«អូនធ្វើបែបនេះតើជីមីនគេនិងមានអារម្មណ៍បែបណាទៅ?ហេតុអ្វីអូនធ្វើអ្វីមិនគិតពីអ្នកដទៃខ្លះផង»ជុងហ្គុកគិតតែពីស្តីបន្ទោសជុងម៉ូម៉ាំងៗតែម្ដងនាយទទួលស្គាលថាមុននេះគេមានគំនិតចង់ទៅបញ្ឈប់មង្គលការមួយនេះប៉ុន្តែនៅពេលនេះគេក៏គិតយល់ពីអារម្មណ៍របស់ជីមីននៅពេលដែរត្រូវកូនក្រមុំរត់ពិធីមង្គលការរបស់ខ្លួនមកជួបជាមួយនិងអតីតស្វាមីតើគេនិងខ្មាសគេបែបណាខូចចិត្តយ៉ាងណាទៅរឿងបែបនេះវាពិបាកនិងទទួលយកខ្លាំងណាស់ប៉ុន្តែក៏មិនអាចធ្វើអ្វីបាន។នៅពេលដែរគេយល់ឈប់អាត្មានិយមឈប់យល់តែចិត្តខ្លួនឯងខ្វាយខ្វល់ពីអ្នកដទៃបែបជាជុងម៉ូនាងធ្វើបែបនេះតាមគេម្ដងមិនមែនគេចង់ឲ្យនាងរៀបការជាមួយនិងជីមីននោះទេប៉ុន្តែគេចង់ឲ្យនាងយល់បើមិនស្រទ្បាញ់ជីមីនទេទៅរៀបការធ្វើអីហើយនៅពេលដែរបានរៀបការហេតុអ្វីក៏ទៅធ្វើបាបផ្លូវចិត្តគេ?ដែលនិយាយនេះគឺចង់ឲ្យជុងម៉ូនាងចេះគិតពីអ្នកដទៃខ្លះកុំព្រោះតែចង់បញ្ឈឺចិត្តគេទៅធ្វើឲ្យមនុស្សល្អៗដូចជាជីមីនត្រូវមកឈឺចាប់ជាមួយនិងគេដែរ។
«លោកកំពុងតែដេញខ្ញុំឲ្យទៅរៀការជាមួយនិងជីមីនវិញឬ?»ជុងម៉ូស្រដីទ្បើងដោយការអាក់អន់ចិត្តជាខ្លាំក៏ព្រោះតែខំប្រឹងរត់មករកគេហត់ស្ទើរស្លាប់ប៉ុន្តែមើលគេចុះគេមិនខ្វល់ថានាងហត់ឬអត់ប៉ុន្តែគេបែបមកជានិយាយចង់បណ្តេញនាងឲ្យទៅរកជីមីនវិញទៅវិញនេះពាក្យសម្តីដែរជេយ៉ុងតែនិយាយប្រាប់នាងជារឿយៗថាជុងហ្គុកគេមិនស្រទ្បាញ់នាងគេតែងតែចង់ឲ្យនៅឲ្យឆ្ងាយពីគេពីព្រោះគេស្អប់នាងណាស់ទាំងអស់នេះវាសិតសឹងតែជាករពិតឬ?។
«បងមិនមែនបានន័យថាបែបនិងនោះទេ?»ជុងហ្គុកប្រញាប់និយាយប្រកែកយ៉ាងលឿនការពិតគេមិនបានន័យថាចង់ដេញនាងឲ្យទៅរកជីមីនអីបែបនេះទេដែរគេនិយាយនេះគឺបានន័យថាចង់ឲ្យនាងយល់ពីទង្វើរដែរខ្លួននាងគួរធ្វើនិងមិនគួរធ្វើពីព្រោះទង្វើរខ្លះនៅពេលដែរធ្វើទៅអាចនិងធ្វើនាងមានវិប្បដិសារីដល់ថ្ងៃក្រោយដូចជាគេនៅពេលនេះជាដើមគេមិនចង់ឲ្យជុងម៉ូនាងជួបរឿងដូចជាគេនោះទេ។
«ចឹងវាបានន័យថាមិចវិញទៅ?ខ្ញុំគួរណាស់តែជឿសម្តីរបស់ជេយ៉ុងមិនគួរមកខ្វាយខ្វល់ពីលោកបែបនេះទ្បើយ ណាហើយចុះខ្ញុំទៅវិញទៅមិនឲ្យលោកបានឃើញមុខខ្ញុំទៀតទេចាំទុកទៅ»ជុងម៉ូស្រីដីទ្បើងទាំងទឹកសំណើមថ្លាៗដូចជាគ្រាប់ពេជ្រស្រក់ហូចចុះមកមិនដាច់ដោយការអន់ចិត្តអន់ថ្លើមដែរនាងខំបារម្ភពីគេទាំងមូលប៉ុន្តែគេបែរជាដេញនាងបែបនេះទៅវិញបើជ្រុលជាគេមិនចង់ឃើញមុខនាងបែបនេះហើយនាងក៏មិននៅឲ្យគេឃើញមុខដែរថាហើយស្រីល្អក៏ក្រលាសសក់ដើរចេញទៅបាត់ទុកឲ្យនាយកម្លោះឈរភាំងនិងទង្វើររបស់នាងទោះបីជាគេចង់ឃាតនាងក៏ឃាត់មិនបានដែរក៏ព្រោះនាងរត់ចេញទៅយ៉ាងលឿងរកតែគេហៅមិនទាន់ទ្បើយ។
«គ្រប់គ្នាមកទីនេះធ្វើអី?»បន្តិចក្រោយមកជីមីនថេយ៉ុងនិងលោកចនក៏ចូលមករកជុងហ្គុកនៅមន្ទីរពេទ្យល្មមចំណែកឯនាយកម្លោះឯណេះវិញកាលបើបានឃើញសាច់ញាតិមករកខ្លួនដល់មន្ទីរពេទ្យបែបនេះគេក៏រាងឆ្ងល់មិនតិចដែរហេតុអ្វីក៏ពួកគេដឹងថាគេនៅមន្ទីរពេទ្យបើគេមិនទាំងទាន់បាននិយាយប្រាប់អ្នកណាមួយមាត់ផងនិង។
«មកមើលឯងនេះហើយចេះសួរទៅកើត»
«កូនយ៉ាងមិនទៅហើយជុងហ្គុក»លោកចនឧទានទ្បើងមកដោយសម្តីស្រាលៗក៏ទោះបីជាជុងហ្គុគេបានធ្វើបាបផ្លូវចិត្តគាត់ធ្វើបាបជុងម៉ូសាងកំហុសឆ្គងជាច្រើនមកលើគាត់និងកូនស្រីយ៉ាងណាក៏ដោយចុះប៉ុន្តែគេមិនដែរប្រកាន់ចិត្តគំនិតខឹងស្អប់និងគេនោះទ្បើយនៅក្នុងក្រខ្សែរភ្នែករបស់គេជុងហ្គុកនៅតែជាកូនប្រុសតបស់គាត់ជានិច្ចមិនប្រែប្រួលទ្បើយគឺនៅតែគិតនិងបារម្ភពីគេដូចដើម។
«គឺខ្ញុំមិនអីទេលោកប៉ា»ជុងហ្គុកនិយាយដោយស្នាមញញឹមនិងលើកដៃម្ខាងដែរដែរត្រូវរុំដោយបង់រុំហើយមានខ្សែរស្ពាយនិងកឲ្យទៅលោកចនមើលបញ្ចាក់ប្រាប់ថាគេមិនអីនោះគេទោះបីជាត្រូវរបួសក៏ពិតមែនប៉ុន្តែគេមិនត្រូវអ្វីធ្ងន់ធ្ងរនោះទ្បើយ។
«ឲ្យខ្ញុំសូមទោសគ្រប់គ្នាចំពោះរឿងកាលពីមុនដែរខ្ញុំបានធ្វើហើយក៏សូមទោសចំពោះរឿងដែរកើតទ្បើងនៅថ្ងៃនេះផងដែរជីមីនឲ្យខ្ញុំសូមទោសក៏ព្រោះតែខ្ញុំទើបធ្វើឲ្យកម្មពិធីមង្គលការរបស់បងត្រូវបានខូច
ខាតអស់»ជុងហ្គុកឧទានទ្បើងមកជាមួយនិងទឹកមុខដឹងខុសដល់ពេលនេះទើបគេយល់ច្បាស់ថាការសងសឹងគ្មានចម្រើនអ្វីនោះទ្បើយគឺវាមានតែនាំមកនៅការបាត់បង់ទៅវិញគេដល់ពេលនេះគេក៏មិនដឹងថាត្រូវធ្វើនិយាយអ្វីក្រៅពីពាក្យថាសូមទោសនេះទេ។
«មិនអីទេយើងមិនប្រកាន់ទ្បើយចំណែកឯងរឿងកាលពីមុនយើងមិនដែរទុកវាក្នុងចិត្តទេ យើងយល់ហើយថាមិនថាយ៉ាងណាយើងនៅតែមិនអាចយកឈ្នះចិត្តរបស់ជុងម៉ូបាន ជុងម៉ូនាងនៅតែស្រទ្បាញ់ឯងអញ្ចឹងហើយយើងសូមប្រគល់នាងឲ្យទៅឯងវិញចុះប៉ុន្តែឯងត្រូវតែសន្យានិងយើងថានិងមិនធ្វើឲ្យនាងទឹកភ្នែកម្ដងទៀតទេបើមិនអញ្ចឹងទេយើងនិងយកនាងមកវិញលែងប្រគល់ឲ្យឯងវិញហើយ»ជីមីនលើដៃដាក់ទៅលើស្មាមាំរបស់ជុងហ្គុកមុននិងឧទានទ្បើងមកគេមិនបានប្រកាន់ទោសនិងគេនោះទេបានគេដឹងកំហុសចេះកែខ្លួនហើយចេះយល់ពីគ្រប់គ្នានៅជុំវិញខ្លួនយល់ពីខ្លួនឯងថាត្រូវការអ្វីមិនត្រូវការអ្វីបែបនេះគឺគេសប្បាយចិត្តណាស់ទៅក៏ទោះបីជាគេត្រូវឈឺចាបើបន្តិចមែនប៉ុន្តែគេក៏ត្រូវតែលះបង់វាដើម្បីឲ្យមនុស្សដែរគេស្រទ្បាញ់មានក្តីសុខពីព្រោះគេដឹងថាជុងម៉ូនាងស្រទ្បាញ់ជុងហ្គុកមិនមែនជាគេទ្បើយហើយជុងហ្គុកក៏ស្រទ្បាញ់គេនាងដូចគ្នាហេតុនេះហើយគេមិនចង់ធ្វើជាមារជ្រែកក្តីស្នេហ៍ពួកគេទ្បើយ ស្នេហាគឺជាការលះបង់អញ្ចឹងហើយគេត្រូវតែលះបងដើម្បីមនុស្សដែរខ្លួនស្រទ្បាញ់ ប៉ុន្តែប្រសិនបើជុងហ្គុកគេនៅតែធ្វើទង្វើតដដែលទៅលើជុងម៉ូម្ដងទៀតប្រាកដណាស់ថាគេនិងមិនលះបងើទៀតទ្បើយ ហើយជុងហ្គុកនិងគេក៏ត្រូវតែដឹងគ្នាហើយ។
«អរគុណខ្លាំងណាស់ជីមីនបងប្រុស»ជុងហ្គុកស្រដីទាំងសប្បាយអរត្រហេបត្រហប់ស្ទើទៅអោបជីមីនដោយការសប្បាយចិត្តជាខ្លាំងអញ្ចឹងមានន័យថាគេមានឪកាសចូលក្បែរជុងម៉ូម្ដងទៀតហើយ។
«មិនបាច់អរគុណទេយើងទេជាបងប្រុសគេត្រូវតែលះបង់ដើម្បីប្អូនបែបនេះហើយ»ជីមីនវាយស្មារបស់ជុងហ្គុកតិចក្នុងនាមគេជាបងប្រុសត្រូវលះបងដើម្បីប្អូនបានក៏ត្រូវតែធ្វើស្រាប់ទៅហើយ។
YOU ARE READING
ប្អូនស្រីសម្អប់
Actionស៊េរី:សម្អប់បេះដូង(Season1) «ខ្ញុំស្អប់នាងដែលកើតមកជាប្អូនស្រីរបស់ខ្ញុំ ប៉ុន្តែខ្ញុំស្រឡាញ់នាងប្រសិនបើនាងជាអ្នកដទៃមិនជាបើសាច់ឈាមអ្វីនិងខ្ញុំ»ជុងហ្គុក Jeon Jungkook ♡︎ Jeon Jung Moo