ភាគ59(រឿងខ្លះកាន់តែដឹងច្រើនកាន់តែឈឺចាប់)

555 18 0
                                    

នៅក្នុងបន្ទប់ធំទូលាយមួយតែមានការរៀបចំតុតែងយ៉ាងស្រស្អាត់និងមានភាពរោមេទិចបំផុតសម្រាប់ឲ្យកូនកម្លោះក្រមុំដែរទើបនិងរៀបការថ្មីថ្មោងប៉ុន្តែប្រែជាស្ងាប់ស្ងាត់ពោលពេញទៅដោយទុក្ខសោកសង្រែងទៅវិញក៏ព្រោះតែនៅទីនេះគ្នានវត្តមានរបស់កូនកម្លោះនោះទេដោយសារតែគេចាក់ចេញទៅបាត់ទៅហើយ។
ទឺង...!
រំពេចនោះក៏ស្រាប់តែមានសារមួយលោតទ្បើងមកក្នុងទូរស័ព្ទដៃរបស់នាងតូចដែរទុក្ខនៅក្បែរបស់ខ្លួននោះទើបស្រូនល្អក៏ប្រញាប់ទាញទូរស័ព្ទដៃរបស់ខ្លួនយកមកមើលព្រោះគិតថាប្រហែលជាជុងហ្គុកគេផ្ញើរមកនាងប៉ុន្តែគ្រប់យ៉ាងខុសពីការគិតរំពឹងទុករបស់នាងព្រោះម្ចាស់សារមួយខ្សែរនោះមិនមែនជាជុងហ្គុកស្វាមីរបស់នាងទេវាបែបជាជីមីនអតីតគូរដណ្តឹងរបស់នាងទៅវិញ។
គ្រាន់តែអានសារនិងមើលរូបភាពរបស់ជុងហ្គុកជាមួយនិងអ្នកណាក៏មិនដឹងកំពុងតែអោបថើបគ្នាយ៉ាងផ្អែមល្ហែមដែលជីមីនផ្ញើរមកភ្ជាប់ជាមួយនិងសារមួយប្រយោគនោះភ្លាមធ្វើឲ្យស្រីល្អញ័រដៃទទ្រើករបូតទូរស័ព្ទជ្រុសធ្លាក់ពីប្រអប់បេះដូងកន្រ្តាក់ស្ទើរដាច់ចេញ់ពីទ្រូរដោយមានអារម្មណ៍ថាដកដង្ហើមទៅថងៗឆួលច្រមុះចង់យំចេញមក។
«ហេតុអ្វីបងធ្វើបែបនេះជុងហ្គុកអ្ហឹកៗ»សន្តូកខ្លួនអង្គុយយំអោបអាវដែរជុងហ្គុកស្លៀកចូលរួមពិធីមង្គលការកាលពីព្រឹកជាប់នៅនិងត្រូវដោយការឈឺចាប់បេះដូងនាងពេលនេះវាប្រៀបដូចជាត្រូវបានគេយកកាំបឹតមកចាក់ទំលុសវាឲ្យធ្លុះធ្លាយយ៉ាងអញ្ចឹងនាងស្ទើរតែមិនជឿថាជុងហ្គុកមនុស្សដែរនាងគិតថាគេស្រទ្បាញ់និងស្មោះត្រងនិងនាងប្រែទៅជាបែបនេះគេទុក្ខនាងចោលឲ្យនៅក្នុងបន្ទប់ផ្សំដំណេកម្នាក់ឯងហើយក៏ចេញទៅរកសង្សាររបស់ខ្លួនឯង នាងមិនយល់ថាគេធ្វើបែបនេះដើម្បីអ្វីបើមិនស្រទ្បាញ់នាងរៀបការជាមួយនិងនាងធ្វើអ្វីហេតុអ្វីក៏មិនទៅរៀបការជាមួយនិងសង្សាររបស់គេម្នាក់នោះទៅបើខ្វះគ្នាមិនបានបែបនេះកាន់តែគិតកាន់តែមិនយល់ពីគេកាន់តែខ្លាំងហើយប៉ុន្តែក្នុងដួងចិត្តតូចរបស់នាងនេះវាឈឺគ្រាំងគ្រាខ្លាំងណាស់ឈឺស្ទើតែនិយាយមិនចេញ។
ព្រឹកថ្ងៃថ្មី
«យប់មិញឯងទៅណា?»គ្រាន់តែជុងហ្គកគេដើរចូលមកខាងក្នុងផហទះមិនទាន់បានប៉ុន្មានជំហាន់ផងក៏ត្រូវអ្នកដែរជាឪពុកមកកាក់សួរមិនឲ្យគេគេចចេញទៅណាបានទ្បើយ ព្រះគាត់បានរងចាំផ្លូវគេត្រទ្បប់មកវិញអស់រយ:ពេលមួយយប់ហើយតែមិនឃើញគេត្រទ្បប់មកវិញសោះទើបតែពេលនេះទើបឃើញគេត្រទ្បប់មកវិញទើបគាត់ត្រូវតែជួបនិយាយជាមួយនិងគេឲ្យបានដឹងរឿងព្រោះមិនចង់ឲ្យជុងហ្គុកគេទាន់ជុងម៉ូមកពាក់ព័ន្ធនិងទង្វើរអាក្រក់ដែរគាត់ជាអ្នកសាក់មកនោះទ្បើយ។
«ប្រាប់ហើយថាខ្ញុំមានធុរ:»ជុងហ្គុកស្រដីទ្បើងដោយទឹកមុខធុញទ្រាន់បំផុតហើយនៅពេលដែរត្រូវអ្នកជាឪពុកតាមដេញដោលសួរមិនឈប់បែបនេះគេក៏បានប្រាប់គាត់រួចតាំងតែកាលពីពេលយបើហើយថាគេមានធុរ:ត្រូវចេញទៅខាងក្រៅហើយពេលនេះគាត់ក៏មកសួរទៀតចំជារំខាងប្រសាទពិតមែន។
«ធុរ:ស្អីឯង?»លោកចនដំទ្បើងសម្លេងដាក់កូនប្រុសដោយការខឹងច្រទ្បោតមួយម៉ាត់ធុរ:ពីមាត់ធុរ:ស្អីគេហេតុអ្វីក៏សំខាងដល់ថ្នាក់ទុកកូនស្រីគាត់ចោលហើយចេញទៅខាងក្រៅបាត់អីបែបនេះឬគេចង់ឲ្យគាត់ឈឺចាប់ដោយទុកជុងម៉ូចោលរួចក៏ទីរកសង្សារដូចដែរគាត់បានធ្វើដាក់ម៉ាក់របស់គេ?
«ប្រពន្ធខ្ញុំមិនសួរមិនទាំងមកសួរដេញដោលផងលោកប៉ាចេះដឹងស្អី?»ជុងហ្គុកបោះសម្តីយ៉ាឈ្លើយដាក់អ្នកដែរជាឪពុកធ្វើឲ្យលោកចនខំប្រឹងខាំមាត់ទប់កំហឹងចំពោះកូនប្រុសចរិកពាលម្នាក់នេះដោយការអត់ធ្មត់ចិត្តបំផុត។
«ឯងចង់ធ្វើយ៉ាងមិចក៏បានតែកុំទាញជុងម៉ូមកពាក់ព័ទ្ធឯងកុំខឹងគោវៃរទេះបានទេ?»គាត់ដឹងថាជុងហ្គុកគេខឹងនិងគាត់ដែរបានធ្វើបានម្តាយរបស់គេប៉ុន្តែគាត់សុំតែម៉្យាងទេគឺកុំទាន់ជុងម៉ូកូនស្រីរបស់គាត់មកពាក់ព័ន្ធនិងទង្វើរអាក្រក់របស់គាត់ទាំងនេះអីនាងមិនបានដឹងរឿងទ្បើយបើចង់សងសឹងក៏ធ្វើដាក់គាត់តែម្នាក់មកគឺបានហើយកុំខឹងគោវៃរទេះបែបនេះអីវាអាចនិងធ្វើឲ្យគាត់កាន់តែតែមានអារម្មណ៍ថាខុសចំពោះជុងម៉ូបន្ថែមមួយកម្រិតទៀតព្រោះតែគាត់ជាដើមហេតុដែរធ្វើឲ្យកូនស្រីម្នាក់គត់របស់ឈឺចាប់វាកាន់តែធ្វើឲ្យគាត់កានតែខឹងបន្ទោសមិនអាចលើកលែងទោសឲ្យខ្លួនឯងបាន។
«ជួយមិនបានទេ»គេដឹងហើយថាចំណុចខ្សោយរបស់លោកចនគឺជាជុងម៉ូបើគេធ្វើបាបជុងម៉ូខ្លាំងយ៉ាងណាលោកចនគាត់និងឈឺចាប់ខ្លាំប៉ុហ្នឹងអញ្ចឹងហើយមានមូលហេតុអ្វីដែរគេត្រូវបោះបង់កូនអុកធំរបស់គេចោលនោះមិនអាចទេ។ថាហើយជុងហ្គុកក៏បោះជំហាន់យ៉ាងស្វាហាប់របស់ខ្លួនចូលទៅបន្ទប់ផ្ទាល់ខ្លួនរបស់គេនិងជុងម៉ូដោយមិនខ្វលពីក្រសែរភ្នែកពិឃាតរបស់អ្នកជាឪពុកកំពុងសម្លឹងទៅកាន់គេទ្បើយ។
៊ខណ:ដែរចូលទៅដល់ក្នុងបន្ទប់របស់ខ្លួនជុងហ្គុកក៏ប្រាស់ខ្លួនដេកទៅលើគ្រែរបស់ខ្លួនដោយកាយរិការដូចជាហត់ល្វើយខ្លាំងណាស់អញ្ចឹង។
«អូនមិនសួរដេញដោលបងដូចជាលោកប៉ាទេឬ?»រំពេចបោះគេក៏បានប្រទះភ្នែកទៅឃើញអ្នកដែរមានឈ្មោះជាភរិយារបស់ខ្លួនកំពុងតែអង្គុយសម្លឹងមើលមកគេមិនដកភ្នែកសោះដោយគ្មាននិយាយអ្វីទ្បើយ ទើបគឺសួរដោយចំអន់ទៅកាន់នាងតូចព្រោះកាលពីយប់មិញនេះនាងឃាតឃាំងអង្វរលុនតួគេសម្បើមណាស់នៅពេលដែរឃើញគេមកវិញនាងគួរណាស់តែសួរដេញដោលគេឲ្យដូចជាលោកចនប៉ុន្តែនាងបែរជាអង្គុយសម្លឹងមើលគេដោយមិននិយាយអ្វីទៅវិញ។
«អូនខ្លាចថាពេលដែរសួរដេញដោលបងទៅបងនិងខឹងនិងអូនម្ដងទៀត»គេចងនាងសួរនាំគេបែបណាទៅវិញប្រសិនបើនាងមានដឹងអស់ស្រាប់ទៅហើយនិងវាគ្មានអ្វីធ្វើជាចម្ងល់ដែរនាងត្រូវការគេនិយាយឲ្យស្តាប់នាំតែគ្រាំគ្រាផ្លូវចិត្តម្ដងទៀតនោះទេបានត្រឹមដឹងថាគេចោលនាងទៅរកសង្សារនេះនាងឈឺចាប់ណាស់ទៅហើយមិនចង់ឲ្យគេមកបកស្រាយអ្វីច្រើនលើសពីនេះទៀតនោះទេ បឹទភ្នែកមបឹទត្រចៀក ធ្វើមិនដឹងមិនលឺខ្លះក៏ល្អព្រោះរឿងខ្លះកាន់តែដឹងលឺច្រើនវានិងកាន់តែធ្វើឲ្យឈឺចាប់ទើបនាងសម្រេចចិត្តចេញទៅធ្វើការដោយមិននិយាយច្រើននិងមិនចងឈ្លោះ។

ប្អូនស្រីសម្អប់Where stories live. Discover now