ភាគ13

822 39 0
                                    

«បងប្រុសជួយនាំសង្សាររបស់ទៅលុបលាងខ្លួនចេញផងធុំក្លិនខ្លាំងណាស់ ចង់ក្អួត អ៊ែក...»ជុងម៉ូធ្វើមុខធ្វើមាត់យកដៃបឹទច្រមុះរឹតទ្រូងខ្លួនឯងធ្វើដូចចង់ក្អួតធ្វើដូចជាស្អុយខ្លាំងណាស់អញ្ចឹងថែមទាំងបើសម្តីឲ្យជុងហ្គុកនាំជេយ៉ុងទៅលាងខ្លួនចេញទៀតធ្វើឲ្យអ្នកជាបងសម្លឹងមកនាងទាំងការនិងស្មានមិនដល់នេះមកចុះឈ្មោះជាកូនលោកប៉ារបស់គេមិនទាំងបានមួយថៃ្ងផងដំទ្បើងឬកដល់ថ្នាល់នេះឬ?
«នាងក្មេងចង្រៃ នាងឯងចាំមើលណាយើងនិងប្រដៅនាងឯងឲ្យរាងចាល់ម្ដង»ជេយ៉ុងទន្រ្ទំជើងនៅលើដីក្តាំងៗក្តាប់ដៃយ៉ាងណែនសម្លក់មុខតូចស្អាត់របស់ជុងម៉ូដោយអារម្មណ៍ឆេះឆួលនាងស្បតថាបើមានលើក្រោយនាងនិងប្រដៅក្មេងម្នាក់នេះឲ្យដឹងដៃម្ដង ប៉ុន្តែក៏ឆ្ងល់មិនស្ទើរដែរថាតើជុងម៉ូនាងបានប្រាក់មកពីណាច្រើនយ៉ាងនេះតាមដែរដឹងគឺនាងជាកូនអ្នកក្រណាស់ហើយថែមទាំងជាកូនកំព្រាទៀត។
«បងគុកនៅចាំអីទៀតឆាប់ទៅ»នាងតូចនិយាយដាសតឿនទៅកាន់បងប្រុសដែរមិនដែរចាប់ទុកនាងជាប្អូនរបស់គេនោះ រួចក៏ក្រទាស់សក់ដើរចេញទៅដោយឬកពាទ្បូយឆាយ។
«ជុងហ្គុកនាងម្នាក់នោះជា...»ខណ:ដែលបានលឺសព្វនាមដែរជុងម៉ូបានហៅជុងហ្គុកច្បាស់ថាជាបងប្រុសបែបនេះជេយ៉ុងបើកភ្នែកចងចិញ្ចើមដាក់ជុងហ្គុកកុំប្រាប់ណាថាពួកគេទាំងពីជាបងប្អូននិងគ្នាបើមិនចឹងទេនាងអាចនិងជាមនុស្សស្រីអាក្រក់ស្រទ្បាញ់បងគេតែបែបជាទៅធ្វើបាបប្អូនគេហើយប៉ុន្តែនាងនិយាយមិនទាន់ទាំងចប់ស្រួលផងក៏ត្រូវជុងហ្គុកឆ្លើយកាត់ដូចដឹងមុនពីអ្វីដែរនាងចង់ចោទសួរ។
«ស្រីប្អូនរបស់ខ្ញុំ កុំគិតចង់ធ្វើអ្វីប្អូនខ្ញុំឲ្យសោះបើមិនអញ្ចឹងទេ ខ្ញុំនិងនាងដឹងគ្នាមិនខាន់ទេតិចថាខ្ញុំមិនបានប្រាប់»ជុងហ្គុគេមិនបានទៅគិតខ្វាយខ្វល់ថាជេយ៉ុងត្រូវសើមខ្លួនអាម៉ាសមុខនៅកណ្តាលហ្វោងមនុស្សដោយសារប្អូនស្រីគេឬអត់ទេ គេបែរជានិយាយគំរាមមិនឲ្យនាងទៅរករឿងប្អូនរបស់គេថែមទៀតព្រោះគេដឹងច្បាស់ថាពីចរិតរបស់ជេយ៉ុងស្អីក៏នាងអាចធ្វើបានដែរបើអ្នកណាហ៊ានធ្វើឲ្យនាងខឹងស្អប់និងទាស់ចិត្តនាងនិងចង់គុំនំសងសឹងនិងតាមរករឿងចង់កម្មពៀរមិនចេះចប់ទ្បើយហើយគេក៏បានដឹងដូចគ្នាថារឿងដែលជុងម៉ូត្រូវគេលក់ឲ្យបម្រើសេវ៉ាកម្មនៅថ្ងៃមុននេះជាធ្វៃដៃរបស់ជេយ៉ុងនេះឯង។បន្ទាប់ពីនិយាយចប់ជុងហ្គុកក៏ដើរចេញទៅបាត់ទុកឲ្យជេយ៉ុងនាងឈរក្តាប់ដៃខឹងនិងបងប្អូនគេទាំងពីរនាក់នេះមិនស្ទើរទេ តែក៏សប្បាយចិត្តណាស់ដែលពេលអ្នកដែលនាងនិងគិតថាជាសត្រូវស្នេហ៍របស់នាងការពិតជាប្អូនរបស់គេសោះអញ្ចឹងហើយនាងមិនបាច់ភ័យខ្លាចជុងម៉ូដណ្តើមជុងហ្គុកចេញពីនាងនោះទេ។
«មិនចម្លែកទេដែរជាបងប្អូននិងគ្នានោះ»ជីមីនក្រវីក្បាល់ទាំងហួសចិត្តនេះវាមិនចម្លែកទេដែរជុងហ្គុកនិងជុងម៉ូកើតមកជាបងប្អូននិងគ្នានោះមើលចុះចរឹកដូចគ្នាបេះយកទៅបឹទតែម្ដងហើយបើថាមិនមែនបងប្អូនទើបចម្លែក។
បន្ទាប់ពីរើសអីវ៉ាន់រួចជុងម៉ូក៏ដើរចេញពីក្លឹបកន្លែងដែរនាងធ្វើការនោះទាំងមុខស្អុយប៉ែដូចគេចែកទ្រព្យមិនស្មើរអន់ចិត្តនិងជុងហ្គុងស្រែកដំទ្បើងសម្លេងដាក់ផងខឹងនិងគេនិងជេយ៉ុងផងដែរធ្វើឲ្យនាងបាត់បង់ការងារ។
«ការងារក៏អត់ធ្វើនៅមកខាត់លុយចំណាយទៅលើមនុស្សឥតប្រយោជន៍ទៀតចំមែនហើយមិនគួរណាចំណាយលុយមិនចេះគិតអញ្ចឹងសោះ»ជុងម៉ូរអ៊ូង៉ូវៗម្នាក់ឯងស្តាយលុយជាច្រើនដែរនាងបានឲ្យទៅជេយ៉ុងរាប់សិបលាននោះស្តាយអើយសែនស្តាយតែក៏មិនដឹងយកមកវិញធ្វើមិចបានបើនាងឲ្យជេយ៉ុងបាតើទៅហើយនិង មិនគួរណាស់់ចំណាយលុយផុយៗមិនគិតឲ្យវែងឆ្ងាយសោះហើយខឹងខ្លួនឯងណាស់។
«នាងតូចឲ្យខ្ញុំសូមទោសរឿងមុននេះផង»នៅសុខបុរសម្នាក់ដែរបានលូកលាន់ជុងម៉ូកាលពីមុននេះក៏ដើរចេញមកលើដៃសំពះសុំទោសនាងដោយសភាមើលមិនយល់មិនដឹងជាទៅត្រូវអ្វីមកពីណាទេ។
«លោកសូម សូមទោសខ្ញុំឬ?»ជុងម៉ូនិយាយទាំងញ័រមាត់សើចមិនសូវសមលើម្រាមដៃមកចង្អុលមុខខ្លួនឯងភ័យផងអីផង ព្រោះនៅសុខមនុស្សប្រុសដែរគិតប៉ងអាក្រក់លើនាងក៏ចូលខ្លួនមកលោនតួសូមទោសទាំងដែរមុននេះ។
គ្រប់សកម្មភាពរបស់ជុងម៉ូត្រូវបានសង្កេតដោយកែងភ្នែកមុខស្រួចទាំងគូររបស់នាយកម្លោះសង្ហារជុងហ្គុកនិងជីមីនដោយស្ងៀមស្ងាត់។
«ឯងគិតថាអាម្នាក់នោះហ៊ានធ្វើបែបនោះទៀតទេ?»ជីមីឧទានទ្បើងទាំងភ្នែកទាំងគូរសម្លឹងទៅជុងម៉ូនិងបុរសម្នាក់នោះ។
«បើយើងដាក់ទ្បើងទ្រមខ្លួនប៉ុន្នេះមិនរាងចាល់ទេយើងវៃថែមទៀត ធ្វើការអត់បានការត្រូវប៉ុនោះនៅស្ទើរផង»កាពិតទៅបុរសម្នាក់នេះគឺជុងហ្គុកជាអ្នកជួលឲ្យមកទេហើយមូលហេតុដែរគេចុះទន់ដល់ថ្នាក់នោះគឺដើម្បីឲ្យបុរសម្នាក់ទៅរករឿជុងម៉ូធ្វើយ៉ាងណាក៏ដោយឲ្យតែមានរឿងរហូតដល់ជុងម៉ូនាងត្រូវគេបញ្ឈប់ពីការងារ ប៉ុន្តែកម្រោងការទាំងអស់នោះត្រូវបានរលោយដូចអំបិលត្រូវទឹកព្រោះតែបុរសម្នាក់នោះផឹកស្រវឹងហើយគេមិនរករឿងនាងបែបជាប្តូរទៅជាលូកលាន់ចង់ចាប់បំពាន់រាងកាយជុងម៉ូទៅវិញហេតុនេះហើយជុងហ្គុកគេវៃនោះ។

ប្អូនស្រីសម្អប់Where stories live. Discover now