នៅមន្ទីរពេទ្យ
«អ្នកម៉ាក់ៗ»សម្លេងតូចឆ្មាដែរស្តាប់មើលទៅហ៊ាកដូចជាម្ចាស់សម្លេងមួយនោះក្មេងខ្លាំងណាស់មិនដឹងថាលាន់លឺពីជ្រុងខាងណាឲ្យប្រាកដទ្បើយ។
«សម្លេងអ្វីនិង?»ជុងម៉ូខំប្រឹងងាក់សម្លឹងរកមើលប្រភពន័យសម្លេងស្រួតស្រេះនោះចុះទ្បើងនៅជុំវិញឃើញមានតែអាបខ្មៅងងឹតគ្រប់ទិសទីទោះបីជានាងមិនបានមើលឃើញម្ចាស់សម្លេងប៉ុន្តែនាងក៏អាចស្មានដឹងថាសម្លេងមួយនេះជាសម្លេងក្មេងតូច។
«អ្នកម៉ាក់កូនត្រទ្បប់មកវិញហើយ»សម្លេងស្រួយស្រេះគ្មានម្ចាស់រូបរាងនោះនៅតែបន្តទ្បើងមិនឈប់ ដោយប្រាប់ទៅកាន់នាងតូចដែរកំពុងតែដើរវិលវល់មិនដឹងកោះត្រើនោះឲ្យបានដឹងពីវត្តមានរបស់ខ្លួន។
«អ្នកណា?»ជុងម៉ូនាងភ័យទ្បើងញញ័រខ្លួនអស់ទៅហើយនៅសុខក៏មកដល់កន្លែងណាក៏មិនហើយថែមទាំងមានសម្លេងចម្លែកស្រែកហៅនាងល្ហើយថែមទៀត ប៉ុន្តែអ្វីដែលកាន់តែចម្លែកមួយទៀតនោះគឺនាងដូចជាមានអារម្មណ៍មនោសចេនាជាមួយនិងក្មេងម្នាក់នោះយ៉ាងចម្លែកយ៉ាងមិចក៏មិនដឹង។
«គឺកូន...ម៉ាក់មិនចាំកូនទេឬ?អ្ហឹកៗ»សម្លេងក្មេងយំខ្សឹបខ្សួលអណ្តើតអណ្តាកលឺលាន់យ៉ាងខ្ទងគ្រប់ទិសទីរហូតដល់មានខ្យល់មួយមេធំបក់បោកផ្សែងអាប់ខ្មៅនោះចេញទៅអស់បន្សល់តែទិដ្ឋាភាពទទេស្អាត់របស់បន្ទប់ដ៏ធំមួយដោយមានរាងកាយតូចរបស់ជុងម៉ូនៅឈរចំកណ្តាល់បន្ទប់នោះដោយការងឿយឆ្ងល់នេះវាជាសុបិន្តឬក៏អ្វីឲ្យប្រាកដទៅនាងវិលវុលអស់ហើយ។
««ជុងម៉ូននាងមានកូនមែនទេ?»សម្លេងយ៉ាងសោះកក្រោះបន្លឺទ្បើងនៅខាងក្រោយខ្នងស្រីតូចធ្វើឲ្យនាងប្រញាប់ងាក់មុខទៅរងប្រភពយ៉ាងលឿង។
«គឺខ្ញុំ...»ជុងម៉ូនាងបម្រុងនិងស្រែកតវ៉ាងនិងគេថានាងគ្មានកូនដូចដែរគេសួរនៅទេប៉ុន្តែនាងក៏ស្រាប់តែប្រទះភ្នែកមកឃើញពោះរបស់នាងប៉ោងធំប្រៀបដូចជាមនស្សស្រីថាដែរមានកូនជិតគ្រប់ខែយ៉ាងអញ្ចឹង ជាហេតុធ្វើឲ្យនាងវិលវុលច្របូកច្រល់មិនយល់ថាមានស្អីកើតជាសុបិន្តឬការពិតឲ្យប្រាកដនោះទេ ប៉ុន្តែបើជាសុបិន្តពិតមែននាងសូមភ្ញាក់វិញឲ្យលឿបំផុតព្រោះថានិងស្ទើរទ្បប់ខួរព្រោះសុបិន្តឆ្កួតមួយនេះហើយ។
«យកកូននេះចេញទៅ»ជុងហ្គុកបើសម្តីយ៉ាងឈាមត្រជាក់លាយលំជាមួយនិងទឹកមុនស្មើរធេងគ្មានអារម្មណ៍គ្មានមនោសចេតនា មុននិងបោះជំហាន់យឺតទៅរកភរិយារបស់ខ្លួនយឺតៗ។
«ទេ!លោកជាឪពុកគេប្រភេទអីទើបចង់សម្លាប់កូនខ្លួនឯង?»គ្រាន់តែបានលឺប្រយោគរបស់ជុងហ្គុហើយធ្វើជុងម៉ូច្រទ្បោតទ្បើងមកតែម្ដង មនុស្សស្អីហេតុអ្វីក៏អាក្រក់ខ្លាំងយ៉ាងនេះ ចង់សម្លាប់កូនខ្លួនឯងដែរមិនទាន់ទាំងបានឃើញពន្លឺថ្ងៃផងនិង នេះចិត្តគេសាកមកពីអ្វីទៅទើបមិនចេះស្រទ្បាញ់កូនខ្លួនឯងហេតុអ្វីក៏អាក្រក់ខ្លាំងបែបនេះ។
«បើលោកមិនត្រូវការគេតែខ្ញុំត្រូវការគេ មិនយ៉ាងណាខ្ញុំនៅតែអះអាងថាខ្ញុំនិងទុកកូននេះ»ជុងម៉ូស្រែតវ៉ាងនិងបញ្ចាក់ទៅកាន់ស្វាមីចិត្តខ្មៅនោះឲ្យបានស្តាប់បានយ៉ាងច្បាស់នាងមិនព្រមយកកូនចេញនោះទ្បើយចង់គេវៃនាងដល់ស្លាប់ទៀតក៏នាងនៅតែអះអាងយ៉ងច្បាស់ថានាងមិនយកកូនចេញជាដាច់ខាត់។
«ក្រាក»នៅពេលដែរនិយាយចប់ស្រីល្អក៏បង្វិលខ្លួនដើរទៅបើកទ្វាបំណងចង់ចេញទៅខាងខណ:ពេលមួយនោះស្រាប់តែ...។ជេយ៉ុងមិនដឹងថានាងដើរមកឈរនៅចំពីមុខមាត់ទ្វានោះតាំងតែពីពេលណាមកទ្បើយគ្រាន់តែឃើញជុងម៉ូបើកទ្វាចេញមកភ្លាមនាងក៏យកកូនកាំបិតទៅចាក់ពោះប៉ះៗរបស់ជុងម៉ូឲ្យមុតកប់ជ្រៅហូរឈាមចុះមកយ៉ាងច្រើន
«ជ្រឹប...! អ៊ួយ ឈ-ឈាម»ជុងម៉ូលើកដៃខ្លួងឯងទៅស្ទាប់ពោះប៉ោងដែតមានកូនតូចនៅក្នុងនោះចំកន្លែងដែរជេយ៉ុងចាកនាងមុននេះឃើញថាមានឈាមស្រក់ហូរមកយ៉ាងច្រើនធ្វើឲ្យជុងម៉ូនាងថ្ងួចថ្ងូវដោយការឈឺចាប់ទ្បើងមកជាខ្លាំងអ្វីដែរកាន់តែធ្វើឲ្យនាងឈឺទៀតនោះគឺថាជេយ៉ុងនាងដើរបោះជំហានរំលងរាងកាយតូចដែរដួលដេកក្នុងថ្លក់ឈាមទៅរកជុងហ្គុកហើយពួកគែក៏អោបចង្កេះគ្នាយ៉ងស្និតស្នាល់ជាមួយនិងស្នាមញញឹមយ៉ាងឃោឃៅនិងឈាមត្រជាក់សម្លឹងមកកាន់ជុងម៉ូដោយការសើចចំអក់ថែមទៀតផង។
«ជេយ៉ុង នា-នាង សម្លាប់កូន កូនខ្ញុំ»ជុងម៉ូឧទានទ្បើងមកដោយសម្លេងសូវដក់ដង្ហើមស្ទើរតែមកដល់គ្នាសម្លឹងទៅមើលស្វាមីនិងសាហាយរបស់ប្តីនាងដោយកែវភ្នែកក្រហមឆ្អៅពោលពេលតៅដោយការឈឺចាប់ ប្តីដែលនាងស្រឡាញ់គេអស់ពីបេះដូងបែបមកឈរសើចសប្បាយចិត្តជាមួយនិងការសម្លាប់របស់នាងដែរជិតនិងមកដល់នេះទៅវិញ។
«ជុងម៉ូៗ»ថេហ្វីនដែរនៅអង្គុយកំដរជុងម៉ូនៅមន្ទឺពេទ្យនោះការបើឃើញអាការ:ចម្លែករបស់មិត្តនាងក៏ចាប់ផ្តើមភ័យទើបនាងខំប្រឹងស្រែកហៅឈ្មោះមិត្តមិនឈប់។
«កូន កូន»ជុងម៉ូនាងនៅតែស្រែកពាក្យថាកូនៗមិនឈប់ទាំងភ្នែកទាំងគូរនៅបឹទមិនព្រមបើសោះ បន្តិចក្រោយមកជុងម៉ូនាងក៏ស្រាប់តែកន្រ្តាក់រាងកាយស្ទុះក្រោកអង្គយទ្បើងមកទាំងបេះដូងលោតបឹបដាក់ដង្ហើយស្ទើរមិនដល់គ្នាថ្ងាស់បែកញើសជោគ។
«សុបិន្តទេឬ?»ស្រីល្អឧទានសួរខ្លួនឯងតិចៗពុទ្ធោអើយជាសុបិន្តទេ នាងស្ទើរតែដាច់ខ្យល់ស្លាប់ក្នុងសុបិន្តទៅហើយមិនដឹងជាសុបិន្តឆ្កួតទ្បប់ស្អីទេដូចការពិតខ្លាំងណាស់។
«ជុងម៉ូៗឯងកើតអី?មិនអីទេមែនទេ»ថេហ្វីនស្រដីទ្បើងដោយការព្រួយបារម្ភពីមិត្តចង់ដាច់ខ្យល់ចេញសកម្មភាពមកកន្រ្តាក់អីបែបនេះអ្នកណាមិនបារម្ភទៅ។
«ហ្អឺម...!!គឺមិនអីទេណាឯងយើងគ្រាន់តែសុបិន្តអាក្រក់តែប៉ុណុះ»ជុងម៉ូដកដង្ហើយយ៉ាងវែងដោយការធូរចិត្តនិងញញឹមយ៉ាងស្រស់បញ្ចាក់ទៅកាន់មិត្តថានាងមិនអីទេអូខេគ្រប់យ៉ាងគ្រាន់តែជាសុបិន្តអាក្រក់គ្នាមានអ្វីដែរត្រូគិតបារម្ភអីច្រើនទេ។
YOU ARE READING
ប្អូនស្រីសម្អប់
Actionស៊េរី:សម្អប់បេះដូង(Season1) «ខ្ញុំស្អប់នាងដែលកើតមកជាប្អូនស្រីរបស់ខ្ញុំ ប៉ុន្តែខ្ញុំស្រឡាញ់នាងប្រសិនបើនាងជាអ្នកដទៃមិនជាបើសាច់ឈាមអ្វីនិងខ្ញុំ»ជុងហ្គុក Jeon Jungkook ♡︎ Jeon Jung Moo