«វាយ៉ាងមិចបងនិងហៅនេះក៏មិនបានហៅនោះក៏មិនបានរឿងច្រើនម្ល៉េះ?»នាងទ្រាំលែងបានហើយខំនិយាយល្អជាមួយស្របតាមគេគ្រប់យ៉ាងមិនឲ្យហៅគេថាបងប្រុសនាងក៏មិនហៅដល់ពេលនាងហៅអាតាំងមកថានាងឈ្លើយមិនដឹងបងដឹងប្អូននេះគេមានចេតនារករឿងនាងច្បាសណាស់មើលចុះ។
«មិនបាច់ហៅអ្វីទាំងអស់ហើយក៏មិនបាច់និយាយគ្នាដែរយល់ទេ?នាងកូនសាហាយ»ជុងហ្គុកនិយាយហើយក៏សង្កត់សម្លេងត្រង់ពាក្យថានាងកូនសាហាយច្បាស់និងអោនចន្លោះកញ្ចឹងក៏សខ្ចីរបសើនាងតូចខ្សឹបដាក់ត្រចៀករបស់នាងដោយស្នាមញញឹមឌឺដងរួចក៏ដើរទៅឡើងម៉ូតូរបស់ខ្លួនជិះចេញទៅខាងក្រៅបាត់ដោយមិនខ្វល់ពីមនុស្សដែរកំពុងតែឈរក្តាមដៃសម្លក់ខ្នងរបស់គេដោយគ្រឺតខ្នាញ់និងការវិការបស់គេនៅពេលនេះទេ។
«មិនបាច់និយាយគ្នាក៏ល្អដែរស្មានតែខ្ញុំចង់និយាយជាមួយណាស់ឬ?គិតខ្លួនឯងជាជីមីនក្រុមbtsមែនទេទើបខ្ញុំត្រូវទៅតាមអង្វរនោះឆឹស..»ជុងម៉ូក្រវាសសក់តែត្រូវខ្យល់បក់មកបាំងផ្ទៃមុខសរលោងនៅដោយភ្នែកទាំងគូរតាមសម្លក់សម្លឹងមើលទៅកានបងប្រុសបង្កើតរបស់ខ្លួនទាំងសងគ្រឺតធ្មេញខឹងនិងឬកពារររបស់គេជាខ្លាំងគិតថាខ្លួនឯងជាស្អីជាជីមីនក្រុមbtsមែនទេទើបនាងត្រូវទៅតាមអង្វរនោះ។នៅពេលយប់គឺជុងម៉ូនាងទៅធ្វើការនៅក្នុងក្លឹបដែរនាងធ្លាប់ទៅធ្វើការរាល់ដងនោះជាធម្មតាទោះបីជាពេលនេះនាងជា ចន ជុងម៉ូគ្រឺស្ទានកូនស្រីម្ចាស់ក្រុមធំលំដាប់ប្រទេសក៏ប៉ុន្តែនាងក៏ចង់ធ្វើរកលុយខ្លួនឯងខ្លះមិនចង់រស់នៅពឹងលើកម្លាំងញឺសឈាមរបស់ប៉ានាងទាំងស្រុងទេ។
«ជុងម៉ូ ជួយលើស្រាទៅតុកលេង5និង6ជំនួសខ្ញុំបន្តិច»សម្លេងរបស់ស្រីមេការដែរមានវ័យរាងចំណាស់បានស្រែកទៅកាន់កូនចៅដែរស្ថិតនៅក្រោមឱវ៉ាតឲ្យជួយលើថាសស្រាទៅកាន់តុដែភ្ញៀវបានកម្មង់មុននេះលើទៅឲ្យភ្ញៀវជំនួសគាត់បន្តិចព្រោះគាត់រវល់ជាប់ដៃហើយ។ចំណែកឯងនាងតូចជុងម៉ូកាលបើបានលឺបញ្ចារបស់មេការរបស់ខ្លួនឯងក៏ដើរទៅលើថាសស្រានោះលើយកទៅឲ្យភ្ញៀវតាមទម្លាប់របស់នាង។
«នេះចា៎ស្រាបានកម្មង់»ជុងម៉ូលើកថាទៅដាក់លើតុហើយក៏រៀបស្រាទាំងនោះដាក់ទៅលើតុដោយមានទាំងស្នាមញញឹមស្រស់តាមបែបរាក់ទាក់។
«បើអស់អីហើយខ្ញុំសូមទៅវិញហើយចា៎»នាងតូចអោនជាគំនាប់តាមមាយាទជាបុគ្គលិកផ្តល់ការគោរពទៅកាន់ភ្ញៀវ។
«ស្អាតៗបែបនេះមួយយប់ប៉ុន្មានដែរអូនស្រី»បុរសម្នាក់ដែរជាភ្ញៀវនោះស្រដីទ្បើងទាំងទឹកមុខព្រាចាប់កាន់កដៃនាងជាប់មិនលែងថែមទាំងទាញនាងឲ្យមកអង្គុយលើភ្លៅរបស់គេនិងថែមទាំងអោបរឹតរាងកាយតូចរបស់ជុងម៉ូមិនព្រមលែងទៀតផង។
«សុំទោសលោកខ្ញុំគ្រាន់តែជាបុគ្គលិករត់មិនមែនជា ស្រីបម្រើសេវាកម្មទេ ខ្ញុំសូមលាសិនហើយ»ជុងម៉ូខំប្រឹងរើបម្រាសខ្លួនចេញរង្វង់ដៃរបស់បុរសម្នាក់នោះទាំងពិបាកទីបំផុតនាងក៏បានក្រោកចេញពីបុរសម្នាក់នោះពិតមែនហើយនាងក៏ប្រញាប់និយាយលារួចក៏រត់ទៅវិញយ៉ាងលឿនដើម្បីគេចពីបុរសម្នាក់នេះហើយក៏ប្រញាប់លើស្រាឲ្យតុមួយទៀតដើម្បីកុំឲ្យភ្ញៀវចាំយូរ។
«នេះលោក...អួយ»គ្រាន់តែជុងម៉ូនាងលើថាដាក់ស្រានោះមិនទាន់ទាំងដល់តុស្រួលបួលផងក៏ត្រូវទាក់ជើងនិងអ្វីក៏មិនដឹងធ្វើឲ្យស្រានិងទឹកក៏នៅលើថាដែកដែរនាងកាន់នោះជះទៅលើភ្ញៀវទាំងកម្រោល ថ្ងៃនេះជាថ្ងៃអ្វីទៅជាថ្ងៃស៊យរបស់នាងមែនទេនៀក៎មុននោះត្រូវភ្ញៀលូកលានហើយអីលូវត្រូវមកធ្វើក្រពុបទឹកលើភ្ញៀបទៀតស៊យជាន់ស៊យពិតមែន។
«ឲ្យខ្ញុំសូមទោសអ្នកនាងខ្ញុំគ្មានចេតនាទេ»ជុងម៉ូប្រញាប់អោនគំនាបសូមការអភ័យទោសពីភ្ញៀវយ៉ាងរហ័សដោយមិនបានចាប់អារម្មណ៍និងមើលមុខភ្ញៀវថាជាអ្នកណាទ្បើយ។
«អាយ៎....នាងមានដឹងថាអាវរបស់ខ្ញុំនៀក៎ថ្លៃប៉ុណ្ណាទេ?ប្រាក់ខែរបស់នាង3មិនទាន់ទិញបានអាវខ្ញុំមួយផង»ជេយ៉ុងស្រែកទ្បូទ្បាស្តីបន្ទោសថាឲ្យជុងម៉ូដោយពាក់សម្តីមើលងាយខណ:ដែលរោបខ្លីរបស់ខ្លួនត្រូវបានសើមដោយសារតែជុងម៉ូនាងធ្វើឲ្យក្រពុបទឹកលើ។
«ឲ្យខ្ញុំសូមទោស»ជុងម៉ូអោនមុខចុះពោលពាក្យសូមទោសដោយមិនហ៊ានងើបមុខទៅមើលភ្ញៀវស្រីម្នាក់នោះទ្បើយ។
«នាងមិនចេះនិយាយអ្វីក្រៅពីពាក្យសូមទោសទេឬ?»សម្លេងស្អក់ក្រហឹមទ្បើងស្តីបន្ទោសជុងម៉ូ គ្រាន់តែលឺសម្លេងនោះនាងក៏អាចដៅឈ្មោះយ៉ាងច្បាស់ថាម្នាក់នោះជាជុងហ្គុកបងប្រុសរបស់នាងប្រាកដណាស់សម្លេងអ្នកផ្សេងនាងអាចនុងមិនចំណាំទេប៉ុន្តែបើសម្តេងរបស់ប្រុសម្នាក់ដែរមានឈ្មោះជាបងប្រុសនេះគឺនាងចំណាំបានច្បាស់ណាស់។
YOU ARE READING
ប្អូនស្រីសម្អប់
Actionស៊េរី:សម្អប់បេះដូង(Season1) «ខ្ញុំស្អប់នាងដែលកើតមកជាប្អូនស្រីរបស់ខ្ញុំ ប៉ុន្តែខ្ញុំស្រឡាញ់នាងប្រសិនបើនាងជាអ្នកដទៃមិនជាបើសាច់ឈាមអ្វីនិងខ្ញុំ»ជុងហ្គុក Jeon Jungkook ♡︎ Jeon Jung Moo