ភាគ5

1K 52 0
                                    

« យើងរួចគ្នាហើយ»បន្ទាប់ពីចាប់កូមកម្លោះគេថើបរួចជុងម៉ូក៏ដោះលែងបបូររបស់នាយកម្លោះឲ្យមានសេរីភាពវិញហើយក៏យកខ្នងដៃរបស់ខ្លួនជូតសម្អាតស្នាមបបូរមាត់របស់ជុងហ្គុកធ្វើដូចជាខ្ពើមរអើមណាស់អញ្ចឹងទាំងដែរនាងជាអ្នកចាប់គេថើបសោះនិងយករួមគឺCopy paste ពីជុងហ្គុតែម្តងមិនឲ្យចាញ់ចេះទេ ជើងស្រទ្បូនទាំងគូរក៏បោះជំហាន់ដើរចេញពីកន្លែងពួនមុននេះដោយឬកពាក្រអើតក្រទាមបន្ទាប់ពីចាបកូនកម្លោះគេថើបដូចមនុស្សរោគចិត្តរួច។
«ពួកឯងនាងនៅទីនោះ»ដើរចេញមកមិនទាន់ទាំងបានប៉ុន្មានជំហាន់ផងក៏ត្រូវក្រុមជនពាលមុននេះក្រទ្បែកភ្នែកមកឃើញនាងម្ដងទៀតទើបពួកគេឧទានលឺស្រែកប្រាប់ទៅកាន់គ្នារបស់ពួកគេឲ្យរត់ដេញតាមចាប់នាងម្ដងទៀតធ្វើឲ្យស្រីតូចភ័យស្លន់មិនស្ទើរទេ។
«ជុងហ្គុក»គ្រាន់តែបានដឹងថាក្រុមជនពាលទាំងនោះឃើញជុងម៉ូភ្លាមនាងក៏ប្រញាប់រត់គេចយ៉ាងលឿន ប៉ុន្តែក៏ទច់ដំណើររត់បកមកក្រោយវិញខណ:ពេលដែរនាងនឹកឃើញដល់ជុងហ្គុកនៅឈរកន្លែងលាក់ខ្លួនមុននេះដដែលមិនបានរត់ទៅណាទេនោះ ព្រោះគេមិនបានដឹងថាមានអ្នកមើលនាងឃើញទ្បើយទើបជុងម៉ូប្រញាប់ប្រញាល់រត់ទៅចាប់កាន់ប្រអប់ដៃធំមាំរបស់ជុងហ្គុករត់ទៅជាមួយគ្នាយ៉ាងលឿនប៉ុន្តែក៏ត្រូវទច់ដំណើរម្ដងទៀតនាពេលដែលមានក្រុមមនុស្សប្រុសមាឌធំទាំងនេះមកឈរឈប់ចាំស្ទាក់មុនពួកគេទាំងពីរ។
«ន៎ែ...!អាល្អិតរឿងនេះមិនពាក់ព័ន្ធនិងឯងទេ បើចង់សុខខ្លួនឆាប់ប្រគល់ស្រីម្នាក់នេះឲ្យយើងតាមសម្រួលមក»បុរសមាឌធំម្នាក់មុខមាត់គួរឲ្យរអាមានស្នាមសាក់ពេញទាំងដងខ្លួនដែរជាមេធំរបស់ក្រុមជនពាលទាំងនោះដោះចេញមកពីក្រោយខ្នងកូនចៅរបស់ខ្លួនដោយដៃមានកាន់ដំបងឈើរជ្រុងយ៉ាងធំមួយនិយាយសង្គ្រឺតធ្មេញដាក់ជុងហ្គុក។
«មិនទេ រឿងអ្វីខ្ញុំត្រូវប្រគល់មិត្តស្រីរបស់ខ្ញុំឲ្យទៅពួកឯង»ជុងហ្គុកចាប់ទាន់ដៃជុងម៉ូឲ្យមកឈរក្រោយខ្នងតបស់គេនិងនិយាយលើកចញ្ចើមឌឺដាក់បុរសម្នាក់ដោយគ្មានចិត្តខ្លាចរអានិងគេអ្វីមិនតិចទ្បើយហើយថែមទាំងប្រកាស់អះអាងថាគេគឺជាមិត្តប្រុសរបស់ជុងម៉ូថែមទៀតទាំងតែការពិតជាគូរបដិបក្សនិងគ្នាសោះ ជុងម៉ូកាលបើបានលឺពាក្យសម្តីរបស់គេនាងក៏មិននិយាយអ្វីដែរបានត្រឹមឈរញញឹមញញែមសម្លឹងមើលទៅមុខរបស់គេភ្លឹសៗទាំងអារម្មណ៍ច្របូកច្របល់រំភើបចិត្តដែលគេការពារនាងបន្តិចអៀននិងគេដែរប្រកាសប្រាប់គេថានាងជាសង្សាគេបន្តិចបេះដូងលោតដឹបដាក់ៗដូចគេទូងស្គរមិនដឹងថាមកពីមូលហេតុអី។
«យើងមិនខ្វល់ថាឯងត្រូវជាអ្វីនិងនាងទេ ប៉ុន្តែយើងដឹងត្រឹមថាចៅហ្វាយរបស់យើងចំណាយលុយទៅលើនាងអស់ច្រើនណាស់អញ្ចឹងហើយនាងត្រូវទៅបម្រើចៅហ្វាយយើង»
«បើចង់បាននាងរំលងសពយើងសិនទៅ ត្រឹមសេរីពួកឯងនេះណា៎យើងឲ្យហក់មកម្ដង20នាក់ហ៎»ជុងហ្គុកស្រែកតវ៉ានិងបុរសម្នាក់នោះវិញយ៉ាងតឹងសរសៃក៏គ្មានខ្លាចគេអ្វីបន្តិចទ្បើយសម្បាតត្រឹមពួគេប៉ុន្មាហ្វូងនេះណាគេឲ្យហក់មកវាយគេមុនហ៎្អ។
«បងនិយាយឆ្កួតស្អីនិង?»ចំណែកឯងជុងម៉ូវិញរំភើបចិត្តមកតិចទេដែជុងហ្គុគេតាំងចិត្តការពារនាងដល់ថ្នាក់ភ្នាល់ដាក់ជីវិតអីបែបនេះ ប៉ុន្តែនាងក៏ស្តីបន្ទោសឲ្យគេដែរដែលហ៊ាននិយាយបែបនេះជាមួយនិងជនពាលម្នាក់នោះ គេនិយាយបែបនេះដូចជាប្រកាសសង្រ្គាមជាមួយនិងពួកគេយ៉ាងអញ្ចឹងលែងចង់រស់ហើយមែនទេទើបនិយាយស្តីឆ្កួតទ្បប់ជាមួយពួកនោះបែបនេះ។
«កុំខ្លាចអីគ្មានអ្នកណាហ៊ានប៉ះនាងសូម្បីតែប៉ុនចុងក្រចក់ ណេះកាន់ស្បែកជើងឲ្យខ្ញុំ...123តោះរត់ទៅ»ជុងហ្គុកនិយាយបណ្តើរយកដៃទៅប្រលេះលេវដៃអាវទាំងសង់ខាងមួលទ្បើងមកខាងលើដោយធ្វើការក្រអឺតក្រទមឌឺដងទៅកានក្រុមជនពាល់ទាំងនោះយ៉ាងច្រទ្បើមដូចជាគ្មានចិត្តខ្លាចរអានិងពួកគេបន្តិចសោះទ្បើយហើយនៅឆ្លៀតដោះស្បែកទាំងគូរបស់ខ្លួនហុចឲ្យទៅជុងម៉ូជាអ្នកកាន់ឲ្យថែមទៀតបើតាមការមើលទៅពាក្យសម្ដីនិងកាយវិការរបស់គេមុននេះដូចជាអង់អាចក្លាហានសមជាកូនប្រុសដើរទ្រូងប្រាំហាត់ខ្លាំងណាស់ ប៉ុន្តែអ្នកទៅដឹងថាកាយវិកានិងពាក្យសម្តីដែរគេបានបញ្ចេញមកនៅពេលនោះសិតសឹងតែជាអ្វីការសម្តែងអ្វីដែរគេធ្វើទ្បើងមកគឺដើម្បីឲ្យក្រុមពួកជនពាលនោះស្លាប់ចិត្តថាគេនិងមិនរត់ហើយនិងនៅវាយប្រឆាំងតទល់ជាមួយនិងពួកគេវិញនិងនៅពេលដែរមានឪកាសល្អគេនិងរត់តែប៉ុណ្ណោះ ដោយឃើញមានឪកាសល្អជុងហ្គុកក៏រាប់1 2 3 ចាប់កញ្ឈក់កដៃរបស់ជុងម៉ូរត់យកស្លាប់យករត់ទាំងកម្រោលតែម្ដងធ្វើឲ្យនាងត្រព័ន្ធជើងបិះដួលផ្កាប់មុខសុីដីទៅហើយ។
«ហេតុអី្វក៏រត់?»រត់បណ្តើជុងម៉ូក៏សួរឌឺទៅកាន់ជុងហ្គុកបណ្តើរនាងសែនហួសចិត្តនិងគេខ្លាំងណាស់ ហេតុអ្វីក៏ត្រូរត់ក្រែងមុនគេក្លាហានខ្លាំងសម្បើមណាស់មិនអញ្ចឹង?ហេតុក៏មកដឹកដៃនាងរត់ទៅវិញ ?
«នាងមិនឃើញពួកវាមានគ្នាច្រើនប៉ុណ្ណាទេឬ?»ជុងហ្គុកងាកមុខទៅសង្គឺ្រតធ្មេញដាក់ជុងម៉ូដោយការគ្រឺតខ្នាញ់នៅក្នុងកាលៈទេសៈរត់យកស្លាប់រស់បែបនេះហើយនាងនៅឆ្លៀតមកសួរឌឺដង់គេទៀតគួរឲ្យខ្នាញ់ណាស់ ប្រសិនបើជាពេលនេះកាលៈទេសៈសមស្របអីណាគេនិងបាច់បឺតអាមាត់ប៉ុនឌឺដងថាឲ្យគេនិងនេះឲ្យស្លេកមេជើងតែម្ដង ដឹងហើយឃើញហើយគ្នាពួកគេវាមានច្រើនទោះយ៉ាងណាក៏គេវាយមិនឈ្នះដែរគ្នាច្រើននិងមធ្យមទេដែរងំគឺម្នាក់មាឌធំដូចដំរីសាច់ដុំទ្បើងកង់ៗខ្លួននាយ3ទើបស្មើពួកគេទាំងនោះមួយផង បើបែបនិងឲ្យគេទៅតស៊ូជាមួយពួកជនពាលទាំងនោះបានយ៉ាងមិចទៅ។
ជុងហ្គុកនិងជុងម៉ូដឹងដៃគ្នារត់ជារឿយៗមករហូតដល់បុិ៍ស្ត៍ប៉ូលីទើបពួកក្រុមជនពាលទាំងឈប់រត់តាមពួកគេទៀត។
«ហឺ្អយ...!ហត់ណាស់»គ្រាន់តែថាក្រុមមនុស្សទាំងនោះទៅអស់ភ្លាមជុងម៉ូទំលាក់ខ្លួនអង្គុកទៅលើដីដោយដកដង្ហើមទាំងដង្ហាក់ស្ទើរតែមិនដល់គ្នា បែកញើសទ្បើងជោគពេញខ្លួននាងហត់ ហត់ស្ទើរតែដាច់ខ្យល់ស្លាប់នៅនិងកន្លែងទៅហើយឲ្យតែម៉ាកៗនេះនាងស្លាប់មុនអាយុមិនខានទេ។
«ធំពេញក្រមុំហើយនិងស្លៀករូបKittyទៀតឬ?»
«បងនិយាយពីស្អី?»ជុងម៉ូដែរកំពុងតែអង្គុយឈ្ងូកមុនសម្លឹងទៅមើលចុងជើងខ្លួនឯងនោះក៏ងើបមុខទ្បើងជ្រួញចញ្ចើចសួរទៅកាន់ជុងហ្គុកគេនិយាយពីស្អីរបស់គេនិយាយចេញមកគ្មានក្បាលគ្មានកណ្តុយនាងស្តាប់មិនដឹងរឿងសោះទ្បើយថាគេនិយាយនេះចង់សំដៅលើអ្វី។
«ខោក្នុងរបស់នាង»មួយប្រយោគយ៉ាងខ្លីប៉ុន្តែភ្នែករបស់គេបាញ់សម្លឹងទៅមកសាច់ភ្លៅដ៏សខ្ចីល្វួកនិងខោក្នុងរូបkittyពណ៍ផ្កាឈូកយ៉ាងស្រស់ញញឹមរបស់ជុងម៉ូតាមចន្លោះដែរសំពត់ខើចខ្លីរបស់ជុងម៉ូដែររហែកនោះដោយក្រសែរភ្នែកព្រាននារីចំតួ។

ប្អូនស្រីសម្អប់Where stories live. Discover now