ភាគ6

915 47 0
                                    

«រស់និយមCuteបែបនេះខ្ញុំចូលចិត្ត»
«ងាកមុខចេញ»ជុងម៉ូចង់ចិញ្ចើមសម្លឹងមុខរបស់ជុងហ្គុក៏ភ្លឹសដោយការងឿយឆ្ងល់ហើយក៏អោនមុននិងអោនមកមើលសំពត់ខ្លីពណ៍ខ្មៅរបស់ខ្លួនក៏ឃើញថាវាដាច់រហែកពិតមែនហើយថែមទាំងចេញខោក្នុងរបស់នាងបង្ហាញមកខាងក្រៅកណ្តាលវាលតែម្ដងអញ្ចឹងតើទើបបានជាជុងហ្គុកគេឈរសម្លឹងមើលមកនាងមិនដាក់ភ្នែកសោះទើបស្រីតូចប្រញាប់លើកយកប្រអប់ដៃតូចរបស់ខ្លួនទៅបាំងខ្ទប់កន្លែងដែររហែកនោះនិងស្រែឲ្យជុងហ្គុកងាកមុខចេញមិនឲ្យមើលមកនាងនោះទ្បើយ។
«ក្រោកឈរមក»ជុងហ្គុកចាប់ទាញ់ដៃឲ្យជុងម៉ូក្រោកឈររួចក៏ដោះអាដៃវែងរបស់ខ្លួនទៅចង់នៅនិងចង្កេះរបស់ជុងម៉ូដើមបឹទកន្លែងដែររហែកនោះហើយក៏ស្រវាអោបក្រសោបរាងកាយរបស់ជុងម៉ូយ៉ាងច្រទ្បឺថែមទៀត។
«លែងខ្ញុំ»ជុងម៉ូខំប្រឹងយកប្រអប់ដៃតូចរបស់ខ្លួនរុញច្រានកាយជុងហ្គុកឲ្យចេញឆ្ងាញពីនាងតែមិនបានផលសោះព្រោះនាយអោបនាងយ៉ាងស្អិតដូចតុកកែបេះមិនចេញតែម្ដង។
«ចនជុងម៉ូ ព្រមធ្វើសង្សារខ្ញុំទៅ?ខ្ញុំឲ្យស្ករនាងគ្រាប់មួយគ្រាប់»ជុងហ្គុកលោមមុខចូលទៅកាន់ចន្លោះកសខ្ចីរបស់នាងតូចដើម្បីដួសស្រងក្លិនក្រអូបប្រហើររបស់ជុងម៉ូនិងខ្សឹបដាក់ត្រចៀករបស់នាងធ្វើឲ្យជុងម៉ូអៀនទ្បើងក្រហមមុខក្រហមមាត់ដូចផ្លែម្ទេសទុំ។
«កុំសង្សឹម»ថារួចនាងក៏លើជើងជាន់ជើងរបស់ជុងហ្គុកមួយទំហឹងជុងម៉ូនាងសែនហួសចឹងនិងគេខ្លាំងណាស់ចេះរកពាក្យមកឃើញ យកក្តីស្រទ្បាញ់មកដោះដូរជាមួយស្ករគ្រាប់មួយនេះតើគេគិតស្អីៗរបស់គេចេញចម្លែកនឹងមិនឲ្យច្រទ្បំគេសោះ ប៉ុន្តែនាងក៏សប្បាយចិត្តមិនតិចដែរខណ:ដែលបានលឺពាក្យនេះចេញពីមាត់របស់គេទោះជាវាជាការពិតឬគ្រាន់តែជាករពិតរបស់គេតែក៏ធ្វើឲ្យនាងមានអារម្មណ៍ទ្បើងមកដផយមកនដឹងខ្លួនដែរ។
«អូយ៎..!នាងអៀននិងខ្ញុំដល់ថ្នាក់នេះមានន័យថានាងព្រមនិងខ្ញុំហើយត្រូវទេ»ជុងហ្គុករសាយដៃរបស់ខ្លួនពីចង្កេះរបស់ជុងម៉ូរួចក៏ឧទានទ្បើងដោយការឈឺចាប់នេះនាងជាន់ជើងគេស្ទើរតែបាក់ទៅហើយ តែយ៉ាងណាក៏មិនភ្លេចនិយាយញ៉ោះផ្តោះផ្តងសួរខ្លួនឯងឆ្លើយខ្លួនឯងដាក់ទៅកាន់ជុងម៉ូ។
«បងអឺ អើរតែខ្លួនឯងខ្ញុំមិនដឹងរឿងទេ»គេគិតខ្លួនឯងឆ្លើយខ្លួនឯងនាងមិនដឹងរឿងទេចេះដឹងអីមកសម្រេចចិត្តជំនួសនាងនោះ។
«ខ្ញុំដឹងថានាងមានចិត្តលើខ្ញុំព្រោះខ្ញុំសង្ហារប៉ុន្តែនាងមិនហ៊ានសារភាព តែមិនអីទេចាប់ពេលនេះទៅយើងជាសង្សារនិងគ្នាហើយកុំអៀនអីអូនសម្លាញ់»
«ខ្ញុំមិនចេះនិយាយជាមួយនិងមនុស្សលង់និងខ្លួនឯងរហូតដល់កើតឆ្កួតទេ សិនលាហើយ»ដោយជុងម៉ូនាមិនចង់នៅតាប៉ែយូរជានិងជុងហ្គុកយូរមិនដឹងមនុស្សស្អីនិយាយជាមួយយូរៗទៅមិនដឹងរឿងសោះនិយាយសួរខ្លួនឯងឆ្លើយខ្លួនឯងលង់និងសម្រស់របស់ខ្លួនឯងសាហាវណាស់ថាហើយនាង់តូចរាងស្តើងក៏បែរខ្នងដាក់គេដើរទៅផ្ទះរបស់ខ្លួនព្រោះផ្ទះរបស់នាងនៅក្បែរនេះ ។
«រាត្រីសួរស្តីណា៎អូនម៉ូសង្សារបងគុកចាប់ពីពេលនេះទៅអូនជាសង្សាររបស់បងហើយយល់ទេ»ជុងហ្គុកឈរសម្លឹងមើលទៅផែនខ្នងតូចរបស់ជុងម៉ូនិងស្រែកទៅញោះជុងម៉ូឲ្យនាងអៀនដោយប្រើភាសាអូនបងដូចគូរស្នេហ៍ថែមទៀត។
«ឆ្កួតណាស់»ចំណែកអ្នកដែរបានស្រាប់លឺប្រយោគរបស់គេឯណេះវិញបបូរស្តើងគួចញញឹមខ្ចឹបទាំងអៀនព្រៀនម្នាក់ឯង។

ប្អូនស្រីសម្អប់Where stories live. Discover now