ភាគ12

792 49 2
                                    

ជុងម៉ូមិនមាត់នាងបានត្រឹមតែឈ្ងោកមុខសម្លឹងមើលចុងជើងខ្លួនឯង នាងមិនដឹងថាទៅនិយាយតបតជាមួយនិងគេយ៉ាងមិចបានព្រោះនាងជាអ្នកខុសពិតមែន ហើយប្រសិនជានាងទៅប្រកែកតវ៉ាជាមួយនិងពួកគេក៏មិនបានផលអ្វីដែរមានតែធ្វើឲ្យមានភាពរញ៉េរញ៉ៃរំខាន់ដល់ភ្ញៀវដ៏ទៃទៀត។
«ឯណាទៅអ្នកចាត់ការ លោកស្រីឆាប់មកដេញក្បាលមីក្មេងថ្នាក់ទាបម្នាក់នេះចេញទៅពីកន្លែងមួយនេះទៅបើមកចង់ឲ្យក្លឹបលោកស្រីបឹទទ្វា»ជេយ៉ុងក៏ងាក់ទៅនិយាយសម្លត់ដាក់លោកស្រីមេការដោយសម្តីឆ្នាសឆ្នើមបែបអ្នកមានអំណាច់ព្រោះនាងក៏ជាកូនស្រីរបស់អ្នកមានមុខមានមាត់ខ្ពងខ្ពស់ក្នុងសង្គមមិនចាញ់លោកចនប៉ារបស់ជុងហ្គុកនិងជុងម៉ូទេ ហើយមូលហេតុដែលនាងធ្វើបែបនេះក៏ព្រោះតែនាងស្អប់ជុងម៉ូដែរតែងតែទៅស្និតស្នាលជាមួយនិងជុងហ្គុកព្រោះនាងមិនបានដឹងថាជុងហ្គុកនិងជុងម៉ូជាបងប្អូននិងគ្នាទេ។
«ហេតុអ្វីនាងមិនឆ្លើយ?»ជុងហ្គុកសម្លុតជុងម៉ូខ្លាំងធ្វើដូចជាខឹងស្អប់នាងពីថ្ងៃខែណាមកយ៉ាងអញ្ចឹង។
«លោកចង់ឲ្យខ្ញុំនិយាយស្អីទៀត?ខ្ញុំខុសខ្ញុំដឹងហើយខ្ញុំក៏បានសូមទោសសង្សារលោករួចហើយ ប៉ុហ្នឹងហើយលោកឯងចង់បានស្អីទៀតទៅហ្អា៎ស?អូ...មែនហើយខ្ញុំបិះនិងភ្លេចទៅហើយថាសង្សារលោកទាមទារថ្លៃខូចខាត់ពីខ្ញុំ»ដូចជាវាជ្រុលពេកហើយនិាខំនិយាយទន្ទេញពាក្យសុំទោសទៅកាន់ពួកគេចង់រឹចមាត់អស់ទៅហើយនៅមិនពេញចិត្តស្រែទ្បូទ្បាដូចមនុស្សឆ្កួតផ្អើលគេផ្អើលឯងទៀត បើជ្រុលជានិយាយមិនស្តាប់គ្នាទៅហើយនាងមិនល្ងង់ឲ្យគេមកដៀលក្បាលប៉ាច់ៗនៅចំពោះមុខគេឯងគ្រប់គ្នាបែបនេះទៀតដែរគិតឬថានាងព្រមឲ្យគេដំទ្បើងរិទ្ធិដៀលនាងងាយៗនោះដែរខំនៅស្ងាត់មិនថាតវ៉ាតាមចរឹករបស់នាងតបទៅគេវិញនេះព្រោះគិតថាមិនចង់ឲ្យមានរឿងរញ៉េរញ៉ៃច្រើនទេវាអាចនិងធ្វើឲ្យនាងបាត់បង់ការងារតែបើរឿងដល់ដំណាក់កាលនេះទៅហើយយ៉ាងមិចក៏យ៉ាងមិចទៅនាងមិនខ្វល់ទេព្រោះនាងមិនមែនជាដូជីទេបើមានមកហើយគឺត្រូវតែមានទៅបកទៅវិញហើយ។
«ត្រូវហើយនាងឆាប់សងថ្លៃខូចខាតមកឲ្យខ្ញុំមក តែបើតាមខ្ញុំមើលទៅសាច់ឈាមរបស់នាងនៀក៎វាគ្មានលុយឯណាយកមកសងខ្ញុំទេអញ្ចឹងហើយនាងឆាប់ក្រាបសំពះខ្ញុំមកខ្ញុំនិងអនុគ្រោះឲ្យនាង»ជេយ៉ុងបាញើពាក្យសម្ដីមើលងាយនិងចំអក់ទៅកាន់ជុងម៉ូយ៉ាងសមចិត្តព្រោះថាបានជុងហ្គុកនៅខាងនាងមិនបានទៅកាន់ជើងជុងម៉ូទ្បើយជេយ៉ុងយកប្រអប់ដៃរបស់ខ្លួនរុងច្រានស្មាជុងម៉ូរត់ដល់នាងតូចត្រូវថយទៅក្រោយ2-3ជំហានតាមកម្លាំងដៃរបស់នាង។
«រោបរបស់នាងនេះថ្លៃប៉ុន្មានដែរទៅខ្ញុំសូមទិញតយកទៅជូតឥដ្ឋឪ 1000$តើគ្រាន់ដែរទេ?បើមិនគ្រាន់ទេយកសែកនេះតែម្ដងទៅ នេះចា៎ក្រដាសសែក»ជុងម៉ូពើងទ្រូងដើរក្រលឹងជុំវិញរាងកាយរបស់ជេយ៉ុងចុះទ្បើងដោយការគិតពិចារណាធ្វើឲ្យអ្នកដែរត្រូវគេដើរក្រលឹងជុំវិញខ្លួននោះឆ្ងល់មិនស្ទើរទេ រួចស្រីល្អជុងម៉ូក៏បាញ់សម្តីបែបហៃសូចំអន់ទៅកាន់ជេយ៉ុងវិញធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលនិងនាងគ្រប់គ្នាព្រោះកាយវិការនិងពាក្យសម្តីទាំងនេះនាងមិនដែរសម្តែងចេញមកពីមុនដូចពីមុនទ្បើយ ថាហើយនាងក៏ទៅទាញ់ប៊ិចពិដៃអ្នកចាត់ការយកមកសរសេរលើក្រដាស់សែកយកទៅដាក់លើតុទល់មុខជុងហ្គុកនិងជេយ៉ុង។
«ខ្ញុំដូចជាមានអារម្មណ៍ថាខ្ញុំឲ្យលុយនាងដូចជាលើសហើយខ្ញុំធ្វើឲ្យវាសមនិងថ្លៃដែរខ្ញុំចំណាយទៅចុះ ឆាច់...!»ថាហើយជុងម៉ូក៏ដើរទៅយកធុងដាក់ទឹកកកនិងស្រាជាច្រើនដប់យកចាប់ចូលទៅក្នុងធុងដែកមួយនោះរួចក៏ជះវាទៅលើជេយ៉ុងទាំងអស់គ្មានសល់មួយដំណក់ហើយថែមទាំងយកធុងទៅដាក់គ្រប់ពីលើក្បាល់របស់ជេយ៉ុងទៀត គ្រប់គ្នាដែរនៅទីនោះនាំគ្នាស្រទ្បាំងកាំនិងជុងម៉ូគ្រាប់គ្នាពួកគេស្ទើរតែមិនជឿសោះថាមនុស្សស្រីស្លូតមិនសូវមាត់មិនសូវក៏ដូចជាជុងម៉ូពេលដែរខឹងគឺមិនខ្លាចអ្វីហ៊ានបំបាក់មុខរបស់កូនស្រីម្ចាស់ក្រុមហ៊ុមដ៏ធំលំដាលេខ2ប្រចាំប្រទេសសោះ។
«អាយ៎..»
«ជុងម៉ូហេតុអ្វីឯងធ្វើបែបនេះដាក់ភ្ញៀវ? ខ្ញុំនិងបញ្ឈប់ឯងពីការងារនៅទីនេះ»
«ទោះលោកស្រីមិនប្រាប់ឲ្យខ្ញុំឈប់ខ្ញុំក៏ឈប់ខ្លួនឯង សម្បត្តិត្រឹមប្រាក់ខែមួយកាក់មួយសេននេះមិនស្មើរនិងលោកប៉ារបស់ខ្ញុំឲ្យខ្ញុំចាយមួយថ្ងៃផង ដែរខ្ញុំមកធ្វើការនេះក៏ព្រោះទេចង់មកលេងសប្បាយនិងរៀនពីសង្គមខាងក្រៅប៉ុណ្ណោះ មិនបានទំនេររត់ដេញតាមចាប់ប្រុសដូចឆ្កែទ្បាក់ៗទេមែនទេបងស្រីជេយ៉ុង?»មាត់និយាយជាមួយនិងលោកស្រីមេការប៉ុន្តែភ្នែកនិងពាក្យសម្តីគឺបាញទៅឌឺដងដាក់ជុងហ្គុកជាពិសេសគឺជេយ៉ុងឲ្យនាងឆេះឆួលតែម្ដង។

ប្អូនស្រីសម្អប់Where stories live. Discover now