ភាគ46

822 29 0
                                    

អាចថាជាសំណាក់ដែរព្រោះកន្លែងដែរពួកគេទាំងពីររមាលធ្លាក់ចុះទៅគ្មានដុំថ្មធំឬដើមឈើអ្វីនៅទើសទាលទ្បើយគឺមានសិតសឹងតែជាស្លឹងឈើរងាប់ៗដែរជ្រុះធ្លាក់ចុះមកទើបលើដីទើបគេមិនបានត្រូវរបួសអ្វីធ្ងន់ធ្ងរ។
«ជុងម៉ូៗអូនមិនអីទេមែនទេ?»បន្ទាប់ពីរមាលធ្លាក់មកដល់ខាងក្រោមជុងហ្គុកក៏លើប្រអប់ដៃសាសអង្រួនរាងកាយតូដែរគេងសន្លប់លើដើមទ្រូងរបស់គេនេះតិចៗតែក៏មិនបានលឺអ្វីឆ្លើយតបសោះទើបគេបានដឹងថាព្រោះតែនាងភ័យខ្លាចខ្លាំងពេកទើបមកសន្លប់លើទ្រូងរបស់គេបែបនេះដោយឃើញថានាងមិនបានត្រូវរបួសអ្វីគ្រាន់តែសន្លប់គេក៏ធូរចិត្ត។
«ខ្ញុំនៅរស់ទេមែនទេ?»មិនយូរប៉ុន្មានជុងម៉ូក៏បានភ្ញាក់ពីសន្លប់នោះវិញហើយក៏ប្រញាប់ស្ទុះស្ទានក្រោកទ្បើងអង្គុយហើយក៏លើប្រអប់ដៃតូចរបស់ខ្លួនក្រសោបខ្លួនប្រាណខ្លួននិងផ្ទៃមុខសរលោងរបស់នាងដោយចិទប្រស្នាសួរមកកាន់ខ្លួនឯងនេះនាងនៅរសមិនទានស្លាប់ទេឬ?មុននេះបន្ទាប់ពីធ្លាក់ចុះមកដល់ខាងក្រោមនាងគិតថានាងមិនរស់ដល់ថ្ងៃស្អែកទេក៏ត្រូវស្លាប់យោមកោះនេះហើយតើ។
«អួយ៎លោកឆ្កួតទេក្តិចខ្ញុំធ្វើអី?»ជុងម៉ូលើប្រអប់ដៃតូចរបស់ខ្លួនទៅអង្អែលត្រងកន្លែងដែរគេបានក្តិចនាងមុននោះដោយសម្លក់មុខគេឲ្យថ្លែគេឆ្កួតទេឬ?យ៉ាងមិចហេតុអ្វីនៅសុខមកក្តិចនាងចង់ដាច់សាច់បែបនេះសាច់មនុស្សណាមិនមែនស្បែកតុក្តាតទេដែរក្តិចមួលមិនឈឺនោះគួរឲ្យស្អប់ពិតមែនហើយប្រុសម្នាក់នេះ។
«ក្តិចឲ្យដឹងថាអូននៅរស់មិនបានស្លាប់»ជុងហ្គុកនិយាយទាំងសើចញឹមដាក់នាងគេចង់ខ្លាចនិងកែវភ្នែកដ៏មុខស្រួចរបស់នាងដែរសម្លក់គេហើយមើលសម្លក់ដូចជាចង់ចាប់ហែកសាច់គេសុីទាំងរស់អញ្ចឹង។
«អូនចង់ទៅណា»ខណ:ដែរបានឃើញជុងម៉ូនាងស្រវេស្រវាដូចជាចង់ក្រោកដើរទៅណាទើបនាយកម្លោះប្រញាប់សួរដេញដោយនាង។
«ចេញទៅឲ្យឆ្ងាយពីមនុស្សគ្រោះថ្នាក់ដូចជាលោក»ស្រីល្អខំប្រឹងប្រវេប្រវាក្រោកឈរទ្បើងតែនាងមានអារម្មណ៍ថាជើងរបសនាងដូចជាឈឺក្រោកទ្បើងមិចសោះក្រោកបានបន្តុចនាងក៏ក្រទ្បាចជើងដួលទៅតែជាសំណាងដែរមានជុងហ្គុកគេចូលខ្លួមមកទៅត្រកងរាងកាយរូតរបស់ជុងម៉ូមកអោបផ្អឹបជាប់នៅនិងដើមទ្រូងហាប់ណែនរបស់គេធ្វើឲ្យអ្នកទាំងពីរប្រសព្វគ្នានិងសម្លឹងបាញ់ទៅគ្នាទៅវិញទៅមកមិនដាក់ ជុងហ្គុកលោមមុខសង្ហារទៅរកផ្ទៃមុខរលោងរបស់ជុងម៉ូសន្សឹមមុននិងមទំលាក់បបូមាត់ស្រទន់ដូចជាមនុស្សស្រីរបស់ខ្លួនទៅប្រថាត់លើបបូរមាត់ស្តើងពណ៍សុីជម្ពូរបស់ស្រីតូចហើយនាងក៏ព្រមបើកមាត់តបស្នងស្នាមថើបទៅគេវិញដោយការឈ្លួនវង្វេងដូចមានអ្វីមកពង្វួកនាងយ៉ាងអញ្ចឹង។
«លែងខ្ញុំ»ជុងម៉ូលើប្រអប់ដៃតូចរបស់ខ្លួនរុញច្រានដើមទ្រូងមាំរបស់ជុងហ្គុកឲ្យឃ្លាតឆ្ងាយពីខ្លួនបន្តិចហើយក៏បែបខ្នងដាក់ទាំងផ្ទៃមុខសម៉តរលោងក៏ប្រែជាក្រហមទ្បើងមកព្រឿងនៅលើថ្ពាលប៉ោងៗរបស់នាងអៀនហើយក៏ខ្មាសដូចគ្នាមិនគួរណាទៅលង់ខ្លួនតាមការបបួលអញ្ជើញតសោះ តែនាងចាប់ផ្តើមកើតមានអារម្មណ៍ចម្លែងស្អីក៏មិនដឹងមកទៀតហើយឲ្យនៅស្និតស្នាលនិងគេយ៉ាងមិចក៏មិនដឹងនេទេតែដឹងត្រឹមថាបេះដូងលោតញាប់ខុសពីធម្មតាហើយក៏កក្តៅនិងមានអារម្មណ៍ល្អពេលដែរបាននៅក្បែរគេបែបនេះវាដូចជាអារម្មណ៍ស្នេហាយ៉ាងមិចក៏មិនដឹងទេមួយវិញទៀតនាងកាន់តែចម្លែកចិត្តកាន់តែខ្លាំងគឺកាន់តែមើលផ្ទៃមុខសង្ហាររបស់គេនាងដូចជាធ្លាប់ស្គាល់គេពីមុនមកតែនាងមិនចាំសោះរកនឹកមកនឃើញទាល់តែសោះ។
«អូនអៀនឬ?»ជុងហ្គុកចង់ចិញ្ចើមដាក់អ្នកដែរអៀននិងគេទ្បើងក្រហមមុខដូចផ្លែម្ទេសទុំនោះយ៉ាងសមចិត្តនិងប្រើកម្លាំងអោបរឹតកាយតូចកាន់តែខ្លាំងជាមុនលើសដើម។
«មិនអៀន»
«មិនបានអៀនហេតុអ្វីមុខក្រហម?»
«គឺ...គឺ ក្តៅ មេឃក្តៅ»ជុងម៉ូធ្វើជាលើប្រអប់ដៃតូចរបស់ខ្លួនទៅជួតថ្ងាស់និងធ្វើជាបកចុះទ្បើងធ្វើដូចាជានាងកំពុងតែឈរក្រៅពន្លឺព្រះអាទិត្យនៅកណ្តាលវាលខ្សាច់សាហារ៉ាយ៉ាងអញ្ចឹងទាំងដែរពេលនេះគឺនៅពេលយប់មេឃចុះត្រជាក់ទ្បើងចង់រឹងថ្គាមទៅធ្វើឲ្យអ្នកដែរបានលើចម្លើយរបស់នាងខំប្រឹងទន់សំណើចនិងនាងខ្លាំងណាស់មាត់មិនព្រមទទួលយកការពិតហើយក៏មកវិញកុហកបោកគេធ្វើដូចជាកូនក្មេងមិនដឹងអីយ៉ាងអញ្ចឹងចំមែនហើយ។
«ជើងដើររួចដែរទេ?»បន្តិចក្រោយមកជុងហ្គុកក៏គ្រាហ៍ឲ្យជុងម៉ូអង្គុយនៅលើថ្មដោយមានគេជាអ្នកអោនទៅពិនិត្យមើលកជើងរបស់នាងឃើញថាហើមខ្លាំងណាស់ប្រហែលជាដើរខ្លួនឯងមិនរួចទេ។
ជុងម៉ូនិងមាត់នាងគ្រាន់តែក្រវីក្បាល់តិចនិងធ្វើទឹកមុខគួរឲ្យអាណិតដាក់គេ។
«សមមុខហើយ នេះជាលទ្ធផលដែរអូនចង់រត់គេចចេញពីបង»
«ប្រុសចង្រៃ គួរឱ្យស្អប់»ជុងម៉ូឧទានទ្បើងតិចជេប្រទិចគេម្នាក់ឯងមិនឪ្យអ្នកម្ខាងទៀតបានលឺទ្បើយនៅមានមុខមកស្តីបន្ទោសនាងទៀតគេជាអ្នកចាប់នាងយកមកធ្វើដូចជាក្រុមពួកចាប់ជំរិតចាប់មនុស្សចំរឹតយកប្រាក់ទៅហើយមិនដឹងក្នុងបំណងស្អីឲ្យប្រាដកហើយក៏យកនាងមកឃុំទុកនៅកន្លែងស្អីក៏មិនដឹងរកតែមនុស្សមួយគ្មានមានឪកាសរត់ហើយមិនឲ្យនាងរត់យ៉ាងមិច។
ជុងហ្គុកលើកអៀវជុងម៉ូនៅលើខ្នងរបស់គេដោយមានស្រីតូចនៅតោងករបស់គេពីក្រោយយ៉ាងស្អឹតដូចតុកកែរ។
«រស់ជាមួយនិងជីមីនប៉ុន្មានឆ្នាំនេះគ្មានបាយឪ្យអូនញុាំទេឬ?»ដើរបានបន្តិចជុងហ្គុកក៏ឧទានទ្បើងដោយចោទសំណួរទៅកាន់អ្នកដែរតោងកគេយ៉ាងស្អិតនោះ។
«លោកនិយាយនេះចងមានន័យថាមិច?»ជុងម៉ូនាងសួរទៅកាន់គេវិញដោយមិនយល់ស្អីគេគេចងនិយាយពីស្អីឲ្យប្រាកដទៅចេញមកមិនដឹងក្បាល់មិនដឹងកន្ទុយនាងស្តាប់មិនយល់មិនដឹងរឿងសោះតែម្ដងហើយ។
«សង្ស័យប្រហែលជាគ្មានបាយឲ្យអូនញុាំពិតមែនហើយទើបអូនត្រូវញុាំកន្ទួករហូតដល់ទម្ងន់ខ្លួនធ្ងន់ដល់ថ្នាក់នេះ»ជុងហ្គុកនិយាយដោយបង្កប់ន័យបេះបួយស្រីតូច ខ្លួនតូចមួយសោះនៅពេលគេអៀវទៅទើបដឹងថាទម្ងន់ខ្លួនឯងនៀក៎ធ្ងន់មិនធម្មតាទេមើលគេទ្បើងចងបាក់ស្មាអស់ទៅហើយ។

ប្អូនស្រីសម្អប់Where stories live. Discover now