ភាគ81

850 32 1
                                    

និយាយចប់ជុងម៉ូក៏ដើរចេញទៅទុកឲ្យនាយកម្លោះនៅឈរក្រៀក្រំដឹងពីកំហុសរបស់ខ្លួនម្នាក់ឯងកំទ្បុងពេលដែរជុងម៉ូដលរចេញទៅក៏ស្រាប់តែមានវត្ថមានរបស់នារីម្នាក់ទៀតដើរចូលទៅផងដែរហើយម្នាក់នោះគ្មានអ្នកណាក្រៅពីជេយ៉ុងសង្សាររបស់ជុងហ្គុកនោះទេ។
«គេនៅតែដូចដើម»ជុងម៉ូឧទានតិចនៅពេលដែក្រលែកភ្នែកទៅជេយ៉ុងដើរចូលទៅរកជុងហ្គុក ដូចដែរនាងមិនគិតមិនខុសពិតមែនគេនៅតែដដែលមិនកែប្រែគេប្រាប់នាងថាគេគ្មានអ្នកណាមានតែនាងម្នាក់ហើយចុះនេះជាស្អី?គេនៅតែទាក់ទងជាមួយនិងជេយ៉ុងដែរប្រសិនបើនាងព្រមសម្រួលជាមួយយនិងគេមិនលែងលះគ្នាគេប្រហែលជានៅតែប្រព្រឹត្តិរឿងដដែលៗម្ដងទៀតមកលើនាង។
«ជេយ៉ុងនាងត្រទ្បប់មកវិញធ្វើអី?»គ្រាន់តែឃើវត្ថមានរបស់ជេយ៉ុងដើរចូលទៅដល់ក្នុងផ្ទះភ្លាមជុងហ្គុកប្រញាប់សួរដេញដោលតែម្ដងនាងទីនេះធ្វើអីទៀតទៅក្រែងរឿងរវាងនាងនិងគេបានបញ្ចប់ហើយមិនអញ្ចឹងហើយនិងមកធ្វើនិប្រសិនបើជុងម៉ូឃើញនាងអាចនិងមានការយល់ច្រទ្បំចំពោះគេនិងជេយ៉ុងក៏ថាបាន។
«ខ្ញុំមកយករបស់ខ្លះដែលខ្ញុំភ្លេចនៅទីនេះ»ជេយ៉ុងនិយាយដោយលើដៃទទួលយករបស់ដែរនាងភ្លេចនោះពីអ្នកបម្រើស្រីម្នាក់ដែរនាងបានប្រើឲ្យនាងទ្បើងទៅយករបស់នេះមកឲ្យនាងមុននេះ។
«លោកគិតថាខ្ញុំត្រទ្បប់មកធ្វើមនុស្សល្ងង់ឲ្យលោកបោកប្រើទៀតឬ?»ជេយ៉ុងញញឹមទ្បើងចំអន់ដល់ភាពល្ងង់ខ្លៅរបស់ខ្លួនឯង នាងមិនគួរណាស្រទ្បាស់គេងុបងុលរហូតដល់ល្ងង់មើលមិនដឹងថាគេបោកប្រាស់នាងសោះកាលនោះលោកចនក៏បាននិយាយដាសតឿននាងហើយប៉ុន្តែនាងមិនស្តាប់ក៏ព្រោះតែការស្រទ្បាញ់ធ្វើឲ្យនាងខ្វាក់ភ្នែកគិតថាជុងហ្គុកល្អហើយលោកចននិយាយព្រោះតែចងឲ្យកូនគេមានក្តីសុខទៅវិញ។
«ខ្ញុំសូមទោសដែរអូសទាញនាងឲ្យមកពាក់ព័ន្ធនិងរឿងរបស់ខ្ញុំព្រោះតែ...»ជុងហ្គុកនិយាយទ្បើយដោយការដឹងខុសគេប៉ុន្តែគេមិនទាន់ទាំងបាននិយាយបកស្រាឲ្យនាងបានយល់ផងជុងហ្គុកក៏ត្រូវបង្អាក់សម្តីនៅពេលដែរត្រូវជេយ៉ុងនិយាយកាត់។
«ព្រោះអ្វី?ព្រោះលោកអាត្មានិយមមែនទេ?ហើយពេលនេះយ៉ាងមិចហើយភាពអាត្មានិយមរបស់លោកទទួលបានផ្លែកផ្កាហើយឬនៅ?ជុងម៉ូនាងនៅតែទទួលយកលោកដែរទាំងដែរលោកធ្វើដាក់នាងដល់ថ្នាក់នេះដែរទេ?»ជេយ៉ុងធ្វើជាចង់ចឹញ្ចើមសួរសំណួរបែបសើចចំអក់ទៅកាន់ជុងហ្គុកយ៉ាងច្រើនមិនចាំឲ្យគេមានឆ្លើយនិងសំណួរនាងរួចនៅទ្បើយហើយនាងក៏មិនបានត្រូវការឲ្យគេឆ្លើយនោះដែរពីព្រោះនាងអាចទាយចម្លើយរបស់គេរួចមុនទៅហើយ។
«ចៃដន្យអីខ្ញុំការត្រូវត្រទ្បប់ទៅវិញពេលនេះលាសិនហើយ»ថាហើយជេយ៉ុងក៏ក្រលាសសក់បោះជំហានដើរកាច់រាងដើរចេញទៅ នាងមិនបានខឹងស្អប់ជុងម៉ូដែរព្រោះតែនាងទើបជុងហ្គុមកសូមនាងផ្តាច់ទំនាក់ទំនងគ្នានោះទេគឺនាងបែរជាអាណិតជុងម៉ូទៅវិញព្រោះតាំងតែពីដើម្បីមករូបនាងបានធ្វើខុសលើជុងម៉ូខ្លាំងណាស់ហើយនាងក៏ជួបរឿងមិនតិចទេដល់ពេលនេះទើបនាងដឹងថាអ្នកដែរនាងគួរស្អប់គួរខឹងគឺជាជុងហ្គុកមនុស្សដែរនាងស្រទ្បាញ់នេះទៅវិញទេ។
ចំណែកឯងជុងហ្គុកវិញគេក៏មិនអាចធ្វើអ្វីបានដូចគ្នាគេបានត្រឹមតែឈរគិតពីកំហុសរបស់គេដែរបានសាងមកទៅលើមនុស្សនៅជំុវិញខ្លួនរបស់គេដល់នេះគេទើបយល់ច្បាស់ថាក៏ព្រោះតែការសងសឹងគ្មានទីបញ្ចប់របស់គេធ្វើឲ្យបាត់បងមនុស្សនៅជុំវិញខ្លួនដែរស្រទ្បាញ់គេអស់គ្មានសល់សូម្បីតែម្នាក់សូម្បីតែប្រពន្ធកូនឪពុកមិត្តភក្ភិគេបានបានបំផ្លាញ់មិត្តភាពទំនុកចិត្តនិងការស្រទ្បញ់របស់អ្នកគ្រប់គ្នាអស់គ្មានសល់នោះទ្បើយឈរគិតបានបន្តិចទឹកភ្នែកកូនប្រុសក៏ស្រក់ចុះមកដោយមិនដឹងខ្លួនក្នុងចិត្តនិងបេះដូងរបស់គេវាឈឺខ្ទេចខ្ទាំឯកោខ្លាំងណាស់នៅពេលនេះគេមិនខុសពីមនុស្សដែរឈរកំពុងតែវង្វេងនៅវាល់ខ្សាច់ក្តៅម្នាក់ឯងយ៉ាងអញ្ចឹងគឺសូម្បីតែអ្នកកម្រើនៅក្នុងផ្ទះក៏គ្មាអ្នកណានិយាយរកគេដែរ។
មួយខែក្រោយមក
អស់រយៈពេលមួយខែជាងហើយដែរជុងហ្គុគេចាប់ផ្តើមក្លាយខ្លួនជាមនុស្សប្រមឹងមួយថ្ងៃៗគិតតែពីផឹកសំងំឃុំខ្លួនឯងនៅក្នុងបន្ទប់មិនចេញទៅក្រៅមិនគិតគូរធ្វើអ្វីទាំងអស់គឺគិតតែពីរឿងផឹកស្រាហើយនៅពេលស្រវឹងក៏ស្រែកយំទន្ទេញពេកសូមទោសមិនឈប់ស្ថានភាពគេពេលនេះគឺវាពិបាកមើលជាងកាលដែរគេដឹងថាជុងម៉ូបានស្លាប់កាលពី5ឆ្នាំមុនទៅទៀត។
«អ្នកបម្រើយកស្រាឲ្យខ្ញុំថែមទៀត អ្នកបម្រើៗ»ជុងហ្គុកនៅពេលដែរផឹកស្រាអស់ក៏ស្រែកក្តែងៗពីទៅបន្ទប់ឲ្យអ្នកបម្រើនៅក្នុងផ្ទះយកស្រាមកឲ្យគេថែមតាមទម្លាប់របស់គេប្រចាំថ្ងៃគឺបែបនេះប៉ុន្តែចម្លែកអីតែថ្ងៃនេះទោះបីជាគេខំប្រឹងស្រែកយ៉ាងណាក៏នៅតែមិនមានអ្នកណាអើពើរឆ្លើយនិងលើកស្រាចូលមកឲ្យគេសោះជាហេតុធ្វើឲ្យនាយកម្លោះខឹងម៉ួម៉ៅជាខ្លាំងទើបគេសម្រេចចិត្តចេញពីបន្ទប់យកស្រាផឹកដោយខ្លួនឯង។
«ចៅហ្វាយចង់ទៅទាន់»សេវ៉ូនដែរទើបនិងមកដល់ផ្ទះកាលបើពេលដែរឃើញចៅហ្វាយប្រុសរបស់ខ្លួនកំពុងតែដើរទាំងដំណើរត្រេតត្រូតមិនត្រងផ្លូវចុះមកគេក៏ប្រញាប់រត់ទៅគ្រាហ៍គេដាក់ឲ្យអង្គុយលើសាទ្បុង។
«អ្នកនៅក្នុងផ្ទះទៅណាអស់ហើយហេតុអ្វីក៏គ្មានអ្នកណាយកស្រាឲ្យខ្ញុំ»ជុងហ្គុកសួរទៅកាន់ជំនិតដោយសម្លេងងុលៗបែបមនុស្សស្រវឹងហើយក៏ងាក់ទៅសម្លឹងមើលនៅជំវិញខ្លួនទើបឃើញថាសភាពនៅក្នុងផ្ទះស្ងាត់ឈឹងប្រៀបដូចជាគ្មានមនុស្សនៅយ៉ាងអញ្ចឹងជាហេតុធ្វើឲ្យគេមិនឆ្ងល់មិនបានពិតមែន។
«គ្រប់គ្នាទៅកន្លែកមង្គលការអស់ហើយទាន់»
«មង្គលការរបស់អ្នកណា?»ជុងហ្គុកចង់ចឹញ្ចើមទ្បើងមកដោយការងឿយឆ្ងល់ តើមង្គលការអ្នកណាទៅ?ហេតុអ្វីក៏គេមិនដឹងហើយមានហេតុផលអ្វីដែរត្រូវមនុស្សមន្នាក្នុងផ្ទះរបស់គេទាំងអ្នកបម្រើទាំងអស់ត្រូវចូលរួមដែរឬអ្នកដែរ?ឬអ្នកដែររៀបការនោះជាសមាជិករបស់គ្រួសាររបស់គេប៉ុន្តែមិចនិងអាចទៅបើគេនេះទីនេះមិនដឹងរឿងហើយលោកប៉ារបស់គេគាត់ក៏មិនយកអ្នកណាទៀតដែរអញ្ចឹងមានតែជាជុងម៉ូ?មិនអាចគេនាងមិនធ្វើបែបនោះទ្បើយ។គ្រាន់តែលឺពាក្យថាមង្គលការធ្វើឲ្យសួរជាច្រើនលោតជាសញ្ញាសួរពេញខួរក្បាល់របស់គេគ្មានចម្លើយ។
«ជាមង្គលការរបស់អ្នកនាងតូចជុងម៉ូនិងលោកផាកជីមីន»

ប្អូនស្រីសម្អប់Where stories live. Discover now