ខណ:ពេលនោះដែរជុងម៉ូក៏ស្រាប់តែលើប្រអប់ដៃតូចរបស់ខ្លួនទៅរុញច្រាន់ដើមទ្រូងមាំងរបស់ស្វាមីឲ្យឃ្លាតឆ្ងាយចេញពីខ្លួនដូចជាស្អប់ខ្ពើមជាមួយនិងរាងកាយរបស់នាយកម្លោះខ្លាំងណាស់អញ្ចឹងថែមទាំងប្រើក្រសែរភ្នែកស្អប់គុំគួនដោយទឹកមុខសោះក៏ក្រោះដូចជាបានចង់គុំនំនិងគ្នាពីជាតិណាមកអញ្ចឹង។
«ជុងម៉ូអូន...?»ជុងហ្គុកក៏រាងភាំងមិនតិចព្រោះមិនយល់ថាហេតុអ្វីក៏នៅសុខជុងម៉ូនាងក៏មកបញ្ជេញប្រតិកម្មស្អប់ខ្ពើមគេអីបែបនេះទ្បើង នេះគេធ្វើបាបនាងខ្លាំងដល់នាងស្អប់គេដល់មិនចង់ឲ្យគេនៅក្បែរផងមែនទេ?នេះត្រឹមរឿងរ៉ាវបច្ចុប្បន្នផងនាងស្អប់គេខ្លាំងប៉ុន្នេះទៅហើយចុះទំរាំតែនាងមានការចង់ចាំចំរឿងដែរកើតទ្បើងកាល់ពីប្រាំឆ្នាំមុនតើនាងនិងស្អប់គេយ៉ាងណាទៅ?
«កុំចូលមកជិតខ្ញុំ»ជុងម៉ូខំប្រឹងស្រែកគំហក់ដាល់ស្វាមីយ៉ាងតឹងសរសៃកខណ:ពេដែរឃើញគេប្រុងនិងចូលខ្លួនមកអោបក្រសោបរាងកាយនាងម្តងទៀយដោយការហួងហែងខ្លួន។
«ជុងម៉ូអូនខឹងបងរឿងកាលពីនោះយប់មែនទេ?ឲ្យបងសូមទោសបងនិងឈប់ធ្វើបែបនេះទៀយហើយបងសូមសន្យា»ជុងហ្គុកនៅតែរឹងចចេសចូលខ្លួនទៅក្បែរនាងតូចដោយពោលពាក្យសម្តីយ៉ាងផ្អែមដើម្បីលួងលោមចិត្តនាងឲ្យឈប់ខឹងនិងគេដឹងថាកន្លងមកនេះគេធ្វើខុសចំពោះនាងពិតមែនប៉ុន្តែគេសូមសន្យាថាគេនិងឈប់យកគំនិតគុំកួនមកដាល់មុខឈប់ធ្វើបានចិត្តនាងទៀតគេនិងប៉ះពៅនៅរាល់រឿងគ្រប់យ៉ាងដែរបានធ្វើដាក់នាងកាលណីពេលកន្លងមកឲ្យបានល្អបំផុតដល់ពេលនេះទើបគេដឹងថាជុងម៉ូនាងសំខាន់ចំគេប៉ុណ្ណាដឹងខ្លួនថាការសងសឹងវាមកបនផលចំណេញអ្វីទ្បើង។
«ប្រសិនបើងខ្ញុំជា ចន ជុងម៉ូ គ្រីស្ទានភរិយារបស់លោកខ្ញុំអាចនិងចិត្តទន់ជឿទោរទន់សម្តីលួងលោមរបស់លោក ប៉ុន្តែប្រសិនបើជា ចន ជុងម៉ូ គ្រីស្ទានប្អូនស្រីសម្អប់របស់លោកខ្ញុំគ្មានថ្ងៃនិងជឿពាក្យសម្តីបោកប្រាស់គ្មានការពិតរបស់លោកទៀតនេះទេព្រោះមនុស្សដូចជាលោកគ្មានគិតអ្វីក្រៅពីគុំនំការសងសឹងទ្បើយមិនថាប៉ុន្មានឆ្នាំលោកនៅតែដដែលមិនផ្លាស់ប្តូរអរគុណរាល់រឿងរ៉ាវកន្លងមកដែលធ្វើឲ្យខ្ញុំស្គាល់ពីសណ្តាន់អាក្រក់របស់លោកឲ្យកាន់តែច្បាស់ថាមនុស្សដូចជាលោកគ្មានបេះដូងទេ»ជុងម៉ូនិយាយទ្បើងមកដោយសង្កត់សម្លេងយ៉ាងច្បាស់ប្រសិនបើនាងជាជុងម៉ូប្រពន្ធគេនាងអាចនិងជឿគេនិយាយហើយក៏លើលែងទោសឲ្យគេប៉ុន្តែប្រសិនបើជានាងជុងម៉ូប្អូនស្រីរបស់គេកាលពីមុននាងអាចនិងមិនល្ងងជឿពាក្យសម្តីបោកប្រាស់របស់គេនេះទៀតហើយព្រោះរាលទង្វើរគ្រប់យ៉ាងដែរដែរបានធ្វើមកលើនាងវាសមល្មមនិងឲ្យនាងយល់គ្រប់យ៉ាងនិងដឹងពីគេយ៉ាងច្បាស់ថាគេគ្មានថ្ងៃស្រទ្បាញ់និងធ្វើល្អដាក់នាងចេញពីចិត្តទ្បើងគ្រប់យ៉ាងចិត្តសឹងតែជាការសម្តែងទាំងអស់។
«នេះមាន័យថា...អូនចង់ចាំវិញហើយមែនទេ?»ជុងហ្គុកបើកភ្នែកធំលក្ខណ:ដែលលឺនាងតូចនិយាយរំលឹកពីរឿងដែរនាងជាប្អូនស្រីរបស់គេអញ្ចឹងនេះវាមានន័យថានាងមានកាលចង់ចាំវិញហើយមែនទេ?បើបែបនេះពិតមែននាងប្រាកដជាស្អប់គេខ្លាំណាស់ហើយព្រោះទង្វើររបស់គេវាងអាក្រក់ខ្លាំងណាស់ដែរបានធ្វើទៅលើនាង។
«សោកស្តាយណាស់មែនទេ?ដែរខ្ញុំចាំរឿងគ្រប់យ៉ាងបានលែងឲ្យលោកបោកបង្វិលក្បាល់ដូចជាសត្វលាបានទៀតនោះ»ជុងម៉ូញោចញញឹមចុងមាត់ទ្បើងមកដោយបោះសម្តីផ្លែកផ្កាដាក់ស្វាមីដែរកំពុងតែធ្លាក់ទឹកមុខមកស្រពាបស្រពោន ប្រហែលជាខក់ចិត្តខ្លាំងណាហើយមើលទៅដែរបានដឹងថានាងចង់ចាំមកវិញ។
«ជុងម៉ូបងសូមទោស»ជុងហ្គុកស្រដីទ្បើងទាំងទាំងអួលដើមកទឹកភ្នែកនៅដាន់ត្រៀបត្រានៅតាមត្រៀមនិងស្រក់ចុះមកគេមិនដឹងថាត្រូវនិយាយពាក្យអ្វីដើម្បីឲ្យនាងព្រមលើលែងទោសឲ្យគេក្រៅពីពាក្យថាសូមទោសនោះទ្បើយព្រោះគេខុសពិតមែនហើយក៏ខុសខ្លាំងដូចគ្នាគេដឹងថារាល់ទង្វើររបស់គេដែរធ្វើនោះវាមិនសមនិងនាងលើលែងទោសឲ្យទេប៉ុន្តែគេក៏តែសូមត្រឹមការអធ្យាស្រ័យពីនាងតែប៉ុណ្ណោះ។
«លោកគិតថាគ្រាន់តែពាក្យសូមទោសប៉ុន្មានម៉ាត់របស់លោកអាចធ្វើឲ្យការឈឺទុក្ខសោកម៉ាក់កូនរបស់ខ្ញុំអាចនិងត្រទ្បមមកដូចមែនទេ?»ជុងម៉ូឧទានទ្បើងទាំងខឹងញ័រមាត់ឆួលចុងច្រមុះចង់យំចេញមកគេនៅពេលដែរនាងគិតដល់រឿងអតីកាលដ៏ឈឺចាប់នោះម្ដង ៗមិនថាពេលណាការឈឺបានដែរបានបង្ករទ្បើងមកដោយជុងហ្គុកនៅដិតដាមក្នុងចិត្តរបស់នាងយ៉ាងច្បាស់ ហើយត្រឹមពាក្យសូមទោសប៉ុន្តែម៉ាត់អាច៤និងធ្វើអារម្មណ៍ទុក្ខសោកជីវិតម្តាយនិងកូនរបស់នាងអាចរស់ទ្បើងវិញដែរទេ។
«លោកឈ្នះខ្ញុំហើយលោកសប្បាយចិត្តចុះពេលជីវិតរបស់ខ្ញុំគឺវាវេទានាដូចអ្វីដែរលោកចង់បានហើយ បើលោកទទួលបានអ្វីដែរលោកចង់បានហើយយើងលែនលះគ្មានទៅខ្ញុំហត់និងខំប្រឹងដើម្បីចង់រឹតចំណងអាពាហ៍ពិពាហ៍ដែរខំប្រឹងចង់តែម្ខាងមួយនេះណាស់»ជុងម៉ូហាទំលាក់ទឹកមុខចុះបន្តិចដោយការសម្រួលអារម្មណ៍ព្រោះថាឲ្យតែលើយកការលែងលញមកនិយាយគេបេះដូងនាងក៏កន្រ្តាក់ឈឺទ្បើងមកពឺតៗដូចជាខ្លួនឯងកំពុងកាន់កាំបិទមកកាត់សម្លាប់ខ្លួនឯងយ៉ាអញ្ចឹង នាងដឹងថាចិត្តនិងបេះដូងរបស់នាងនៅស្រទ្បាញ់ត្រូវការចង់នៅក្បែរគេប៉ុន្តែចំពោះរឿងរ៉ាវកន្លងមកដែរគេបានធ្វើមកដាក់នាងវាសមល្មមដែរឲ្យនាងឆ្អែតឆ្អន់សុខចិត្តក្បត់បេះដូងខ្លួនឯងដើរចេញពីគេ ទោះបីជាជាខំប្រឹងបន្តក៏គ្មានន័យដែរស្នេហ៍ដែរមានតែបុគ្គលម្ខាងខំប្រឹងចង់ប៉ន្តែម្នាក់ទៀតបែបជាខំប្រឹងកាត់ផ្តាច់វាមិនដើរទៅមុខបានយូរទេកាន់តែខំប្រឹងរឹតចំណងនេះវានិងកាន់តែឈឺចាប់ទ្វេរដងបែបនេះហើយវាគ្មាហេតុផលអ្វីដែរនាងត្រូវទ្រាំបន្តទៀតនោះទេព្រោះគេមិនដែរទុក្ខនាងក្នុងចិត្តគេទ្បើកអំពើតល្អការរៀបកាន់អ្វីទាំងអស់សិតសឹងតឬជាការបោកបញ្ឆោតដើម្បីការសងសឹងទាំងអស់គ្មានការពិតនោះទេ។
YOU ARE READING
ប្អូនស្រីសម្អប់
Actionស៊េរី:សម្អប់បេះដូង(Season1) «ខ្ញុំស្អប់នាងដែលកើតមកជាប្អូនស្រីរបស់ខ្ញុំ ប៉ុន្តែខ្ញុំស្រឡាញ់នាងប្រសិនបើនាងជាអ្នកដទៃមិនជាបើសាច់ឈាមអ្វីនិងខ្ញុំ»ជុងហ្គុក Jeon Jungkook ♡︎ Jeon Jung Moo