ភាគ66(សណ្តានថោកទាប់ដូចគ្នារៀបការចុះសមគ្នាបំផុតហើយ)

697 24 2
                                    

«លោករៀបការជាមួយនិងខ្ញុំក៏ព្រោះតែស្រទ្បាញ់ខ្ញុំឬព្រោះអ្វី?»ក៏ទោះបីដឹងថាចម្លើយរបស់គេឆ្លើយមកធ្វើឲ្យនាងត្រូវឈឺចាប់យ៉ាងណាក៏ដោយតែក៏សូមត្រឹមបានស្តាប់លឺផ្ទាល់និងត្រចៀកខ្លួនឯងឲ្យច្បាសថាគេរៀបការនិងនាងព្រោះស្រទ្បាញ់ឬព្រោះតែហេតុផលអ្វីផ្សេងទៀតនៅពីក្រោយមង្គលការមួយនេះស្រួលនាងធ្វើចិត្តមិនចាំបាច់ត្រូវធ្វើជាសត្វលាឲ្យគេដឹងច្រមុះចុះទ្បើងបោកប្រាសជាន់ឈ្លើបេះដូងបែបនេះ។
«ជុងហ្គុកឆាប់ឆ្លើយមកប្រាប់ការពិតមក»ជុងម៉ូចាប់ដើមដៃរបស់ជុងហ្គុកអង្រួនខ្លាំងទាំងទឹកភ្នែកដែរខំប្រឹងខាំមាត់ទប់មកជាយូរនោះក៏ស្រហូរចុះមកនាងស្រែដាក់គំនាបឲ្យគេព្រមនិយាយការពិតចេញមកប៉ុន្តែគេបែបជាស្ងាត់ឈរស្ងៀមមិននិយាយអ្វីទាំងអស់។
«បើលោករៀបការគ្រាន់តែចង់សងសឹងលោកប៉ារបស់ខ្ញុំ អបអរសាទរផងលោកឈ្នះហើយលោកធ្វើវាបានសម្រេចហើយពេលនេះលោកប៉ាគាត់ខូចចិត្តហើយដឹងកំហុសចំណែងឯងខ្ញុំក៏ខូចចិត្តដូចគ្នាហើយក៏ខូចចិត្តខ្លាំងបំផុតនិងស្តាយក្រោយដូចគ្នាដែរស្រទ្បាញ់មនុស្សដូចជាលោកអ្ហឹកៗ»ជុងម៉ូញញឹមទ្បើងទាំងទឹកភ្នែកចំអក់ចំអន់មកកាន់ខ្លួនឯង គេមិនព្រមឆ្លើយតបនិងនាងអញ្ចឹមវាមិនន័យថាអ្វីដែរនាងនិយាយគឺវាត្រឹមត្រូវហើយអ្វីដែលលោប៉ានាងប្រាប់នាគឺវាមិនខុសនោះទេគេរៀបការជាមួយនិងនាងគឺដើម្បីសងសឹងតែមួយមុខគត់គេមិនបានស្រទ្បាញ់នាងទេ។
«ប្រសិនបើលោកអស់ចិត្តហើយពួកយើងចែកផ្លូវគ្នាគ្នាទៅ ព្រោះបើមិនស្រទ្បាញ់គ្នាទេរស់នៅជាមួយនិងគ្នាក៏វាគ្មានន័យដែរវាមានតែការឈឺចាប់អញ្ចឹងហើយយើងលែងលះគ្នាទៅខ្ញុំហត់លែងចង់បន្តហើយ ខ្ញុំព្រមបើផ្លូវឲ្យលោកនិងសង្សារលោកបាននៅជាមួយនិងគ្នាដោយគ្មានឆ្អឹកទទឹកកដូចជាខ្ញុំនៅរំខាន»ជុងម៉ូនិយាយដោយលើកយកក្រដាស់លិខិតលែងលះទៅដាក់នៅលើតុរងចាំឲ្យជុងហ្គុកចុះហត្ថលេខានៅលើនោះ នាងហត់ហើយហត់ខ្លាំងណាស់រៀបការជាមួយនិងគេប៉ុន្មានថ្ងៃមកនេះធ្វើឲ្យនាងមានសម្ពាធផ្លូវចិត្តវេទនារងទុក្ខស្ទើរស្លាប់ទៅហើយចុះទំរាំតែត្រូវប្រើជីវិតគូររស់នៅពាក់កណ្តាលជីវិតទៅមុខជាមួយគ្នាទៀតនោះនាងស៊ូមិនរួចទេវាហត់ខ្លាំងណាស់ជាមួយជីវិតគូរដែររៀបការដើម្បីតែសងសឹងគ្នានិងមានជនទី3មកជ្រាតជ្រែកបែបនេះទៀតនាងលែងចង់បន្តទៀតហើយនាងសុខចិត្តកាត់ចិត្តបើផ្លូវឲ្យមនុស្សដែរនាងស្រទ្បាញ់គេមានក្តីសុខជាមួយនិងសង្សាររបស់គេទៅចុះទោះបីជាឈឺក៏នាងព្រម។
«ខ្ញុំមិនលែង»ជុងហ្គុកស្រែកគំហកប្រកែកដាក់នាងតូចយ៉ាងដាច់អហង្កាថាដោយសាខឹងសម្បាជាខ្លាំងដែនាងប្រហើនហ៊ានស្នើរឲ្យគេលែងលះនាងហើយថែមទាំងទាញយកលិខិតលែងលះមួយច្បាប់នោះហែកចោលខ្ទេចខ្ទីព្រមទាំគុបវាទៅលើមុខរបស់ជុងម៉ូថែមទៀតផង។
«ហេតុអ្វីបានជាមិនលែង?»ស្រីតូចស្រែគំហកដាក់ស្វាមីចិត្តខ្មៅនោះទាំងទឹកភ្នែកហូរវហាមទាំងកាយញ័រទទ្រើក គេសងសឹកនិងប៉ារបស់នាងបានសម្រេចហើយតើគេចង់បានអ្វីទៀតទៅឬគេធ្វើប៉ុនេះហើយនិងមិនទាន់ស្កប់ស្កល់ទៀត។
«គឺនៅជាមួយនិងគ្នាបែបនេះហើយ»មិនឲ្យចេញជុងហ្គុកក៏ស្រែសម្លុតទៅកាន់ជុងម៉ូវិញយ៉ាងតឹងសសៃកដោយការប្រកែកយ៉ាងដាច់អហង្កាថាគេមិនព្រមលែងលះជាដាច់ខាងមិនថានាងនិយាយអ្វីទេគឺនៅតែរស់នៅជាមួយនិងគ្នាបែបនេះរហូតហើយកាន់តែធ្វើឲ្យគេកាន់តែខឹងកម្រោលកាន់តែខ្លាំទៀតនោះគឺពេលដែរគេស្រមៃឃើញរូបភាពនៅពេលដែរជុងម៉ូនាងលែងលះជាមួយនិងគេហើយក៏ទៅច្បាប់ផ្តើមម្ដងទៀតជាមួយនិងស្នេហាចាស់របស់នាងជាជីមីននេះជាហេតុនេះហើយដែរគេមិនព្រមលែងលះជាមួយនិងដាច់ខាត់មិនថាយ៉ាងណាក៏ដោយ។
«លោកនៅចង់បានស្អីពីខ្ញុំទៀតទៅ?»គេចង់បានស្អីទៀតទៅធ្វើឲ្យឪកូននាងឈឺចិត្តវេទនាប៉ុន្នោះហើយគេនៅមិនស្កប់ស្កល់ទេឬយ៉ាងមិច?
«វាមិនទាន់ចប់ត្រឹមនេះទ្បើយស្តាប់បានទេ ខ្ញុំនិងធ្វើឱ្យនាងនិងលោកប៉ាឈឺចាប់ឈឺបំផុត»ជុងហ្គុកក្រោកឈរពេញកម្ពស់ហើយក៏លោមផ្ទៃមុខសង្ហាររបស់ខ្លួនទៅរកមុខសរលោងរបស់ភរិយាដែរត្រៀបត្រាទៅដោយដំណក់ទឹកភ្នែកនៅពោលពៀស ស្រដីទ្បើងដោយឈាមត្រជាក់ជាមួយនិងលិ្បចពិសពុលនៅហោះពេញខួរប្រៀបដូចជាតួចិត្តអាក្រក់។
«ចុះនាងវិញរស់នៅក្នុងឋាន:ជាសាហាយប្តីគេបែបនេះទទួលយកបានដែរឬ?»ដោយទាន់មិនដឹងថាត្រូវនិយាយបែបណាឲ្យជុងហ្គុគេព្រមលែងលះជាមួយនិងនាងទើបស្រីល្អងាក់ទៅសួរមនុស្សស្រីដែរប្តីនាងប្រកាស់ក្តែងៗថាជាសង្សារនៅនិងមុខប្រពន្ធនោះក្រែលទ្បូងនាងអាចនិងជួយនិយាយឲ្យជុងហ្គុកព្រមលែងលះជាមួយនិងនាងបានថាមិនត្រូវនាងអាចនិងដើរចេញពីជុងហ្គុកក៏ថាបាន ព្រោះនាងដឹងច្បាស់ណាស់ចិត្តស្រីដូចគ្មាននរណាក៏នរណាគ្មាននរណាចង់រស់នៅក្នុងឋាន:ជាសាហាយប្តីគេនោះទេ ប៉ុន្តែតែអ្នកណាទៅដឹងថាស្រីម្នាក់ខុសពីការគិតរបស់នាងគឺនាងមុខក្រាស់និងអត់កេរ្តិ៍ខ្មាស់បំផុតហើយ។
«ខ្ញុំទទួលបានគ្រប់យ៉ាងស្រាប់ទៅហើយគ្មានបញ្ហាទេ»ជេយ៉ុងឆ្លើយបែបហីមិនគិតខ្វល់ខ្វាយថានាងមាននាមជាអ្វីទ្បើយសម្រាប់នាងឲ្យតែបានរស់នៅក្បែរជុងហ្គុកគឺនាងព្រមគ្រប់យ៉ាងចង់អ្នកណានិយាយអ្វីពីនាងក៏នាងមិនខ្វល់ដែរនិយាយតែមាត់ហើយនាងថែមទាំងអោបដៃជុងហ្គុកហើយផ្តេកក្បាលទៅលើដើមដៃធំមាំរបស់នាយកម្លោះថែមទៀត។
«មុខក្រាស់ឥតកេរ្តិ៍ខ្មាស់»ជុងម៉ូញោចញញឹមចុងមាត់ដោយការសើចចំអក់និងមើលងាយ ប្រាប់ត្រូវចុះនាងមិនដែរជួបមនុស្សស្រីណាមុខក្រាស់រាប់សឹបទឹកថោបទាបបែបនេះពីមុនមកទេ មុខមាត់ស្អាត់បានកើតក្នុងត្រកូលអ្នកមានមុខមានមាត់ដែរប៉ុន្តែគ្មានកេរ្តិ៍ខ្មាស់នៅក្នុងខ្លួនសោះ។
«នាងឯង...»ជេយ៉ុងបម្រុងនិងហក់ទៅទះជុងម៉ូតាមកិរិយាឆ្មើងឆ្មៃរបស់ខ្លួនតាមកិរិយាធម្មតាទៅហើយប៉ុន្តែនាងក៏ស្រាប់តែដឹងសតិមកវិញគឺថាពេលនេះនាងនៅជាមួយនិងជុងហ្គុកអញ្ចឹងហើយនាងមិនអាចបង្ហាញ់អាកប្បកិរិយារបស់នាងពីកំណើតចេញមកទេ នាងត្រូវសម្តែងធ្វើជាស្លូតបូតនិងចិត្តល្អបំផុតតាមដែរអាចធ្វើទៅបាន។
«ខ្ញុំនិងរៀបការជាមួយនិងជេយ៉ុងនៅខែក្រោយនេះ បន្ទាប់ពីរៀបការរួចជេយ៉ុងនិងក្លាយជាប្រពន្ធទី2របស់ខ្ញុំពេញច្បាប់»ដោយឃើញថាជុងម៉ូនាងបានដៃដៀលក្បាជេយ៉ុងម៉ាត់បែបនេះជុងហ្គុកក៏លើករឿងរៀបការរបស់គេជាលើទីពីម្ដងទៀតជាមួយនិងជេយ៉ុងដើម្បីឲ្យនាងក្លាយជាប្រពន្ធរបស់គេស្របច្បាប់មិនអាចឲ្យជុងម៉ូងមកស្តីថាចំអន់អ្វីបានទៀតនោះទ្បើយ។
«អញ្ជើញរៀបការឲ្យសប្បាយជាមួយនិងភាពថោកទាបចុះ ប្រុសថោកទាបស្រីឥតកេរ្តិ៍ខ្មាស់ជាគូរដ៏គម្រសមគ្នាបំផុតហើយ»នៅពេលបានលីប្រយោគតបស់ជុងហ្គុកអ្វីឲ្យជាមូ៉នាងគាំងក្នុងទ្រូងចុកអួលមិនស្ទើតទេនេះគេចង់រៀបការប្រពន្ធម្នាក់ទៀតទាំងដែរនាងនៅរស់ឈរនៅចំពីមុខគេបែបនេះមែនទេនេះគេមានមកក្បាលនាងជាប្រពន្ធគេដែរទេ?ប៉ុន្តែក៏ទោះបីជានាងចង់ហាមឃាត់គេមិនឲ្យរៀបការក៏មានដែរប្រសិនបើជានាងឃាត់ថាមិនត្រូវគេអាចនិងរៀបកាតថ្ងៃស្អែនេះផងក៏ថាបានអញ្ចឹងហើយមានតែចាក់បណ្តោយទៅអ្វីដែរគេចង់ធ្វើទៅនាងមិនហាមទេបើគេធ្វើគេសប្បាយចិត្តឲ្យគេធ្វើចុះ ខាងប្រុសក៏ថោកទាបខាងស្រីក៏ថោកទាបសមគ្នាបំផុតយកគ្នាចុះ។

ប្អូនស្រីសម្អប់Where stories live. Discover now