ភាគ65(រៀបការព្រោះអ្វី)

603 23 2
                                    

«ជុងម៉ូកូនចង់ទៅណា?»ខណ:ដែរលោកចនគាត់កំពុងតែដើតបម្រុងនិងទៅបន្ទប់របស់គាត់ក៏ស្រាប់តែគាត់ប្រទះភ្នែកទៅឃើកូនស្រីកំពុងតែរើឥវ៉ាបំណងដូចជាចង់ចេញទៅណាទើបគាត់ប្រញ៉ាប់ទៅសួរនាំ។
«កូនគិតថានិងទៅក្រៅផ្ទះមួយរយ:»ស្រីតូចតបតទៅកាន់ចំណួរអ្នកជាឪពុកវិញដោយសម្លេងសូវលាយលំជាមួយទឹកមុខក្រៀក្រំបំផុតមិនដូចកាលពីមុននេះទ្បើយ។
«កូនចាកចេញពីផ្ទះក្នុងកាលទេសបែបនេះមិនបានទេ បើកូនចេញនៅនេះវាប្រៀបដូចជាកូនព្រមបើកដៃឲ្យជុងហ្គុកជាមួយនិងស្រីរបស់គេរស់នៅសុខស្រួលលើគំនរទុក្ខរបស់កូនអញ្ចឹង»មិនមែនគាត់មិនចង់ឲ្យកូនចេញទៅដើម្បីឲ្យនាងធូរស្បើយចិត្តខ្លះនោះទេប៉ុន្តែប្រសិនបើនាងព្រមចាកចេញទៅនៅពេលនេះនោះនិងកាន់តែធ្វើឲ្យជុងហ្គុកបានចិត្តធ្វើទង្វើរកាន់តែអាក្រក់កាន់តែច្រើនព្រោះគេគ្មានឆ្អឹងទទឹកកគេអាចនិងធ្វើឲ្យនាងឈឺចាប់ទ្វេរដងទៀតក៏ថាបានហេតុនេះហើយទើបគាត់មិនឲ្យជុងម៉ូចេញទៅណា។
«ប៉ុន្តែកូនពិតជាទៅលេងរួចពិតមែនអ្ហឹកៗ»ជុងម៉ូស្តូកខ្លួនទៅលើឥដ្ឋយំទាំងកាយញ័រទទ្រើកនាងពិតជាទៅលែងរួចហើយនាងហត់ ហត់ខ្លាំងណាស់បេះដូងឈឺព្រឹកស្រពន់អស់ហើយនាងមក មិនចង់ឲ្យឃើញជុងហ្គុកគេផ្អែមល្ហែមជាមួយនិងស្រីម្នាក់នោះទៀតទេព្រោះនៅពេលដែរឃើញហើយធ្វើឲ្យដុំសាច់នៅក្នុងប្រអប់ទ្រូវាកន្រ្តាឈឺទ្បើងពើតៗ។
«ប៉ាសុំទោសណាកូន»លោកចនស្រវារាងកាយតូចរបស់កូនស្រីទៅអោបក្រសោបព្រមទាំអង្អែលក្បាលនាងតិចៗជាការលួងលោម គាត់ពិតជាអាណិតកូនខ្លាំងណាស់ប៉ុន្តែគាត់ជួយអ្វីនាងមិនបានទាំងដែរគ្រប់យ៉ាងកើតទ្បើងសិតសឹងតែជាកំហុសរបស់គាត់។
«លោកប៉ាមិនខុសកុំសូមទោសកូនអី»នាងមិនយល់សោះថាហេតុអ្វីប៉ារបស់ខ្លួនចេះតែប្រើពាក្យថាសូមទោស សូមទោសទាំងដែរទាំងដែរគាត់មិនទាំងបានធ្វើខុសអ្វីចំពោះនាងសោះឬក៏គាត់មានអ្វីលាក់បាំមិនឲ្យនាងបានដឹង? កិរិយារបស់គាត់បែបនេះកាន់តែសង្ស័យហើយថាគាត់មានលាក់បាំអ្វីជាមួយនិងនាង។
«ជាកំហុសរបស់ប៉ាណាកូន គឺប៉ាធ្លាប់ធ្វើខុសដាក់ម៉ាក់របស់ជុងហ្គុកថៃ្ងរៀបការប៉ាចោលម៉ាករបស់គេទៅរកម៉ាក់របស់កូន គ្រប់ពេលប៉ាតែទុកម៉ាគេចោលជិះជាន់ធ្វើទានកម្មផ្លូវចិត្តដាក់ម៉ាក់គេរហូតដល់ម៉ាក់របស់គេស្លាប់ គ្រប់យ៉ាងគឺមកពីប៉ាតែម្នាក់គត់ ប៉ាដឹងថាជុងហ្គុកគេធ្វើបែបនេះគឺដើមសងសឹងនិងរឿងគ្រប់យ៉ាងដែរប៉ាធ្វើទៅលើម៉ាក់របស់គេ ជុងហ្គុកគេបានដឹងរឿងទាំងអស់នេះច្បាស់ខ្លាំងណាស់ទើបគេរៀបគម្រោងការសងសឹងនិងប៉ាដោយដើរតាមប្រវត្តិសាស្រ្តាច្រំដែលមួយនេះធ្វើទៅលើកូន ប៉ុន្តែកូនកុំបារម្ភអីណាប៉ានិងទៅនិយាយជាមួយនិងគេមិនឲ្យធ្វើបែបនេះដាក់កូនទេ»នៅទីបំផុតលោកចនគាត់ដាច់ចិត្តនិយាយការពិតប្រទៅកាន់កូនស្រីរបស់ខ្លួនហើយលោកចននិយាយរៀបរាប់ទាំងទឹកភ្នែកន័យការដឹងកំហុសនិងវិប្បិសារីស្រក់ហូរចុះមកដោយហាមឃាត់មិនបាន គាត់ដឹងច្បាស់ថាគាត់ខុសប៉ុន្តែគាត់មិនព្រមឲ្យជុងម៉ូមករងទុក្ខជំនួសគាត់ទ្បើយគាត់ជាអ្នកសាងទុកឲ្យគាតទទួលយកវាតែម្នាក់ឯងចុះ។
«លោកប៉ាទៅនិយាយជាមួយនិងជុងហ្គុកមិនដឹងរឿងទេ រឿងនេះជារឿងរបស់កូនហើយនិងជុងហ្គុកទុកឲ្យកូនជាអ្នកទៅសោះស្រាយជាមួយនិងគេដោយខ្លួនឯងផ្ទាលទៅចុះ»នាងដឹងច្បាស់ណាស់ថាជុងហ្គុកគេកំពុងតែខឹងនិងលោកចនក៏ទោះបីជាគាត់ទៅអង្វរលន់ទួរគេឲ្យឈប់ធ្វើបែបនេះទៀតក៏គេមិនឈប់ដែរមានតែផ្គើនធ្វើលើសដើម ម៉្យាងវិញទៀតរឿងនេះជារឿងប្តីប្រពន្ធនាង អញ្ចឹងហើយទុកឲ្យនាហជាអ្នកដោះស្រាយដោយខ្លួនឯងចុះបើទៅមុខបន្តទៀតមិនបានក៏មិនបាច់បន្ត។
«ឲ្យប៉ាសូមទោសណាម៉ូ»គាត់មិនដឹងថាត្រូវនិយាយពាក្យអ្វីក្រៅពីពាក្យថាសូមទោសមកកាន់កូននោះទេគឺព្រោះតែគាត់ម្នាក់គត់ទើបធ្វើឲ្យកូនពិបាកបែបនេះ។
ថ្ងៃបន្ទាប់
នៅថ្ងៃនេះជុងម៉ូរៀបចំខ្លួនចេញពីផ្ទះទាំងព្រឹកព្រលឹមស្រាងៗមិនដឹងថានាងទៅធ្វើការឬចង់ទៅណាផ្សេងទ្បើយកន្លងផុតជាច្រើនម៉ោងពេលនេះនាងក៏និងត្រទ្បប់មកផ្ទះវិញមុនម៉ោងចេញពីធ្វើការគឺលឿនខុសប្លែកពីធម្មតាតែម្តង។
ស្រីតូចបោះជំហានយឺតចូលទីខាងក្នុងផ្ទះដោយទឹកមុខមាំទាំមជាមួយនិងដៃម្ខាងមានកាន់ឯសារអ្វីក៏មិនដឹង ដើរបានបន្តិចក៏ស្រាប់តែទុចដណ្តើរភ្លាមនៅពេលដែរនាងប្រទះភ្នែកទៅឃើញស្វាមីរបស់ខ្លួនកំពុងតែអង្គុយនៅតុអាហារដោយមានជេយ៉ុងសង្សាររបស់គេនៅអង្គុយពីលើភ្លៅមាំរបស់គេបញ្ចុកបាយគ្នាយ៉ាងផ្អែមល្ហែមជាហេតុធ្វើឲ្យរដួសចាស់របស់នាងត្រចាប់ឈឺទ្បើងពើតៗម្ដងទៀតហើយប៉ុន្តែក៏ទោះបីជាយ៉ាងណាក៏នាងតូចនៅតែខាំមាត់លេបការឈឺចាប់ទុកមិនបង្ហាញចេញមកទ្បើយហើយក៏បោះជំហាន់ចូលទៅរកកម្លោះក្រមុំមួយគូរនៅទាំងទ្រូងខ្ទិចខ្ទាំម។
«ជុងហ្គុកខ្ញុំមានរឿងចង់និងជាមួយនិងលោក»សម្លេងស្រាល់របស់ស្រីតូចនិយាយទៅកាន់អ្នកដែរមានសិទ្ធជាប្តីនោះដោយផ្លាសប្តូរសព្វនាមន័យការហៅគ្រប់យ៉ាងស្តាប់មើលទៅវាប្រៀបដូចជាអ្នកដទៃគ្មានអ្វីពាក់ព័ទ្ធ។
«មានរឿងអ្វីយាយទីនេះមកខ្ញុំចាំស្តាប់»ជុងហ្គុកនិយាយដោយមិនសូម្បីតែងាក់ទៅមើលមុខរបស់ភរិយាសូម្បីតែបន្តិចសោះទ្បើយគេបែបជាទៅអោបថើបបញ្ឈឺនាងតូចយ៉ាងសមចិត្តទៅវិញ។
«តែនាង...»ជុងម៉ូនៅអេះអុញមិនចង់និយាយទ្បើយព្រោះគិតថារឿងនេះជារឿងផ្ទាល់ខ្លួនរវាងប្តីប្រពន្ធនាងមិនគួរណាឲ្យអ្នកដទៃមកដឹងលឺដែរនេះទេ។
«ជេយ៉ុងអូនមិនបាច់ចេញទៅណាទេនៅស្តាប់ជាមួយនិងគ្នានៅទីនេះហើយ»ខណ:ពេលដែលជេយ៉ុងនងឃើញថាជុងម៉ូនាងអេះអុញមិនចងលនិយាយចេញមកព្រោះតែមានវត្តមានរបស់នាងនៅទីនេះទើបនាងបម្រុងនិងងើបខ្លួនចេញពីភ្លៅមាំរបស់ជុងហ្គុក ប៉ុន្តែក៏ត្រូវគេអោបចង្កេះរបស់នាងជាប់មិនឲ្យងើបចេញទៅណាហើយថែមទាំងស្រដីទ្បើងដោយប្តូរសព្វនាមរបស់នាងថែមទៀតធ្វើឲ្យនាងសប្បាយចិត្តរីកថ្លើមមិនស្ទើរទេ។
«មានរឿងអីនិយាយមកចុះ»
«លោករៀបការជាមួយនិងខ្ញុំក៏ព្រោះតែស្រទ្បាញ់ខ្ញុំឬព្រោះអ្វី?»

ប្អូនស្រីសម្អប់Where stories live. Discover now