ភាគ40(ពេលណាសុំកូនស្រីបា៉រៀបការ?)

891 36 1
                                    

«ចៅហ្វាយទានថ្ងៃស្អែកនេះនិងមានការជួបជាមួយនិងម្ចាស់ភាគហ៊ុននិងម្ចាស់ក្រុមហ៊ុនធំដែរសហការជាមួយក្រុមហ៊ុនយើង»ជំនិតនិយាយរៀបរាប់ប្រាប់ចៅហ្វោកម្លោះរូបសង្ហាររបស់ខ្លួនដែរកំពុងតែអោនឆ្ងោកមើលឯកសារ ដោយមើលលើតារាងការវិភាគរបស់ខ្លួនដែររៀបចំទុក។
«អឺ្ហម»នាយកម្លោះមិននិយាយអ្វីទាំងអស់គ្រាន់តែក្រហឹមដើមក៏បន្តិចជាចម្លើយថាគេបានដឹងនិងបានស្តាប់លឺហើយតែភ្នែកក៏នៅតែសម្លឹមផ្តោតទៅលើឯកសារនៅលើតុដដែល។
«ប៉ុន្តែលើកនេះខុសប្លែកពីរាល់លើកព្រោះមានវត្តមានរបស់ប្រធានក្រុមហ៊ុនថ្មីរបស់យើងដែរមានសាខានៅប្រទេសអងគ្លេសមកចូលរួមដែរបាទ»នាយកម្លោះនិយាយរៀបរាបតាមអ្វីដែរខ្លួនបានដឹងមកខ្លះឲ្យចៅហ្វាយប្រុសមុខប់ម្នាក់នេះបានដឹង។
«អ្នកណា?»នាយកម្លោះងាប់មុខទ្បើងពីឯកសារសម្លឹងទៅមើលមុខកូនចៅដោយទឹកមុខកាចប៉ុន្មានឆ្នាំមកនេះគេប្រែប្រួលច្រើនណាស់ស្ងាមស្ងាត់មិននិយាយច្រើនហើយក៏មិនដែរញញឹមចេញមកដែរគឺមុខងាប់គ្រប់ពេល់ ដែលសួរព្រោះគេដឹងថាលោកប៉ារបស់គឺគាត់ជាគ្រប់គ្រងនៅទីនោះក្រុមនៅទីនោះតែនេះមកមានម្ចាស់អ្នកគ្រប់គ្រងថ្មីអីមកពីណា?គាត់យកអ្នកណាទៅគ្រប់គ្រងជំនួសទៅ។
«គឺខ្ញុំមិនសូវច្បាស់ទេទាន់ដឹងត្រឹមថាគាត់ជាកូនស្រីរបស់លោកផាក់ឈ្មោះជុងម៉ូ»គេរាងស្រពិចស្រពិលមិនច្បាស់ដូចគ្នាចំពោះរឿងមួយនេះមិនដឹងថាជាកូនស្រីឬត្រូវជាអ្វីរបស់គ្រួសារត្រកូលផាក់ឲ្យប្រាកដទេដឹងត្រឹមថានាងរស់នៅក្នុងគ្រួសារមួយនោះ។
«លោកពូមានកូនស្រីដែរឬ?»ប្រស្នាគ្មានចម្លើយមួយបានចោទទ្បើងក្នុងខួរក្បាលតាំងតែពីដើមមកគេមិនដែរដឹងថាលោកផាកមានកូនស្រីគេហើយនៅសុខក៏លឹចលឺដំណឹងថាគាត់មានកូនស្រីមកជួយគ្រប់គ្រងក្រុមហ៊ុនហើយមានឈ្មោះដូចជុងម៉ូថែមទៀត គេមិនឆ្ងល់មិនបានពិតមែន? នេះមានរឿងអ្វីនៅពីក្រោយរឿងទាំងនេះដែរគេមិនដឹងដែរទេ?។
រថយន្តសេរីទំនើបម៉ាចុងក្រោយគេបង្អស់បានបើកមកចំណងនៅចំពីមុនច្រកទ្វារបស់ភូមិគ្រឹះនៃត្រកូលចនដោយមានរាងកាយតូចច្រលឹងគ្រងឈុតរោបខ្លីត្រឹមភ្លៅពណ៍ក្រហមជាមួយនុងការផាតមុខបែបស្រាល់មើលទៅពិតជាមានអំណាច់និងស្រស់ស្អាត់ទាក់ទាញបំផុតទំលាក់ជើងស្រលូនដែរទ្រាប់ដោយស្បែកជើងកែងចោតចុះមកដោយឬកពាទ្បូយឆាយ។
«លោកប៉ា»សម្លេងស្រួយស្រះបន្លឺទ្បើងពីមាត់ទ្វាផនះដាសសតិអ្នកដែរជាឪពុកឲ្យងាក់ទៅរកមើលម្ចាស់សម្លេងដ៏ស្រទន់មួយនេះ។
«ជុងម៉ូ»លោកចនឧទានទ្បើងដោយការភ្ញាក់ផ្អើលនីសុខកូនស្រីសំណព្វចិត្តដែរបានបែកចេញឆ្ងាយជាយូរមកដល់ផ្ទះវិញគាត់ពិតជាសប្បាយចិត្តណាស់។
«នឹកលោកប៉ាណាស់»ស្រីតូចរត់ចូលទៅអោបកាយមាំរបស់ឪពុកដោយការនឹករលឹកហើយលោកចនក៏លើដៃទៅអោបស្រសោបកាយកូនស្រីសំណព្វចិត្តទៅវិញដូចគ្នា ទោះបីជាលោកចនគាត់ទើបតែមកពីអងគ្លេសប៉ុន្មានខែមុនតែជុងម៉ូនាងក៏មានអារម្មណ៍នឹករលឹកគាត់ខ្លាំងដូចបែកគ្នារាប់ឆ្នាំអញ្ចឹង។
«មកកូរ៉េមិនឲ្យដំណឹកសោះហើយកូននេះ»
«គឺកូនមកធ្វើឲ្យភ្ញាក់ផ្អើលនោះអី»
«នេះកូនមកតែម្នាក់ឯងទេ?ជីមីនគេមិនទេឬ?»លោកចនអើតករទៅមើលមាត់ទ្វាក្រែងលោឃើញជីមីនព្រោះគូរគេទាំងពីនាក់នេះទៅណាក៏ពីនាក់ដែរហើយនេះជុងម៉ូនាងមកកូរ៉េវិញជីមីនគេក៏មិនបណ្តោយឲ្យនាងមកតែម្នាក់ឯងងាយៗដែរ។
«ជំរាបសួរលោកពូ»នឹកដើមដង្ហើមដល់ពិតមែននិយាយសួររកមិនទាន់ផុតមាត់ផងជីមីនគេក៏ដើរចូលមកខាងក្នុងដោយអោនគំនាបដាក់លោកចនតាមមាយាទមុននិងដាកបង្គុយក្បែរជុងម៉ូ។
«នៅហៅពូដល់ណាទៀត បន្តិចទៀតយើងក្លាយជាគ្រួសារតែមួយហើយហៅប៉ាដូចស្រីម៉ូបន្សុំហើយមក»ដែរនិយាយបែបនេះព្រោះគាត់មើលឃើញថាជីមីនគេស្រទ្បាញ់កូនស្រីគាត់ខ្លាំងណាស់ហើយពួកគេទាំងពីរក៏ទាក់ទងគ្នាមកយូរឆ្នាំហើយថែមជាគូរដណ្តឹងនិងគ្នាទៀតតអាចនិងមើលចិត្តគ្នាច្បាស់ណាស់ហើយ ហើយគាត់ក៏មើលឃើញយ៉ាងច្បាស់ថាជីមីននេះហើយសាក់មកជាមួយនិងកូនស្រីរបស់គាត់បំផុតនោះ។
«បាទលោកប៉ា»ជីមីនញញឹមញញែមបឹតមាត់មិនជិតក្នុងចិត្តសប្បាយអរចង់ហោះទៅហើយនៅពេលដែរបានលឺលោកចននិយាយបែបនេះ គាត់បើកផ្លូវឲ្យគេនិងជុងម៉ូស្រទ្បាញ់គ្នាយ៉ាងច្បាស់លាស់មិនមែនលំៗទេ។
«ពេលណាសុំកូនស្រីប៉ារៀបការដែរកូន?»ដោយលោកចនជាមនុស្សច្បាស់លាស់គិតបែបណាក៏និយាយបែបនិងចេញមកច្បាស់មិនរ៉េរាច្រើនទេដែរគាត់សួរជុងម៉ូបែបនេះមិនមែនខ្លាចកូនអយ់ប្តីដែរសួរព្រោះគាត់ពិតជាពេញចិត្តជីមីនខ្លាំងណាស់គាត់ជឿជាក់ថាជីមីនិងអាចមើលថែគ្រាប់ពេជ្យរបស់គាត់បានល្អ ព្រោះគេទាំងពីរក៏ទាក់ទង់ស្វែកយល់ចិត្តគ្នាមកយូរឆ្នាំណាស់ដែលហើយវាសមល្មមនិងយល់ពីគ្នាច្រើនល្មមនិងអាចបង្កើតគ្រួសារមួយបានមិនចាំបាច់គាត់រើសដំរងទិសឲ្យកូនទេ។
«លោកប៉ា»ជុងម៉ូឧទានទ្បើងដោយការអៀនព្រានថ្ពាល់ទ្បើកពណ៍ក្រហមដូចផ្លែម្ទេសទុំគួរឲ្យគ្រឺតខ្នាញ់លោកប៉ានាងចេះមកសួរចំៗបែបនេះទៅកើតដឹងទេនាងអៀនស្ទើរជ្រែកដីទៅហើយ។
«គឺឆាប់ៗនេះបាទ»ជីមីនងាកទៅសម្លឹងផ្ទៃមុខគួរឲ្យគ្រឺខ្នាញ់របស់គូរដណ្តឹងរបស់ខ្លួនមុននិងងាក់ទៅនិយាយជាមួយនិងអនាគតក្មេកយ៉ាងមានភាពច្បាស់លាស់ប្រាកដប្រជាមិនលែងសើចដូចចរឹកគេទេ បើអនាគតប៉ាក្មេកបើផ្លូវបែបនេះមិនយូរទេគេនិងសុំជុងម៉ូរៀបការនខាន់។

ប្អូនស្រីសម្អប់Tahanan ng mga kuwento. Tumuklas ngayon