅកន្លែងមង្គលការម្នាក់ឯងតើនាងនិងមានអារម្មណ៍បែបណាទៅគេអាចនិងខឹងស្អប់នាងដែរទេ?សំណួរន័យការដឹងខុសជាច្រើនហោះជាសញ្ញារសួរវិញពេញក្បាលរបស់នាងតូចតែក៏មិនដោះសារនិងនិយាយបកស្រាយបែបណាចេញទ្បើយ។

ប្អូនស្រីសម្អប់Where stories live. Discover now