ភាគ45

823 28 0
                                    

«ជុងម៉ូអូនគេងលក់ហើយមែនទេ?»ក្រោយពីទៅសំងំធ្វើអាហារសម្រាប់ឲ្យស្រីតូចអស់ជាច្រើនម៉ោងជុងហ្គុកក៏ត្រទ្បប់មកវិញជាមួយនិងថាសដែកដាក់អាហារមួយគឺយកមកសម្រាប់នាងតូចនាយកម្លោះខំប្រឹងលើដៃគោះទ្វាស្រែកសួរទៅកាន់អ្នកដែរនៅខាងក្នុងគេងលក់ហើយឬនៅហេតុអ្វីក៏ស្ងាត់ឈឹងគ្មានសម្លេងបែបនេះនាងកើតអីគេងលក់ឬឈឺ ដោយឃើញថាសភាពនៅខាងក្នុងវាស្ងប់ស្ងាត់ទើបរាងក្រាសគេបើកទ្វាចូលទៅខាងក្នុង។
«នាងទៅណាបាត់ហើយ?ជុងម៉ូៗ»គ្រាន់តែចូលទៅដល់ខាងក្នុងភ្លាមសភាពនៅក្នុងបន្ទប់គឺងងឹតនុងស្ងប់ស្ងាត់គ្មានសម្លេងគ្មានមនុស្សទើបនាយកម្លោះរត់ឆ្លេឆ្លាទៅបើកភ្លើងទៅស្រែកតាមរកនាងពេញបន្ទប់រកយ៉ាងណាក៏នៅតែមិនឃើញមិនដឹងថានាងទៅលាក់ខ្លួនពួនអាត្មានទៅឯងណាទេ
«អូនរត់ចេញពីទីនេះឬ?»សង្ស័យតែរត់ចេញពីទីនេះហើយក៏មិនដឹងគិតដល់ចំណុចនេះគេក៏ស្រាប់នឹកឃើញថាគេមិនបានចាក់សោរបន្ទប់ឲ្យត្រឹមត្រូវទេនៅពេលដែរគេចេញនោះព្រោះតែនៅរវើតែអន់ចិត្តនិងនាង។
«ស្រាអញ្ជើញមិនចង់ផឹងបែរជាចង់ផឹកស្រាហឹង្សា អូនកុំគិតថាចេញពីកោះមួយនេះបានឲ្យសោះ ចនជុងម៉ូ គ្រឺស្ទាន»ជុងហ្គកឧទានទ្បើងដោយទឹកមុខងាប់ស្មើរធេងគ្មានអាម្មណ៍អ្វីទាំងអស់និងមានភាពជឿជាក់បំផុតថាជុងម៉ូនាងគ្មានថ្ងៃចេញផុតពីកោះមួយនេះទ្បើយដរាបណាគេមិនទាន់ឲ្យនាងចេញទៅនោះព្រោះថានៅលើកកោះមួយនេះជាកោះរបស់ម៉ាក់របស់គេផ្ទាល់ខ្លួនហើយនៅទីនេះក៏មិនសូវជាមានមនុស្សរស់នៅឬមានកាណូតឬទូកឲ្យធ្វើដំណើតចេញទៅច្រើនដែរតែគេខ្វល់នៅពេលនពគឺបានរម្ភពីនាងទៅវិញទេ។
«ចៅហ្វាយអញ្ជើរទៅណាទាំងយប់ដែរទាន?»អ្នកដែរជំនិតដៃស្តាំកាលបើឃើញចៅហ្វាយប្រញាបប្រញាលដើរចេញទៅខាងក្រៅផ្ទះទាំងយប់បែបនេះគេក៏ចងចិញ្ចើមសួរទៅចៅហ្វាយប្រុសរូបសង្ហាររបស់ខ្លួនដោយការងឿយឆ្ងល់ ម៉ោង9ម៉ោង10យប់ហើយគេចង់ទៅណាមិនគិតដេកពួកទេឬយ៉ាងមិច។
«ឆាប់បញ្ជូនមនុស្សឲ្យជួយតាមរកជុងម៉ូឲ្យឃើញ»គេជឿថាជុងម៉ូនាងទៅណាមិនឆ្ងាយទេព្រោះពេលនេះយប់ណាស់ហើយហើយនៅទីនេះក៏គ្មានទូកឬកាណូតណាសម្រាប់ជិះចេញទៅវិញដែរគេជឿថានាងច្បាស់ជានៅឈររេរានៅមាត់ជ្រាំងច្បាស់ណាស់។
«តែ...!!ពួកឯងឆាប់ទៅហៅគ្នាឲ្យទៅតាមរកអ្នកនាងឥទ្បូវនេះភ្លាម»សេវ៉ូនប្រុងនិងសួរដេញដោលទៅកាន់ជុងហ្គុកហើយតែក៏ត្រូវចៅហ្វាយមុខងាប់ម្នាក់នោះធ្វើមុខកាច់ដាក់ទើបគេបង្អាក់សំណួរហើយក៏ងាក់ទៅស្រែកបញ្ជាប្រាបើទៅកាន់កូនចៅដែរស្ថិតនៅខាងក្រោមបង្គាប់របស់គេឲ្យទៅហៅគ្នាដើម្បីទៅតាមរកនាងតូចតាមអ្វីតែជុងហ្គុកបញ្ចា។
«យប់ងងឹតបែបនេះតើអូននៅទីណាជុងម៉ូ?»ជុងហ្គុកស្រដីទ្បើងដោយបេះដូងហេលហាល់ធ្វើអ្វីមិនត្រូវគេបារម្ភពីនាងស្ទើរស្លាប់ទៅហើយនេះគេតាមរកនាងជិតមួយម៉ោងហើយនៅតែមិនឃើញទៀតមិនដឹងថានាងទៅដល់ទីណាទេខណ:ពេលនេះគេបារម្ភពីនាងស្ទើរឆ្កួតទៅហើយជាមនុស្សស្រីខ្លួនតូចតែមួយដើរនៅលើកោះដែរហំព័ទ្ធដោយព្រៃម្នាក់ឯងទាំងយប់អាត្រៀតចុះបើមានមនុស្សឬសត្វសាហាវណាចេញមកធ្វើបាបនាងទៅគេមិនឆ្កួតស្លាប់ទៅហើយទេឬត្រឹមរយ:ពេល5ឆ្នាំដែរគេរស់នៅដោយគ្មាននាងនេះគេរស់ទាំងវេទនាផ្លូវចិត្តខ្លាំងណាស់ទៅហើយដល់ថ្នាក់ត្រូវទៅមើលខ្លួននៅមន្ទឺរពេទ្យផ្នែកសតិអារម្មណ៍រាល់ខែហើយពេលនេះនាងក៏បានត្រទ្បប់មកវិញគេមិនអាវឲ្យនាងចេញពីគេម្ដងទៀតទេរឹតតែមិនអាចឲ្យនាងមានគ្រោះថ្នាក់ដូចគ្នា។
«អាយ៎ជួយផងៗ លែង លែងយើងទៅលែង»សម្លេងសម្រែករបស់របស់អ្នកណាក៏មិនដឹងបានបន្លឺទ្បើងនៅខាងដោយខ្នងអ្នកកម្លោះស្រែកទ្បើងដោយការសុំជំនួយដូចជាម្ចាស់សម្លេងនោះមានគេចាប់យ៉ាងមិចក៏មិនដឹងទើបជុងហ្គុកគេងាកសម្លឹងមើលទៅតាមសម្លេងស្រែកល្វើយមួយនៅក៏ឃើញថាម្ចាស់សម្លេងសម្រែកមួយនៅគឺជាជុងម៉ូមនុស្សស្រីតែគេកំពុងតែគិតបារម្ភខ្វាយខ្វល់ពីនាងនេះហើយគឺនាងកំពុងតែត្រូវអ្នកណាក៏មិនដឹងចាប់នាងតែក៏ត្រូវនាងរើបម្រាសនិងវាយពួកគេឲ្យដោះលែងនាងរួចក៏រត់ចូលទៅខាងក្នុងព្រៃបាត់ទើបគេប្រញាប់រត់ទៅតាមឃើញថាការពិតទៅអ្នកដែរបានចាប់នាងមុននេះគឺជាកូនចៅរបស់ជេវ៉ូនិងកូនចៅរបស់គេផ្សេងទៀតមិនមែនអ្នកណាផ្សេងទ្បើយ។
«ជុងម៉ូកុំរត់ហើយនិយាយគ្នាសិនទៅ»ជុងហ្គុកនិងខំប្រឹងរត់កាត់កូនចៅរស់គេចូលទៅក្នុងព្រៃតាមនាងតូចយ៉ាងលឿន ដើម្បីតាមជុងម៉ូគេសូមសរសើរខ្លាចនាងហើយជើងខ្លីសោះតែរត់លឿនជាងហោះទៅទៀតគេណេះរត់តាមនាងស្ទើរមិនទាន់ទើបខំប្រឹងស្រែឲ្យនាងឈប់ហើយមកនិយាយជាមួយនិងគា្នឲ្យដឹងរឿងសិនបើនៅតែបន្តរត់បែបនេះគេរត់តាមនាងជ្រុសសួតជ្រុសថ្លើមតាមផ្លូវអស់មិនខានទេ។
«ទេអាយ៎...!!»រវល់តែស្រែកតវ៉ានិងជុងហ្គុកជុងម៉ូក៏ត្រូវក្រទ្បាចជើងច្រមិលដួលធ្លាក់ពីលើទួលទៅជំរេលជ្រោះខាងក្រោនតែជាសំណាក់នាងស្រវ៉េស្រវ៉ាចាប់កាន់ដើមវល្លិ៍ជាប់។
«ជុងម៉ូ»ជុងឧទានទ្បើងទាំងភ័យស្លានស្លោរត់ទៅជួយនាងតូច។
«ជួយ-ជួយផងៗអាយ៎»ស្រីតូចស្រីតូចឧទានទ្បើងដោយអាការរ:ភ័យខ្លាចជាខ្លាំងនាងស្រែសូមជំនួយទាំងទឹកភ្នែកហូររហាមព្រោះភាពភ័យខ្លាចនិងការឈឺចាបនៅត្រងផ្នែកដៃខ្លួនប្រាណញ័រទទ្រើកហើយដៃតែចាបកាន់វល្ល័មុននេះក៏របេះចេញពីខ្សែវល្ល័នោះបន្តិចបន្តិចម្តងៗហើយឈាមស្រកហូរចេញមកតាមដៃដែរមានរបួសព្រោះតែមុតនិងបន្លាតែនៅជាបើនិងវល្គ័នោះមុននិងរបូតដៃចេញទៅតែក៏ត្រូវប្រអប់ដៃធំមាំលូកទៅចាប់ក្រសោបប្រអប់ដៃនាងតូចជាប់តែជាអកុសលដែរជុងហ្គុកគេផុងជើងនៅចំកន្លែងតែមួយដែរជុងម៉ូបានក្រទ្បាចជើងផុងធ្លាក់ទៅនោះធ្វើឲ្យគេធ្លាក់ទៅម្នាក់ទៀត។
ជុងហ្គុកស្រវ៉ាក្រសោបចង្កោះតូចរបស់មនុស្សស្រីជាទីស្រទ្បាញ់នាងអោបនាងជាប់នៅនិងទ្រូងការពារមិនឲ្យនាងត្រូវរបួសហើយយក៏រមាលធ្លាកទៅខាងក្រោមទាំងពីនាក់។

ប្អូនស្រីសម្អប់Where stories live. Discover now