ភាគ44

886 33 0
                                    

«សូម-សូមទោសខ្ញុំគ្មានចេនាទេ»ជុងម៉ូឧទានមកទាំងភ័យញ័រមាត់ខ្លាចថាគេនិងខឹងនាងហើយក៏បឺតឈាមនិងខ្វេះពោះវៀនរបស់នាងសុីដូចជីមីននិយាយពិតមែន។
«នៅប្រកែងទៀតឬ?នេះលើថូផ្កាមកគុបក្បាលប្តីទ្បើងបែកបែបនេះហើយនៅថាគ្មានចេនាទៀតឬ?»ជុងហ្គុកលើកប្រអប់ដៃមាំរបស់ខ្លួនទៅខ្ទបើចំកន្លែងដែរត្រូវអ្នកដែរត្រូវគេឲ្យនាមជាប្រពន្ធគុបមុននេះនិងចងចិញ្ចើមដាក់នាងដោយការហួសចិត្តជាខ្លាំងមិនបានខឹងសម្បាព្រោះតែនាងគុបគេទេស្អីគេ?កាន់ថូផ្កាលើកយកមកគុបគេបែបនេះហើយនៅប្រកែកថាគ្មាចេតនាទៀតចុះបើមានចេនានាងមិនគុបគេស្លាប់ហើយទេ។
«ខ្ញុំគ្មានចេតនាគុបលោកឲ្យបែកក្បាលទេតែខ្ញុំមានចេតនាគុបលោកឲ្យស្លាប់»
«មិនដែរឃើញទេប្រពន្ធស្អីចង់សម្លាប់ប្តីខ្លួនឯង?»លឺប្រយោគនាងហើយគេគាំងតែម្ដងនេះនាងចិត្តដល់ម្លឹងឬ?ចង់សម្លាប់គេនិងអាណិតអាសូរគ្នាអីបន្តិចទេ?ជួបគ្នាលើកនេះនាងដូចជាហឹង្សាពេញខ្លួនតែម្ដងហើយប៉ះមិនបានទេ។
ស្រីតូចមិននិយាយអ្វីគិតតែពីឈរសម្លក់មុខសង្ហាររបស់ជុងហ្គុកស្ទើរតែជ្រុះគ្រាប់ភ្នែកមួយមាត់ប្រពន្ធពេញមាត់ប្រពន្ធហើយនាងបានទៅរៀបរាបការជាមួយនិងគេពីពេលណាមកបានជាមកតាំងខ្លួនជាប្តីរបស់នាងបែបនេះគួរឲ្យក្តៅចិត្តណាស់។
«អូនមិនគិតរកថ្នាំលាបឲ្យបងបន្តិចទេឬ?»ជុងហ្គុកឧទានទ្បើងដោយទឹកមុខស្រពោនបែបអនើចិត្តអន់ថ្លើមនេះនាងជាអ្នកបង្ករឿងឲ្យគេឈឺខ្លួនហើយគេមិនគិតមកជារកថ្នាំឲ្យគេទៀតហេតុអ្វីក៏អត់ចិត្តដល់ថ្នាក់នោះ។
«លោកប្រើល្បិចឲ្យខ្ញុំទៅជិតនិងអាលបានចាបើខ្ញុំបឺតឈាមមែនទេ?»ជុងម៉ូស្រែកគំហកដាក់អ្នកកម្លោះខ្លាំងៗធ្វើជារំអួយឲ្យនាងចូលទៅក្បែរដើម្បីចាប់នាងបឺតឈាមហើយខ្វេះពោះវៀនសុីមែនទេ?នាងមិនល្ងងទេកុំចង់មកបោកឲ្យសោះ។
«បងជាមនុស្សមិនមែនសត្វមូសទេ ឲ្យបងទៅបឺតឈាមអូនបានយ៉ាងមិច?»ជុងហ្គុកនិយាយដោយសើចញញឹមដោយការអស់សំណើចចំពោះសម្តីរបស់ជុងម៉ូ គេសែរហួសចិត្តនិងនាងខ្លាំងណាស់ស្អីគេ?មិនហ៊ានមកជិតគេព្រោះខ្លាចគេបឺតឈាមអញ្ចឹងឬ?នាងគិតថានាងគេជាសត្វមូសឬធ្វើផ្សេងមែនទេដែរត្រូវទៅបឺតឈាមមនុស្សនោះ។
«លោកមិនមែនជាមូសតែលោកជាបីសាចជញ្ជួកឈាម ជុងហ្គុកជាបីសាចជញ្ជួកឈាមដែរកាច់សាហាវហើយគេតែចាប់មនុស្សស្រីទៅបឺតឈាមនិងខ្វេះពោះវៀននិងបេះដូងសុី»ជុងម៉ូស្រដីទ្បើងដោយក្រញ៉ែខ្លួនធ្វើកាយវិកាដូចជាខ្លាចរអាជុងហ្គុកខ្លាំងសម្បើមណាស់។
«ហើយអូនទៅដឹងមកពីណា?»ជុងហ្គុកចង់ចិញ្ចើមដាក់ស្រីតូចដោយទឹកមុខឆ្ងល់ៗមិនយល់ពីនាងទៅដឹងរឿងនេះមកពីណា?ហើយអ្នកណាគេប្រាប់?សង្ស័យមើលរឿងប្រលោមលោកច្រើនពេកហើយទេដឹងទើបបែកគំនិតគិតថាគេជាបីសាចអីបែបនេះ។
«គូរដណ្តឹងរបស់ខ្ញុំ»
«ហើយអូនក៏ជឿគេដែរឬ?»ជុកគេសែនហួសចិត្តនិងនាងណាស់ក្លាយម្តាយគេស្អែកខាន់ស្អែកនេះហើយគ្រាន់តែគេនិយាយបោកបន្តិចនាងក៏ជឿទាំងដែររឿងមួយនោះមិនសមនិងជឿអ្វីបន្តិចសោះ មិនដឹងជីមីគេនិយាយអ្វីខ្លះទេបានជាជុងម៉ូនាងខ្លាចគេដល់ថ្នាក់នេះ។
«ជីមីនគាត់ស្មោះត្រងនិងខ្ញុំគាត់កុហកខ្ញុំទេ»នាងជឿជាន់លើជីមីនខ្លាំងណាស់គេមិនដែរកុហក់នាងទេទោះបីជាមានរឿងអ្វីក៏ដោយហេតុនេះហើយទើបនាងជឿជាក់លើកជីមីនដល់ថ្នាក់នេះ។
«មិនកុហកតែវាមិនមែនមានន័យថាគេមិនធ្លាប់កុហកអូននោះទេបង»ជុងហ្គុកស្រដីទ្បើងដោយការអនើចិត្តនេះនាងស្រទ្បាញ់ជីមីនហើយមែនទើបទើបបានជារឿងដែរមិនគួរនិងជឿសោះនាងក៏ជឿហើយថែមទាំងនិយាយការពារគេទៀត។
និយាយហើយជុងហ្គុកក៏ដើរចេញមកខាងក្រៅវិញព្រោះគិតថានិងរកថ្នាំមកលាបបួសនិងធ្វើអ្វីឲ្យជុងម៉ូនាងញុាំព្រោះតាំងតែពីព្រឹកដែគេចាប់នាងយកមកនាងមិនទាន់បានអ្វីចូលពោះនោះទេ។
ជុងម៉ូទំលាក់ខ្លួនអង្គុយទៅលើពូកដោយដកដង្ហើមធំគេនិយាយក៏សមហេតុផងដែរមិនកុហកមិនមែនមានន័យថាមិនធ្លាប់កុហកទេហើយរឿងដែរថាជុងហ្គុកគេជាបីសាចនោះក៏វាមិនសមហេតុផលសម្រាប់និងជឿដែរអាចនិយាយបានថាវាគ្រាម់តែជារឿងដែរសម្រាប់និយាយឲ្យក្មេងស្តាប់ប៉ុណ្ណោះតែហេតុអ្វីក៏នាងគេដល់ថ្នាំក់មិនចេះគិតបែងចែកអីបែបនេះល្ងងពិតមែនហើយ។
«គេប្រហែលជាឈឺណាស់ហើយមើលទៅ»ស្រីតូចឧទានទ្បើងតិចនិងងើបមុខទៅសម្លឹងមើលមាត់ទ្វារដែររាងក្រាសដើរចេញទៅមុននេះដោយការបារម្ភពីមនុស្សប្លែកមុខម្នាក់នេះយ៉ាងចម្លែកនិងពិតជាមិនយល់ពីខ្លួនឯងសោះ។
«ខ្ញុំត្រូវតែចេញពីទីនេះ»អង្គុយបានបន្តិចគំនិតមួយក៏បានផុសទ្បើងក្នុងខួរក្បាលរបស់ស្រីតូចធ្វើឲ្យនាងប្រញាប់ស្រវេស្រវ៉ាទាញយកកាបូបរបស់ខ្លួនរត់សំដីរកទៅទ្វាព្រោះគិតថាប្រហែលជាជុងហ្គុកគេអាចនិងមិនបានចាក់សោរពីខាងក្រៅទ្បើយទើបនាងទៅចាប់ទាញ់ទ្វានោះហើយក៏ឃើញថាទ្វារបន្ទប់មិនបានចាក់សោរពីខាងក្រៅពិតមែនទើបនាងប្រញាប់រត់ចេញទៅខាងក្រៅបន្ទបមួយនេះដោយការប្រុងប្រយ័ត្នបំផុតមិនឲ្យអ្នកណាមកឃើញនាងទ្បើយ។

ប្អូនស្រីសម្អប់Where stories live. Discover now