ភាគ33(ជាឪពុកកូននិងគ្នាហេតុអ្វីឈាមខុសគ្នា?)

1.1K 31 0
                                    

រាងកាយតូចត្រូវដួលរលាលទៅលើដីពីបីត្រទ្បប់ត្រូវគេសន្លប់ស្តូកស្តឹងនៅក្នុងថ្លុកឈាមក្រហមឆ្អៅលើដងខ្លួនពោលពេញទៅដោយស្មាមរបួសទ្បើងសព្វសាច់ ចំណែកអ្នកដែរបានបើកទ្បានមកបុកនាងមុននេះក៏ត្រូវបន្ថែមល្បឿនទ្បានបើកគេចចេញទៅបាត់ដោយមិនព្រមចុះមកទទួលខុសត្រូវទ្បើយ។
«មានរឿងអីនិង?»នាយកម្លោះជីមីនដែរដើរឆ្លងកាត់នោះក៏ចោទសំណួរទ្បើងទាំងចង់ចិញ្ចើមឆ្ងល់សួរទៅកាន់ស្រីតូចដែរដើរក្បែរគេ ខណ:ដែរឃើញមនុស្សម្នាក់នាំគ្នាឈរជួបជុំប្រមូលផ្តុំគ្ននៅកណ្តាលផ្លូវ។
«បងសួរខ្ញុំឲ្យខ្ញុំសួរអ្នកណា?បើចង់ដឹងទៅសួរគេទៅ»ថេហ្វីនស្តីបន្ទោសជីមីនដោយការទើសចិត្តបើគេសួរនាងឲ្យនាងទៅសួរអ្នកណាទៅបើនៅឈរទីនេះជាមួយនុងគ្នានិងបើចង់ដឹងចង់លឺរឿងគេខ្លាំងណាស់ក៏ទៅសួរគេសួរឯងខ្លួនឯងទៅ។
«បានសម្តីណាស់នាងល្អិត»ជីមីយកចង្អុលដៃទៅរុញក្បាលរបស់ថេហ្វីនដោយការគ្រឺខ្នាញ់សម្តីបានណាស់គ្មានខុសអីពីបងនាងទេ ដោយការចងដឹងចង់លឺរឿងគេអ្នកកម្លាំកក៏ដើរចូលជ្រៀតទៅសួរស្ត្រីម្នាក់ដែរឈរនៅក្បែរនោះតាមសម្តីរបស់ថេហ្វីនពិតមែន។
«អត់ទោសអ្នកមីងតើគេមានរឿងអ្វីដែរ»
«អរ គឺមានទ្បានមួយបើកមកបុកក្មេងស្រីដែរមានផ្ទៃពោះម្នាក់រួចក៏បើទ្បានគេចចេញទៅបាត់ ពេលនេះមិនដឹងថាក្មេងស្រីម្នាក់នោះស្លាប់ឬរស់ទេព្រោះរាងកាយរបស់នាងហូរឈាមច្រើនណាស់»ស្រ្តីវ័យចំណាស់និយាយរ៉ាយរ៉ាបតាមអ្វីដែរគាត់បានមើលឃើញពីអ្វីដែរគាត់បានមើលឃើញ។
«អរគុណហើយអ្នកមីង»ជីមីនឲ្យគំនាបតាមមាយាទរួចក៏សុំលាស្រីនោះដើរចេញមកព្រោះតែការចង់ដឹងចង់លឺទើបជីមីនចូលជ្រៀតខ្លួនចូលទៅក្នុងហ្វោងមនុស្សទៅមើលឲ្យដឹងថាក្មេងស្រីដែរអ្នកមីងនោះនិយាយជាអ្នកណាហើយកើតអ្វីដែរធ្ងន់ធ្ងរឬ?អត់?ប៉ុន្តែថេហ្វីននាងមិនចូលទៅមើលទេក៏ព្រោះតែនាងខ្លាចឈាម។
«ជុង-ជុងម៉ូ...!!»ជីមីនឧទានតិចនៅដើមក៏ខណ:ដែរប្រទះភ្នែកឃើញរាងកាយតូចរបស់ជុងម៉ូដេកសន្លប់ស្តូកស្តឹងនៅក្នុងថ្លុកឈាមសោយមានស្មានរបួសពេញទាំងទួលខ្លួនឃើញបែបនេះហើយធ្វើឲ្យនាយកម្លាំភ័យស្លុតចិត្តជាខ្លាំងខណ:ដែរឃើញមនុស្សស្រីដែលខ្លួនស្រឡាញ់ធ្លាក់ក្នុងសភាពបែបនេះ ទើបគេប្រញាប់រត់ចូលទៅត្រកងលើបីរាងកាយតូចដែរដេកសន្លប់ទាំងរាងកាយទន់ល្វួកនិងត្រជាក់ស្រេបនោះទ្បើងដោយអង្អួនតិចៗ។
«ថេហ្វីនឆាប់ហៅទ្បានៅពេទ្យមកឲ្យឆាប់ទ្បើង»ថេហ្វីននាងក៏ស្លុតចិត្តមិនស្ទើរដែរខណ:ដែរឃើញសភាពមិត្តសម្លាញ់ក្លាចជាបែបនេះក្នុងកាលទេសៈមួយនោះទោះបីជានាងជាមនុស្សដែរខ្លាចឈាមប៉ុន្តែនាងក៏ហ៊ានដើរចូលទៅរករាងកាយដ៏យ៉ាបយឺនរបស់មិត្តប្រទ្បាក់ប្រទ្បូកទៅដោយឈាមដោយគ្មានចិត្តខ្លាចញញឺតអ្វីបន្តិចទ្បើយ។

ប្អូនស្រីសម្អប់Onde histórias criam vida. Descubra agora