«បើមិនអីគឺល្អហើយ»បានលឺបែបនេះនាងក៏ធូរចិត្តដែរព្រោះបើមើលតាមទឹកមុខរបស់នាងខណ:ពេលនេះគឺស្លេកស្លាំងគួរឲ្យបារម្ភខ្លាំងណាស់។
«នេះយើងកើតអី?ហេតុអ្វីក៏មកទីនេះ?»ជុងម៉ូនាងខ្លួនចុះទ្បើងសម្លឹងមើលទិដ្ឋាកភាពរបស់បរិវេននៅក្នុងបន្ទប់ឃើញថានេះវាជាមន្ទីរពេទ្យហើយថែមទាំងឃើញដៃខ្លួនឯងមានជាបណ្តោងជាមួយនិងសេរ៉ូមថែមទៀតការតែធ្វើឲ្យនាងមានមន្ទិលក្នុងចិត្តទ្បើងមកហើយថាតើនាងកើតស្អីទៅមានរឿងអ្វីកើតទ្បើលើនាងមែនទេនាងដូចជាមិនចាំថាមានរឿងអ្វីសោះដឹងថានៅពេលដែរនាងលបស្តាប់ការសន្ទានរបស់ជុងហ្គុកនិងជេយ៉ុងរួចហើយនាងក៏លែងចាំអ្វីទៀតនៅពេលដែរភ្ញាក់ទ្បើងក៏មកដល់ទីនេះ។
«ឯងដួលសន្លប់នៅឯងផ្ទះអញ្ចឹងហើយទើបជុងហ្គុកគេនាំឯងមក»ថេហ្វីននិយាយប្រាប់តាមដំណើរដើមទងទាំងអស់ទៅការមិត្តដែរអង្គុយធ្វើភ្នែកម៉ងចាំស្តាប់នាង។
«គេនាំខ្ញុំមកអញ្ចឹងឬ?»ជុងម៉ូនាងឧទានទ្បើងមកដោយការភ្ញាក់ផ្អើលក្រែងគេថាស្អប់នាងណាស់មិនចឹងឬ?ហើយគេនាំនាងមកធ្វើអីមិនញុនឥ្យនាងស្លាប់តែម្ដងទៅ។
«អឺ»
«ចុះពេលនេះគេទៅណាបាត់ហើយ?»ទោះបីជានាងក៏ចង់ទៅលែងលះជាមួយគេក៏ដោយប៉ុន្តែនាងមិនមែនមានន័យថានាងមិនស្រទ្បាញ់គេទេ គឺនាងនៅតែចង់ដឹងខ្វល់ខ្វាយពីគេដដែលព្រោះចិត្តនិងបេះដូងដែរស្រទ្បាញ់គេគឺនៅតែស្រទ្បាញ់គ្មានថ្ងៃប្រែទេ។
«ទៅផ្ទះវិញបាត់ហើយ ដោយយកលេសថាបារម្ភពីជេយ៉ុងមិនចង់ទុកឲ្យនាងនៅម្នាក់ឯង ព្រោះនាងនោះវាខលមកមាយាធ្វើត្អូញត្អែលឈឺដាក់ប្តីឯងនោះអី នឹកទ្បើងក្តៅចិត្តតែម្ដងណាឯងយើចង់ទៅហែកនាងនោះឲ្យណាណីទេ»នឹកដល់រឿងជុងហ្គុកភ្លាមធ្វើឲ្យនាងមួម៉ៅក្តៅចិត្តដូចបាយពុះតែម្ដងនេះប្រពន្ធឈឺដេកពេទ្យទាំងមូលបែរជាទៅបារម្ភពីសាហាយនៅឯងផ្ទះនោះទៅវិញនេះប្រពន្ធគ្មានតម្តៃស្មើរសាហាយគេនោះទេមើលទៅ។ប្រាប់ត្រចុះនាងចង់ទៅប្រដៅនាហស្រីយកប្តីគេនោះឲ្យដឹងដៃឲ្យនាងស្គាលថាគីមថេហ្វីនសាហាវប៉ុណ្ណាទេ?ប៉ុន្តែមិនហ៊ានព្រោះយល់មុខជុងហ្គុកកុំអីនាងនោះចប់ក្នុងដៃនាងមិនខាន់ទ្បើយ។
«នាងនោះកើតស្អីដែរ?នែ៎ថាមិនត្រូវនាងក៏ឈឺពិតមែនក៏ថាបានណា»គ្រាន់តែលឺប្រយិគរបស់ថេហ្វីឃ្លាមធ្វើឲ្យជុងម៉ូនាងអួលដើមក៏ឆួលច្រមុះចង់យំអនើចិត្តជាខ្លាំងតែម្ដង នេះជុងហ្គុគេបង្ហាញ់យ៉ាងច្បាស់ហើយថាគេមិនបានស្រទ្បាញ់នាង នាងឈឺដេកពេទ្យដល់ថ្នាក់នេះហើយប៉ុន្តែគេបែបជាទៅខ្វលព្រួយបារម្ភពីសង្សារនៅផ្ទះដែរមិនកើតអីឯងណេះវិញ នាងជាប្រពន្ធគ្មានតម្លៃសម្រាប់គេខ្វាយខ្វល់នោះទេ ប៉ុន្តែនាងក៏បានត្រឹមតែនិយាយបន្លប់ខ្លួនឯងដោយគិតថាជេយ៉ុងនាងឈឺពិតមែនទើបជុងហ្គុកគេត្រូវទៅដើម្បីកុំឲ្យឈឺចាប់ជាងនេះ។
«គឺកើតឆ្កួតស្រែកទ្បូបោកប្រាស់របស់របនោះអីប៉ន្តែបើឈឺគឺឈឺជំងឺឃ្លានប្តីគេ»មូលហេតុដែរនាងដឹងថាជេយ៉ុងនាងស្រែកទ្បូទ្បាបោកប្រាស់របស់ក្នុងផ្ទះនោះក៏ព្រោះតែមេនៅទីនោះខលមកប្រាប់នាង កាន់តែនិយាយដល់ជេយ៉ុងកាន់តែធ្វើឲ្យនាងមួម៉ៅតែម្ដងហើយ ព្រះអើយនាងមិនដែរឃើញស្រីណាឥតកេរ្តិ៍ខ្មាស់ដូជាជេយ៉ុងនោះទេនាងសូមសើរជុងម៉ូហើយដែរត្រូវបានជេយ៉ុងនាងអាក្រក់ដាក់នាងប៉ុន្មេះហើយនាងនៅតែមើលជេយ៉ុងក្នុងផ្លូវវិជ្ជមានទៀត។
«អេ ឯងចង់ទៅណា?»ខណ:នេះថេហ្វីនាងក៏ស្រាប់តែក្រទ្បេកភ្នែកជើញជុងម៉ូនាងកំពុងតែបិចសារ៉ូមចេញពីដៃហើយក៏សំយោគជើងចុះពីលើគ្រែទើបបានជានាងប្រញាប់សួរនាំ។
«ទៅផ្ទះវិញ»
«ទៅពេលនេះមិនបានទេ ឯងនៅខ្សោយណាស់ នៀក៎បើមិនបារម្ភពីខ្លួនឯងក៏ត្រូវបារម្ភពីកូនដែរ»ថេហ្វីនស្រដីទ្បើងដោយការហាមឃាត់ដោយចាប់ឲ្យជុងម៉ូមកអង្គុយលើគ្រែអ្នកជំងឺឲ្យស្រួលបួលវិញនាងមិនឲ្យជុងម៉ូនាងទៅផ្ទះនៅពេលនេះបានទេព្រោះមើលតឬមុខមាត់របស់ជុងម៉ូពេលនេះក៏នាងអាចមើលដឹងថាអាការ:របស់និងទាន់ប្រសើរទេគឺទឹកមុខដ៏ស្លេកស្លាំងរបស់បានបញ្ចាក់យ៉ាងច្បាស់។
«កូន?»ជុងម៉ូបើកភ្នែកធំប៉ុនពងមាន់សួរទៅកាន់មិត្តដោយកាភ្ញាក់ផ្អើតថេហ្វីននាងនិយាយថាមិចនាហមាហកូនអញ្ចឹងឬនាងស្តាប់មិច្រទ្បំទេមែនទេ?
«អូ!មែនហើយ ខ្ញុំចេះភ្លេចទៅកើត»
«ចូលរួមអបអរសាទផងណាស់ជុងម៉ូឯងមានផ្ទៃមួយខែហើយ»
YOU ARE READING
ប្អូនស្រីសម្អប់
Actionស៊េរី:សម្អប់បេះដូង(Season1) «ខ្ញុំស្អប់នាងដែលកើតមកជាប្អូនស្រីរបស់ខ្ញុំ ប៉ុន្តែខ្ញុំស្រឡាញ់នាងប្រសិនបើនាងជាអ្នកដទៃមិនជាបើសាច់ឈាមអ្វីនិងខ្ញុំ»ជុងហ្គុក Jeon Jungkook ♡︎ Jeon Jung Moo