ភាគ3

1.1K 55 0
                                    


«នេះបងចង់សម្លាប់ខ្ញុំព្រោះតែស្រីម្នាក់?» យូរៗទៅចាប់ទៅយកស្រីសំខាន់ជាមិត្តភក្តិហើយតើគ្រាន់តែគេថាចាប់អារម្មណ៍ក៏ប្រុងវាយគ្នាឯងជាន់ក៏ដែរអាក្រក់ណាស់អីក៏កតញ្ញូជាមួយនិងមនុស្សស្រីយ៉ាងនេះ។
«ក្រាសយើងមហាប៉ះ»
«ខ្ញុំលលេងទេ»ជុងហ្គុកនិយាយទាំងសើចញឹមៗដាក់ជីមីនមើលទៅនាយប្រហែជាស្រលាញ់ជុងម៉ូខ្លាំងណាស់ហើយមើលទៅនិង មុននេះជុងហ្គកគេនិយាយលលេងជាមួយនិងជីមីនលេងទេស្មានមិនដល់ថាជីមីនគេហួងហែងក្រាសដល់ថ្នាក់នេះសោះ។
«ឯងមិនគិតអីបែបនេះល្អណាស់ មោះអាប្អូនទៅផ្ទះ»ជីមីនដើរមកដាក់ដៃលើស្មាកមាំរបស់ជុងហ្គុកហៅបបួលហៅគេទៅផ្ទះ បានជុងហ្គុកនាយនិយាយថាមិនបានគិតអីលើជុងម៉ូគេក៏ធូរចិត្តដែរព្រោះបើនាយគិតពិតមែនគេ ញ៉ែរជុងម៉ូមិនឈ្នះជុងហ្គុកទេ ហើយគេក៏មិនចង់ក្លាយជាសត្រូវស្នេហាជាមួយនិងមិត្តភក្តិឯងដែរ។
«ឈប់សិន»ដើរបានតែបន្តិចស្រាប់តែជុងហ្គុកទុចដំណើរ។
«វាស្អីឯងទៀតហើយ»ជីមីនសួរទៅកាន់ជុងហ្គុកដោយភាពធុញទ្រាន់ស្អីរបស់គេទៀតហើយរឿងច្រើនម្ល៉េះ។
«បងមិនឆ្ងល់ទេឬ?ហេតុអ្វីបានជាឈ្មោះ នាមត្រកូលរបស់ជុងម៉ូក្រាសរបស់បងនោះដូចខ្ងុំខ្លាំងម្ល៉េះ?»មុននេះរវល់តែឈ្លោះជាមួយនិងនាងល្អិតនោះគេមិនបានចាប់អារម្មណ៍និងឈ្មោះរបស់នេះទេតែពេលនេះស្រាប់តែមានចម្ងល់មួយហោះចូលមកក្នុងខួរក្បាលរបស់គេ បើគ្រាន់តែឈ្មោះស្រដៀងគ្នាវាមិនថ្វីទេតែនេះឈ្មោះក៏ស្រដៀងត្រកូលក៏ដូចគ្នាគឺធ្វើឲ្យគេមិនឆ្ងល់មិនបានពិតមែន។
«ទៅឆ្ងល់ធ្វើអីនៅលើលោកនេះមានមនុស្សដែរមានឈ្មោះដូចគ្នានិងត្រកូលដូចគ្នាច្រើនណាស់វាមិនចម្លែកអ្វីទេ»ជីមីនឆ្លើយបែបហីៗមិនខ្វល់ព្រោះគេគិតថាវាគ្រាន់តែជារឿងចៃដន្យប៉ុណ្ណោះវាគ្មានអ្វីវែងឆ្ងាយទេនៅលើលោកនេះមានមនុស្សឈ្មោះដូចគ្នាច្រើននាក់ណាស់ខ្លះនិងត្រឹមតែត្រកូលដូចគ្នាទេសូម្បីតែឈ្មោះក៏ដូចគ្នាដែរចឹងវាគ្មានអ្វីចម្លែកទ្បើយបើគេចេះឆ្ងល់ណាគេឆ្ងល់តែពីទើបតែស្គាល់ជុងម៉ូដំបូងៗមកយូរហើយ។
«បងគិតទៅមើលវាមិនចៃដន្យពេកទេដឹង»ជុងហ្គុកនៅតែមានមន្ទឹលចំពោះរឿងមួយនេះព្រោះវាចៃដន្យពេកហើយចៃដន្យយ៉ាងមិនគួរឲ្យជឿតែម្ដងហើយណា។
«ចឹងឯងចង់ថាជុងម៉ូជាប្អូនស្រីឯងឬ?»
«បងក៏ដឹងថាខ្ញុំជាកូនទោលគ្នាបងគ្មានប្អូនស្អីទេ»
«កុំគិតច្រើន តោះទៅផ្ទះ» ថាហើយនាងកម្លោះសង្ហាទាំងពីរក៏បណ្តើរគ្នាដើរទៅយកម៉ូតូជិះទៅផ្ទះរាងខ្លួន។

ព្រឹកថ្ងៃថ្មី
ព្រឹកថ្ងៃថ្មី គឺជុងម៉ូនាងមករៀនតាមទម្លាប់ជាធម្មតាខណ:ដែរនាងកំពុងតែដើរបណ្តើរជជែកគ្នាបណ្តើរដើរជាមួយនិងថេហ្វីនមិត្តសម្លាញ់របស់នាងរំពេចនេះក៏ស្រាប់តែមានបាល់ពណ៍សមួយហោះមកប៉ះទង្គិចជាមួយនិងក្បាល់របស់នាងពេញៗមួយទំហឹងតែម្តងធ្វើឲ្យនាងស្ទើរតែបែកអំពឺអំពែកដាច់ផ្ងារទៅហើយនេះត្រូវពេញៗបែបនេះមិនមែនបាលវាហោះមកបុកធម្មតាទេគឺមានមនុស្សមានបំណងគុបច្បាស់ណាស់។
«អ៊ួយ...! អាចង្រៃយ៍ណាលេងបាលមិនបើកភ្នែកបែបនិង?បើខ្លាំងចេញមកនិយាយទល់មុខគ្នាមកកុំធ្វើជាឆ្កែលបខាំបែបនេះ»ជុងម៉ូយកប្រអប់ដៃតូចរបស់ខ្លួនមកអង្អែលក្បាលតិចៗចំកន្លែងដែរបាល់ប៉ះត្រូវមុននេះ រួចក៏កាន់រើសបាលយកមកកាន់មើល ហើយនាងក៏ក្រលេករ៉េភ្នែកសម្លឹងមើលទៅតារាងបាល់ក្រែងលោឃើញម្ចាស់បាល់នេះតែមិនឃើញសោះទើបនាងគិតស្មានថាជាមិត្តភក្តិរបស់នាងជាអ្នកគុបមកព្រោះរាល់លើកពួកគេតែងតែលលេងស្អីឆ្កួតៗបែបនិងធ្វើឲ្យនាងខឹងជានិច្ច ទើបជុងម៉ូនាងចាប់ផ្តើមស្រែទ្បូទ្បាជេយកៗតែម្ដង។
«សុំបាលវិញ»ខណ:នោះជុងហ្គុកក៏ស្រាប់តែលិចមុខចេញមក មកសុំបាលពីនាងវិញ ការពិតទៅបាលនេះជាបាលរបស់ជុងហ្គុកមិនមែនជារបស់មិត្តភក្តិរបស់ជុងម៉ូទេ ដែរនៅសុខបាលនេះហោះមកប៉ះក្បាលនាងព្រោះគេមានបំណងចង់ញ៉េញ៉ោះនាងតែប៉ុណ្ណោះ ស្មានមិនដល់ថាជុងម៉ូនាងមិននិយាយធម្មតាទេគឺស្រែកជេគេចឹងសោះ។
«មិនឲ្យទេ»ជុងម៉ូអោបក្រសោបបាល់យ៉ាងជាប់មិនលែង យ៉ាងណាក៏នាងមិនឲ្យទៅគេដែរ។
«ចង់បានរបស់គេដល់ថ្នាក់ឬ?»ជុងហ្គុកនិយាយទាំងមុខឌឺគួរឲ្យចង់ចាប់ទះដាក់ជុងម៉ូ។
«ខ្ញុំមិនចង់បានរបស់បងទេតែខ្ញុំចង់បានពាក្យសូមទោស»គុបនាងមួយបាលទ្បើងចង់សម្លប់ហើយនៅមិនព្រមសូមទោសទៀត មនុស្សស្អីគ្នាទំនួញខុសត្រូវសោះគួរឲ្យស្អប់។
«បើចង់បានបាល់នេះយកទៅខ្ញុំឲ្យ»ជុងហ្គុកនៅតែក្រាញននាល់មិនព្រមសូមទោសជុងម៉ូសោះបែរជាបែរខ្នងដើរជ្រែញហោប៉ាវដើរចេញទៅដោយឬកពារអឺតក្រទម។
«មិនចង់បានទេវើយ យកទៅវិញទៅ»ថាហើយជុងម៉ូក៏លើកបាល់ទៅគុបក្បាលជុងហ្គុកវិញចាប់ទុកថារួចគ្នាទៅចុះព្រោះនេះវាដល់ម៉ោងចូលរៀនទៅបើនៅឈ្លោះយកឈ្នះយកចាញ់ជាមួយគេក៏គ្នាបានអ្វីមកវិញដែរខាត់ពេលឥតប្រយោជន៍។
«ហេតុតែចង់ឲ្យគេនិយាយជាមួយទោះបីជាគេជេក៏ព្រមស្តាប់»ខណ:ដែលឃើញជុងហ្គុកឈរអោបបាលសម្លឹងមើលទៅផែនខ្នងតូចរបស់ជុងម៉ូដែរកំពុងតែដើរចូលទៅថ្នាក់នោះថេយ៉ុងក៏ចូលខ្លួនមកនិយាយឌឺដងដាក់ជុងហ្គុក។
«ដល់ម៉ោងចូលរៀនហើយ»ដោយសារតែថេយ៉ុងគេនិយាយចំចំណុចខ្មៅរបស់គេជុងហ្គុកក៏បង្វែរសាច់រឿងដោយនិយាយថាដល់ម៉ោងចូលរៀនហើយដើរទៅថ្នាក់បាត់។

ប្អូនស្រីសម្អប់Where stories live. Discover now