ភាគ28

1K 38 0
                                    

បន្ទាប់ពីតាមរកជុងម៉ូអស់ជាច្រើនម៉ោងមកជុងហ្គុកនៅតែរកនាងមិនឃើញដដែលនិងដឹងថានាងទៅលាក់ខ្លួនពួនអាត្មាដល់ទីណាទេគេរកស្ទើរតែក្រទ្បាប់សេអ៊ូលទាំងមូលហើយក៏នៅតែមិនឃើញទៀតកាន់តែធ្វើឲ្យនាយកម្លោះមានអារម្មណ៍ហេលហាលបារម្ភពីនាងមិនស្ទើរទោះបីជាមាត់របស់គេនិយាយថាស្អប់នាងប៉ុន្តែក្នុងកាលទេសៈបែបនេះគេមិនបារម្ភមិនបានពិតមែន។
«លោកប៉ា...ផាច់»គ្រាន់តែមកដល់ផ្ទះភ្លាមជុងហ្គុកក៏ប្រញាប់រត់ចូលទៅក្នុងផ្ទះភ្លាមតែសួររកស្រីតូចតែម្ដងប៉ុន្តែគេមិនទាន់ទាំងហារមាត់សួរទៅកាន់ប៉ារបស់គេអស់សេចក្តីផងក៏ត្រូវប្រអប់ដៃមាំរបស់លោកចនអ្នកជាឪពុកទះផ្ទៃមុខសង្ហារៗរបស់ជុងហ្គុកឲ្យងាកទៅម្ខាងតាមកម្លាំងដៃ របស់លោកចន
«ប៉ាស្ទើរតែមិនជឿថាឯងធ្វើរឿងអាក្រក់បែបនិងដាក់ប្អូន បើប្អូនគេមានអីកើតទ្បើងគិតយ៉ាងមិច» ចង់ប្រាប់ថាគាត់ពិតជាខឹងនិងខក់ចិត្តចំពោះកូនប្រុសច្បងរបស់គាត់ម្នាក់នោះខ្លាំងណាស់មិនគួរណាគេហានធ្វើបាបប្អូនដល់ថ្នាក់នេះសោះគ្រាន់គាត់បានស្តាប់លឺការនិយាយរៀបរាបរបស់ជុងម៉ូប្រាប់គាត់មុននេះគាត់ខឹងនិងជុងហ្គុកស្ទើរតែច្រាល់ឈាមស្លាប់ទៅហើយ។
«លោកប៉ាហ៊ានទះខ្ញុំព្រោះតែនាងកូនសាហាយម្នាក់នេះ?»ជុងហ្គុកយកប្រអប់ដៃរបស់ខ្លួនលើយកមកក្តោបផ្ទៃមុខចំកន្លែងដែរលោកចនទះមុននេះយើងក៏ស្រដីទ្បើងទាំងខឹងអន់ចិត្តភ្នែកទាំងគូរប្រែជាក្រហមខាំថ្គាលស្រែកដាក់លោកចនវិញ គេស្ទើរតែមិនជឿទេថាលោកចនហ៊ានទះមុនគេព្រោះតែកូនសាហាយរបសើគ្នាម្នាក់នេះទាំងដែតពីដើមមកគ្មានអ្នកហ៊ានលើដៃមកវាយទ្បើយសូម្បីតែម៉ាក់របស់គេប៉ុន្តែព្រោះតែកូនសាហាយម្នាក់លោបចនប៉ារបស់គេហ៊ានលើដៃទះគេនៅចំពោះមុខគ្រប់គ្នា។
«ឆាប់ឆ្លើយមកនាងទៅយំរំអួយនិយាយមួយបង្កាច់ខ្ញុំពីអ្វីខ្លះប្រាប់លោកប៉ាហេតុអីបានជាគាត់ហ៊ានធ្វើបែបនេះដាក់ខ្ញុំឆាប់ឆ្លើយមក ហេតុអីនាងមិនឆ្លើយ ឆាប់ឆ្លើយមក»ជុងហ្គុកលើទៅចាប់សង្កត់ដើមដៃរបស់នាងតូចទាំងសង់ខាង់ហើយអង្រួនកាយនាងខ្លាំងនិងស្រែគំហកដាក់នាងតូចដោយការខឹងសម្បារជាខ្លាំងកែវភ្នែកទាំងគូរទ្បើងក្រហមឆ្អៅបើអាចសម្លាប់នាងបានគេប្រហែលជាសម្លាប់នាងបាត់ទៅហើយ គេស្រែកទ្បូទ្បាពេញទាំងផ្ទះស្ទើរតែដូចមនុស្សឆ្កួតទៅហើយមូលហេតុដែលខឹងនិងជុងម៉ូខ្លាំងបែបនេះព្រោះគិតថាជុងហ្គុលប្រហែជាទៅនិយាយញ៉ោះញ៉ុងមួលបង្កាចឲ្យលោកប៉ាស្អប់និងខឹងគេហើយទើបបានជាលោកចនគាត់ហ៊ានលើដៃវាយគេទាំងដែរពីកើមកគាត់ថ្នមគេដូចជាកែវមិនឲ្យអ្នកណាមកប៉ះពាល់គេប៉ុនចុងក្រចកទ្បើយ។
«បងប្រុសលែង អ្ហឹកៗ លែងខ្ញុំទៅ-ខ្ញុំអ្ហឹកៗខ្ញុំឈឺអ្ហឹកៗ»នាងតូចមិនអាចធ្វើអ្វីបាបក្រៅពីយំសុំឲ្យគេប្រលែងដៃចេញពីរាងកាយរបស់នាងព្រោះនាងគ្មានមកម្លាំងនិងរើបម្រាសចេញពីក្រញាំដៃរបស់គេទេព្រោះរាងកាយវាល្វើយគ្មានកម្លាំងឈរស្ទើរតែមិនចង់ទាំងនឹងផង។
«ជុងហ្គុកឆាប់លែងប្អូនភ្លាម ផាច់»ផ្ទៃមុខសង្ងាររបស់ជុងហ្គុកក៏ត្រូវងាក់ទៅម្ខាងម្ដងទៀតដោយសារតែកម្លាំងដៃរបស់លោកចនហើយក៏ចាបទាញដៃកូនស្រីទៅនៅខាងក្រោខ្នងរបស់គាត់។
«នេះឯងនៅមិនភ្ញាក់រលឹកទៀតឬ ថាអ្វីដែរឯងធ្វើនៀក៎វាអាក្រក់ប៉ុណ្ណា?អាកូនថោកទាបអាកូនអន្តពាលយើងមិនគួរណាមានកូនដូចជាឯងទេ»លោកចនឧទានស្រែកស្តីបន្ទោសនិងជេប្រទិចទៅកាន់ជុងហ្គុកខ្លាំង គាត់ពិតជាខកចិត្តខហលាំងណាស់ដែរមានកូនប្រុសចរិកពាលបាត់ផ្សេរប្រដៅមិនទ្បើងបែបនេះគេធ្វើខុសដល់ថ្នាក់នេះហើយនៅតែមិនភ្ញាក់រលឹកបែបជាមកដំទ្បើងសរសៃក៏តវ៉ានិងគាត់ថែមទៀត។
«ត្រូវហើយខុសវាថោកទោវាអន្តពាលបាត់ផ្សាជេមកទៀតមកជេមកវៃខ្ញុំមកតាមដែរប៉ាចង់»ជុងហ្គុកស្រដីទ្បើងទាំងកែវភ្នែកក្រហមពោលពេញទៅដោយទឹកថ្លាៗជាច្រើនដែរនៅត្រៀមនិងស្រក់ហូរចុះមកប៉ុន្តែក៏ត្រូវម្ចាស់វាខំប្រឹងទប់វាទាំងទ្រូងអួលណែន។
«កុំបញ្ជួសណាស់វើយ»
«កូនស្រីរបស់លោកប៉ានៅរស់មិនទាន់កើតអ្វីផងលោកហ៊ានធ្វើបែបនេះដាក់ខ្ញុំ លោកស្រីនាងកូនសាហាយម្នាក់នជាងខ្ញុំមែន?»មិនប្រាប់ក៏គេដឹងដែរបើគាត់ស្រទ្បាញ់ទុកគេសំខានពិងមែន មិនមែនកាលពីមុនគាត់ទុកគេនិងម៉ាក់របស់គេចោលទៅរកសាហាយរបស់គាត់ទេ។
«បើលោកស្អប់ខ្ញុំចង់ធ្វើអ្វីមកលើរូបខ្ញុំខ្ញុំមិនដែរខឹងទេ បើលោកខឹងដែរខ្ញុំជាដើម្បីហេតុធ្វើឲ្យម៉ាក់លោកស្លាប់ហើយចង់បានជីវិតរបស់ខ្ញុំ ខ្ញុំនឹងឲ្យទៅលោកមិនស្តាយទេ ប៉ុន្តែបើលោកធ្វើអ្វីជុងម៉ូកូនស្រីខ្ញុំខ្ញុំមិនលើកលែងឲ្យលោកទេចាំទុកទៅ»គាត់ទាំងខឹងទ្បើងរញ័សាច់ទឹកភ្នែកក៏ស្រក់ចុះមុនមិនដាច់ គាត់ដឹងថាគាត់ខុសដែរជាមូលហេតុធ្វើឲ្យគ្រួរសាររបស់គេបែបបាក់ជាដើម្បីហេតុធ្វើឲ្យម៉ាក់របស់គេគ្រាំចិត្តស្លាប់  អញ្ចឹងហើយបើគេខឹងគេស្អប់ចង់សងសឹងក៏ធ្វើមកលើរូបគាត់មកចុះគាត់មិនបានទៅខឹងប្រកាន់ទោសរូសដំណើរនិងគេទេ ប៉ុន្តែគាត់សូមប្រមានបើគេហ៊ានធ្វើអ្វីកូនស្រីសំណព្វចិត្តរបស់គាត់គឺគាត់មិនព្រមជាដាច់ខាត់ទោះបីជារាលលើកគាត់មិនមាត់ច្រើនសុខចិត្តធ្វើជាធ្មិចភ្នែកខ្លះធ្វើមិនដឹងមិនលឺនិងទង្វើររបស់គេមិនមែនគាត់ខ្លាចរិទ្ធិអំណាច់របស់គេទេប៉ុន្តែដែរធ្វើមិនដឹងមិនលឺមិនចង់រករឿងនោះព្រោះមិនចង់ឲ្យមានរឿងរញ៉េរញ៉ៃច្រើនមិនចង់ឲ្យលោកចនមានបញ្ហាជាមួយនិងគេប៉ុន្តែបើគេហ៊ានធ្វើអ្វីជុងម៉ូគាត់មិនសំងំធ្វើខ្លួនជាព្រះសុីម៉ងឲ្យគេនិយាយមើលងាយនិងធ្វើបាបកូនស្រីដែរគាត់ស្រទ្បាញ់ស្មើរជីវិតគាត់តាមចិត្តទេ។
«មិនលើកលែងចង់ធ្វើយ៉ាងមិច?លោកស្រីចង់ធ្វើស្អីខ្ញុំ?មនុស្សឈឺចិត្តស្លាប់ដូចលោកស្រីមានសមត្ថភាពដែលឬ?បើមានចង់ធ្វើស្អីខ្ញុំ?»ជុងហ្គុកលើចិញ្ចើមសួរបែបញញឹមចុងមាត់ឌឺទៅកាន់ឌឺទៅកាន់លោកស្រីលីនវិញហើយថែមទាំដើតចូលទៅចិត្តលោកស្រីលីនញញឹមយ៉ាងសមចិត្តនិយាយញញឹញផ្ចាលគាត់ទៀត។
«ឯង ...ហ្អឺមៗ»លោកស្រីលីនក៏ស្ទុះទៅចាបើក្របូចក៏អាវរបសើជុងហ្គុកប៉ុន្តែក៏ត្រូវនាយកម្លោះរុញច្រានគាត់មួយទំហឹងឲ្យដួលទៅលើឥដ្ឋទាំងកម្រោល លោកស្រីលីនបាតើមាតើបាតើក៏ឈឹងនិយាយាអ្វីលែងចេញ ជំងឺរបស់គាត់ក៏ចាប់ផ្តើមរើទ្បើងមកម្ដងទៀតក៏ព្រោះតែគាត់ខឹងខ្លាំងពេលធ្វើឲ្យសម្ពាតសរសៃឈាមកើនទ្បើងខ្ពស់ធ្វើឲ្យជំងឺផ្លូវដង្ហើមរើទ្បើងផ្គួបផ្សំជាមួយនិងការតែជុងហ្គុករុញកាយឲ្យដួលបោកក្បាលនិងឥដ្ឋទៀតនោះកានើតែធ្វើឲ្យអាការ:របស់គាត់កាន់តែអាក្រក់ថែមមួយកម្រឹតទៀត។

ប្អូនស្រីសម្អប់Where stories live. Discover now