ភាគ10

852 41 0
                                    

«ពួកកូនទាំងពីរធ្លាប់ស្គាលគ្នាពីមុនមកមែនទេ?»លោកចនងាកទៅសម្លឹងមុខកូនទាំងពីរបស់ដោយចងចិញ្ចើបឆ្ងល់។
«ទេ ខ្ញុំមិនដែលស្គាល់នាងកូនសាហាយរបស់លោកប៉ាម្នាក់នេះទេ»ជុងហ្គុកងើបមុខទ្បើងនិយាយបញ្ចាក់ដោយសម្លេងច្បាសលាស់និងប្រាកដប្រជាថាគេមិនដែរធ្លាប់ស្គាល់ជុងម៉ូទ្បើយមិនដឹងថាជាមូលហេតុអ្វីដែរជំរុញឲ្យគេនិយាយខុសពីការពិតបែបនេះប៉ុន្តែដឹងត្រឹមថាគេមានអារម្មណ៍ថាខកចិត្តប្រៀបដូចជាមនុស្សខកស្នេហ៍ក្រោយពីបានដឹងថាជុងម៉ូនាងជាកូនរបស់លោកស្រីលីននិងលោកប៉ារបស់គេហើយក៏ស្អប់នាងដែរជាកូនមនុស្សដែរបានបំបែកបំបាក់គ្រួសាររបស់គេ។
«ជុងហ្គុកកុំហួសហេតុពេកណា៎»លោកចនដំទ្បើងសរសៃកស្រែកដាក់ជុងហ្គុកខ្លាំងគេដូចជាហួសហេតុពេកហើយបានតែគាត់មិនមាត់កាន់តែខ្លាំងដៃដើរដៀលគេដៀលឯងគ្រប់គ្នាប្រៀបដូចជាមនុស្សខ្វះការអប់រំហើយតើ។
«យ៉ាងមិចលោកប៉ាបើស្រីម្នាក់នេះជាកូនសាហាយពិតមែនខ្ញុំនិយាយការពិតខុសដែរឬ?»មិនឲ្យចាញជុងហ្គុកស្រែដំទ្បើងសរសៃក៏ទៅកាន់លោកចនវិញដោយគ្មានខ្លាចញញឺតគេនិយាយដោយលើដៃទៅចង្អុយមុខរបស់ជុងម៉ូចំៗគេពិតជាអន់ចិត្តណាស់ដែរលោកប៉ារបស់គេស្រទ្បាញ់ការពារកូនសាហាយដល់ថ្នាក់នេះគ្រាន់តែគេនិយាយស្តីថាបន្តិចបន្តួចគាត់ក៏ចូលខ្លួនមកការពារជាទិដ្ឋាកភាពដែរគេមិនដែរឃើញលោកប៉ារបស់គេធ្វើសោះទាំងដែរនៅពីកាលពីមុនគេបានទៅមានរឿងជាមួយនិងគេត្រូវគេតេះដៀលម៉ាក់និងគេខ្លាំងប៉ុណ្ណាក៏មិនដែរឃើញវត្តរបស់លោកចនទៅរវីរវល់ដែរមានតែស្តីបន្ទោសគេថែមទៀត។
«ចន ជុងហ្គុកគ្រឺស្ទាន»លោកចនឧទានទាំងគំហក់ហៅឈ្មោះជុងហ្គុកលោកក៏ប្រុងលោកចូលខ្លួនទៅវៃគេទៅហើយប៉ុន្តែក៏ត្រូវលោកស្រីលីនចាប់ដើមដៃគេឃាត។
«បានហើយលោកបង»ប្រសិនបើជាគាត់មិនឃាតប្តីរបស់គាត់ទេច្បាស់ណាស់ថាឪពុកកូនគេនេះកាន់តែមានជម្លោះកាន់តែខ្លាំងមិនខាន់គាត់មិនចង់ធ្វើជាមូលហេតុដែរធ្វើឲ្យពីនាក់ឪពុកនិងកូនគេនេះឈ្លោះគ្នាទេ។
«អញ្ជើញលោកប៉ានៅមានក្តីសុខជាមួយនិងប្រពន្ធកូនថ្មីរបស់លោកប៉ាចុះខ្ញុំមិនរំខាន់ទេ»ជុងហ្គុកស្រដីទ្បើងដោយទឹកមុខឌឺគួរឲ្យចង់ទះរួចក៏បែរខ្នងដើរចេញទៅក្រៅទាំងអារម្មណ៍ឆេះឆួល។
ចំណែកឯជុងម៉ូកាលបានឃើញនាងនិងម្តាយរបស់នាងជាមូលហេតុធ្វើឲ្យជុងហ្គុកនិងលោកចនឈ្លោះគ្នាបែបនេះនាងក៏រត់ទៅតាមគេដើម្បីបកស្រាយឲ្យគេបានយល់កុំឲ្យគិតអឺអើរតែខ្លួនឯងហើយក៏ស្អប់នាងបែបនេះ នាងមិនចង់ឲ្យមិត្តភាពបងប្អូនត្រូវរកាំរកូតទេរឹតតែមិនអាចឈរមើលឪពុកកូនគេឈ្លោះគ្នាដោយសារតែនាងបែបនេះ។
«បងគុកឈប់ដើរហើយនិយាយគ្នាសិនបានទេ?»ខណ:ដែលជុងហ្គុកគេដឹងថាជុងម៉ូរត់ទៅតាមពីក្រោយគេគេក៏ប្រឹងដើរបោះជំហានយ៉ាងវែងមិនឲ្យនាងតាមទាន់ទើបជុងម៉ូនាងត្រូវស្រែកហៅគេឲ្យឈប់នៅមួយកន្លែងមកនិយាយគ្នាជាមួយនិងគេសិនព្រោះនាងរត់តាមគេលែងទាន់ហើយមនុស្សស្អីដើរលឿនដូចជាគេហោះ។
«បងប្រុស»ខណ:ដែរបានលើជុងម៉ូស្រែកហៅគេបែបនេះជុងហ្គុកក៏បង្អាក់ដំណើរពិតមែនចំណែកឯជុងម៉ូនាងក៏ប្រញាប់រត់ទៅឈរស្ទាក់ពីរមុខរបស់ជុងហ្គុកព្រោះខ្លាចគេរត់ទៅទៀត។
«កុំហៅខ្ញុំថាបងប្រុសខ្ញុំមិនមែនជាបងរបស់នាងទេ នាងកូនសាហាយ»ជុងហ្គុកស្រដីទ្បើងដោយសម្តីម្លេងសោះកក្រោះមុខគ្មានអំណោយទានមិនទន់ភ្លន់ដូចកាលដែរនិយាយជាមួយនិងនាងកាលពីមិនទាន់ដឹងថានាងជាប្អូនស្រីរបស់គេនោះទេ។
«អាគុក»
«នាងក្មេងប្រហើនហ៊ានហៅខ្ញុំអាផងឬ?អាងវ៉ាងខ្លួនជាកូនស្រីសំណព្វចិត្តរបស់លោកប៉ានាងចង់ហៅខ្ញុំបែបណាតាមអំពើរចិត្តគ្មានដឹងបងដឹងប្អូនស្អីទេហ្អេស?»
«នាងក្មេងជំលើយ»

ប្អូនស្រីសម្អប់Where stories live. Discover now