ភាគ61(បើធ្វើទៅបងសប្បាយចិត្តអូនស្មាក់ចិត្តឈឺចាប់)

570 18 0
                                    

ល្ងាចថ្ងៃដដែល
បន្ទាប់ពីបានបញ្ចប់ការនៅថ្ងៃនេះជុងម៉ូនិងលោកចនក៏ត្រទ្បប់មកផ្ទះវិញដំណាល់គ្នាដោយមានជីមីនមកតាមជាមួយព្រោះគេបានសុំខ្លួនមកផ្ញើរពោះនៅទីនេះមួយថ្ងៃតាមទំលាប់របស់គេអ្នកទាំងបីដើរបណ្តើរនិយាយគ្នាបណ្តើរយ៉ាងសប្បាយរីករាយប៉ុន្តែភាពសប្បាយរីករាយមួយនេះគឺមិនវានយូរនោះទេនៅពេលដែរចូលមកដល់ខាងក្នុងផ្ទះវិញភ្លាមក៏ស្រាប់តែប្រទអភ្នែកទៅឃើញអ្នកខ្លះកំពុងតែអង្គុយគងទាក់ខ្លាជាមួយនិងមនុស្សស្រីម្នាក់ទៀតដែរលោកចនមិនជីមីនស្គាលច្បាស់ថាជាជេយ៉ុងសង្សារកាលពីជំនាន់នៅរៀនរបស់ជុងហ្គុកកំពុងតែអង្គុយរងចាំពួកគេ។
«ត្រទ្បប់មកមែនទេ?»ជុងហ្គុកឈរទ្បើងពេញកម្ពស់មុននិងដោះសម្ដីទៅកាន់អ្នកដែរបានដើរចូកមកខាងក្នុងផ្ទះទាំងបីនាក់កំពុងតែនិយាយជជែកគ្នាមិនរវល់ខ្វល់និងវត្ថមានរបស់គេដែរអង្គុយមើលទ្បើយ។
ស្ងាត់មិនមានចម្លើយឆ្លើយតបមកវិញគ្រាប់គ្នាដែរដើរចូលមកបានលឺសម្តីរបស់គ្រាន់តែងាក់មុខទៅមើលបន្តិចរួចក៏ងាក់ទៅនិយាយវិញធ្វើជាមិនដឹងមិនបានលឺនិងមិនបានឃើញអ្វីហាក់បីដូចជាគ្មានវត្ថមានគេនៅក្នុងបរិវេនផ្ទះយ៉ាងអញ្ចឹង។
«ត្រទ្បប់មកដំណាល់គ្នាតែម្ដងហើយ បើបែនេះក៏ល្អមិនពិបាកនិងនិយាយរឿងដដែលៗច្រើនម្ដង»ជុងហ្គុកនៅតែនិយាយបន្តមិនថាអ្នកដែរបានស្តាប់លឺនោះចាប់អារម្មណ៍ឬមិនចាប់អារម្មណ៍និងគេទ្បើយដឹងត្រូវថាអ្វីដែរគេចង់និយាយគឺត្រូវតែនិយាយចេញមកទោះអ្នកណាមិនខ្វល់គ៏គេនៅតែនិយាយ។
«រឿងស្អីឯង?»លោកចនឆ្លើយតបដោយកាយវិការនិយាយរបៀបន័យការនិយាយស្តីគំរោះគំរើយព្រោះតែគេខឹងនិងជុងហ្គុកដែរធ្វើបាបចិត្តកូនស្រីសំណព្វចិត្តរបស់គាត់ឲ្យយំពេញមួយ។
«ជេយុ៉ងមានបញ្ហាជាមួយនិងគ្រួសារ ទើបនាងសូមខ្លួមកស្នាក់នៅផ្ទះនេះមួយរយ:»ជុងហ្គុកហារផ្លែងតបតនិងសំណួររបស់អ្នកជាឪពុកតាមដែរជាអ្វីដែរខ្លួនគិតចង់និយាយ។
«ផ្ទះនិងខុនដូរក៏មានមិនអញ្ចឹង?ហេតុអ្វីក៏មិនទៅស្នាក់នៅហេតុអ្វីក៏ត្រូវមកស្នាក់នៅផ្ទះអ្នកដទៃ?»លោកចង់ចិញ្ចើមដាក់ជេយ៉ុងនិងជុងហ្គុកដោយការឃ្នើសចិត្តបំផុត ជេយ៉ុននាងជាកូនអ្នកមានផ្ទះ ខុនដូរ អាផាត់តមិន គឺសិទ្ធិតែងមានហេតុក៏ត្រូវមកស្នាក់នៅផ្ទះរបស់គាត់នេះគិតថាផ្ទះគាត់ជាផ្ទះសំណាក់ឬយ៉ាងមិនទើបវិចបង្វិចមកសុំនៅងាយៗបែបនេះ។
«ជេយ៉ុងមកនេះមិនមែនជាអ្នកដទៃទេ គឺនាងមកក្នុងឋាន:ជាសង្សាររបស់ខ្ញុំគឺមិត្តស្រីរបស់ម្ចាស់ផ្ទះ ខ្ញុំសង្ឃឹមថាគ្រប់គ្នានិងមិនបដិសេធនិងកូនសំណើរតូចតាចមួយនេះទេ»ជុងហ្គុកស្រដីទ្បើងមកដោយស្នាមញញឹមបង្កប់ន័យយ៉ាងកប់ជ្រៅមិនដឹងថាស្នាមញញឹមរបស់គេនេះចង់ចំអក់ចំនឌឺដងដាក់លោកចនឬក៏អ្វីផ្សេងនោះទេ មាត់និងសន្ទនារតបតជាមួយនិងលោកចនប៉ុន្តែកែវភ្នែកមុតស្រួចទាំងគូររបស់គេគឺចេះតែក្រទ្បេកដៀងសម្លឹងមើលទៅផ្ទៃមុខមូលក្រទ្បុំដូចជាវង់ព្រះច័ន្ទរបស់អ្នកជាភរិយាដែរកំពុងតែឈរឈ្ងកមុខសម្លឹងមើលចុងជើងខ្លួនដោយទឹកមុខក្រៀមក្រំមិនមាត់មិនកធ្វើនោះរបស់ប្រពន្ធមិនឈប់។
«ឯងធ្វើហួសហេតុពេលហើយណាជុងហ្គុក»គ្រាន់តែបានស្តាប់ទទួលដឹងលឺពីសម្តីរបស់ជុងហ្គុក៏រួចហើយធ្វើឲ្យជីមីនគេខឹងច្រទ្បោតទ្បើងមកស្ទើរតែហក់ទៅដាក់មាត់ក្អេងក្អាងនិយាយចេញមកដោយមិនគិតពីចិត្តអ្នកដទៃនោះឲ្យបែកទេ គេស្ទើរតែមិនជឿថាជុងហ្គុកគេហ៊ានធ្វើបែបនេះដាក់ជុងម៉ូអតីតគូរដណ្តឹងរបស់គេ បើគេដឹងមុនថាជុងហ្គុកគេជាមនុស្សបែបនេះគេមិនព្រមឲ្យជុងម៉ូរៀបការជាមួយនិងជុងហ្គុកទ្បើយ។
«បងកុំចេះដឹងវាជារឿងគ្រួសាររបស់ខ្ញុំទេ គិតតែខ្លួនឯងទៅមកនៅក្នុងឋាន:ជាមិត្តខ្ញុំឬសាហាយប្រពន្ធខ្ញុំ»ជុងហ្គុកស្រដីទ្បើងដោយស្នាមញញឹមចំអក់ចំអន់និងឌឺដងទៅកាន់ជីមីនហើយក៏មិនភ្លេចងាក់ទៅញញឹមឌឺដងទៅកាន់លោកចននិងជុងម៉ូយ៉ាងគួរឲ្យស្អប់។
«ជុងហ្គុកប៉ាកោតដែរឯងចេះហារមាត់និយាយពាក្យនេះចេញមករួចទាំងដែរប្រពន្ធរបស់ឯងនៅឈរចំពីមុនបែបនេះ»លោកចននិយាយបន្តពីជីមីនគាត់ពិតខក់ចិត្តខ្លាំងណាស់ដែរបានប្រគល់គ្រាប់ពេជ្យមួយគ្រាប់របស់គាត់ទៅឲ្យមនុស្សអាក្រក់ដូចជាជុងហ្គុក គាត់ពិតជានិងស្នាមដល់សោះថាជុងហ្គុកគេធ្វើបែបនេះ ប្រកាសជេយ៉ុងជាសង្សារក្តែងៗទាំងដែរប្រពន្ធស្រប់ច្បារបស់គេនៅឈរចំពីមុខរបស់គេនេះ។
«កុំកោតសរសើរខ្ញុំអីប៉ុនោះខ្ញុំមិនអាក្រក់ដល់លោកប៉ាទេ»ជុងហ្គុកបោះសម្តីឌឺដងយ៉ាងក្អេងក្អាង គាត់ឧទានដោយកោតស្ញប់ស្ញែងគេគ្រាន់តែនាយប្រកាសថាជេយ៉ុងជាមិត្តស្រីរបស់គេមែនទេចុះត្រងទង្វើររបស់គាត់ដែរបានប្រព្រឹត្តិកាលពីអតីតកាលមានគ្រាន់រូបភាគគ្រប់ពាក្យសម្តីដាក់ម៉ាងរបស់គេយ៉ាងឈាមត្រជាក់វិញនោះហេតុអ្វីក៏គាត់មិនលើកយកវាមិនគិតខ្លះផង?
«ជុងហ្គុកឯងកុំថាយើងមិនដឹងថាឯងចង់ធ្វើអីឲ្យសោះណា?»លោកចនសងគ្រឺធ្មេងដាក់ជុងហ្គុគ្រឺតៗគេគិតស្មានថាគាត់ល្ងងដើរតាមហ្គេមគេមិនទាន់មិនដឹងថាគេចង់ធ្វើស្អីមែនទេ?
«ខ្ញុំចង់ធ្វើអី?»អ្នកកម្លោះលើកចិញ្ចើមសួរត្បកទៅកាន់អ្នកជាវិញសម្តែកកិរិយាហាក់ដូចជាមិនមិនដឹងខ្យល់ធ្វើទាំងអស់ទាំងដែរក្នុងដួងចិត្តតបស់មានចម្លើយហើយក៏ដឹងយ៉ាងច្បាស់ថាលោកចនចងើនិងពីអ្វីសំដៅទៅលើអ្វីប៉ុន្តែគេធ្វើពើរ។
«ឯងទៅចោលកូនក្រមុំនៅយប់ថ្ងៃរៀបការ ហើយពេលនេះក៏នោះអ្នកណាក៏មិនដឹងមកប្រកាសថាជាសង្សារនៅចំពីមុខប្រពន្ធក្តែងនេះហើយឯងគិតថាយើងមិនដឹងមែនទេ?»ការពីដំបូកគាតើមិនចនលើកយករឿងមួយនេះមកនិយាយទេព្រោះគាត់ដឹងច្បាស់ថាប្រសិនបើជាគាត់សើររើរឿងកាលពីយប់មិញនេះលើកយកមកនិយាយវាហាក់ដូចជាសាររើការរឈឺចាប់របស់កូនស្រីទ្បើងម្ដងទៀតយ៉ាងអញ្ចឹងព្រោះកាលពីយប់មិញនេះជុងម៉ូនាងយំខ្លាំងណាស់ ប៉ុន្តែនេះជុងហ្គុកគេធ្វើដូចជាវាលើសពេកហើយគាត់មិនអើពើរមិនទេ។
«ចុះកាលដែរលោកប៉ាទុកអ្នកម៉ាកចោលនៅថ្ងៃរៀបការហើយទៅរកសាហាយរបស់ប៉ានោះ គ្រប់ពេលលោកប៉ាតែទុកម៉ាក់ខ្ញុំចោលនិងធ្វើបាបផ្លូវចិត្តរបស់គាត់រហូតស្លាប់ប៉ុន្តែខ្ញុំល្អជាងប៉ាត្រូវថាខ្ញុំមិនបានរត់ទៅផ្ទះអ្នកផ្សេងគឺនាំយយកមកដល់ផ្ទះតែម្ដង»ជុងហ្គុកនិយាយរ៉ាយរ៉ាប់រាល់រឿងរាវដែរគេបានដឹងពីរទង្វើរអាក្រក់របស់លោកចនបានធ្វើដាក់ម្តាយរបស់ខ្លួនមុខនិងលើកយកខ្លួនឯងទៅប្រៀបធៀបជាមួយនិងគាត់ដោយលើកសរសើរពីខ្លួនឯងឯថាដែរគេយកជេយ៉ុងនាំជេយ៉ុងមកនៅក្នុងផ្ទះជាការល្អជាជាងលោកចនដែរទុកម៉ាក់របស់គេចោលចេញពីផ្ទះទៅរកសាហាយ។
«ផាច់»ផ្ទៃមុខសង្ហារៗរបស់ជុងហ្គុកត្រូវបាកងាក់បែរទៅម្ខាងតាមកម្លាំងដៃន័យកាយខឹងសម្បាររបស់អ្នកមាននាមជាឪពុកទាំងកម្រោល គាត់ទទួលស្គាលថាគាត់បានធ្វើខុសចំពោះម៉ាក់របស់គេហើយគាត់ក៏ព្រមទទួលស្គាល់នូវកំហុសដែរគាត់បានសាងទ្បើងមកគ្រប់យ៉ាងប៉ុន្តែគេបែរជាយកដានអាក្រក់ធ្វើជាផ្លូវដើរហើយថែមទាំងប្រព្រឹត្តអាក្រក់ជាគាត់ទៅទៀត។
«ចង់ទះខ្ញុំដល់ស្លាប់ក៏ខ្ញុំនៅតែអះអាងថាឲ្យជេយ៉ុងស្នាក់នៅទីនេះបើអ្នកណាជំទាស់ខ្ញុំនិងចុះចេញពីផ្ទះ»គេនៅតែអះអាងស្រែក្តែងៗថាឲ្យជេយ៉ុងសង្សាររបស់គេស្នាក់នៅផ្ទះមួយនេះហើយថែមទាំងសុខចិត្តចុះចេញពីផ្ទះដើម្បីបានរស់នៅជាមួយនិងសង្សាររបស់គេថែមទៀតនេះគេមានចាប់ទុកមនុស្សស្រីម្នាក់ដែរកំពុងតែឈរនៅចំពីមុខគេនេះជាប្រពន្ធគេដែរទេ
«លោកប៉ាមិនបាច់តវ៉ាជាមួយនិងជុងហ្គុកទេ តាមតែចិត្តគេទៅ បើគេធ្វើបែបនេះហើយគេសប្បាយចិត្តខ្ញុំក៏មិនជំទាស់ដែរ»

ប្អូនស្រីសម្អប់Where stories live. Discover now