«ខ្ញុំដំទ្បើងឬកវាយ៉ាងមិច?»មិនឲ្យចាញ់ទោះបីជាដៃឈឺប៉ុណ្ណាក៏នាងត្រូវតែពើងទ្រូងស្រែកដាក់គេវិញដែរ។
«នាងហ៊ានត្បក់ដាក់ខ្ញុំឬ?»ជុងហ្គុសង្គ្រឺធ្មេញចាប់ច្របាច់ស្មាននាងទាំងសងខាងហើយក៏អង្រួនរាងកាយតូចរបស់នាងខ្លាំ។
«អឺ»គេចង់ឲ្យនាងនិយាយតបតនិងដល់ពេលដែរនាងស្រែតបគេបែបជាចោទថានាងនិយាយត្បក់ផ្តឺគេទៅវិញចំមែនហើយខួរក្បាល់របស់គេនេះគិតស្អីទៅឬគិតតែពីចង់រករឿងនាងទេ។
«ជុងហ្គុកឯងធ្វើស្អីប្អូន ឆាប់លែងប្អូនភ្លាម»គាប់ជួមពេលខណ:ពេលនោះលោកចនក៏ដើរចុះមកពីខាងលើនៃបន្ទប់មកល្មមទើបបានឃើញកូនប្រុសកំហូចរបស់គាត់កំពុងតែធ្វើបាបប្អូនទើបគាត់ប្រញាប់ស្រែកគំហកបង្អាក់សកម្មភាពគេភ្លាវ។
«អាយ៎»ចំពេលដែលលោកចនចុះមកដលខាងក្រោមជុងហ្គុក៏រុញច្រានរាងកាយរបស់ជុងម៉ូមួយទំហឹងឲ្យទៅបុកនិងបង្កាន់ដៃកាំជណ្តើរទាំងកម្រោលធ្វើឲ្យក្បាល់របស់នាងទង្គិចជាមួយនិងបង្កាន់ដៃកាំជណ្តើរបែកហូរឈាមចេញមក។
«ជុងហ្គុក»លោកចនស្រែគំហកដាក់កូនប្រុសយ៉ាងតឹងសរសៃក៏ដោយការខឹងសម្បារនិងគេជាពន់ពេក។
«បាទ»ជុងហ្គុកងាក់មុខទៅញញឹមយ៉ាងសមចិត្តនិងឆ្លើយឌឺដងទៅកាន់អ្នកជាឪពុកយ៉ាងគួរឲ្យចង់ទះ។
«ជុងម៉ូ កូនមិនអីទេមែនទេ?»លោកចនចាប់លើគ្រៀរាងកាយតូចឲ្យក្រោកឈរមកធម្មតាវិញ។
«កូនមិនអីទេលោកប៉ាកគ្រាន់តែឈឺក្បាលតិចតួច»ជុងម៉ូញញឹមស្ងួតដាក់អ្នកជាឪពុកនាងមិនអីទេឈឺប៉ុនេះនាងអាចទ្រាំបាន ប៉ុន្តែរបួសផ្លូវចិត្តរបស់នាងវាឈឺខ្លាំងជា។
«រំអួយ»នាយកម្លោះឧទានតិចរួចក៏បោះជំបាន់វែងៗរបស់ខ្លួនដើរទ្បើងទៅលើកាំជណ្តើងសំដៅទៅបន្ទប់ផ្ទាល់ខ្លួនរបស់គេតែក៏ត្រូវបង្អាក់ដំណើរបន្តិចខណ:ដែរបានលើប្រយោគរបស់អ្នកជាឪពុកហៅគេរូបគេ។
«ជុងហ្គុកឆាប់មកសុំទោសប្អូនភ្លាម»
«ចំពោះអ្នកផ្សេងខ្ញុំអាចនិងសូមទោសប៉ុន្តែចំពោះនាងកូនសាហាយរបសើលោកប៉ាម្នាក់នេះខ្ញុំមិនសូវទោសជាដាច់ខាត់»ជុងហ្គុកនិយាយសង្កត់សម្លេងត្រពាក្យថាកូនសាហាយយ៉ាងច្បាស់រួចក៏បោះជំហាន់ទ្បើទៅបន្ទប់បាត់ ចំពោះអ្នកដទៃបើគេប្រព្រឹត្តកំហុសដាក់គេនិងសូមការអភ័យទោសពីគេម្នាក់ដោយឯងៗមិនបាច់អ្នកណាមកប្រាប់បង្គាប់បញ្ជាទេប៉ុន្តែបើសម្រាប់ស្រីម្នាក់ដែរមាននាមជាប្អូនរបស់គេនេះគេមិនសូមទោជាដាច់ខាងមិនថាយ៉ាងណាទេ។
«ជុងហ្គុកៗ»លោកចនស្រែហៅកូនប្រុសកំពូលក្បាលរឹងរបស់គាត់ខ្លាំងដោយអារម្មណ៍ឆេះឆួលខឹងនិងឬកពារផ្ចាញ់ផ្ចាលឌឺដងរបស់គេ។
«ឲ្យគាត់ទៅចុះលោកប៉ាកុំឲ្យមានរឿងវែងឆ្ងាយជានេះ»ដោយឃើញឪពុងបំរុងនិងទ្បើងទៅតាមជុងហ្គុកដល់បន្ទប់ឲ្យមកសូមទោសនាងទៅហើយស្រីល្អក៏ប្រញាប់និយាយហ៊ាមឃាតព្រោះមិនចង់ឲ្យមានរឿងឈ្លោះប្រកែកវែងឆ្ងាយ់ តែប៉ុនេះគេស្អប់ខ្ពើមនាងណាស់ទៅហើយចុះទំរាំតែលោកប៉ាងទៅតាមគេឲ្យមកសុំទោនាងទៀតនោះគេកាន់តែស្អប់នាងមួយកម្រឹតទៀតហើយ។
«អាកូនចង្រៃនេះកាន់តែធំឆ្អឹងហើយ ដោយយល់ថាកូនឃាតប៉ាទៅហើយប៉ាក៏មិនទៅរករឿងគេស្អីដែរ កូនត្រូវត្រង់ណាខ្លះ ឲ្យប៉ាសូមទោសចំពោះបងផងណាកូន ចាំប៉ាឲ្យគេយកថ្នាំមកលាប់ឲ្យកូនណា៎»លោកចនបង្វិលរាងកាយកូនស្រីរកមើលរបួលស្នាមដែរកូនប្រុសកំហូចរបស់គាត់បានប្រព្រឹត្តទៅលើនាងតូច រួចក៏និយាយលួងលោកសូមទោសនាងជំនួសជុងហ្គុកដោយស្នាញញឹមនៅជាប់នៅផ្ទៃមុខមិនបាត់និងលើកប្រអប់ដៃធំទៅអង្អែលក្បាល់របសើស្រីតូចថ្នមដោយសេចក្តីស្រទ្បាញ់កូនពេញបេះដូង។
«កូនមិនអីទេលោកប៉ា»
«បើជុងហ្គុកគេបែបដូចជាកូនមិនដឹងជាល្អយ៉ាងណាទេ»លោកចនស្រវ៉ាអោបក្រសោបរាងកាយតូចច្រលឹងរបស់កូនស្រីពៅរបស់គាត់នាងពិតជាល្អណាស់ល្អស្អាត់ទាំងចិត្តគំនិតរូបសម្រស់ហើយថែមទាំងមានគំនិតចាស់ទុំដឹងស្គាល់រាក់ជ្រៅឆាប់យល់ពីសន្ថានការថែមគាត់មិនសរសើរមិនបានពិតមែនថាលោកស្រីលីនប្រពន្ធរបស់គាត់នៀក៎ចិញ្ចឹមកូនពិតជាបានល្អខ្លាំងណាស់ទោះបីជាគ្មានរូបគាត់ក៏ដោយ មិនដូចជាជុងហ្គុកកូនប្រុសរបស់គាត់សោះមានអ្វីគ្រប់យ៉ាងទាំងឪពុកម្តាយកេរ្តិ៍ឈ្មោះលុយកាក់ប៉ុន្តែចិត្តគំនិតរបស់គេមិនខុសអីពីក្មេងពោលគ្មានការអប់រំទេពិបាក់និយាយពេញទីហើយដូចអូសឬស្សីបញ្ច្រះចុងយ៉ងអញ្ចឹង គាត់ពិតជាពិបាកចិត្តចំពោះកូនប្រុសគាត់ម្នាក់នេះខ្លាំងណាស់។
«នាងកូនសាហាយ នេះខំប្រឹងរំអួយយកចិត្តយកថ្លើមរបស់លោកប៉ាព្រោះសម្លឹងឃើញទ្រព្យសម្បិត្តិរបស់លោកប៉ាច្បាស់ណាស់ សណ្តាន់អាក្រក់ទាំងម្តាយទាំងកូនតែម្ដងហើយ»
YOU ARE READING
ប្អូនស្រីសម្អប់
Actionស៊េរី:សម្អប់បេះដូង(Season1) «ខ្ញុំស្អប់នាងដែលកើតមកជាប្អូនស្រីរបស់ខ្ញុំ ប៉ុន្តែខ្ញុំស្រឡាញ់នាងប្រសិនបើនាងជាអ្នកដទៃមិនជាបើសាច់ឈាមអ្វីនិងខ្ញុំ»ជុងហ្គុក Jeon Jungkook ♡︎ Jeon Jung Moo