ភាគ80(ចេះស្រឡាញ់តែងមិនខ្លាចបាត់បង់)

919 30 0
                                    

ព្រឹកថ្ងៃថ្មី
ព្រឹកនេះជីមីនចេញគេមកទទួលជុងម៉ូទាំងព្រឹកដើម្បីជូននាងតូចទៅពិនិត្យសុខភាពព្រោះនាងទើបតែចេញពីមន្ទីរពេទ្យហើយថែមទាំងមានកូនទៀតហេតុនេះហើយនាងត្រូវតែទៅពិនិត្យសុខភាពតាមការកំណត់របស់គ្រូពេទ្យ។
«រួចរាល់ហើយមែនទេ?»
«អឺ»ជុងម៉ូមិបនិយាយច្រើនទ្បើយនាងគ្រាន់តែងទកក្បាល់បន្តិចនិងក្រហឹមដើមកជាចម្លើយ។
«តោះទៅ»ជីមីនកាលបើបានលឺចម្លើយពីជុងម៉ូហើយគេក៏ប្រញាប់កាបើដៃនាងតូចបំណងចង់ដើរទៅរកទ្បានដែរចតចាំពួកគេនៅខាងមុខភូមិគ្រឹះនោះប៉ុន្តែក៏ត្រូវបង្អាក់សកម្មភាពវិញនៅពេលដែរបានលឺសម្លេងអ្នកណាម្នាក់ស្រែទ្បើងឃាត់។
«ជីមីនបងចង់នាំប្រពន្ធខ្ញុំទៅណា?»ជុងហ្គុកដែរទើបនិងភ្ញាក់ពីគេងមិនទាន់ស្វាងស្រាត្រឹមត្រូវនេះក៏ប្រញាប់ស្ទុះឈរពាំងផ្លូវចាប់ទាញកញ្ឆក់កដៃអ្នកដែរមាននាមជាប្រពន្ធមិនឲ្យជីមីនកាន់ទៀតនោះទ្បើយបើគ្រាន់តែទៅជាមួយនិងគ្នាគេមិនថាទេតែនេះសិទ្ធតែកាន់ដៃគ្នាទៀតគេមិនហួងហែងមិនបានពិតមែន។
«អ្នកណាប្រពន្ធលោក?»ជុងម៉ូរលាសដៃចេញពីប្រអប់ដៃមួយទំហឹងហើយនិយាយគំហក់ដាក់ជុងហ្គុកថែមទៀត។
«ហេតុអ្វីអូននិយាយបែបនេះ?»ជុងហ្គុកសួរដោយមិនយល់ហេតុក៏នាងមកនិយាយបែបនេះគេរៀបការជាមួយនិងនាងស្រប់ច្បាប់ហើយនាងក៏ក្លាយជាប្រពន្ធគេហើយហេតុអ្វីក៏មកសួរគេប្លែកបែបនេះ។
«ពួកយើងបានលែងលះគ្នាហើយគ្មានអ្វីពាក់ព័ន្ធគ្នាទេអញ្ចឹងហើយឆាប់ជៀសចេញពីផ្លូវរបស់ខ្ញុំទៅ»ជុងម៉ូប្រើកម្លាំងដ៏ខ្សត់ខ្សោយរបស់ខ្លួនរុញច្រាន់រាងកាយមាំរបស់អតីតស្វាមីមួយទំហឹងនាងដឹងថាគេអាចនិងមិនដឹងពីរឿងលែងលេះនោះទេពីព្រោះយប់មិញនេះគេស្រវឹងខ្លាំងណាស់គេអាចនិងមិនចាំនោះទេប៉ុន្តែនាងក៏មិនចង់និយាយបកស្រាយច្រើនេះទេព្រោះនៅពេលដែរឃើញមុខគេណាធ្វើឲ្យរបួសចាស់ដែរបង្ករមកពីគេដែរជាមិនទាន់សះនោះវារើទ្បើងមកឈឺម្ដងទៀត។
«លែងលះពេលណាហេតុអ្វីក៏បងមិនដឹង»ជុងហ្គុកធ្វើមុខឆ្ងល់ៗដាក់ជុងម៉ូនាងនិយាយថាលែងលះគ្នារួចហើយ ហើយនាងនិងគេបានលែងលះគ្នាតាំងតែពីពេលណាហេតុអ្វីក៏គេមិនដឹងអីសោះអញ្ចឹងគេចាំបានថានៅមន្ទីរពេទ្យនាងបានសូមគេលែងលះម្ដងហើយប៉ុន្តែពេលនោះគ្មានឯសារហើយគេក៏មិនបានយល់ព្រមដែរតើអាចលែងលះបានយ៉ាងមិច?
«លោកមិនដឹងតែខ្ញុំដឹង ហើយផុសតាងក៏មានផងដែរមានអ្វីតវ៉ាទៀតដែរទេ?»ដោយសារតែខ្ចិលនិយាយបកស្រាយច្រើនជុងម៉ូក៏ដកហូតក្រដាស់លិខិតលែងលះនោះឲ្យមើលតែម្ដងដើម្បីកុំឲ្យពិបាកនិយាយមើលរួចក៏កាត់ន័យយល់តែម្ដង។
«អូនប្រើល្បិចបញ្ឆោតបង»ជុងហ្គុកទទួលលិខិតនោះមកបើកមើលហើយក៏ឈរគិតមួយសន្ទុះធំទើបគេនឹកឃើញដល់ពេលការពីយប់នៅពេលដែរគេស្រវឹងនាយចាំបានថាជុងម៉ូនាងបានយកក្រដាស់ស្អីក៏មិនដឹងមកបង្ខំឲ្យគេចុះហត្ថលេខាដោយយកលេសថានិងលើកលែងទោសឲ្យគេហេតុនេះហើយទើបគេព្រមចុះហត្ថលេខាលើនោះទាំងដែរគេមិនបានអានអ្វីដែរនៅលើក្រដាស់នោះទ្បើយគិតចុះគិតទ្បើងទើបគេដឹងខ្លួនថាគេចាញ់បោកជុងម៉ូបែបនេះ។
«ខ្ញុំរៀនវាចេះពីលោកនោះអី»ជុងម៉ូញញឹមចុងមាត់ដោយការចំអកទៅកាន់ជុងហ្គុកគេបន្ទោសនាងមិនបានទ្បើយព្រោះអ្វីដែរនាងធ្វើទាំងនេះគឺនាងយកដំរាប់តាមគេនោះទេគេជាអ្នកបង្រៀននាងឲ្យចេះលេងផ្លូវកាត់បែបនេះកាលពីមុនគេប្រើល្បិចនេះឲ្យនាងចុះអេតាសុីវិលជាមួយនិងគេហើយនៅពេលនេះនាងក៏ប្រើល្បិចនេះដើម្បីលែងលះវិញសរុបសេចក្តីមកគឺរួចគ្នាហើយ។
«ខ្វោក...!វារហែកហើយការលែងលះក៏គ្មានដូចគ្នា»ជុងហ្គុកចាប់ហែកលិខិតលែងលះនោះខ្ទិចគ្មានសល់ហើយក៏បើវាទៅលើឥដ្ឋញញឹមយ៉ាងសមចិត្តបែបអ្នកឈ្នះលិខិតលែងលះត្រូវខ្ចិចខ្ទីហើយចឹងមានន័យថាជុងម៉ូហើយនិងរូបគេនៅតែជាប្តីប្រពន្ធនិងគ្នាដូចដើម។
«ចូលរួមសោកស្តាយផងលោកហែកវាមួយប៉ុន្តែខ្ញុំនៅសល់ច្រើនទៀតណាស់»ជុងម៉ូញញឹមចំអក់ទៅកានើជុងហ្គុកវិញយ៉ាងសមនាងដឹងមុនរួចហើយថាគេនិងធ្វើបែបនេះទើបបានជានាងយកទៅCopyយ៉ាងច្រើនទុកតែម្ដង។
«ជុងម៉ូបើអូនមិនអាណិតបងតែអូនក៏គួរតែអាណិតកូនយើងរបស់ពួកយើងផងអូនចង់ឲ្យកូនគ្មានឪពុកនិងគេមែនទេ?»ជុងហ្គុកស្រដីទ្បើយដោយការអង្វក់ក៏សូមឲ្យនាងយល់គេដឹងថាកំហុសរបស់គេគឺវាធ្ងន់ធ្ងរណាមិនសមនិងនាងលើកលែងទោសឲ្យទេប៉ុន្តែក៏សូមឲ្យនាងកុំប្រើកំហឹងការខឹងស្អប់របស់នាងធ្វើឲ្យប៉ះពាល់ដល់កូនដែរមកដឹងអីនោះបើបាងមិនទន់ចិត្តអាណិតចំពោះកាលអង្វរក៏របស់គេទេក៏សូមគិតអាណិតកូនដែរមិនដឹងអីសោះត្រូវកើតមករស់នៅដោយគ្មានឪពុក។
«កូនខ្ញុំ ខ្ញុំអាចមើលថែគេបានទោះបីជាគ្មានឪពុកក៏ដោយ»ជុងម៉ូនិយាយមួយៗច្បាស់នាងដឹងថានាងធ្វើបែបនេះវាប៉ះពាលដល់កូនប៉ុន្តែនាងក៏មិនអាចទ្រាំរស់នៅជាមួយនិងមនុស្សដូចជាគេបានទៀតដែរអញ្ចឹងហើយនាងសុខចិត្តចឹញ្ចិមកូនម្នាក់ឯងដើរតួជាឪពុកផងម្ដាយផងតែម្នាក់ឯងទៅចុះព្រោះមុននិងនាងសម្រេចចិត្តលែងលះជាមួយនិងគេនាងបានគិតច្បាស់លាស់ហើយ។
«អូនក៏ដឹងថាជីវិតដែលរស់នៅគ្មានឪពុកវាពិបាកបែបណាហេតុអ្វីអូននៅចង់ឲ្យកូនដើរតាមដាន់ចាស់របស់អូនទៀត» ជុងហ្គុកខំប្រឹងនិយាយឲ្យនាងផ្លាសប្តូរ ចិត្តមកវិញព្រឡគេមិនចង់ឲ្យពិបាកដល់កូនហើយគេរឹតតែមិនចង់ឲ្យបាតើបងជុងម៉ូទៅពីព្រោះគេស្រទ្បាញ់នាងខ្លាំងណាស់មិនអាចអត់នាងបានឡើយដល់ពេលនេះទើបគេដឹងថាគេនាងនិងកូនសំខាន់ប៉ុណ្ណាសម្រាប់គេ។
«កូនខ្ញុំមានតែខ្ញុំម្នាក់គឺល្អបំផុតហើយសម្រាគេមិនចាំបាច់មានឪពុកដូចជាលោកទេ»នាងដឹងថាជុងហ្គុគេនិយាយបែបនេះដើម្បីឲ្យនាងប្តូរចិត្តបញ្ឈប់ការលែលះមួយនេះប៉ុន្តែចូលរួមសោកស្តាយផងទោះបីជាខំនិយាយបែបណាក៏នាងមិនប្តូរចិត្តដែរ។
« បងស្រទ្បាញ់អូនណាស់ជុងម៉ូ បងសូមអង្វរផ្តល់ឪកាសឲ្យបងម្ដងទៀតទៅតើបានទេ បងអង្វរអូន»ដោយអស់ជំរើសគេក៏មិនដឹងថាត្រូវនិយាយបែបណាឲ្យនាងព្រមលើកលែងឲ្យគេគេមិនតែសូមអង្វរឲ្យនាងផ្តល់ឪកាសឲ្យគេម្ដងទៀតតែប៉ុណ្ណោះ។
«ស្រទ្បាញ់?លោកចេះស្រទ្បាញ់តែលោកមិនចេះខ្លាច់បាត់បង សូមទោសផងខ្ញុំឪកាសជាលើទី2ទី3ឲ្យទៅមនុស្សដែរមិនចេះខ្លាចបាត់បង់ដូចជាលោកទេ»

ប្អូនស្រីសម្អប់Where stories live. Discover now