ភាគ41(គ្រប់គ្នាប្រើល្បិចបោកប្រាស)

903 39 0
                                    

ព្រឹកថ្ងៃថ្មី
ថ្ងៃថ្មីជាថ្ងៃដែរជុងម៉ូនាងត្រូវទៅក្រុមហ៊ុនដើមពិភាក្សាការងារតាមគម្រោងដែរបានរៀបចំទុកមកពីអងគ្លេងស្រីល្អចុះទ្បានពីម៉ាកសេរីទំនើបរបស់ខ្លួនដោយដៃម្ខាងមានកាន់ឯសានិងម្ខាងទៀតមានស្ពាយកាបូបស្ទាយពណ៍សដើរចូលទៅក្នុងក្រុមហ៊ុនJeon groupស្រីតូចដើរបណ្តើរលើដៃមកលើនាទ្បិកការដៃសេរីទំនើបរបស់ខ្លួនបណ្តើរមិនបានប្រយ័ត្នស្រាប់តែ...។
«អួយ៎...!!សូមទោសលោក»ខណ:ស្រីតូចបានដើរទៅបុកក្បាលទៅនិងទ្រូងហាប់ណែនរបស់អ្នកណាក៏មិនដឹងធ្វើឲ្យឯសាដែរកាងនៅនិងដៃរបស់នាងត្រូវបានធ្លាក់ជ្រុះរាយប៉ាយពេញឥដ្ឋទើបស្រីតូចប្រញាប់អោនគំរាបទុកជាការសូមអធ្យាស្រ័យហើយក៏អោនទៅរើសយកឯសារយកមកកាន់ដោយមិនបានសម្លឹងមើលមុនរបស់បុរសម្នាក់នោះទ្បើយ។
«ធ្វើការស្លាក់ស្លើកមិនចេះប្រយ័ត្នប្រយែងសោះ ដេញចេញថ្ងៃនេះល្អទេ?»នាយកម្លោះជុងហ្គុកដែរអាងខ្លួនជាម្ចាស់ក្រុមហ៊ុនមិនជួយនាងហើយថែមទាំងមកឈរស្តីបន្ទោសឲ្យនាងដោយការឃ្នើសចិត្តព្រោះគិតថាជុងម៉ូជាកូនចៅនៅក្រោមបង្គាប់របស់គេទើបគេស្តីបន្ទាសអីបែបនេះព្រោះជាទំនាប់របស់ចៅហ្វាយមុនងាប់ម្នាក់នេះដែរតែងតែស្តីបន្ទោសបុគ្គលិកដែរធ្វើអ្វីមិនត្រូវចិត្តរបស់គេតែគេមិនបានដឹងទេថាអ្នកដែរគេស្តីបន្ទោសម្នាក់នេះឋាន:និងដំណែងស្មើរគេដែរនោះ។
«នែ៎ លោកមនុស្សនៅក្រុមហ៊ុនមានកំហុសបន្តិចបន្តួចគឺត្រូវតែដេញចេញគ្រប់គ្នាមែនទេ?លោកប៉ាគួរណាឲ្យមនុស្សដូចជាលោកឯងមកគ្រប់គ្រងក្រុមហ៊ុនសោះ»ជុងម៉ូដែរអោនរើសឯកសារមុននេះក៏ងើបឈរទ្បើងពេញកម្ពសពើងទ្រូងស្រែតទៅកាន់ជុងហ្គុកវិញដោយឬកពារឆ្មើងឆ្មៃ ទោះបីជានាងមិនមែនជាបុគ្គលិកនៅក្នុងក្រុមហ៊ុននេះទេតែនាងខឹងនិងជ្រេញនិងចរឹករបស់អ្នកគ្រប់គ្រង់នោះទីនេះដែរមើលចុះគ្រាន់តែជាកំហុសអចេនាបន្តិចបន្តួចក៏ប្រុងនិងបណ្តេញបុគ្គលិកចេញដែរមានអ្នកគ្រប់គ្រងសម្តីអាក្រក់ច្វះភាពយោគយល់អធ្យស្រ័យបែបនេះមិនយូរទេក្រុមរលាយមិនខាងទ្បើយឲ្យតែមានអ្នកគ្រប់គ្រងម៉ាកៗនេះ នាងឆ្ងល់ណាស់លោកប៉ាងនាងជាមនុស្សច្បាស់លាស់ជាមួយនិងការងារណាស់មិនគួរណាឲ្យមនុស្សសេរីនេះមកគ្រប់គ្រងក្រុមហ៊ុនជំនួសសោះ។
«ជុងម៉ូជាអូនពិតមែនទេ?»ជុងហ្គុកឧទានទ្បើងមកដោយការភ្ញាល់ផ្អើលនេះជាជុងម៉ូមនុស្សស្រីដែរគេគេងនឹងរាល់ថ្ងៃពិតមែនទេ?គេមិនបានស្រើស្រមៃផ្តេសផ្តាសទេទៅត្រូវទេ?គេមិនបានរបល់និងពាក្យសម្តីរបស់ជុងម៉ូដែរខំជំទាលទ្បែតស្តីថាឲ្យគេទ្បើយគេបែបជាស្ទុះទៅអោបក្រសោបរាងកាយតូចដោយការនិងរលឹងជាក្រលែង។
«អេ លោកឆ្កួតទេឬ?ឆាប់លែងខ្ញុំទៅ លែងៗ »ស្រីតូចខំប្រឹងរើបម្រាស់ខ្លួនចេញពីរង្វងដៃប្រុសចម្លែកម្នាក់នេះ គេកើតស្អីគេឆ្កួតទេឬ?នៅសុខក៏មកស្ទុះអោបនាងស្អិតដូចតុកកែងធ្វើដូចជានឹករលឹកនាងណាស់អញ្ចឹងទាំងដែងនាងមិនដែរទាំងស្គាល់គេថាជាអ្នកណាឈ្មោះអីផង ប៉ុន្តែក៏មិនយល់ពីខ្លួនឯងដែលថាខ្លួនឯងកើតអីគ្រាន់តែបុរសប្លែកមុខនេះអោបសោះមានអារម្មណ៍ថារំភើបបេះដូងលោតញាប់ខុសពីធម្មតាហើយក៏ចង់នៅក្នុងរង្វងដៃដ៏កក្តៅរបស់គេនេះឲ្យបានយូរថែមទៀតឆ្កួតមែនហើយ។
«អូន បង ឆ្កួតស្អីរបស់លោកលែងខ្ញុំទៅខ្ញុំមិនដែរស្គាល់លោកឯងទេ»គេកើតឆ្កួតស្អីនិងអូន បងស្អីនាងមិនដែរស្គាល់គេទេមិនដឹងជាមនុស្សរោគចិត្តង្វេងស្នេហាមកពីណាទេនៀក៎។
«លែងៗលែងខ្ញុំទៅអារោគចិត្តជួយផងៗអ្នកណាក៏បានដែរជួយអ្ហឹប...!!»ស្រែកបានតែប៉ុហ្នឹកពាក្យស្តីទាំងប៉ុន្មានក៏ត្រូវរលាលចូលទៅក្នុងពោះវិញអស់ព្រោះត្រូវបបូរមាត់ក្រាស់របស់កម្លោះសង្ហារម្នាក់នេះទំលាក់បបូតរបស់គេទៅលើបបូរមាត់ស្រីតូចថើបបឺជញ្ជួកដោយការឈ្លួកវង្វេង់ធ្វើឲ្យស្រីតូចទន់ខ្លួនស្តូកព្រោះតែការថើបដ៏សែនសុីជម្រៅរបស់គេគេពិតជានឹកបបូរមាត់ទន់ពណ៍សុីជម្ពូរមួយនេះខ្លាំងណាស់ ដំបូងគិតថានិងនិយាយជាមួយនិងនាងធម្មតាទេតែនាងចេញមកលេងស្រែកទ្បូទ្បាចង់បែកក្រុមហ៊ុនបែបនេះត្រូវតែទប់ស្កាត់ទើបបាន។
«ផាច់...!!រោគចិត្ត ថោកទាប់»បន្ទាប់ពីរបបូរមាត់និងរាងកាយទទួលបានសេរីភាពមកវិញជុងម៉ូក៏លើកប្រអប់ដៃតូចរបស់ខ្លួនទះមុខសង្ហារៗរបស់ជុងហ្គុកឲ្យងាកទៅម្ខាងតាមកម្លាំងដៃរបស់នាងដោយការខឹងសម្បារួចក៏ក្រលាសសក់ដើរចេញទៅបាត់ដោយប្រើខ្នងដៃរបស់ខ្លួនជូតសម្អាតបបូរមាត់ខ្លួនឯង នេះជីមីនជាគូរដណ្តឹងរបស់នាងផងនាងមិនដែរឲ្យគេប៉ះពាល់នាងកាយនាងអីបែបទេ តែនេះគេមិនដឹងជនចម្លែកឬ?ពួករោគចិត្តមកពីណាផងមកអោបហើយថែមទាំងថើបនាងទោះបីជាអាអារម្មណ៍ចម្លែករបស់នាងវាមានអារម្មណ៍ល្អនៅពេលដែលប្រុសប្លែកមុខនេះមកប៉ះពាល់ប៉ុន្តែនាងក៏ខឹងហើយក៏ស្អប់តែម្ដង។
ចំណែកអ្នកដែលត្រូវបានគេទះមុននេះបែបជាយកអណ្តាតទោទន់មិនថ្ពាល់ឈរញញឹមញញែមម្នក់ឯងយ៉ាងចម្លែកគ្មានអាតម្មណ៍ខឹងក្រោតនិងដាក់ដែត្រូវស្រីតូចអីបន្តិចសោះ។
«អូនមកវិញហើយ»ជុងហ្គុកឧទានទ្បើងមកតិចម្នាក់ឯងនាងត្រទ្បប់មកវិញហើយទោះបីជាមិនប្រាប់ក៏គេអាចស្មានដឹងថាជានាងព្រោះគេចំណាំមក្លិនខ្លួននិងរជាតិបបូរមាតទន់របស់នាងច្បាស់ខ្លាំងណាស់រួចទាំងសិញឈ្មោះលើអាវរបស់នាងទៀតនោះធ្វើឲ្យគេកាន់តែប្រាកដចិត្តថាជានាង។
«ចៅហ្វាយបាទជាប្រវត្តិរូបរបស់អ្នកនាងជុងម៉ូទាន»សេវ៉ូនដែរជាជំនិតដៃស្តាំរបស់ជុងហ្គុកក៏បានដើរមកដោយហុចipadរបស់ខ្លួបឲ្យទៅជុងហ្គុកបានមើលតាមដែរធ្វើដែរជុងហ្គុកបានបញ្ជាឲ្យរក។
«គ្រប់គ្នាបោកខ្ញុំ»ជុងហ្គុកឧទានតិចនៅក្នុងចិត្តម្នាក់ឯងមដោយទឹកមុខមាំងមិនបញ្ចេញអារម្មណ៍អ្វីទាំងអស់ហើយក្តាប់ដៃយ៉ាងណែនមុននិងបោះជំហានវែងដើរចូលទៅក្នុងបន្ទប់ប្រជុំ។
ប៉ុន្មានម៉ោងក្រោយម៉ោងការប្រជុំត្រូវបានបញ្ចប់ស្រីតូចជុងម៉ូក៏ដើរចេញពីក្រុមហ៊ុនទៅកន្លែងចតទ្បានដើម្បីទៅជួបជាមួយនិងជីមីនតាមការណាត់ទុកការពីម្សិលមិញ ប៉ុន្តែនៅពេលដែរនាងដើរទៅកាន់តែស្ងាត់ទៅៗគ្មានមនុស្សសោះធ្វើឲ្យនាងការតែមានអារម្មណ៍ចម្លែកៗមិនស្រួលក្នុងចិត្តសោះដូចជាមាននរណាម្នាក់ដើរតាមពីក្រោយនាងយ៉ាងមិចក៏មិនដឹងទើបស្រីល្អនាងចេះតែងាក់ទៅរកមើលជុំវិញខ្លួនចុះទ្បើងៗដើម្បីឲ្យប្រាកដចិត្តថាគ្មានអ្នកណាដើរតាមនាង។ខណ:នោះស្រាប់តែមានរថយន្តពណ៍ខ្មៅមួយគ្រឿងបើកមកឈបើនៅចំពីមុនរបស់នាង។
«អាយ៎...!!»រំពេចនោះក៏មានអ្នកណាក៏មិនដឹងរត់មកពីខាងក្រោយខ្នងរបស់នាងដោយយកកន្សែងពណ៍សដែរមានដាក់ថ្នាំសន្លប់មកខ្ទប់នាងមាត់នាងតូចឲ្យសន្លប់ទៅភ្លាមៗរួចក៏លើបីរាងកាយតូចរបស់ជុងម៉ូទ្បើងទៅខាងលើទ្បាននេះបើកចេញទៅបាត់។

ប្អូនស្រីសម្អប់Onde histórias criam vida. Descubra agora