ភាគ55(គេចាប់ផ្តើមគំរោះគំរើយដាក់នាង)

697 18 0
                                    

នៅក្នុងបរិវេណភូមិគ្រឹះចនទាំងមូលមានរៀបចំតុបតែងយ៉ាងស្រស់ស្អាត់សម្រាប់អាពាហ៍ពិពាហ៍របស់កូនប្រុសស្រីរបស់ខ្លួនក្នុងពិធីមានភាពអ៊ូអ៊រមនុស្សចចេកគេសើចសប្បាយនិងមានភ្លេងតន្រ្តីប្រគុំទ្បើយ៉ាងត្រហឹងអើងកង។
«កូនកម្លោះ ព្រមទទួលកូនក្រមុំឈ្មោះ ចន ជុងម៉ូគ្រឺស្ទានជាភរិយាដែរទេបាទ?»សម្លេងរបស់លោក អាចារ្យចោទសួរទៅកាន់កូនកម្លោះរូបសង្ហារដែរឈរនៅពីមុនគាត់ដោយសម្តីច្បាស់លាស់។
«បាទខ្ញុំព្រម»
«ចំណែកឯកូនក្រមុំ ព្រមទទួលកូនកម្លោះឈ្មោះចនជុងម៉ូគ្រឺស្ទានជាស្វាមីដែរទេបាទ?»បន្ទាប់ពីទទួលបានចម្លើយពីអ្នកដែរមាននាមជាកូនកម្លោះហើយលោកអាចារ្យក៏ប្រើសំណួរក្នុងប្រយោគដូចគ្នានេះសួរទៅកាន់ជុងម៉ូវិញម្ដង។
«ចា៎សខ្ញុំព្រម»
«សូមបំពាក់ចិញ្ចៀនឲ្យគ្នា»
«ថើបទៅៗ»គ្រាន់តែកូនកម្លោះនិងកូនក្រមុំបំពាក់ចិញ្ចៀនឲ្យគ្នារួចភ្លាមភ្ញៀវដែរបានមកចូលរួមទាំងអស់ក៏បានស្រែកហូរសប្បាយនិងញុះញង់ឲ្យកូនកម្លោះថើបកូនក្រមុំថែមទៀត។

បន្ទាប់ពីកម្មពិធីមង្គលត្រូវបានបញ្ចប់កូនកម្លោះនិងកូនក្រមុំក៏ត្រូវទៅបន្ទប់ផ្សំដំណេកដែរបានរៀបចំរួចជាស្រេចសម្រាប់គូរស្វាមីភវិយាថ្មីថ្មោងមួយនេះដោយមានដុតទានបំភ្លឺស្ទុងៗដើម្បីឲ្យមើលទៅកាន់តែមានភាពរោមេទិចនិងនៅលើគ្រែមានគេរៀបត្របកផ្កាកុលាពណ៍ក្រហមជារាងរូបបេះដូង។
«បងមានរបស់មួយឲ្យអូន»ខណ:ដែរដើម្បីបណ្តើរគ្នាដល់ខាងក្នុងបន្ទប់ផ្ទាល់ខ្លួនរួចហើយជុងហ្គុកក៏បានដើរនាំរាងកាយតូរបស់ជុងម៉ូឲ្យអង្គុយនៅលើពូកទន់មុននិងគេដើរទៅចូលទៅក្នងបន្ទប់ម្ខាងទៀតដែរជាផ្នែកន័យបន្ទប់មួយនេះដើម្បីយករបស់សំខាន់ម្យ៉ាងឲ្យទៅស្រីតូច។
ជុងម៉ូមិននិយាយអ្វីគ្រាន់តែញញឹមដាក់នាយកម្លោះនិងងក់ក្បាលបន្តិចជាចម្លើយទៅដាក់គេ។
«ក្តុក! សៀវភៅស្អីអញ្ចេះ?»ខណ:ដែរជុងហ្គុកកំពុងតែឈោងដៃទៅចាប់កាន់យកប្រអប់មួយដែរមានដាក់ខ្សែកនិងកន្សែងដៃដែរជុងម៉ូបានឲ្យមកកាន់គេនៅកាលពី5ឆ្នាំមុននោះ ប៉ុន្តែមិនបានប្រយ័ត្ននាយកម្លោះក៏បានវាសប្រអប់ដៃទៅធ្វើឲ្យសៀវភៅអ្វីរបស់អ្នកណាក៏មិនដឹងជ្រុសធ្លាក់ចុះមកលើឥដ្ឋទើបនាយកម្លោះប្រញាប់រើសយកវាមកបើកមើល។
«សៀវភៅកំណាត់ហេតុរបស់អ្នកម៉ាក់?»ដោយបានទទួលដឹងថាវាជាសៀភៅរបស់ម៉ាក់របស់គេជុងហ្គុកក៏បើកសៀភៅកំណត់ហេតុប្រចាំថ្ងៃរបស់ម៉ាក់គេកាលពីពេលដែរគាត់នៅរស់នោះអានពីមួយសម្លឹងទៅមួយសម្លឹងជារឿយ។
«វាដល់ពេលហើយ»ជុងហ្គុកឧទានទ្បើងដោយទឹកមុខស្មើរធេងកែវភ្នែកដ៏មុតស្រួចរបស់គេក៏បានសម្លឹងមើលទៅកាន់មនុស្សស្រីដែរមាននាងថាជាភរិយាកំពុងតែអង្គុយរងចាំគេនោះដោយស្នាមញញឹមដោយគំនិតពិសពុលពេញខួរក្បាល់មិនដឹងថាគេគិតចងធ្វើអីឲ្យប្រាកដទេ។
បន្ទប់ពីជុងហ្គុកទុកឲ្យនាងអង្គុយរងចាំគេអស់ជាយូរ ជុងហ្គុកក៏ដើរចេះវិញដោយទឹកមុខស្មើធេងគ្មានបង្ហាញអារម្មណ៍អ្វីឲ្យអ្នកម្ខាងទៀតស្មានដឹងទាល់តែសោះ។
«ជុងហ្គុកបងចងទៅណា?»ខណ:ដែរឃើញស្វាមីរបស់ខ្លួនរៀបចំខ្លួនចម្លែកហាក់ដូចចាំចង់ចេញទៅខាងក្រៅទើបស្រីតូចប្រញាប់ដើរចូលទៅជិតគេចាប់កាន់ប្រអប់ដៃមាំរបស់គេដោយសួរដេញដោល។
«ចង់ទៅណាបងត្រូវរាយការណ៍ប្រាប់អូនដែរមែនទេ?»នាយកម្លោះស្រដីទ្បើងមកដោយស្តីបន្ទោសជាមួយនិងទឹកមុខសោះក្រោះបំផុតខុសដាច់ឆ្ងាយពីពេលមុននេះមិនយល់ថាគេកើតអីឲ្យប្រាកដទេទើបបានជានិយាយស្តីគំរោះគំរើយដាក់នាងហើយថែនទាំងរលាស់ដៃស្រីតូចដើរឃ្លាត់ចេញឆ្ងាយមិនឲ្យនាងប៉ះគេថែមទៀត។
«បងកើតអីនិងជុងហ្គុក?»ជុងម៉ូសួរដោយការមុនយល់តើគេកើតអីឲ្យប្រាកដទៅមុននេះល្អសុខៗហើយក៏ប្រែមកជាគំរោះគំរើយសម្លឹងមើលមកកាន់នាងដោយក្រសែភ្នែកស្អប់ខ្ពើមនិងធុញទ្រាន់ធ្វើឲ្យស្រីតូចមានអារម្មណ៍ថាឆួលច្រមុះចង់យំចេញមកយ៉ាងមិនក៏មិនដឹងខណ:ដែរឃើញជុតហ្គុកគេបង្ហាញអាប្បកិរិយាសោះកក្រោះដាក់នាងអីបែបនេះ។
«ធុញថប់ចង់ទៅក្លឹប»
«តែវាជាថ្ងៃរៀបការរបស់ពួកយើងបងគួរតែនៅជាមួយនិងអូន»យប់ន័យថ្ងៃមង្គល់ការគឺកូនកម្លោះនិងកូនក្រមុំត្រូវនៅជាមួយនិងគ្នាហើយនេះគេគិតចង់ទៅណាទៅបើមិនគិតខ្លាចនាងអន់ចិត្តនិងទង្វើររបសគេក៏គួរណាខ្មាសគេដែររៀបការមិនទាន់បានប៉ុន្មានក៏ធុញថប់គេចមុខគ្នាទៅហើយ បើបែបនេះរស់នៅជាមួយគ្នាពាក់កណ្តាលជីវិតទៅមុខជាមួយនិងគ្នាតទៅទៀតយ៉ាងមិចនិងបាន។
«ហើយវាយ៉ាងមិច?បើបងមិននៅអូនប្រកាច់ស្លាប់មែនទេ?»សម្តីដ៏គ្រោគគ្រៀតចេញបបូរមាត់ស្អាត់ដូចជាមនុស្សស្រីដោយមិនគិតខ្វល់ខ្វាយពីចិត្តអ្នកម្ខាងទៀតយ៉ាងណាទ្បើយ។
«ហេតុអ្វីបងនិយាយបែបនេះ?បងខឹងអូនរឿងអីមែនទេ?ឬអូនធ្វើអ្វីឲ្យបងមិនពេញចិត្ត?»ជុងម៉ូនៅតែក្រាញ់ននាលសួរដេញដោលគេដោយការមិនអស់ចិត្តនិនយល់ថាគេមានបញ្ហាអ្វីទេទើបធ្វើឲ្យគេគំរោះគំរើយដាក់នាងបែបនេះ?ព្រោះចង់ដឹងថាតើនាងមានធ្វើអ្វីឲ្យប៉ះពាល់អារម្មណ៍ឬអត់?ព្រោះនៅពេលដែលគេប្រើប្រាស់ពាក្យសម្ដីនិងកាយវិការសោះក្រោះដូចជាធុញទ្រាន់និងនាងបែបនេះដុំសាច់តូចក្នុងប្រអប់ទ្រូងខាងឆ្វេងរបស់នាងវាដូចជាកន្រ្តាកឈឺមកពឺតៗដោយមិនដឹងខ្លួន។
«ប្រាប់ហើយថាធុញចង់ចេញទៅបន្ធូរអារម្មណ៍ខ្លះ និយាយមិនចេះស្តាប់គ្នាទេឬ?»ជុងហ្គុកចាប់ដើមដៃរបស់ជុងម៉ូជាប់ដោយអង្រួនខ្លាំងនិងស្រែកគំហក់ដាក់នាងតូចធ្វើឲ្យស្រីល្អចាប់ផ្តើមរលីងរលោងទឹកភ្នែកចេញមកប៉ុន្តែគេមិនបានគិតខ្វល់ទេគេបែបជាចាប់ច្របាប់សង្កតដើមដៃរបស់នាងតូចកាន់តែខ្លាំងស្ទើរតែបាក់ឆ្អឹងអស់ទៅហើយ។
«ជុងហ្គុកមានអីនិយាយគ្នាបានណាបងកុំធ្វើដូចជាមនុស្សមិនស្រទ្បាញ់គ្នាបែបនេះអីបែបនេះទេ»ខណ:ដែរជុងហ្គុកគេព្រមប្រលែងដៃចេញពីរាងកាយរបស់នាងហើយដើរបោះជំហាន់ទៅរកទ្វាបន្ទប់ទើបជុងម៉ូនាងប្រញាប់រត់ទៅតាមគេដោយនិយាយសម្រួលជាមួយនិងគេនាងមិនដឹងថាគេកើតអីខឹងអ្នកណាមកពីណាឬត្រូវស្អីចូលខ្លួនទេតែយ៉ាងណាក៏សូមនិយាយគ្នាឲ្យបានដឹងរឿងសិនមិនគួរមកគំរោះគំរើយធ្វើដូចជាមនុស្សមិនស្រទ្បាញ់ដាក់គ្នាដាក់គ្នាបែបនេះគេព្រោះបើគេធ្វើបែបនេះក្នុងទ្រូងរបស់នាងវាអួលណែនថប់និយាយហាថ្លែងអ្វីមិនត្រូវទេ។

ប្អូនស្រីសម្អប់Donde viven las historias. Descúbrelo ahora