ភាគ83

843 25 2
                                    

«ជួបគ្រោះថ្នាក់ចរាចរណ៍អញ្ចឹងឬ?ហើយជុងម៉ូនាងដឹងរឿងនេះហើយឬនៅ?»ស្អីគេនាងស្តាបមិនច្រទ្បំទេឬដែរថាជុងហ្គុកជួបគ្រោះថ្នាក់ចរាចរណ៍នោះ ហើយជុងម៉ូនិងគ្រប់គ្នាដឹងហើយឬនៅជុងម៉ូនាងដឹងពិតមែនមង្គលការមួយនេះអាចនិងបន្តទៅមុខដែរទេនៀក៎។
«មានរឿងអីមែនទេហេតុអ្វីគ្រប់គ្នាធ្វើមុខបែបនេះ?»ជុងម៉ូដែរនៅក្បែរនោះក៏ដើរមកសួរបងប្អូនគេទាំងពីនាក់នេះដែរកំពុងតែឈរសម្លឹងមុខគ្នាទាំងទឹកមុខស្លេកស្លាំងមើលទៅដូចជាមានរឿងអ្វីនៅពីក្រោយទឹកមុខព្រួយបារម្ភរបស់បងប្អូនគេទាំងពីរនាក់នេះប៉ុន្តែនាងនិនដឹង។
«គឺ...គឺគ្មានអីទេណាឯងកុំខ្វល់ច្រើនអី?»ថេហ្វីននិយាយកុហកមិត្តទាំងរដាក់រដុបពីព្រោះនាងជាមនុស្សទាងត្រង់និយាយអ្វីដែរជាការពិតមិនកុហកហើយនាងក៏មិនដែរកុហកមិត្តសម្លាញ់របស់នាងម្នាក់នេះដូចគ្នាទើបមើលនាងកុហកបែបមិនសូវសមនិយាយមិនចេញបែបនេះ។
«លោកប៉ាមានអីមែន?»រំពេចនោះនាងក៏ស្រាប់តែក្រលែកភ្នែកទៅឃើញលោកចនកំពុងតែនិយាយទូរស័ព្ទជាមួយអ្នកណាក៏មិនដឹងតែបើតាមមើលរឹងពាររបស់គាត់មើលទៅដូចជាភឹតភ័ញនិងស្លុតទើបដល់ថ្នាក់ធ្លាក់ទូរស័ព្ទពីដៃបែបនេះនាងមិនយល់មិនបានថាមានរឿងអីឲ្យប្រាកដពីព្រោះម្នាក់ៗដូចជាមានអាកប្បកិរិយាចម្លែកៗខ្លាំងណាស់។
«ជុងហ្គុកគេជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរបួសធ្ងន់ធ្ងរពេលនេះកំពុតតែនៅមន្ទីពេទ្យ»លោកចនឧទានទ្បើងមកដោយទឹកមុខព្រួយបារម្ភពីកូនប្រុសក្រៅសាច់ឈាមរបស់គាត់គ្រាន់តែបានលឺដំណឹងថាគេជួបគ្រោះថ្នាក់ចរាចរណ៍ភ្លាមគាត់ស្លុតចិត្តយ៉ាងខ្លាំងតែម្ដងដំណូងគាត់ក៏មិនចង់និយាយរឿងនេះប្រាប់ដល់កូនស្រីដែរប៉ុន្តែរឿងធំបែបនេះគាត់មិនអាចលាក់ពីនាងបានទ្បើយបើគាត់មិនប្រាប់ក៏នាងនៅតែដឹង។
«លោកប៉ានិយាយថាមិច?ជុងហ្គុកជួបគ្រោះថ្នាក់ចរាចរណ៍អញ្ចឹងឬ?»ជុងម៉ូគាំងស្លុតចិត្តនិយាយអ្វីមិនចេញទឹកភ្នែកថ្លាដូចជាគ្រាប់ពេជ្រក៏ស្រក់ធ្លាក់ចុះមកប្រដេញគ្នាក្នុងចិត្តភ័ញព្រួយបារម្ភពីគេជាខ្លាំងទើបនាងសម្រេចចិត្តរត់ចេញពីមង្គលការទៅរកជុងហ្គុកនៅមន្ទីពេទ្យនៅពេលនេះតែម្ដង ក៏ទោះបីជានាងសម្រេចចិត្តរៀបការជាមួយនិងជីមីនក៏ពិតមែនប៉ុន្តែចិត្តស្រទ្បាញ់និងបារម្ភនៅតែមានដូចដើម្បីមិនបានកែប្រែនោះទ្បើយ។
«ជុងម៉ូកូនចង់ទៅណា»លោកចនស្រែកសួរទៅកាន់កូនស្រីដែរកំពុងតែប្រញាប់ត្រហេបត្រហបរកចេញទៅខាងក្រៅ។
មន្ទីរពេទ្យ
«លោកគ្រូពេលបងប្រុសរបស់ខ្ញុំគាត់យ៉ាងមិចហើយ?»ជុងម៉ូរត់ត្រហេបត្របកទៅសួរគ្រូរពេទ្យកម្លោះម្នាក់ដែរទើបនិងដើរចេញពីបន្ទប់សង្គ្រោះបន្ទាន់មុននេះទាំងទឹកភ្នែកហូរសស្រេកសស្រាក។
«ហ្អឺម គឺអ្នកជំងឺមានសង្ឃឹមតិចណាស់»លោកគ្រូពេទ្យកម្លោះរូបសង្ហារគីមសយកជីនដកដង្ហើមធំមួយឃូសព្រោះខ្យល់ដង្ហើមន័យភាពតានតឹងចេញមកដោយទឹកមុខក្រៀមក្រំនិងអស់សង្ឃឹមជាហេតុផលបណ្តាលឲ្យបេះដូងតូចក្នុងប្រអប់ទ្រូងខាងឆ្វេងរបស់ជុងម៉ូកន្ត្រាក់ទ្បើងទឹកភ្នែកហូរប្រៀបដូចជាទឹកបាក់ទំនប់។
«លោកគ្រូសូមជួយគេកុំឲ្យគេកើតអីឲ្យសោះ»ជុងម៉ូយំលើប្រអប់ដៃតូចសំពះទ្បើងញ័រទទ្រើកក៏ទោះបីជានាងសម្រេចចិត្តរៀបការជាមួយនិងជីមីក៏ពិតមែនប៉ុន្តែនាងគ្មានចិត្តទៅលើកជីមីននោះទ្បើយដែររៀបការគឺដើម្បីកាត់ចិត្តពីជុងហ្គុកតែប៉ុណ្ណោះហេតុនេះហើយបានជាគ្រាន់តែលឺដំណឹងថាគេជួបគ្រោះថ្នាក់នាងបារម្ភពីគេខ្លាំងដល់ថ្នាក់នេះ។
«ខាងពួកយើងនិងព្យាយាមឲ្យអស់ពីលិទ្ធភាពណាបាទ អញ្ចឹងខ្ញុំសូមត្រទ្បប់ទៅវិញហើយ»លោកគ្រូពេទ្យនិយាយយ៉ាងសុភាពទៅកាន់នាងតូចមិនថាអ្នកជំងឺត្រូវរបួសធ្ងន់ធ្ងរយ៉ាងណាទេគាត់និងខិតខំប្រឹងប្រែងជួយសង្គ្រោះដលអ្នកជំងឺឲ្យអស់ពីលិទ្ធភាព
ព្រោះគាត់ក៏មិនចង់ឲ្យអ្នកជំងឺរបស់គាត់បាត់បង់ជីវិតនោះទ្បើយ បន្ទាប់ពីនិយាយចប់លោកគ្រូពេទ្យសង្ហារក៏ដើរបោះជំហានយ៉ាងស្វាហាប់នាំរាងកាយក្រាសចូលទៅក្នុងបន្ទប់ព្យាបាលជំងឺវិញ។
«ជុងហ្គុកកើតអីឲ្យសោះណាដឹងទេ?ឲ្យខ្ញុំសូមទោសអ្ហឹកៗ»ជុងម៉ូឈរសម្លឹងមើលទៅបន្ទប់សង្គ្រោះបន្ទាន់នោះដោយឧទានទ្បើងមកតិចមុននិងដាក់បង្គុយនៅលើកៅអីអង្គុយខ្ទប់មុខយំទាំងរាងកាយញ័រទ្រទើកដល់ពេលនេះបែរជាមានអារម្មណ៍ថាខុសមានអារម្មណ៍ថានាងជាដើមហេតុដែរធ្វើឲ្យជុងហ្គុកគេជួបគ្រោះថ្នាក់ទៅវិញពីព្រោះបើនាងមិនរៀបការជាមួយនិងជីមីនទេជុងហ្គុកគេក៏មកចេញមករកនាងហើយគេក៏មិនជួបគ្រោះថ្នាក់បែបនេះដែរគ្រប់យ៉ាងកើតទ្បើងព្រោះតែនាងម្នាក់គត់គិតបែបនេះហើយកាន់តែធ្វើឲ្យជុងម៉ូនាងយំបន្ទោសខ្លួនឯងកាន់តែខ្លាំមួយកម្រិតទៀត។
«បើបារម្ភពីគេយ៉ាងនេះហេតុអ្វីក៏ទៅរៀបការជាមួយនិងអ្នកផ្សេង?»ខណ:ពេលនោះដែរក៏ស្រាប់តែមានអ្នកណាក៏មិនដឹងមកឈរពីក្រោយខ្នងរបស់ជុងម៉ូដោយចង់ជាប្រស្នាទៅកាន់នាងតូចដែរកំពុងតែអង្គុយខ្ទបើមុខយំទ្បើងញ័រខ្លួនដូចកូនសត្វនោះមិនបានចាប់អារម្មណ៍និងអ្វីនៅជំុវិញខ្លួននោះ។
«ខ្ញុំសម្រេចចិត្តរៀបការក៏តែគេ គេកុហកខ្ញុំគេនិយាយថាគេផ្តាចទំនាក់ទំនងពីស្រីទាំងអស់នោះហើយក៏មិនធ្វើដូចការពីមុនប៉ុន្តែគ្រប់យ៉ាគឺគ្រាន់តែការនិយាយឲ្យតែរួចពីមាត់ហេតុនេះហើយទើបខ្ញុំធ្វើបែបនេះ»ដែរសម្រេចចិត្តរៀបការជាមួយនិងជីមីនមិនមែននាងស្រទ្បាញ់គេនោះទេក៏ព្រោះតែថ្ងៃដែរជុងហ្គុកមកបដិសេចំពោះការលែងនេះ នៅនាងពេលដែរនាងចេញមកខាងក្រៅនាងក៏ឃើញជេយ៉ុងចូលទៅរកជុងហ្គុកទើបបានជានាងគិតថាពួកគេនៅតែទាក់ទងគ្នាហើយក៏នៅពេលមួយនោះដែរជេយ៉ុងនាងមករកនាងតូចដល់កន្លែងធ្វើការហើយជេយ៉ុងនាងបាននិយាយថាជុងហ្គុកនិងនាងនៅតែមានទំនាក់ទំនងជាមួយនិងគ្នាដូចដើមហើយជេយ៉ុងនាងមកស្នើរនាងតូចឲ្យផ្តាចទំនាក់ទំនាងជាមួយនិងជុងហ្គុកឲ្យដាច់ស្រាច់ពីគ្នាទៅនាងអាលនាងចាប់ផ្តើរសារថ្មីជាមួយនិងជុងហ្គុកម្ដង នេះហើយជាមូលដែរជុងម៉ូនាងសម្រេចចិត្តរៀបការជាមួយនិងជីមីនដោយមិនស្ទាក់ស្ទើរបែបនេះ។
បន្តិចក្រោយមកជុងម៉ូនាងស្រាប់តែចាប់អារម្មណ៍ទៅនិងសម្លេងរបស់ម្ចាសសំណួរដែរបានចោទសួរបានមុននេះជុងម៉ូនាងមានថាអារម្មណ៍ដូចជាប្រហែលៗអ្នកណាគេម្នាក់ទើបស្រីល្អសម្រេចចិត្តងាក់ទៅសម្លឹងមើលមុនម្ចាស់សម្លេងក៏ឃើញថា...
«ជុង-ជុងហ្គុក...?»

ប្អូនស្រីសម្អប់Where stories live. Discover now