«អូ!មែនហើយ ខ្ញុំចេះភ្លេចទៅកើត»ថេហ្វីនយកប្រអប់ដៃទះទៅលើថ្ងាស់ខ្លួនឯងតិចព្រោះអើយនាងចេះភ្លេចប្រាប់រឿងសំខានទៅកាន់ជុងម៉ូកើតទៅចំជាវង្វេងវង្វាន់ភ្លេចមុខភ្លេចក្រោយដូចជាយាយចា៎សពិតមែន។
«ចូលរួមអបអរសាទផងណាស់ជុងម៉ូឯងមានផ្ទៃមួយខែហើយ»ថេហ្វីស្រីដីទ្បើងទាំងសប្បាយចិត្តអររខិបរខុបដែរខ្លួនឯងចិត្តបានខ្លាចជាមិនគេនោះចម្លែកអ្វីតែសមីខ្លួនបែរជាធ្វើទឹកមុខភ័យផ្អើលយ៉ាងព្រួយបារម្ភយ៉ាងមិចក៏មិនដឹងទៅវិញ។
«មានផ្ទៃពោះអញ្ចឹងឬ?»ជុងម៉ូសួរបញ្ចាក់ប្រកបដោយទឹកមុខស្លេកស្លាំភ័យផ្អើលនិងបានសប្បាយចិត្តដូចជាថេហ្វីនទ្បើយ ព្រះអើយរឿងដែលនាងមិនចង់ឲ្យវាបានកើតទ្បើងពេលនេះវាបានកើតទ្បើងហើយបើបែបនេះតើនាងធ្វើបែបណាទើបអាចចាក់ចេញពីជុងហ្គុកបានទៅហើយការសុបិន្តរបស់នាងវាអាចនិងខ្លាចទៅជាការពិតដែរទេស្រមោខ្មៅន័យភាពភ័យខ្លាចការព្រួយបារម្ភហោះហើរវិលវុលចង់ពេញខួរក្បាលរបស់នាងហើយ។
«ហេតុអ្វីក៏ធ្វើមុខបែបនេះឯងមិនសប្បាយចិត្តទេ?»កាលបើឃើញទឹកមុខស្លេកស្លាំងនិងអាការ:ចម្លែកៗរបស់ថេហ្វីនក៏ចង់ចិញ្ចើមដាកើនាងដោយមិនយល់នាងមានកូនក្លាយជាម្តាយគេទាំងមូលហេតុអ្វីក៏មិនបង្ហាញ់អារម្មណ៍រំភើបសប្បាយចិត្តអ្វីបន្តិចសោះអញ្ចឹងបែបជាអ្នកដែរត្រឹមជាមីងឯណេះសប្បាយអរស្ទើរស្លាប់ម្នាក់ឯងទៅវិញនេះវាសមដែរទេ?។
«ជុងហ្គុកគេដឹងរឿងនេះដែរទេ?»ជុងម៉ូមិនបានខ្វាយខ្វល់និងសម្តីរបស់ថេហ្វីននោះទេនៅពេលនេះសុបិន្តអាក្រក់និងការព្រាត់ប្រាស់របស់កូនតូចរបស់នាងកំពុងតែលងបន្លាចពេញខួរក្បាលនាងអស់ទៅហើយ ហើយភិតភ័យដូចគ្នាខ្លាចថាជុងហ្គុគេដឆងថានាងមានកូនហើយគេធ្វើដាក់នាងដូចនៅក្នុងសុបិន្តនោះ។
«អត់ទេ នៅពេលដែរជូនឯងមកហើយគេក៏ប្រញាប់ចេញទៅរកនាងជេយ៉ុងស្អីគេនោះវិញភ្លាមៗតែម្ដង»និយាយដលើជេយ៉ុងពេលណាថេហ្វីននាងមានអារម្មណ៍ថាដូចជាមានភ្នំភ្លើងកំពុងតែផ្ទុះក្នុងចិត្តនាងយ៉ាងអញ្ចឹងនាងពិតជាស្អប់និងខឹងជេយ៉ុងនោះខ្លាំងបើចនាងចង់ទៅចាប់ជេយ៉ុងមកកាបើចិញ្រ្ចាំឲ្យម៉តសមចិត្តដែរជេយ៉ុងនាងហ៊ានមកបំបែកបំបាក់ចំណង អាពាហ៍ពិពាហ៍របស់មិត្តជាទីស្រឡាញ់របស់នាងឲ្យបែកបាក់នោះទេ ប៉ុន្តែមិនអាច។
«ថេហ្វីនឯងត្រូវសន្យានិងយើងណាថានិងមិនឲ្យគេដឹងរឿងនេះ»គ្រាប់តែបានដឹងថាជុងហ្គុកគេមិនបានដឹងរឿងកូននាងក៏ធូរចិត្តមកខ្លាំប៉ន្តែក៏នៅតែបារម្ភដូចគ្នាទើបដាក់សំណើរឲ្យមិត្តរបស់ខ្លួនត្រូវលាក់រឿងមួយនេះជាការសម្ងាត់មិនអាចឲ្យអ្នកណាដឹងនោះទេជាពិសេសគឺប្តីសែនគំរោកនិងនាងនិងស្រីសាហាយរបស់គេ បើគេដឹងយករឿងកូនមកចង់ជើងនាងមិនឲ្យលែងលះពីគេបានហើយថាមិនត្រូវប្រផ្នូរក្នុងសុបិន្តរបស់នាងនោះវាក្លាយជាការពិតក៏ថាបាន។
«ហេតុអ្វី?»ថេហ្វីចង់ចិញ្ចើមដាក់មិត្តដោយការមិនយល់រឿងធំបែបនេះហេតុអ្វីក៏ត្រូវលាក់ជុងហ្គុកថាមិនត្រូវនាងក៏អាចយល់លេះនាងមានកូនប្រើសិទ្ធជាប្រពន្ធដេញជេយ៉ុងចេញពីផ្ទះហើយជុងហ្គុកគេក៏បញ្ឈប់គំនិតសងសឹងក៏ថាបានព្រោះក្នុងពោះកូនស្រីរបស់សត្រូវរបស់គេជាកូនរបស់គេ តែមើលជុងម៉ូនាងធ្វើចុះបែបជាលាក់នៅនេះទៅវិញ។
«សន្យាសិនមក»ជុងម៉ូមិនឆ្លើយនាងនៅតែទទូចឲ្យថេហ្វីននាងសន្យា។
«សន្យាក៏សន្យា»ហេតុតែចង់ដឹងពីមូលហេតុហើយនាងក៏មិនអាចនិងប្រកែកនិងសំណើររបស់មិត្តតែម្នាក់គត់របស់ខ្លួនបានថេហ្វីនក៏ព្រមផ្ពួកដៃសន្យានិងជុងម៉ូតាមដែរជុងម៉ូននាងរំអុកទទូចសុំ។
«ថេហ្វីនតើយើងធ្លាប់មានកូនមកពីមុនដែរទេ?»ជុងម៉ូសួរទ្បើងមកដោយមិនយល់ព្រោះថានាងបានចាំយ៉ាងក្មេងក្នុងសុបិន្តនោះហៅនាងថាម៉ាក់ៗហើយថាគេត្រទ្បប់មករកនាងវិញបែបនេះគឺវាបញ្ជាក់យ៉ាងច្បាស់ថានាងថាកូន ចង់ថានាងជឿលើអពើជំនឿលើសុបិន្តដែរឥតប្រយោជន៍ក៏ថាបានប៉ុន្តែនាងដូចជាមានអារម្មណ៍ចម្លែកៗអ្វីម៉្យាងជំរុញឲ្យនាងចង់ដឹងរឿងមួយនេះព្រោះថានាងមិនដែរដឹងទេថាកាលពីមុនមកនាងជួបរឿងរ៉ាវបែបណាខ្លះ។
«គឺធ្លាប់»
«តើអ្នកណាជាឪពុកកូនរបស់យើង?»
«ប្តីឯង»ថេហ្វីនឆ្លើយត្រងតាមចរឹករបស់នាងមិនលាក់លាមអ្វីនោះទ្បើយបើសួរក៏ប្រាប់បើនិងសួរក៏មិនប្រាប់ដូចជាជុម៉ូពីមុនមកអញ្ចឹងនាងមិនសួរនាងអំពីរឿងរបស់នាងកាលពីមុននាងក៏មិននិយាយតែបើជុងម៉ូនាងសួរនាងនៅពេលនេះនាងក៏ប្រាប់ទាំងអស់តាមដែរនាងដឹងមិនលាកអីបែបនេះឯង។
«ថេហ្វីនឯងកុំលេងសើចច្រើនបានទេ?»ជុងម៉ូបែបជាគិតថាថេហ្វីនចង់និយាយលេងសើចនិងនាងទៅវិញព្រោះនាងមិនបានដឹងទេថាកាលពីមុននាងនិងជុងហ្គុកក៏ធ្លាប់មានអ្វីពាក់ពាន់គ្នាដែរប៉ុន្តែនាងបាត់បងការចង់ចាំទើបមិនបានដឹងអំពីរឿងនេះ។
«យើងនិយាយការពិតមិនបានលេងសើចទេ»ថេហ្វីននិយាយដោយទឹកមុខច្បាស់លាស់និងប្រាកដប្រជាមិនមែនលំៗលេងសើចច្រើនទេ។
«ហ្វីនហា៎ឯងអាចនិយាយរបៀបឲ្យយើងស្តាប់បានទេថារឿងវាបែបណាខ្លះ យើងមានអារម្មណ៍ថាអាខួរក្បាលចោលម្សៀមួយរបស់យើងមួយនេះដូចជាមិនដឹងមិនចាំអ្វីសោះទ្បើយ»ជុងម៉ូនិយាយលួងលោមមិត្តឲ្យនិយាយរឿរ៉ាវចាស់ដែរនាងមិនបានចាំនោះមកវិញថែមទាំងជេប្រទិចខួរក្បាល់ខ្លួនឯងនិងថាជាខួរចោរម្សៀតចាំអ្វីក៏មិនបាននុងគេសោះចំជាចោរម្សៀតគ្មានលេងដាក់ឲ្យទេ ប៉ុន្តែអ្នកណាទៅដឹងថាខួររបស់នាងមិនបានអន់ខ្សាយនោះទេគឺមកពីនាហបាត់ការចង់ចាំតែប៉ុណ្ណោះ។
«រឿងគឺវាបែបនេះ...»
BINABASA MO ANG
ប្អូនស្រីសម្អប់
Actionស៊េរី:សម្អប់បេះដូង(Season1) «ខ្ញុំស្អប់នាងដែលកើតមកជាប្អូនស្រីរបស់ខ្ញុំ ប៉ុន្តែខ្ញុំស្រឡាញ់នាងប្រសិនបើនាងជាអ្នកដទៃមិនជាបើសាច់ឈាមអ្វីនិងខ្ញុំ»ជុងហ្គុក Jeon Jungkook ♡︎ Jeon Jung Moo