«ខ្ញុំដឹងថាខ្ញុំធ្វើខុសចំពោះអ្នកទាំងពីរច្រើនណាស់ឲ្យខ្ញុំសូមទោស បើអ្នកទាំងមិនលើកលែងឲ្យខ្ញុំក៏មិនអីដែរខ្ញុំយល់ហើយក៏ព្រមទទួលចំពោះអ្វីដែរខ្ញុំបានធ្វើ»ជុងហ្គុកដើរស្ទើរមិនត្រងផ្លូវមកឈរនៅពីមុខផ្នូររបស់លោកស្រីលីនជុងម៉ូនិយាយរៀបរាបដោយការដឹងខុសសង្ឃឹមថាពួកគេទាំងពីរបានលឺហើយព្រមលើកលែងទោស អហោសកម្មឲ្យគេទៅចុះតែបើពួកគេមិនព្រមលើលែងទោសឲ្យគេទេគេក៏ព្រមទទួលនៅបាបបុណ្យដែរគេបានសាងវាមក។
«ចន ជុងម៉ូគ្រឺស្ទាន ស្រីចិត្តដាច់នេះចង់សងសឹកបងដោយវិធីបែបនេះមែនទេ?អូនចង់ឲ្យបងត្រូវគេងគ្រាំចិត្តព្រោះនឹកអូនមែនទេ?»ជុងហ្គុកលោតជង្គុងនៅចំពីមុខផ្នូររបស់ស្រីតូចដោនិយាយដោយសម្លេងស្អកៗបែបអ្នកស្រវឹងនិយាយរៀបរាបទាំងអួលដើមក៏នេះនាងចង់សងសឹងគេដោយវិធីចិត្តសាស្រ្តអីបែបនេះឬ?បើរាងកាយឈឺគេអាចទ្រាំបានតែបើចិត្តឈឺគឺទ្រាំទ្រមិនបានទ្បើយ ចង់ប្រាប់ថាគេពិតជាមានវិប្បត្តិសារីចំពោះខ្លួនឯងខ្លាំងណាស់ដែរធ្វើបែបនេះចំពោះនាងតែយ៉ាងណាក៏គេមិនអាចត្រទ្បាប់ទៅកែខៃគ្រប់យ៉ាងបានដែរ។
«អូនចាំកន្សែងមួយនេះបានទេ?កន្សែងនេះហើយជាជារបស់ដែរធ្វើឲ្យពួកយើងបានជួបគ្នាហើយក៏ជារបស់ដែរធ្វើឲ្យបងលង់ស្រទ្បាញ់អូនតាំងតែពីថ្ងៃជួបគ្នាដំបូង ប៉ុន្តែបងក៏មិនអាចស្រលាញ់អូនបានព្រោះនៅពេលដែលបងរៀបនិងសារភាពប្រាប់អូន អូនបែរជាក្លាយជាប្អូនស្រីរបស់បង»ត្រូវហើយកន្សែងមួយនេះហើយជារបស់ដែរជុងម៉ូបានឲ្យមកកាន់គេហើយគេក៏រក្សារទុកជាប់ខ្លួនមករហូតព្រោះថាគេបានបាក់ចិត្តលើម្ចាស់របស់វាហើយ ប៉ុន្តែគេក៏មិនអាចនិយាយបង្ហាញអារម្មណ៍ស្រទ្បាញ់ទៅកាន់នាងបានព្រោះនៅពេលដែគេចង់សារភាពប្រាប់នាង នាងបែបជាក្លាយមកជាប្អូនស្រីរបស់គេចង់ប្រាប់ថាចិត្តគេនៅពេលនេះគឺវាពិបាកនិងទទួលយកនូវការពិតមួយនេះខ្លាំងណាស់ នៅពេលដែរបាក់ចិត្តស្រទ្បាញ់មនុស្សម្នាក់ខ្លាំងហើយប៉ុន្តែមិនអាចបង្ហាញ់អារម្មណ៍រឹតតែមិនអាចស្រទ្បាញ់បានគ្រប់ពេលត្រូវហាមឃាតចិត្តខ្លួនឯងមិនឲ្យស្រទ្បាញ់មិនឲ្យចាប់អារម្មណ៍តែទោះខំឃាតយ៉ាងណាក៏មិនបានវារឹតតែស្រទ្បាញ់នាងកាន់តែខ្លាំងជាមុនលើសដើម។
«សូមទោសដែលរាល់លើកបងធ្វើឲ្យរូបអូនយំដែរបងធ្វើនេះគឺដើម្បីកាត់ចិត្តចេញពីអូនតែប៉ុណ្ណោះ តែពេលបងមិនបាច់ត្រូវកាត់ចិត្តអ្វីទៀតទ្បើយព្រោះពួកយើងជាអ្នកដទៃមិនមែនជាបងប្អូនស្អីគ្នានោះទេ តែគួរឲ្យស្តាយដែរអូនទៅចោលបងហើយ អ្ហឹក»ជុងហ្គុកស្រដីទ្បើងទាំងអួលដើមករកកល់ចង់យំក្នុងទ្រូងអួលណែនពិបាកនិងបតិយ៉ាវាចេញមកគ្រប់យ៉ាងដែរគេធ្វើបាបផ្លូវចិត្តនាងគឺមិនមែនព្រោះតែគេស្អប់នាងស្អីនោះទេដែធ្វើគឺក៏ព្រោះតែចិត្តដែរស្រទ្បាញ់នាងចេញទៅវិញទេគេខំប្រឹងធ្វើខ្លួនឲ្យឃ្លាតឆ្ងាយពីនាងប្រាប់ខ្លួនថានាងអាក្រក់ធ្វើឲ្យខ្លួនឯងស្អប់នាងតែក៏ទោះបីជាយ៉ាងណាគេនៅតែនិងអាចឈប់ស្រទ្បាញ់នាងបាន តែនៅពេលគេអាចស្រទ្បាញ់នាងបានហើយប៉ុន្តែគួរឲ្យស្តាយគឺនាទីឆ្ងាយហើយទៅរហូតគ្មានថ្ងៃមកឲ្យគេធ្វើបាបទៀតទ្បើយ។
«ស្រីចិត្តដាច់ត្រទ្បប់មកវិញមកបងសូមអង្វរបងនឹកអូនណាស់»ទឹកភ្នែកកូនប្រុសក៏ស្រក់ចុះមកនៅចំពីមុខផ្នូរមនុស្សស្រីដែរខ្លួនស្រឡាញ់គេគេដឹងថាគេខុសប៉ុន្តែគ្រប់រឿងដែរគេបាបធ្វើទៅលើនាងព្រោះគេមានហេតុផល ចង់ប្រាប់ថាគេពិតជានឹកស្នាមញញឹមផ្ទៃមុខសរលោងគួរឲ្យស្រទ្បាញ់របស់នាងខ្លាំងណាស់ខ្លាំងរហូតដល់ស្រមើស្រមៃផ្តេសផ្តេឃើញនាងគ្រប់កន្លែង នេះគេមិនបានឃើញមុខនាងតែប៉ុន្មានថៃ្ងសោះគេនឹកនាងចង់ឃើញមុខនាងស្ទើរឆ្កួតទៅហើយបើតទៅទៀតគេនិងលែងបានឃើញនាងតើគេនិងទៅជាយ៉ាងណាទៅ។
«ជុងហ្គុក»ខណ:នោះស្រាប់តែមានសម្លេងស្រទន់របស់អ្នកណាក៏មិនដឹងបន្លឺទ្បើងមកក្បែរត្រចៀកនាយកម្លោះល្វើយៗលើករំលិចរាងកាយតូចស្អាតើរបស់ស្រីក្រមុំគ្រងឈុតសជាមួយនិងទឹកមុខស្មើរធេងគ្មានអារម្មណ៍អ្វីទាំងអស់ មិនដឹងថាមកពីគេស្រវឹងព្រឹលភ្នែកឬស្រមើលស្រមៃម្នាក់ឯងឬអីនោះទេទើបបានជាមើលឃើញជុងម៉ូនអីបែបនេះ។
«ជុងម៉ូអូនត្រទ្បប់មកវិញហើយមែនទេ?អូនមិនចោលបងទៀតទេត្រូវទេ?»រាងក្រោសងើបមុខទ្បើងតាមសម្លឹងរកមើលម្ចាស់សម្លេងស្រទន់មួយនោះទាំងសេចក្តីត្រេកអរនៅពេលដែរនៅសុខមនុស្សស្រីដែរខ្លួនស្រទ្បាញ់មកឈរនៅពីមុខបែបនេះ នាងត្រទ្បប់មករកគេវិញហើយមែនទេ?នាងមិនបានទៅណាចោលគេទៀតទេត្រូវទេ។
«ទេ»មួយមាត់យ៉ាងខ្លីគ្មានគ្មានជាតិគ្មានជូវចេញពីបបូរតូចស្អាត់យ៉ាងគំរួសគំរើយដូចជាមនុស្សម្នាក់ផ្សេងទៀតមិនមែនជានាងមនុស្សស្តីដែទន់ភ្លន់។
«ហេតុអីទៅ ព្រោះអូននៅខឹងបងមែនទេ?ម៉ូបងសូមទោស»ជុងហ្គុកចាប់ផ្តើមធហាក់ទឹកមុខពីរីកស្គុសស្គាយប្រែជាក្រៀមក្រំមួយរំពេច ហេតុអ្វីទៅនាងនៅស្អប់នៅខឹងដែលគេធ្វើបាបនាងមែនទេ?។
«ព្រោះវាជាអ្វីវាអ្វីដែលលោកចង់បាន»មួយប្រយោគយ៉ាងខ្លីតែក៏បង្កាប់ន័យយ៉ាងជ្រៅធ្វើឲ្យអ្នកម្ខាងទៀតកាន់តែមានវិប្បត្តិសារីចំពោះខ្លួនឯងកាន់តែខ្លាំង ត្រូវហើយវាមិនខុសកាលពីមុនគេចង់បានបែបនេះពិតមែនគេបានដេញនាងឲ្យចេញពីជីវិតរបស់គេកាន់តែឆ្ងាយកាន់តែល្អហើយពេលនេះនាងទៅហើយនាងទៅរហូតមិនមកវិញទៅកន្លែងឆ្ងាយរហូតដល់គេទៅលែងដល់ដូចដែរគេចង់បាន និយាយចប់រាងកាយតូចក៏រលោយទៅបន្តិចម្ដងៗទៅតាមខ្យល់បាត់។
«ជុងម៉ូកុំទៅអី អ្ហឹកៗ»ជុងហ្គុកក្រោកឈរបម្រុងនិងទៅស្រវ៉ារាងកាយតូចច្រលឹងទៅអោបក្រសោបតែក៏ត្រូវច្រមិលដួលទៅលើដីម្ដងទៀយពីព្រោះជុងម៉ូដែរគេបានឃើញមុននេះគ្រាន់តែជារូបភាពស្រមើស្រមៃអារម្មណ៍ន័យការមានវិប្បដិសារីតែប៉ុណ្ណោះរាងកាយមាំងដួលទៅលើដីទឹកសំណើមក្តៅអ៊ុនក៏ស្រហូរចុះមកប្រណាំងជាមួយនិងទឹកភ្លៀងដែរស្រកមកដំណាលគ្នានោះ។
YOU ARE READING
ប្អូនស្រីសម្អប់
Actionស៊េរី:សម្អប់បេះដូង(Season1) «ខ្ញុំស្អប់នាងដែលកើតមកជាប្អូនស្រីរបស់ខ្ញុំ ប៉ុន្តែខ្ញុំស្រឡាញ់នាងប្រសិនបើនាងជាអ្នកដទៃមិនជាបើសាច់ឈាមអ្វីនិងខ្ញុំ»ជុងហ្គុក Jeon Jungkook ♡︎ Jeon Jung Moo