«យាយអញ្ចឹងជុងម៉ូនៅឯងណា?»លោកចនងាកមើលឆ្វេងស្តាំចុះទ្បើងមិននិងចោទសំណួរសួរទៅកាន់ជុងហ្គុកជុងម៉ូនាងបានមករកជុងហ្គុកនៅមន្ទីរពេទ្យមុនគាតទៅទៀតហេតុអ្វីក៏ពេលនេះមិនឃើញនាងសោះអញ្ចឹងឬនាងមុនបានមកទីនេះគេប៉ុន្តែវាមិចនិងអាចទៅ។
«គឺ...គឺនាងខឹងនិងខ្ញុំរត់ចេញទៅខាងក្រៅបាត់មិនដឹងថាទៅណានោះទេ»ជុងហ្គុកឆ្លើយរាងរដាក់រដុបបន្តិចព្រោះខ្លាចថាជីមីនគេប្តូរចិត្តលែងបើកឪកាសឲ្យគេនិងជុងម៉ូវិញ។
«ហេតុអ្វីក៏ឯងបណ្តោយឲ្យនាងទៅទាំងបែបនេះឯងដឹងទេមនុស្សស្រីដែរមានផ្តៃពោះអារម្មណ៍ទ្បើងចុះចម្លែកណាស់បើឯងបណ្តោយឲ្យនាងទៅទាំងបែបនេះចុះបើនាងបែកគំនិតគិតខ្លីអីទៅតើគិតយ៉ាងមិច?»ថេយ៉ុងឧទានទ្បើងមកជាមួយនិងទឹកមុខព្រួយបារម្ភគេជាគ្រូពេទ្យអញ្ចឹងហើយគេដឹងនិងយល់ច្បាស់ណាស់ចំពោះរឿងនេះព្រោះស៊ែននៅក្នុងខ្លួនរបស់មនុស្សមានផ្ទៃពោះទ្បើងចុះ ម្ដងក្តៅម្ដងត្រជាក់ឆាប់អន់ចិត្តតែក៏ឆាប់បាត់អារម្មណ៍ផ្លាសប្តូរមិនទាងនោះទេបើខឹងអនើចិត្តនាងអាចនិងធ្វើអ្វីលើសពីការគិតរបស់អ្នកដទៃក៏ថាបានបែបនេះនៅពេលដែរនាងខឹងឬអន់ចិត្តមិនគួរឲ្យនាងនៅម្នាក់ឯងមិនលួងមិនខ្វល់ពីនាងបែបនេះទេ។
«អញ្ចឹង តើ -តើខ្ញុំគួរយ៉ាងមិចទៅបងប្រុស?»ជុងហ្គុកនិយាយទ្បើងមកដោយទឹកមុខភ័យស្លាន់តើគេគួរធ្វើបែបណាទៅចុះបើជុងម៉ូនាងធ្វើអ្វីផ្តេសផ្តាសដូចដែរអ្វីដែរថេយ៉ុងគេនិយាយទៅតើឲ្យនាយធ្វើបែបណាទៅនៅក្នុងកាលទេស:បែបនេះគេគិតអ្វីមិនចេញទ្បើយ។
«ហើយនៅធ្វើស្អីទៀតមិចមិនឆាប់ទៅតាមនាងទៅ»ជីមីនគេសែនហួសចិត្តនិងគេជាខ្លាំងធ្លាប់តែជាមនុស្សឆ្លាត់ខ្លាំងណាស់ដល់ពេលមកជួបរឿងបែបនេះគេបែរជាមុនដឹងធ្វើអ្វីទៅវិញចំមែនហើយ។«ជុងម៉ូឯងគិតចង់ទៅណា?»ថេហ្វីនចង់ចឹញ្ចើមដាក់មិត្តដោយទឹកមុខឆ្ងល់មិនយល់តាំងតែពីមកដល់ផ្ទះវិញជុងម៉ូនាងមិននិយាយអ្វីទ្បើយគិតតែពីអង្គុយធ្វើមុខស្មើរហើយពេលនេះនៅសុខៗនាងក៏ងរុករើសសម្លៀកបំពាក់ដាក់ក្នុងវ៉ាលីអីបែបនេះនាងមិនឆ្ងល់មិនបានពិតមែនណា។
«ទៅជេជូ»
«ប៉ុន្តែឯងមានផ្ទៃពោះផងណាទៅឆ្ងាយម្នាក់ឯងបែបនេះមិនល្អទេ»ថេហ្វីនស្រដីទ្បើងមកដោយការគិតព្រួយបារម្ភនាងមានផ្ទៃពោះទៅរស់នៅឆ្ងាយម្នាក់ឯងវាមិនមែនជាការងាយទេគឺប្រឈមនិងគ្រោះថ្នាក់ខ្លាំងណាស់។
«មិនអីទេកុំបារម្ភអីយើងអាចមើលថែរខ្លួនឯងបានណា ហើយយើងទៅមិនយូរទេនៅពេលដែរយើងមានអារម្មណ៍ប្រសើរទ្បើងយើងនិងត្រទ្បប់មកវិញហើយ»ជុងម៉ូញញឹមស្រស់ដាក់មិត្តដែរនាងទៅនេះគឺគ្រាន់តែចង់ទៅរកកន្លែងណាដែរស្ងាប់ស្ងាត់ដើម្បីសម្រួលអារម្មណ៍ពីព្រោះថានៅពេលនេះនាងមានអារម្មណ៍មិនល្អនោះទេស្រ្តេសស្មុកស្មេកធុញថប់ហេតុនេះទើបចង់រកកន្លែងណាដែរស្ងប់ស្ងាត់បន្ធូរអារម្មណ៍ខ្លះនៅពេលដែរនាងមានអារម្មណ៍ថានាងប្រសើរជាងមុនហើយនាងនិងត្រទ្បប់មកវិញមិនខាន។
«មិនបានទេ យើងទៅដែរ»នៅពេលដែរបានទទួលស្តាប់ពីហេតុផងរបស់មិត្តរួចហើយនាងក៏យល់ប៉ុន្តែនាងមិនបន្តោយឲ្យជុងម៉ូនាងទៅតែឯងនោះទេគឺនាងសូមខ្លួនទៅដែរ គាប់ជួននាងក៏មានកម្រោងចង់ទៅលេងនៅជេជូដូចគ្នាហើយពេលនេះជុងម៉ូនាងទៅជេជូ បើនាងទៅជាមួយនិងជុងម៉ូនាងក៏អាចបានទាំងដើរលេងទាំងបានជាគ្នាជួយមើលជុងម៉ូផងដែរ។
«តាមចិត្ត»
«នេះឯងប្រុងទៅទាំងបែបនេះពិតមែនឬ?មិនគិតចង់ផ្សះផ្សាជាមួយនិងជុងហ្គុកវិញទេឬ?»ថេហ្វីនសួរបែបមិនយល់ពីមិត្តរបស់នាងម្នាក់នេះទ្បើយនាងបដិសេធចំពោះការរៀបការជាមួយនិងជីមីនក៏ព្រោះតែនាងនៅតែស្រទ្បាញ់ជុងហ្គុក ប៉ុន្តែនាងបែរជាមិនផ្សះផ្សាគ្នាជាមួយនិងជុងហ្គុកហើយថែមទាំងគេចមុខចេញពីគេថែមទៀតនាងមិនយល់ពីជុងម៉ូនោះទេថានាងចង់ធ្វើអ្វីឲ្យប្រាកដនោះ។
«ត្រូវហើយ យើងមិនចង់ទេ មិនចង់បានអ្នកចូលមកជីវិតយើងទៀតនោះទេនៅបែបនេះគឺល្អបំផុតហើយមានម្តាយហើយនិងកូនតែពីនាក់គឺល្អណាស់មិនចាំបាច់ត្រូវអូសទាញអ្នកណាចូលមកទ្បើយ»នៅពេលដែររំលឹកដល់ឈ្មោះជុងហ្គុកទ្បើងមកភ្លាមធ្វើឲ្យជុងម៉ូនាងប្តូរទឹកមុខមកក្រៀមក្រំម្ដងទៀតហើយនាងនៅតែមានចិត្តគិតថាជុងហ្គុកគេមិនបានស្រទ្បាញ់នាងដែរគេធ្វើល្អដាក់នាងគ្រាន់តែជាការដឹងខុសភាពមានទំនួញខុសត្រូវមិនមែនជាសេចក្តីស្រទ្បាញក៏ទោះបីជាមានជេយ៉ុងមកនិយាយបងស្រាយថាជុងហ្គុកហើយនិងនាងមិនមានអ្វីពាក់ព័ន្ធគ្នានិងនិយាយបកស្រាយការយល់ច្រទ្បំរបស់នាងចំពោះជុងហ្គុកក៏នាងនៅតែគិតគេក្នុងផ្លូវអវិជ្ជមានដដែល នាងបែរជាគិតថាចង់រស់នៅតែពីរនាក់ម្ដាយនិងកូនដូចដែរម៉ាក់នាងនិងនាងកាលពីមុន។
«ឯងគិតបែបនេះ?»ថេហ្វីនសួរបញ្ជាក់ព្រោះនាងចង់ឲ្យជុងម៉ូនាងគិតទ្បើងវិញម្ដងទៀតព្រោះនាងមិនចង់ឲ្យក្មួយនាងគ្មានឪពុកនោះទេ។
«អឺ...!»ជុងម៉ូងក់ក្បាលនិងក្រហឹមដើមកតិចៗនាងគិតច្បាស់ហើយថាមិនធ្វើបែបនេះទោះបីជាចិត្តនិងបេះដូងនៅស្រទ្បញ់ត្រូវការជុងហ្គុកខ្លាំងយ៉ាងណាក៏នាងមិនត្រទ្បប់ក្រោយដែរ។
ចំណែកឯងនាយកម្លោះជុងហ្គុកឯណេះវិញខំប្រឹងរត់មកត្រហេបត្រហប់មករកស្រីតូចទាំងពិបាកគ្រាន់តែមកដល់ភ្លាមគេក៏ប្រញាប់សួរអ្នកនៅក្នុងផ្ទះរកជុងម៉ូតែម្ដងព្រោះគេមិនចង់ឲ្យយឺតពេលជុងម៉ូខឹងនិងគេកាន់តែខ្លាំងនោះទេ។
«ជុងម៉ូនៅផ្ទះដែរទេ?»គ្រាន់តែរត់ចូលមកដល់ក្នុងផ្ទះភ្លាមជុងហ្គុកក៏ស្ទុះទៅសួរអ្នកបម្រើរនៅក្នុងផ្ទះយ៉ាងតក់ក្រហល់។
«គឺអត់ទេបាទ អ្នកនាងតូចបានចេញទៅក្រៅជាមួយនិងអ្នកនាងហ្វីនបាត់ហើយ»កាលបើបានលឺសំណួររបស់ចៅហ្វាយប្រុសអ្នកបម្រើប្រុសម្នាក់នោះក៏ឆ្លើយយ៉ាងគួរសមទៅវិញតាមអ្វីដែរគេបានដឹង។
ESTÁS LEYENDO
ប្អូនស្រីសម្អប់
Acciónស៊េរី:សម្អប់បេះដូង(Season1) «ខ្ញុំស្អប់នាងដែលកើតមកជាប្អូនស្រីរបស់ខ្ញុំ ប៉ុន្តែខ្ញុំស្រឡាញ់នាងប្រសិនបើនាងជាអ្នកដទៃមិនជាបើសាច់ឈាមអ្វីនិងខ្ញុំ»ជុងហ្គុក Jeon Jungkook ♡︎ Jeon Jung Moo